ភាគទី៣១: ដង្ហើមចុងក្រោយ

Start from the beginning
                                    

< ជុងគុក..ហិុក..ហុិក.. >

ចូលមកដល់ខាងក្នុងភ្លាម សម្លេងយំទួញសោករបស់យ៉ាគីក៏បន្លឺឡើងភ្លែត រាងក្រាស់ដើរយឺតៗសម្តៅទៅរកនាងតូច រួចដាក់ខ្លួនអង្គុយលើគ្រែអ្នកជំងឺក្បែរយ៉ាគីដែលអង្គុយយំយកៗដូចគេចាក់ករ។

< ជុង..ហិុក..ខ្ញុំបាត់បង់កូនហើយ..ហិុកៗ កូនខ្ញុំស្លាប់ហើយ ..ហុិកៗ >

ដៃតូចៗរបស់នាងស្រវាអោបកាយក្រាស់ជាប់ណែន ទាំងក្នុងចិត្តក្តៅដូចភ្លើង ឯនាយកំលោះជុងគុកក៏បានត្រឹមតែដកដង្ហើមធំ ព្រមអោយនាងអោបរឹតតាមអំពើចិត្ត គេដឹងថានាងឈឺចាប់នឹងពិបាកទទួលយកការបាត់បង់មួយនេះណាស់សូម្បីតែគេក៏ពិបាកទទួលយកដូចគ្នា គេទុកក្មេងក្នុងពោះរបស់នាងដូចជាក្មួយបង្កើតយ៉ាងអញ្ចឹង។

< មិនអីទេណា កុំយំអី គេទៅបានសុខហើយ! >

ជុងគុកអង្អែលខ្នងនាងតិចៗព្រមទាំងនិយាយលួងលោមអោយនាងស្ងប់ចិត្ត តែគិតឬថាមនុស្សដូចជានាងព្រមស្ងប់នោះ? ទេ! ក្នុងចិត្តរបស់នាងពេលនេះមានតែពាក្យថា គុំនុំនិងការចងអឃាតចំពោះរាងតូចថេយ៉ុងតែប៉ុណ្ណោះ ម្រាមដៃប្តូរមកជាក្តាប់ចូលគ្នាយ៉ាងណែន កែវភ្នែកក្រហមច្រាលបង្កប់ដោយកំហឹង នាងស្រលាញ់កូនរបស់នាងខ្លាំងណាស់ នាងធ្វើគ្រប់យ៉ាងដើម្បីកូនម្នាក់នេះប៉ុន្តែពេលនេះកូនរបស់នាងលែងនៅហើយ ដើមហេតុដែលធ្វើអោយកូននាងស្លាប់គឺមកពីថេយ៉ុងនាងស្អប់គេ ស្អប់ខ្លាំងណាស់ ដរាបណានាងនៅជីវិតនាងនឹងតាមបំផ្លាញថេយ៉ុងដល់អោយដល់ទីបញ្ចប់។
_________

កង់រថយន្តស៊េរីទំនើបពណ៌ខ្មៅរលោងព្រិល បញ្ជាចង្កូតដោយរាងល្អិតថេយ៉ុង បើកបរក្នុងល្បឿនលឿនលើដងផ្លូវដែលស្ងប់ស្ងាត់មិនសូវមានអ្នកដំណើរឆ្លងកាត់ប៉ុន្មានទេ ទឹកមុខស្ងួតស្ងប់បង្កប់ដោយភាពតានតឹងបន្ទាប់ពីឆេលបានទាក់ទងមកគេមុននេះបន្តិចថាមានបញ្ហាបន្ទាន់នៅក្រុមហ៊ុន។

មកដល់ផ្លូវកែងស្រាប់តែមានរថយន្តកុងតឺន័រខ្នាតធំមួយបើកបញ្ច្រាសទិសគ្នាបោះពួយយ៉ាងលឿនសម្តៅមករករថយន្តរបស់រាងតូចដែលបើកក្នុងល្បឿនលឿនដូចគ្នាបន្ទាប់មក..

គ្រាំង!!!

សម្លេងប៉ះទង្គិចដ៏មហិមាលាន់ឡើងយ៉ាងទ្រហឹងកាត់ភាពស្ងប់ស្ងាត់កណ្តាលយប់អធ្រាត្រ រថយន្តស៊េរីទំនើបរបស់រាងតូចត្រូវរថយន្តកុងតឺន័រខ្នាតធំនោះបុកចំពេញទំហឹង រួចរុញអូសទៅខ្ទប់នឹងដើមឈើធំមួយរហូតដល់បាក់មែករង្គើស្ទើររលំដើម។

តួរថយន្តខាងក្រោយបុកផ្អឹបនឹងដើមឈើពេញទំហឹងរហូតដល់របើកទ្វារខ្ទេចខ្ទីហុយផ្សែងទ្រលោម ឯតួខាងមុខក៏ត្រូវរថយន្តកុងតឺន័រនោះបុកកៀបជាប់ដល់ថ្នាក់រួញចូលគ្នា វាជាទិដ្ឋភាពដ៏គួរអោយរន្ធត់បំផុត រថយន្តខ្ទេចប៉ុណ្ណឹងហើយចុះទម្រាំមនុស្សដែលនៅក្នុងរថយន្តនោះនឹងសល់ឆ្អឹងដែរទេ? ។

រាងកាយស្រឡូនតូចរបស់ថេយ៉ុង ត្រូវកៀបជាប់ជាមួយនឹងកៅអីឡាន ដងខ្លួនពោរពេញទៅដោយឈាម ផ្ទៃមុខធ្លាប់តែស្រស់ផូរផង់រលោងគ្មានស្នាមត្រូវមុតដាច់រយះអស់មួយចំហៀងមុខខាងឆ្វេងហូរឈាមកក្លាក់នឹងមានអំបែងកញ្ចក់ខ្លះទៀតដោតជាប់លើសាច់ថ្ពាល់ទន់ៗធ្លាប់តែគួរអោយចង់ថើបតែពេលនេះប្រែជាមើលលែងយល់គួរអោយញញើត ត្របកភ្នែកតូចបង្ហើបបើកយឺតៗ អារម្មណ៍ដែលគេទទួលដឹងនោះគឺឈឺស្ពឹកពេញមួយតួខ្លួនជាពិសេសនោះគឺភ្នែកខាងឆ្វេងរបស់គេតែម្តង ទាំងឈឺ ទាំងក្រហាយផ្សារព្រមទាំងមានឈាមហូរចុះឥតដាច់ មើលលែងឃើញអ្វី ។

កែវភ្នែកម្ខាងដែលនៅមើលឃើញព្រាលៗ ប្រឹងសម្លឹងមើលទៅចិញ្ចៀនរៀបការរបស់គេជាមួយនិងជុងគុកដែលនៅជាប់ម្រាមដៃនាងខាងឆ្វេង ដែលជោកដោយឈាមនឹងមានស្នាមដាច់រលាត់ស្បែកដោយសារមុតនិងកញ្ចក់ឡាន បបូរមាត់តូចញោចស្នាមញញឹមតិចៗ។

( វាជារបស់ចុងក្រោយដែលអូនអាចរក្សាបាន អូនស្រលាញ់បង ជុងគុក ម៉ាហាតូ ម្ចាស់បេះដូងរបស់អូន )

រាងតូចបន្លឺនៅក្នុងចិត្តព្រោះតែពេលនេះគេគ្មានសូម្បីតែកំលាំងកម្រើកបបូរមាត់និយាយ រាងតូចផ្តើមដង្ហក់ដកដង្ហើមចង្រិតដូចមនុស្សជិតស្លាប់ ត្របកភ្នែកទម្លាក់បិតចុះយឺតៗ បណ្តោយអោយខ្យល់ដង្ហើមរលត់ទៅ គេហត់ហើយ គេចង់សម្រាកគេលែងទទួលដឹងឮរឿងរ៉ាវឈឺចាប់ រឿងអយុត្តិធម៌អស់ទាំងនោះហើយ បេះដូងមួយដួងតូចដែលរងរបួសខ្ទេចខ្ទាំអស់ពេលជាយូរ វាក៏បញ្ឈប់ចលនាលែងលោតតទៅទៅទៀត....ឯងបានសម្រាកហើយ ឯងលែងហត់នឿយទៀតហើយបេះដូងកំសត់។

__________

បញ្ជាក់រឿងនេះមានជាសៀវភៅបើបងអូនណាចង់បានអាចទាក់ទងមកខាងខ្ញុំបាន💜

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now