ep:10 ដេកផ្ទះយើង

187 23 0
                                    

     នាពេលល្ងាច នៅមុខរបងសាលា បង្ហាញអោយឃើញ ជេគ នីគី និងស៑ុងហ៑ុន តែមិនឃើញវត្តមានរបស់ហុីសឹងសោះ

"ជេគ និងស៑ុងហ៑ុន hyung ខ្ញុំទៅហើយណា បាយ✌🏻" នីគី បងដៃលា ទៅកាន់ជេគនិង ស៑ុងហ៑ុន ដូចរាល់ដង

"បាយ"

   ជេគនិងស៑ុងហ៑ុន តាមមើលដំណើរនីគី រហូតទាល់តែ បាត់ស្រមោលនាយបាត់ ទើប ពួកគេត្រឡប់ទៅផ្ទះ

" ជេគ" ស៑ុងហ៑ុន
"ហឹម? " ជេគ
" យើងសួរមួយ" ស៑ុងហ៑ុន
"okay សួរមក " ជេគ

" ឯងពាក់ព័ន្ធអី ជាមួយសិស្សចូលថ្មីនោះ?" ស៑ុងហ៑ុន
" រឿងវែងឆ្ងាយណាស់ យើងមិនចង់លើកវាយកមកនិយាយទេ" ជេគ ឆ្លើយតបទៅកាន់ស៑ុងហ៑ុន ទាំងមុខស្រពោន

" ប្រាប់មិនបានសូម្បីបន្តិចមែនទេ?" ស៑ុងហ៑ុន សួរទៅកាន់ជេគ

"ចាំយើងមានពេល យើងនិងប្រាប់ឯង ណាមួយរាល់ថ្ងៃនេះសំណាងហើយ ដែរគេមិនមករញ៉េរញ៉ៃ ជាមួយយើង បើមិនចឹងទេ យើងប្រហែលជាត្រូវឈឺចិត្តម្ដងទៀតហើយ" ជេគ និយាយប្រាប់ទៅស៑ុងហ៑ុន ទាំងមុខមិនរីក រឿងទាក់ទង រវាងនាយនិងនីកូឡាស គឺវែងឆ្ងាយខ្លាំងណាស់ ហើយក៏ឈឺចាប់ច្រើនដូចគ្នា

  តាមផ្លូវដ៏ស្ងប់ស្ងាត់មេឃក៏ងងឹតទៅៗ នៅសល់តែភ្លើងអំពូល តាមដង់ផ្លូវ ឯខ្យល់ក៏ចាប់ផ្តើម បកមកប៉ះទង្កិច និងខ្លួនប្រាណ ជេគនិងស៑ុងហ៑ុន កាន់តែខ្លាំងទៅៗ

វូ!!!!

" ចង្រៃយរ៎! មេឃមកភ្លៀងស្អីពេលនេះ!" ស៑ុងហ៑ុន នាយនិយាយឡើង នៅសុខៗ ស្រាប់តែមាន ភ្លៀងធ្លាក់យ៉ាងខ្លាំង សំខាន់នោះគឺ ផ្ទះពួកគេទាំងពីរ នៅឆ្ងាយពីកន្លែងរបស់ពួកគេទៀត

" ឆាប់រត់អោយឡើនទៅ!" ជេគ ស្រែកឡើង ហើយក៏ចាប់ទាញដៃស៑ុងហ៑ុង អោយរត់តាមនាយ តាមពិតជេគជាមនុស្សចូលចិត្តភ្លៀងណាស់ តែឥឡូវនេះ គេកំពុងតែស្ថិតនៅក្នុងឯងសណ្ឋានសាលា ហើយនៅមានកាតាប ដែរពោពេញទៅដោយសៀវភៅ រៀនសំខាន់ៗ ទៀត បើសិនជាទទឹកជោក នាយមានតែត្រូវកត់មេរៀន យ៉ាងច្រើនដែររៀន មកពាក់កណ្ដាលឆ្នាំនេះ ម្ដងទៀតហើយ ចឹងហើយបាននាយ ប្រញាប់ប្រញាល់រត់អោយដល់ផ្ទះបែបនេះ
___________

5:23PM [Jakehoon]Where stories live. Discover now