ep:22 បងស្រលាញ់ឯង!

159 26 4
                                    

បន្ទាប់ពី ចេញពីរៀននាពេលយប់ ជេគ នាយមានគម្រោងថាទៅ ដើរលេងនៅក្រៅជាមួយ ស៑ុងហ៑ុន តែនាយក៏មិនទៅវិញ ព្រោះថាហុីសឹង បានសុំណាត់ជួបនាយ នៅ ខ្លឹបមួយ ក្បែរៗ ផ្ទះរបស់នាយនិងឯង។

" ចាំខ្ញុំយូរទេ? " ជេគ ដើរកាត់នូវហ្វូងមនុស្សហើយក៏ ទៅអង្គុយក្បែរ ហុីសឹង ដែររៀបលើកយកកែវស្រា យកមកផឹកទៅហើយ។

" មិនជាយូរប៉ុន្មានទេ " ហុីសឹង ទុកកែវស្រា ហើយក៏ ងាកទៅញញឹមដាក់ជេគ។

" ហឹម... តែថា កន្លែងផ្សេងមិចបងមិនចង់ទៅ មកនាំខ្ញុំមកខ្លឹបបែបនេះខ្ញុំមិនទម្លាប់សោះហើយ " ជេគ សួរទៅហុីសឹង មុននិងងាកទៅមើលមនុស្សជុំវិញខ្លួន។

" គ្រាន់តែហៅជេគមកបានជាគ្នានិងណា " ហុីសឹង ឆ្លើយទៅ ជេគ មុននិងលើកកែវស្រារបស់ខ្លួនយកមកផឹក។

ជេគនិងហុីសឹង នៅបន្តសន្ទនាគ្នាអស់មួយសន្ទុះធំ ហុីសឹង នាយគិតតែពីលើកកែវស្រាយកមកផឹក ចំណែកជេគក៏ផឹកដូចគ្នា តែគ្រាន់តែកំដរហុីសឹង ប៉ុណ្ណោះ។

" បងទៅរួចដែរទេ? មើលទៅបងដូចជាស្រវឹងហើយ " ជេគ សួរទៅហុីសឹង ពេលនេះសភាពរបស់ហុីសឹង យ៉ាប់មើលណាស់ មុខនាយប្រែមកជាពណ៌ក្រហម។

" មិនអីទេ " ហុីសឹង ឆ្លើយទៅជេគ សម្លេងរបស់នាយ ស្ដាប់ទៅវ៉ល់ៗ ស្ដាប់សឹងតែមិនយល់។

" បងហុី ខ្ញុំថាយប់ហើយណា ណាមួយបងក៏ស្រវឹងដែរ គួរតែត្រឡប់ទៅផ្ទះវិញទៅ ខ្ញុំជូនទៅ " ជេគ ក្រោកឈរ ទាញដៃរបស់ហុីសឹងតិចៗ។

" ហឹម... ក៏បាន ក៏បាន " ហុីសឹង ងើបខ្លួនរបស់នាយ ហើយនាយទាំងពីរក៏ដើរចេញពីទីនោះ តែថា ពេលហុីសឹង ស្រវឹងបែបនេះ និយាយមិនចេះស្ដាប់សោះ បង្ករឿងរញ៉េរញ៉ៃពេញខ្លឹបរបស់គេតែម្ដង។
__________

" មកដល់ហើយ " ជេគ គ្រាខ្លួនប្រាណរបស់ហុីសឹង ចុះពីលើឡានតាក់ស៊ី មុននិងនិយាយទៅកាន់ហុីសឹង។

" ហ្អើយ... មិនដឹងកម្មពៀរស្អីទេខ្ញុំ " ជេគ ដែរគ្រានខ្លួនរបស់ហុីសឹង ក៏ចាប់អារម្មណ៍ថានាយបានដេកលក់បាត់ហើយ ដោយបែបនេះជេគ ក៏ទម្លាក់ខ្លួនរបស់ហុីសឹង អោយផ្អែកទៅសសរផ្ទះសិន ហើយនាយក៏រុករកកូនសោរផ្ទះរបស់ហុីសឹង ពីហោប៉ៅរបស់នាយ។

5:23PM [Jakehoon]Tahanan ng mga kuwento. Tumuklas ngayon