ep:16 កាត់ចិត្ត

159 20 3
                                    

នាថ្ងៃច័ន្ទ ជាថ្ងៃមួយដែរ សាលាពោពេញ ទៅដោយសិស្សខុសពីធម្មតា ព្រោះថា ថ្ងៃនេះជាថ្ងៃដំបូងនៃការប្រឡងឆមាសលើកទីពីរ សិស្សានុសិស្សប្រមូលផ្តុំគ្នា នាំគ្នាសិក្សាមុនពេលដល់ម៉ោងប្រឡង មើលទៅថាម្នាក់ៗ ដូចជាស្វាហាប់ដល់ហើយ។

ចំណែកជេគ ក៏ដូចគ្នា ឥឡូវនេះនាយកំពុងតែ នៅក្នុងថ្នាក់រៀនរបស់ខ្លួន កំពុងតែព្យាយាមទន្ទេញមេរៀនយ៉ាងញាប់ ទន្ទេញបណ្ដើរ បិទភ្នែកបណ្ដើរ មើលទៅដូចជាភ័យខ្លាំងណាស់ហើយ។

" ជេគ hyung គ្រូមកហើយ " នីគី ដែរអង្គុយក្រោយជេគ ក៏ស្រែកប្រាប់ជេគបន្តិច ព្រោះថា ជេគរវល់តែទន្ទេញមេរៀន ខ្លាចនាយមិនដឹងថា គ្រូកំពុង តែដើរសំដៅមកថ្នាក់រៀន។

គ្រាន់តែអ្នកគ្រូខូលមកដល់ក្នុងថ្នាក់ភ្លាម សិស្សគ្រប់ៗ គ្នាក៏ ចាប់ផ្ដើមអង្គុយស្ងៀម ដើម្បីចាំត្រៀម ទទួលក្រដាសប្រឡងពីគ្រូរបស់ខ្លួន។
__________

" យ៉ាងមិចដែរ hyung ប្រឡងចេះដែរទេ? " នីគី សួរទៅជេគ អំឡុងពេលដែរ ភ្នែករបស់ខ្លួនកំពុងតែសម្លឹងមើលទៅមេរៀន ដើម្បីប្រឡងបន្ទាប់។

" អត់ប្រាកដទេ ប្រហែលតិចៗ " ជេគក៏ឆ្លើយទៅនីគី វិញ ហើយក៏ងាកមកទន្ទេញមេរៀននៅក្នុងសៀវភៅម្ដង។

" អេ នីគី ហើយចុះ មិចបាន ហុីសឹង hyung គាត់មិនមក អង្គុយជាមួយយើងចឹង? " ជេគសួរទៅនីគី ព្រោះថាវាមើលទៅទើសភ្នែកខ្លាំងណាស់ រាល់ពេលដែរឃើញ ហុីសឹង មិននិយាយចូលខ្លួន។

" ខ្ញុំមិចទៅដឹង ប្រហែលគាត់មានការអ្វីធ្វើទេដឹង "
នីគី ឆ្លើយទៅជេគ ហើយក៏ងាកទៅមើលហុីសឹងបន្តិច គឺថា ហុីសឹង អង្គុយទន្ទេញមេរៀននៅនិងតុខ្លួន ទាំងមិនដើរទៅណាសោះ នៅសុខៗ ក៏ប្លែកបែបនេះ មិនយល់សោះ។

" គ្រូជិតមកហើយ មើលមេរៀនវិញ មិនបាច់ខ្វល់ពីគាត់ទេ " នីគី ក្រឡេកឃើញជេគ ដែរកំពុងតែ សម្លឹងមើលទៅ ហុីសឹង មិនដាក់ភ្នែកឡើយ នាយក៏និយាយឡើង ដើម្បីអោយ ជេគ ផ្ចិតផ្ចង់អារម្មណ៍មកមើលមេរៀនវិញ។

" ហឹម ok "
_________

នាម៉ោង 4 ទៅ 5 ល្ងាច នៅលើ ដំបូលសាលា ដែរមានពន្លឺព្រះអាទិត្យជះពន្លឺមកតិចៗ ក៏បង្ហាញអោយឃើញវត្តមាន របស់សិស្សប្រុសពីរនាក់ ដែរកំពុងតែ អង្គុយនិយាយគ្នាលេងនៅលើនោះ តាមពិតទៅ ម៉ោងស្មានេះ ជាម៉ោងដែរសិស្សានុសិស្សគ្រប់គ្នា ចេញទៅផ្ទះហើយ តែនាយទាំងពីរបែរជាមិនទៅផ្ទះ ហើយថែមទាំងមកអង្គុយ និយាយគ្នាលេងនៅលើដំបូលសាលាទៀតផង។

5:23PM [Jakehoon]Where stories live. Discover now