ep:29 ប្រតិកម្ម

136 26 2
                                    


នូវវេលាម៉ោង 4 ទៅ 5 ល្ងាច សិស្សានុសិស្ស ទាំងអស់ក៏ដល់ពេលដែរត្រូវត្រឡប់ទៅផ្ទះវិញដូចគ្នា។

ថ្ងៃនេះនីគី នាយទៅផ្ទះវិញជាមួយគូរស្នេហ៍ថ្មោងថ្មីរបស់នាយ គឺស៑ូននូនិងឯង។

ចំណែកហុីសឹង មុននិងត្រឡប់ទៅផ្ទះនាយក៏បក់ដៃលា ទៅកាន់ជេគជាមុនសិនមុននិងដើរចេញសំដៅទៅផ្ទះរបស់នាយ។

ជេគ បន្ទាប់ពី និយាយលាទៅហុីសឹងហើយ នាយក៏ដើរចេញ ត្រឡប់ទៅផ្ទះរបស់នាយ ជាមួយស៑ុងហ៑ុន។
__________

ជេគនិងស៑ុងហ៑ុន ដើរដំណើរគ្នា ម្នាក់ៗគ្មាននិយាយអ្វី សូម្បីតែបន្តិចសោះឡើយ។

ស៑ុងហ៑ុន ប្រឡេកក្រសែភ្នែកមើលទៅជេគបន្តិច ក៏ចាប់អារម្មណ៍ថាជេគ កំពុងតែអោបដៃរបស់នាយ ខ្លួនញ័រតិចៗ ច្រមុះនិងថ្ពាល់របស់មាយឡើងក្រហមតិចៗ ហើយមាត់របស់នាយក៏ក៏ញ័រ និងស្លេកស្លាំងទៀតផង។

មូលហេតុដែរជេគទៅជាបែបនេះក៏ពករោះតែនាយមិនបាន យកអាវក្រៅមក ព្រោះមិនបានចាប់អារម្មណ៏ ហើយក៏មិនបានមើលប្រតិទិនផងដែរ។

ស៑ុងហ៑ុន ដកដង្ហើមធំបន្តិច មុននិងយកអាវក្រៅរបស់ខ្លួនទៅដណ្ដប់ពីក្រោយខ្នងរបស់ជេគ។

" ធ្វើស្អីនិង? " ជេគព្យាយាមសួរទៅស៑ុងហ៑ុន ទាំងខ្លួនញ័រទទ្រើក ថែមទាំងស្លេកស្លាំង តែក៏មានអារម្មណ៍ថាបាត់រងារបន្តិចបន្តួច ព្រោះមានអាវក្រៅក្រាស់គ្រប់ដណ្តប់ខ្លួនរបស់នាយ។

" ក្រែងឯងរងារហី " ស៑ុងហ៑ុន បន្តដើរក្បែរជេគ មុននិងឆ្លើយទៅកាន់នាយវិញ។

" យើងមិនអីទេ រងារមិនស្លាប់ទេ យកវិញទៅ ឯងក៏ត្រូវការវាដែរ " ជេគមិនព្រមទទួលយកអាវក្រៅបែបនេះទេ អាការធាតុត្រជាក់បែបនេះស៑ុងហ៑ុនក៏ត្រូវការ អាវក្រៅដែរ។

" ហ្អើយ គ្រាន់តែដណ្ដប់ទៅ និយាយច្រើនមេស? " ស៑ុងហ៑ុន តម្លើងសម្លេងបន្តិច មុននិងនិយាយតបទៅជេគ។

" អត់ទេ! ឯងមិនរងាទេហេ? " ជេគ ជជែកទៅស៑ុងហ៑ុន មុននិងសួរសំណួរទៅនាយ។

" រងាដឹងតែរងាហើយ តែខ្លាចអ្នកខ្លះស្លាប់ ណាមួយយើងក៏មិនរងារហូតដល់អោបខ្លួន ហើយញីញ័រដូចកូនឆ្កែធ្លាក់ទឹកដែរ " ស៑ុងហ៑ុន ឆ្លៀតញញឹម ហើយក៏ដៀងភ្នែកមើលជេគបន្តិច។

5:23PM [Jakehoon]Where stories live. Discover now