ភាគទី២២: ហេតុអីបានជេរប្តីអញ្ចឹងកាថេយ៍?

Magsimula sa umpisa
                                    

< ខ្ញុំគិតថាអ្នកដែលពួកវាតាមប្រមាញ់មិនមែនជា អ្នកប្រុសធំទេ តែជាអ្នកប្រុសតូចច្រើនជាង ព្រោះថាអ្នកប្រុសធំយកឡានផ្ទាល់ខ្លួនរបស់អ្នកប្រុសតូចមក >

ខូជិចិញ្ចើមជ្រួយចូលបន្តិចក្រោយពីស្តាប់ឮអ្វីដែល ឆេលនិយាយប្រាប់ គិតៗទៅវាក៏សមហេតុផលដែរ។

< មានន័យថាអ្នកដែលពួកវាចង់សម្លាប់គឺជាអ្នកប្រុសតូច? >

ខូជិសម្លឹងមើលទៅសាកសពរបស់ខ្មាំងកាំភ្លើងទាំង២នាក់ ដែលដេកស្លាប់ក្នុងក្នុងឈាមគួរអោយខ្លាចដោយសារស្នាដៃរបស់គេនិងឆេល ទាំងមិនដឹងឡើយថាសម្តីដែលពួកគេនិយាយនេះឮដល់ត្រចៀករបស់រាងក្រាស់ជាចៅហ្វាយ។

< ចង្រៃយក! ចង់សម្លាប់ប្រពន្ធយើងផងហ្អេស៎!? >

សម្លេងមាំកំណាចពោរពេញដោយកំហឹងបន្លឺឡើងនៅក្រោយខ្នងរបស់ពួកគេ ធ្វើអោយខូជិនិងឆេលរហ័សបែរក្រោយភ្លាមៗ ជុងគុកស្រវាកាំភ្លើងពីដៃរបស់ ឆេល មុនហ្នឹងបាញ់រះជាច្រើនគ្រាប់ទៅលើសាកសពខ្មាំងកាំភ្លើងនោះរហូតដល់ សាកសពទាំង២នោះខ្ទេចខ្ទីធ្លុះសឹងគ្រប់កន្លែងនៃរាងកាយ កែវភ្នែកកំណាចដូចជាបិសាចនរកសម្លឹងមើលទៅសាកសពនោះទាំងមិនអស់ចិត្ត ចង់តែបាញ់ថែមទៀតទេ តែទាស់ថាសាកសពធ្លុះធ្លាយអស់ទៅហើយ...។
_________

ម៉ោង៨:០០យប់

ក្រាក!!

សម្លេងបើកទ្វារបន្ទប់បន្លឺឡើងមុនហ្នឹងវត្តមានរបស់នាយសង្ហាជុងគុកដើរចូលមកខាងក្នុងព្រមជាមួយនឹងផ្កាលីលីមួយបាច់ធំនៅក្នុងដៃ កែវភ្នែកពណ៌ត្នោតខ្ចីក្រឡេករកមើលភរិយាសំណព្វចិត្តរបស់ខ្លួន ក៏ប្រទះនិងរាងតូចល្អិតក្នុងឈុតខោអាវគេងយប់ពណ៌ទឹកសមុទ្រឈរនៅក្បែរមាត់បង្អួចសម្លឹងមើលទៅព្រះចន្ទដោយមិនបានចាប់អារម្មណ៍ថារាងក្រាស់បើកទ្វារចូលមកឡើយ។

< កំពុងនឹកបងមែនទេ? >

ស្របសម្តីខ្សឹបសួរក្បែរត្រចៀករាងតូច មុនហ្នឹងចុងច្រមុះស្រួចអោនថើបសៀតផ្កាតូចមួយខ្សឺតធំស្រូបយកក្លិនក្រអូបចូលពេញសួតបាត់អស់អារម្មណ៍ហត់នឿយ ថេយ៉ុងញញឹមតិចៗរួចបែរមុខរករាងក្រាស់។

🔥នរកប្រទានស្នេហ៍🔥( ចប់ )Tahanan ng mga kuwento. Tumuklas ngayon