ភាគទី១៨: កូនប្រុសយើងចង់ចេះហែលទឹក

Start from the beginning
                                    

ចូលមកដល់ខាងក្នុងផ្ទះគាប់ជួនអីក៏បាននឹងបងស្រីស៊ូ ដែលទើបតែដើរចេញពីផ្ទះបាយមក គ្រាន់តែឃើញចៅហ្វាយប្រុសមកដល់ភ្លាមគាត់ក៏រហ័សទៅទទួលមីនជីពីដៃរបស់ជុងគុក ដោយពេលនេះអាច្រមក់គេងលក់បាត់ទៅហើយ មុននឹងនិយាយសួរនាំទៅរាងក្រាស់ទាំងញញឹម។

< អូ៎! អ្នកប្រុសធំ ត្រូវការពិសារអាហារអោយហើយទេចាំនាងខ្ញុំរៀបចំជូន >

< ថេយ៉ុង នៅឯណា? >

មិនឆ្លើយតបសំនួររបស់បងស្រីស៊ូ តែគេបែរជាសួររកប្រពន្ធរបស់ខ្លួនទៅវិញ ធ្វើអោយគាត់ញញឹមឡើងម្តងទៀត នេះប្រហែលជាស្រលាញ់ប្រពន្ធខ្លាំងហើយ មកដល់ភ្លាមគិតរកបាយរកទឹកទេរកប្រពន្ធភ្លែតតែម្តងហើយអ្នកប្រុសនេះ។

< អ៎! ចាស អ្នកប្រុសតូចនៅខាងលើ ឮរអ៊ូថាឈឺក្បាលទៀតផង >

មិននិយាយអ្វីទៀតជុងគុកក៏ប្រញាប់ឡើងទៅជាន់ខាងលើ ព្រោះឮថាប្រពន្ធឈឺក្បាលក្រែងលោកើតអ្វីធ្ងន់ធ្ងរ។

________

ថេយ៉ុងគេងត្រាំខ្លួននៅក្នុងអាងទឹកធំល្មមមួយដោយដាក់ក្បាលកើយនឹងមាត់អាងបិតភ្នែកបន្ធូរអារម្មណ៍តានតឹងអោយវាស្រឡះខ្លួន មួយរយ:នេះគេជួបរឿងស្មុគស្មាញនិងហត់នឿយច្រើនពេកហើយ។

ទឹងអាងថ្លាយង់ពោរពេញទៅដោយស្រទាប់ផ្កាកុលាបពណ៌ក្រហមស្រស់អណ្តែតពាសពេញផ្ទៃទឹកបិទបាំងរាងកាយអាក្រាតរបស់រាងតូចសាយក្លិនក្រអូបពាសពេញបន្ទប់ទឹក។

< អូស៎!!! >

រាងតូចភ្លាត់មាត់ស្រែកភ្ញាក់បន្តិចនៅពេលដែលមានដៃមាំមួយគូរលូកពីខាងក្រោយមកញីសៀតផ្កាអោយគេថ្នមៗ មិនបាច់អោយទាយក៏គេដឹងថាជាអ្នកណាដែល ក្លិនខ្លួនក្រអូបទាក់ទាញលាយភាពកំណាចបែបនេះជាក្លិនខ្លួនស្វាមីរបស់គេច្បាស់ណាស់។

< ជុងគុក >

រាងតូចបម្រុងនឹងងាកទៅក្រោយហើយប៉ុន្តែត្រូវជុងគុកចាប់បង្វិលក្បាលទៅមុខវិញព្រមទាំងនិយាយសម្លុតតិចៗអោយរាងតូចស្ងាត់មាត់។

< ស្ងៀមទៅ ចាំយើងធ្វើសរសៃអោយ >

សម្តីមាំតែស្រទន់ខុសធម្មតាធ្វើអោយរាងតូចរៀងចម្លែកចិត្តបន្តិចដែរ តែក៏មិននិយាយអ្វីទៀតបានត្រឹមសម្ងំស្ងៀមៗអោយអ្នកជាស្វាមីធ្វើសរសៃញីសៀតផ្កាអោយ ដោយជុងគុកអង្គុយកូនលើកៅអីនៅខាងក្រោយគេ។

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now