ep:21 ហួងហែង!

149 22 2
                                    

ពេលល្ងាចក៏មកដល់ ជាថ្ងៃដំបូងដែរប្ដូរមករៀននៅសកលវិទ្យាល័យថ្មីបែបនេះ ជេគ ក៏សម្រេចចិត្ត ដើរមកខន់ដូរវិញ រួមជាមួយ ស៑ុងហ៑ុន ផងដែរ។ ក៏ព្រោះតែជេគចង់ស្គាល់ផ្លូវ នៅទីនេះអោយបានច្បាស់ ទើបនាយសម្រេចចិត្តដើរវិញ។

បើតាមការពិតទៅ ស៑ុងហ៑ុន ផ្ទះរបស់នាយក៏នៅក្បែរនេះដែរ ព្រោះថាម្ដុំៗ នេះជាកន្លែងដែរសម្បូរទៅដោយសិស្សសាលាច្រើន គ្រប់ផ្ទះ មិនថាខន់ដូរ ឬក៏អាផាតមិនក៏ដោយ ភាគច្រើនសិតតែជាកម្មសិទ្ធិរបស់សិស្សានុសិស្សទាំងអស់ ព្រោះវាជាកន្លែងដែរក្បែរ សាលាផង សកលវិទ្យាល័យផង ថែមទាំងចំកណ្ដាលក្រុង ហើយក៏ជាកន្លែងដែរ អភិវឌ្ឍន៍ផងដែរ។

បន្ទាប់ពីដើរអស់មួយសន្ទុះធំ នាយទាំងពីរ ក៏បានមកដល់នៅមុខខន់ដូររបស់ ជេគល្មម មិនចាំយូរ ជេគក៏ដកយកសោរផ្ទះដែរជា ខន់ដូររបស់នាយនោះឯង   ណាមួយក៏មិនចង់នៅយូរអ្វីដែរ ព្រោះខ្លាចនៅយូរពេក មេឃងងឹត ស៑ុងហ៑ុន ត្រឡប់ទៅផ្ទះមិនកើត។

ចូលដល់ក្នុងផ្ទះភ្លាម ស៑ុងហ៑ុន និងជេគ ក៏នាំគ្នា បើកភ្លើង មុននិង រៀបចំឥវ៉ាន់ដែរនៅសល់ គឺថានៅសល់រៀងច្រើនដែរ។

ជេគ នាយអង្គុយបត់ជើង ហើយក៏រៀបចំ ដកសៀវភៅចេញពីឡាំង ដកចេញមួយក្បាលៗ យ៉ាងផ្ចិតផ្ចង់ ហើយក៏មិនភ្លេច ផ្ទៀងផ្ទាត់មើលចំណងជើងសៀវភៅផងដែរ។

ចំណែកស៑ុងហ៑ុន នាយក៏អង្គុត បត់ជើងទល់មុខជេគ ហើយក៏រៀបចំ របស់របរ ក្នុងឡាំង មួយៗ ដូចគ្នា។

បន្ទាប់ពី ដករបស់របរ ចេញពីឡាំងអស់ នាយទាំងពីរ ការក៏ប្រមូលគ្នា លើកយករបស់របរ ទាំងនោះទៅដាក់តាមកន្លែង។

" ហើយៗ! " បន្ទាប់ពី រៀបចំសៀវភៅដាក់ថ្នើរ រួចហើយ ជេគក៏ស្រែកឡើង តាមពិតទៅបើនាយរៀបចំខ្លួនឯងក៏បានដែរ តែគ្រាន់តែចង់ហៅ ស៑ុងហ៑ុន អោយបានជាគ្នាទេ។

ជេគ ក៏ដើរទៅអង្គុយលើសាឡុងរបស់ខ្លួន ចំណែកស៑ុងហ៑ុន ក៏អង្គុយក្បែរនោះដូចគ្នា។

នាយទាំងពីរអង្គុយទាំង ស្ងាត់ច្រងំ ជេគ នាយមានសំណួរមួយ តែនាយដូចជាមិនហ៑ានសួរស៑ុងហ៑ុន សោះ ព្រោះមើលទៅបើនាយសួរ ប្រាកដណាស់ថា ស៑ុងហ៑ុន និងខឹងខ្លួន។

5:23PM [Jakehoon]Where stories live. Discover now