ភាគទី២៧: អ្នកណាផ្ញើសារមកនាង

Start from the beginning
                                    

រាងតូចចុចផ្តាច់ខ្សែទូរស័ព្ទ រួចដង្ហើមធំបន្តិចមុននឹងក្រោកពីគ្រែ ដើរចុះទៅខាងក្រោម។
_______

រថយន្តពណ៌ខ្មៅស៊េរីទំនើបមួយគ្រឿងឈប់សំចតនៅក្បែររបស់ផ្ទះវីឡាដ៏ធំស្កឹមស្កៃរបស់គ្រួសារគីម រាងក្រាស់ហូស៊ុកឈរផ្នែកខ្នងនឹងរថយន្តដោយឬកពារស្រស់សង្ហា បបូរមាត់ក្រាស់មានមន្តស្នេហ៍បង្ហាញនូវស្នាមញញឹមមិនរលប់ដោយក្នុងដៃមានកាន់ផ្កាលីលីពណ៌ស៊ីជម្ពូមួយបាច់ធំផងដែរ។

ក្រាក!!

រងចាំអស់មួយសន្ទុះទ្វាររបងក៏របើកឡើងបង្ហាញអោយឃើញនូវរាងតូចច្រឡឹងដើរចេញមកពីខាងក្នុង សម្តៅមករកគេទាំងញញឹមស្រស់ ( ពូកែសម្តែងណាស់ទើបតែយំហើយសោះ ) ហូស៊ុកហុចបាច់ផ្កាលីលីនោះទៅរាងតូចទាំងញញឹមស្រស់ដដែលធ្វើអោយរាងតូចជ្រួញចិញ្ចើមឆ្ងល់បន្តិចតែក៏ព្រមលូកទទួលវាពីរាងក្រាស់ ។

< រីករាយថ្ងៃកំណើតកូនខ្លា >

សម្លេងផ្អែមរបស់ហូស៊ុកធ្វើអោយរាងតូចរំជួលចិត្តជាខ្លាំង មានន័យហូស៊ុកនៅចាំថ្ងៃកំណើតរបស់គេដែរមែនទេ?។

< ប..បងនៅចាំថ្ងៃកំណើតរបស់ខ្ញុំដែរមែនទេ? >

< ហេតុអីក៏គិតថាបងមិនចាំ? អ្វីដែលទាក់ទងនឹងអូន បងចងចាំទាំងអស់ >

រាងតូចសួរទៅហូស៊ុកទាំងត្រដិតនិយាយមិនចង់ចេញតែពេលឮចម្លើយរបស់រាងក្រាស់ហើយកាន់តែធ្វើអោយគេរំភើបលើសដើម ទឹកថ្លាៗជាច្រើនដំណក់ផ្តើមប្រដេញគ្នាស្រក់ចុះពីកែវភ្នែកតូចហូរកាត់ថ្ពាល់សររលោងស្អាត។

< . ហិុក..ហិុក.អគុណបងណាស់ហូស៊ុក >

រាងតូចស្រវាទាញរាងក្រាស់មកអោបជាប់ ជ្រប់មុខនឹងដើមទ្រូងធំទូលាយកក់ក្តៅរបស់ហូស៊ុក ដៃមាំលើកមកអោបតបនឹងរាងតូចវិញព្រមទាំងអង្អែលក្បាលតូចថ្នមៗ មុននឹងទាញកាយតូចចេញពីការអោបក្រសោបបន្តិច។

< កុំយំអីក្មេងឆ្កួត មើលចុះអាក្រក់មើលណាស់ >

មាត់និយាយឯដៃក៏លើកមកជូតទឹកភ្នែកអោយរាងតូចដោយកាយវិការថ្នាក់ថ្នមបំផុត ដោយរាងតូចសម្លឹងមុខភ្លឺសៗដូចជាកូនឆ្មា រាងក្រាស់អស់សំណើចតិចៗរួចចាប់បង្វិលកាយតូចអោយបែរខ្នងមករកគេ ឯរាងតូចបានត្រឹមតែធ្វើភ្នែកឡេឡឺៗហាក់មិនយល់ថាគេចង់ធ្វើអី នូវវិនាទីបន្ទាប់ ភាពភ្ញាក់ផ្អើលបង្ហាញឡើងនៅលើផ្ទៃមុខតូចភ្លាមៗបន្ទាប់ពីខ្សែកពេជ្រតម្លៃថ្លៃ ទម្លាក់ចុះចំពោះមុខរបស់គេរួចសម្រូតចុះមកពេលដែលពាក់ជាប់នឹងករសរខ្ចីរបស់រាងតូច ធ្វើអោយខ្សែកនេះកាន់តែមានពន្លឺភ្លឺផ្លេកស្រស់ស្អាតលើសដើម ដោយបន្តោងរបស់វាជាអក្សរឈ្មោះរាងតូចតែម្តង គេបានអោយខាងហាងធ្វើវាជាកាដូរសម្រាប់រាងតូចក្នុងថ្ងៃកំណើតជាពិសេស។

< តាមពិត បងចង់យកវាមកអោយតាំងពីក្បាលព្រលប់ម៉្លេះ តែបងគិតថាអូនប្រហែលជារវល់ឆ្លងថ្ងៃកំណើតជាមួយនឹងស្វាមីរបស់អូនហើយទើបបងមិនចង់រំខាន >

ជ្រិប!! មួយប្រយោគរបស់ហូស៊ុកដូចគេយកកាំបិតមកចំកណ្តាលដើមទ្រូងអោយឈឺឡើងភ្លាមៗរាងតូចទម្លាក់ទឹកមុខចុះបន្តិច ឆ្លងថ្ងៃកំណើតជាមួយនឹងស្វាមីអញ្ចឹងឬ? អត់ទេ! សូម្បីតែថ្ងៃកំណើតរបស់គេ ជុងគុកមិនទាំងចាំផងប៉ុន្តែគេកំពុងតែអបអរថ្ងៃកំណើតរបស់មិត្តគេទៅវិញទេ។

______

បន្ទាប់ពីឆ្លងថ្ងៃកំណើតយ៉ាងសប្បាយរីករាយហើយស្រីតូចយ៉ាគី ក៏ត្រឡប់មកបន្ទប់របស់នាងវិញដោយនាងអង្គុយលើគ្រែដែលមានពូកទន់ៗគួរអោយចង់គេង។

< ទីបំផុតយើងនៅតែអ្នកឈ្នះដដែល >

យ៉ាគីញញឹមឡើងយ៉ាងសមចិត្តអំបាញ់មិញនេះនាងតាមសង្កេតមើលគ្រប់កាយវិការរបស់រាងតូចថេយ៉ុង នាងអាចមើលឃើញយ៉ាងច្បាស់ពីភាពអន់ចិត្តខកបំណងតាមក្រសែភ្នែកភ្លឺថ្លាមួយគូរនោះ។

ស្រីស្រស់លើកដៃអង្អែលលើពោះខ្លួនឯងតិចៗ ដែលពេលនេះវាផ្តើមធំលូតលាស់ចេញរូបរាងបណ្តើរៗហើយនោះទាំងស្នាមញញឹមបង្កប់ដោយល្បិច។

< ម៉ាក់ហ្នឹងរកប៉ាដែលល្អបំផុតមកអោយកូនណា ប៉ារបស់កូនត្រូវតែជា ជុងគុក ម៉ាហាតូ ម្នាក់គត់! >

ទឺត!!!

សម្លេងបន្លឺចេញពីទូរស័ព្ទដៃរបស់នាងដែលបញ្ជាក់ថាមានអ្នកសារមក ម្រាមដៃស្រឡូនឈូងយកទូរស័ព្ទដែលដាក់លើតុក្បែរក្បាលដំណេកនោះមកមើល ចិញ្ចើមតូចជ្រួញចូលគ្នាបន្តិច ព្រោះលេខដែលផ្ញើសារមកនាងនោះជាលេខប្លែក ភ្លាមនោះកែវភ្នែករបស់នាងស្រាប់តែបើកឡើងធំៗដោយភាពភ្ញាក់ផ្អើល អារម្មណ៍សប្បាយរីករាយអំបាញ់មិញនេះក៏រលាយបាត់អស់ជំនួសដោយភាពភ័យខ្លាច ដៃជើងញ័រទទ្រើតដូចមនុស្សកើតគ្រុន ដល់ថ្នាក់របូតទូរស័ព្ទជ្រុះពីដៃ បបូរមាត់ស្រស់ក៏ប្រែពណ៌ជាស្លេកស្លាំង បន្ទាប់ពីអានអត្ថន័យនៅក្នុងសារនោះរួច។

( យើងទុកពេលអោយនាងមួយសប្តាហ៍ បើនាងមិនត្រឡប់មកកាណាដាវិញទេ យើងនឹងទៅអូសក្បាលនាងដល់ប្រទេសកូរ៉េជាមិនខាន! យ៉ាគី សេហេគិ )
______

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now