ep:24 កូនចិត្ត

140 22 4
                                    

បន្ទាប់ពីរៀនមួយថ្ងៃពេល វាក៏ល្មមដល់ពេលដែរ ជេគ និងស៑ុងហ៑ុន ត្រឡប់ទៅគេហដ្ឋានរបស់ខ្លួនវិញដែរ។

ជេគ ដើរតាមផ្លូវតែឯង មិនមែនមិនមានអ្នកណាមកកំដរទេ តែមកពីជេគ មានអារម្មណ៍ថាមួយថ្ងៃពេញនេះ ស៑ុងហ៑ុន ធ្វើតាមអ្វីដែរជេគនិយាយច្រើនហើយ មិនចង់រំខាននោះទេ ព្រោះនាយក៏ក្រែងចិត្តស៑ុងហ៑ុនដែរ។

† ពីរម៉ោងមុន 2:00pm

" ឯងកើតអី? " ស៑ុងហ៑ុន ងាកទៅសួរជេគ ដែរកំពុងតែដេក លើតុរបស់នាយធ្វើមុខក្រម៉ូវ។

" យើង...ឃ្លាន~~ " ជេគឆ្លើយ កុំឆ្ងល់ថាឃ្លានតែហេតុអ្វីបាននាយមិនទៅទិញអីញុាំក៏ព្រោះតែ វាជាម៉ោងរៀន។

" ចាំតិច " ស៑ុងហ៑ុន ឆ្លើយទៅជេគ ហើយក៏ក្រោកឈរ ដើរចេញពីថ្នាក់បាត់ ទុកអោយជេគ មើលដំណើររបស់នាយ ទាំងហួសចិត្ត ហ៑ានណាស់ សូម្បីតែម៉ោងរៀនក៏ហ៑ានទៅទិញអ្វីអោយខ្លួនដែរ។

† មួយម៉ោងកន្លះ 2:30pm

" ធ្វើអីនិង? " ស៑ុងហ៑ុន ងាកទៅសួរជេគ។

" កំពុងសរសេរមេរៀន មិនឃើញទេហេ? " ជេគឆ្លើយទាំងធ្វើមុខគួរអោយធុញទ្រាន់។

" យើងសរសេរអោយ " ស៑ុងហ៑ុន ថាហើយ ក៏ចាប់ទាញប៑ិច ចេញពីដៃរបស់ជេគ ហើយក៏ចាប់ទាញសៀវភៅរបស់ជេគ អោយទៅតុខ្លួនវិញ។

ចំណែកជេគក៏មើលស៑ុងហ៑ុន នាយបិទភ្នែកជាប់ជាច្រើនដង់ ដើម្បីប្រាកដថា អ្នកនៅក្នែរខ្លួនគឺជាការពិត មិនមែនការស្រមើស្រមៃ។

† មួយម៉ោង 3:00pm

" ទៅណា? " ស៑ុងហ៑ុន សួរទៅជេគ ពេលឃើញនាយ ក្រោយឈរចេញពីតុរបស់ខ្លួន។

" បន្ទប់ទឹក " ជេគឆ្លើយហើយក៏ដើរចេញទៅ។

" ទៅដែរ " ស៑ុងហ៑ុន ថាហើយក៏ក្រោកឈរដើរតាមជេគ។

ចំណែកជេគ ក៏តាមមើលដំណើររបស់ស៑ុងហ៑ុន ហើយក៏ ទះមុខខ្លួនតិចៗ អោយប្រាកដថា មិនមែនជាការស្រមើស្រមៃ។

† កន្លះម៉ោង 3:40pm

" រៀបចំធ្វើអី? " ស៑ុងហ៑ុន សួរទៅជេគពេលដែរ ជេគរៀបចំ របស់របររៀនរបស់នាយ។

" ក៏រផបចំហើយ ទៅផ្ទះនិងឯង " ជេគឆ្លើយ តែស្រាប់តែមានដៃមួយមកចាប់ដៃរបស់នាយ ហើយដៃនោះបាន រារាំងនាយមិនអោយនាយដកដៃខ្លួនចេញបាន។

5:23PM [Jakehoon]Where stories live. Discover now