ep:17 សៀវភៅ

143 18 3
                                    

កន្លងអស់រយៈពេល 1 អាទិត្យទៅយ៉ាងលឿន ហើយថ្ងៃនេះជាថ្ងៃថ្មីនៃ សប្ដាហ៍ថ្មីដូចគ្នា សិស្សានុសិស្សទាំងអស់ ក៏នាំគ្នាប្រារព្ធពិធីជប់លៀងយ៉ាងសប្បាយ ព្រោះថាពួកគេម្នាក់ៗ បានប្រឡងរួចហើយអស់ហើយ។

" អបអរសាទរ ជេគ hyung! ដែរជាប់លេខ 1 ដដែរ " នីគី រត់មកអោបជេគ យ៉ាងខ្លាំង ដូចតែរាល់ដង ជេគនាយក៏ ទទួលបានលេខរៀងទី 1 ដូចសពមួយដង។

" អរគុណឯងហើយ " ជេគ ក៏អោបនីគិវិញ បន្ទាប់មកក៏ប្រលែងពីការអោប ហើយក៏តបទៅនីគី។

" ជេគគី! " អំឡុងពេលដែរ ជេគនិងនីគី កំពុងតែនិយាយគ្នាយ៉ាងសប្បាយសុខៗ ស្រាប់តែលេចឮនូវសម្លេងមួយ បានស្រែកហៅជេគ។

ជេគដែរជាសមីខ្លួន ពេលឮអ្នកណាហៅខ្លួន នាយក៏ងាកទៅតាមសម្លេងនោះ គ្រាន់តែឃើញម្ចាស់សម្លេងភ្លាមជេគ ភ្ញាក់ផ្អើល សឹងតែមិនជឿតែម្ដង។

" ហុីសឹង hyung? " ជេគ ហៅអ្នកនៅខាងមុខខ្លួន ត្រូវហើយ អ្នកដែរបានស្រែកហៅជេគ អម្បាញ់មិញនេះជា លី ហុីសឹង នាយមើលទៅស្រស់ស្អាតខុសពីធម្មតា ពាក់ឯកសណ្ឋានសិស្សយ៉ាងសមរម្យ ថែមទាំងមានបាច់ផ្កានៅនឹងដៃនាយទៀតផង។

" អឹម.... នេះ បងអោយឯង " ហុីសឹង និយាយទាំងអឹមអៀន ទៅកាន់ជេគ។

តាមពិតទៅនាយមិនធ្លាប់ធ្វើរឿងបែបនេះនោះទេ រឿងទាំងកើតឡើងដោយសារតែ ✨នីគី✨ ម្នាក់គត់! តែបើសិនជា នាយមិនធ្វើតាមនីគីទេ នាយមិចនិងអាចឈ្នះចិត្តរបស់ជេគទៅ។

" អរគុណ បងហុីហើយ! " ជេគ ដើរទៅយកបាច់ផ្កាពីដៃរបស់ហុីសឹង បូករួមជាមួយស្នាមញញឹមស្រស់របស់នាយ។

ហុីសឹង នៅឈរនិយាយគ្នាជាមួយជេគ មើលទៅនាក់ទាំងពីរ ចុះសម្រុងគ្នាល្អណាស់ តែកុំមើលនីគី នាយនៅឈរ ពីក្រោយខ្នងរបស់ជេគ ហើយក៏លើកមេដៃអោយទៅហុីសឹង។
__________

នីគី ដោយសារតែអផ្សុកខ្លាំងពេក ព្រោះថាថ្ងៃនេះ មិនសូវជាមាន លោកគ្រូនិងអ្នកគ្រូ ណាមកបង្រៀនទេ ដោយសារតែ ថ្ងៃនេះសិស្សគ្រប់ៗគ្នា ប្រារព្ធពិធីជប់លៀង។

នីគិ ដើរចេញពីហ្វូងមនុស្ស ហើយក៏ដើរទៅរក កន្លែងដែរគេដាក់លក់របស់ញុាំ មើលទៅនាយឃ្លានខ្លាំងហើយ ធ្លាប់តែញុាំបាយព្រឹក តែឥឡូវនាយមិនទាន់មានអ្វីចូលក្រពះនោះទេ។

5:23PM [Jakehoon]Tahanan ng mga kuwento. Tumuklas ngayon