ភាគ២:ព្រមអោយស្រីស្នេហ៍ធ្វើជាអ្នកបម្រើរឺអត់?

Start from the beginning
                                    

បន្ទប់ផ្សំដំណេក:

< យ៉ាងម៉េច.ពេញចិត្តឯងហើយមែនទេ? ចង់បានយើងធ្វើប្តីឡើងញ័រខ្លួនទៅហើយ គិតថាយើងព្រមស្រលាញ់ឯងឬ? >

< អូយ៎.!! >

ចូលមកដល់ក្នុងបន្ទប់ភ្លាម ជុងគុកចាប់កន្ត្រាក់រាងតូចមកជិតខ្លួនព្រមទាំងអង្រួនស្មាថេយ៉ុងខ្លាំងៗ សឹងតែជ្រុះធ្លាក់ក្បាលពីស្មាទៅហើយ អាងតែខ្លួនឯងកម្លាំងខ្លាំង ឯរាងតូចដែលមិនបានត្រៀមខ្លួនឯណេះវិញពេលដែលគេទាញកន្ត្រាក់ខ្លាំងៗបែបនេះសឹងតែដួលផ្កាប់មុខសីុឥដ្ឋការ៉ូទៅហើយ

< ខ្ញុំមិនចង់បានក្តីស្រលាញ់ពីលោកទៀតទេ ព្រោះវាគ្មានតម្លៃសម្រាប់ខ្ញុំឡើយ ក្តីស្រលាញ់របស់លោក មិនស្មើនឹងសំរាមដែលគេបោះចោលឡើយ >

គេក៏មិនបានសេសសល់ការស្រលាញ់សម្រាប់ ជុងគុកដូចគ្នាដែរ ក្នុងចិត្តមានតែពាក្យថាស្អប់នឹងស្អប់ ដែលព្រមរៀបការនេះព្រោះតែវាជាបំណងប្រាថ្នារបស់ឪពុករបស់គេមុនពេលគាត់ស្លាប់តែប៉ុណ្ណោះ ប៉ុន្តែពាក្យសំដីរបស់រាងតូចហាក់ដូចជាយកសាំងមកស្រោចចាក់លើភ្លើងក្នុងចិត្តរបស់នាយកំលោះជុងគុកអោយកាន់តែឆាបឆេះលើសដើម

< គីម ថេយ៉ុង..!!! >

ជុងគុកស្រែកគំហកឡើងប៉ោងសរសៃក មុននឹងរាងកាយតូចរបស់ថេយ៉ុងត្រូវគ្រវែងទៅលើពូកមួយទំហឹងស្ទើរតែបាក់ឆ្អឹងខ្នងដោយស្នាដៃអ្នកដែលនាមជាស្វាមីរបស់គេ តាមដោយរាងកាយធំជង្គ្រោងរបស់ជុងគុកឡើងមកទ្រោបសង្កត់ពីលើខ្លួនរបស់គេ

< ឆាប់ក្រោកចេញពីខ្លួនខ្ញុំឥឡូវនេះភ្លាម ព្រោះថាខ្ញុំវាខ្ពើរអើមរាងកាយស្មោកគ្រោករបស់លោកខ្លាំងណាស់ ជុងគុក ម៉ាហាតូ >

សម្តីម៉ាត់ៗព្រមជាមួយនឹងកែវភ្នែកបង្ហាញពីភាពស្អប់ខ្ពើមដោយមិនលាក់លៀមរបស់រាងតូចកាន់តែធ្វើអោយជុងគុកក្តៅក្រហាយ ម្រាមដៃមាំក្តាប់ចូលគ្នាឡើងណែនមុននឹងលើកឡើងលើបម្រុងដាល់មុខតូចរបស់ថេយ៉ុង

ឌឹប!!!

មួយដៃដាល់ទៅពូកបញ្ឆិតក្បាលរបស់រាងតូចមួយទំហឹងដល់ថ្នាក់ឃើញស្នាមទ្រុឌ ដឹងទេថាមុននេះជុងគុកព្យាយាមគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងខ្លាំងប៉ុណ្ណាដើម្បីកុំអោយដាល់មុខតូចៗពូកែឌឺមួយនោះស៊ូដាល់ពូកជំនួសវិញ។

🔥នរកប្រទានស្នេហ៍🔥( ចប់ )Where stories live. Discover now