ភាគទី១២: លែងលះជាមួយជុងគុកទៅបានចង់សុខ

Start from the beginning
                                    

< អីយ៉ា! នេះជាលោកនាយកគីមភរិយារបស់ជុងគុកមែនទេ? សុំផ្ញើខ្លួនផ្ញើប្រាណផងបាទ >

យីអឺ! អានេះបានហៅថាមុខក្រាស់របស់គេមែន អូមីញញឹមឡើងតិចៗដូចជាប្រពន្ធចុងសុំផ្ញើខ្លួននឹងប្រពន្ធដើម។

< លោកជាអាបរឺ? ទើបចាំបាច់ផ្ញើខ្លួនផ្ញើប្រាណ >

ថាមិនចង់លូកដៃទេ តែគេវាក្នាញ់ពេកមនុស្សស្អីមុខក្រាស់ម៉្លេះប្រពន្ធគេនៅអោយជ្រងោៗនៅមកតោងទាមប្តីរបស់គេដូចឈ្លើងក្របីទៀត ។

< ខ្ញុំជូនលោកនាយកគីមមួយកែវ ទុកជាស្វាគមន៍គ្នាទៅចុះណា.... >

មិនខ្វល់សម្តីសូកសៀតរបស់នាយកំលោះហាន់នី រាងតូចអូមីបែរជាដើរទៅលូកយកស្រាក្រហមមួយកែវនៅតុ មុននឹងហុចវាអោយទៅអោយថេយ៉ុងដោយស្នាមញញឹម រាងតូចសម្លឹងកែវស្រានោះឆ្លាស់គ្នានឹងអូមី បម្រុងនឹងទទួលយក ស្រាប់តែ.....

< ព្រះជួយ!! >

មនុស្សនៅក្នុងកម្មវិធីនាំគ្នាលើកដៃខ្ទប់មាត់ដោយភាពភ្ញាក់ផ្អើលបន្ទាប់ពីឃើញកំលោះតូចអូមី ជំពប់ជើងជះស្រាចំកណ្តាលមុខរបស់រាងតូចពេញៗ ។

< ធ្វើឆ្កួតស្អី? >

ជុងគុកកញ្ឆក់ទាញអីមីមកក្រោយមួយទំហឹងសឹងរលេះដៃចេញពីស្មា រួចសង្គ្រឺតធ្មេញសួរ បើមិនមានមនុស្សនៅទីនេះច្រើនទេ គេប្រាកដជាកាច់បំបាក់ចោលអូមីជាមិនខាន។

< អុះ! សុំទោសផងណាលោកនាយកគីម ខ្ញុំគ្មានចេតនាពិតមែន? >

មិនខ្វល់ពីកំហឹងរបស់ជុងគុក អូមីបែរជាដើរតួជាក្មេងតូចស្លូតបូតព្រមទាំងស្រវាយកក្រដាសអនាម័យ ដែលអាចធ្វើអោយរាងតូចខ្មាសគេនៅកណ្តាលកម្មវិធីបែបនេះ ប៉ុន្តែក្នុងចិត្តកំពុងលួចសើចចំអកទៅវិញទេ។

< មិនអីទេ ខ្ញុំសុំទៅបន្ទប់ទឹកបន្តិចសិន >

ថេយ៉ុងញញឹមតិចៗ កាន់តែធ្វើអោយអូមីបានចិត្តនឹកស្មានថាថេយ៉ុងមិនហ៊ានតបតជាមួយខ្លួនមានជុងគុកម្នាក់ប៉ុណ្ណោះដែលដឹងដល់ចំហាយពិឃាតលាក់បង្កប់នៅក្រោមស្នាមញញឹមមួយនេះ ។

< ចាំខ្ញុំជូនទៅ ចាត់ទុកថាជាការលុបលាងទោសដែលធ្វើអោយលោកនាយកគីមប្រឡាក់ចុះណា >

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now