ស្នេហ៍លោកជនពាល

By atochikuu

42.6K 5.3K 421

« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី... More

intro
ភាគ១ :
ភាគ2 :
ភាគ3
ភាគ4
ភាគ5
ភាគ6
ភាគ7
ភាគ8
ភាគ9
ភាគ10
ភាគ11
ភាគ12
ភាគ13
ភាគ14
Ep15
Ep¹⁶
Ep¹⁷
Ep¹⁸
Ep¹⁹
Ep²⁰
Ep²¹
Ep²²
Ep²³
Ep²⁴
Ep²⁵
Ep²⁶
Ep²⁷
Ep²⁸
Ep²⁹
Ep³⁰
Ep31
Ep³²
ភាគ³³
ភាគ³⁴
ភាគ³⁵
ភាគ³⁶
ភាគ³⁷
ភាគ³⁸
ភាគ³⁹
ភាគ⁴⁰
ភាគ⁴¹
ភាគ42
ភាគ43
ភាគ⁴⁴
ភាគ⁴⁵
ភាគ⁴⁶
ភាគ⁴⁷
ភាគ48
ភាគ⁴⁹
ភាគ⁵⁰
ភាគ⁵¹
ភាគ⁵²
ភាគ⁵³
ភាគ⁵⁴
ភាគ⁵⁵
ភាគ⁵⁶
ភាគ⁵⁷
ភាគ⁵⁸
ភាគ59
ភាគ60
ភាគ61
ភាគ62
ភាគ63
ភាគ64
ភាគ65
ភាគទី66
ភាគ67
ភាគទី68

ភាគ69

1.1K 104 16
By atochikuu

3ខែកន្លងផុតទៅ
      ពេលវេលាចេះតែរំកិលទៅមុខពីមួយថ្ងៃទៅមួយថ្ងៃយ៉ាងលឿនហួសពីការស្មានពេលនេះកន្លងផុតអស់រយះពេលបីខែទៅហើយដែលជីមីនមានផ្ទៃពោះចំណែកពោះដែលធ្លាប់តែរៀបស្មើរក៏ចាប់ផ្ដើមប៉ោងឡើងទៅតាមពេលវេលាជាធម្មជាតិរបស់វា។រយះពេលបីខែមកនេះដែលជីមីនមានផ្ទៃពោះនិងមានរាងក្រាស់ជុងហ្គុកជាអ្នកមើលថែបម្រើអ្វីគ្រប់យ៉ាងតាមដែលជីមីនត្រូវការដោយមិនរអ៊ូរទាំទោះបីជារាងងើយហត់បន្ដិចក៏ថ្វី អ្វីដែលសំខាន់គេចង់ឃើញជីមីនសប្បាយចិត្តនិងមានសុខភាពល្អទាំងម្ដាយនិងកូន។

    មិនកុហក់ទេថារយះពេលប៉ុន្មានខែកន្លងមកនេះជីមីនរករឿងបុិនងរគេខ្លាំងណាស់ ធ្វើទាស់ចិត្តមិនត្រូវចិត្តបន្ដិចក៏ខឹងស្រែកជេរស្ដីបន្ទោសអោយគេសព្វគ្រប់បែបយ៉ាងពេលខ្លះដេញមិនអោយគេងជាមួយឬជាមួយក្នុងបន្ទប់ជាមួយទៀត ហើយអ្វីដែលលើសនេះគឺប្រចណ្ឌគេជាមួយមនុស្សគ្រប់គ្នាមិនថាស្រីឬប្រុសឡើយអោយតែគេនិយាយជាមួយឬភ្លេចខ្លួនញញឹមដាក់តាមធម្មតាជាការគួរសមក៏ជីមីនប្រចណ្ឌខឹងយំងក់ងររករឿងអោយគេលួងដែរ។ ពេលខ្លះគេត្រូវមកពីធ្វើការហត់មកដល់ក៏ត្រូវតាមបម្រើមើលថែលួងលោមជីមីនសព្វបែបយ៉ាងទាំងដែលពេលខ្លះត្រូវក្រសែភ្នែកមួយគំនរធំទាំងអ្នកបម្រើទាំងចហ្វាយជាពិសេសថេយ៉ុងនេះឯងតាមសម្លក់សម្លឹងមិនដាក់នៅពេលដែលគេធ្វើទាស់ចិត្តជីមីនម្ដងៗ ត្រូវនឹងគេនេះជីមីនមិនទាន់យល់ព្រមទទួលគេពេញលេញផង គ្រប់គ្នាមើលមកគេនៅតែអាក្រក់ដដែល។ប៉ុន្ដែមិនថ្វីទេតស៊ូមកប៉ុន្មានខែហើយព្យាយាមបន្ដិចទៀតវាមិនស្លាប់ទេយ៉ាងណាក៏ចិត្តបេះដូងស្រលាញ់ជីមីនលើសលប់ទៅហើយ អញ្ចឹងមានតែតស៊ូបង្ហាញអោយជីមីននិងគ្រប់គ្នាដឹងថាគេនេះពិតជាស្រលាញ់ជីមីនខ្លាំងកកម្រិតណាហើយក៏អាចមើលថែជីមីនបានយ៉ាងល្អ..

« មីន,បងបានទិញការ៉េមដែលអូនចង់ញាំមកហើយ! »សម្លេងមាំបន្លឺឡើងដោយសប្បាយចិត្តខណៈម្ចាស់សម្លេងកំពុងដើរចូលមកក្នុងបន្ទប់ដល់ធំដោយក្នុងដៃមានថង់ សំពីងសំពោងមិនប្រាប់ក៏ដឹងថាជារបស់ញាំដែលជីមីនបានផ្ដាំផ្ញើរគេអោយទិញមកដែរ។ជុងហ្គុកញញឹមស្រាលនឹងដើរទៅរករាងតូចព្រមទាំងដាក់ថង់ទាំងនោះទៅលើតុមុខជីមីនដែលកំពុងអង្គុយធ្វើមុខស្អុយ បែបនេះជុងហ្គុកដឹងច្បាស់ណាស់ថាជីមីនកំពុងតែខឹងនឹងខ្លួនទៀតហើយ ទើបរាងក្រាស់រហ័សដាក់ខ្លួនអង្គុយក្បែរកាយតូចនិងទាញដៃតូចមកក្រសោបអង្អែលថ្នមៗ

« ថ្ងៃនេះជាប់ប្រជុំយូរទើបបងមកខក! » ក្រសោបអង្អែលថ្នមៗហើយមនុស្សមាឌធំក៏មិនភ្លេចបន្លឺពាក្យផ្អែមស្រទន់ឡើងដើម្បីលួងលោមចិត្តក្មេងដែលអង្គុយធ្វើមុខស្អុយៗ

« ខ្ញុំផ្ដាំលោកតាំងតែពីម៉ោង3ឥលូវម៉ោង5ហើយលោកគិតថាខ្ញុំនៅឃ្លានញាំទៀតមែនទេ? » កែវភ្នែកកូនឆ្មាងាកទៅសម្លឹងមុខមនុស្សធំទាំងមុខក្រម៉ក់ក្រម៉ូវសឹមបន្លឺឡើងដោយសម្ដីគំរោះគំរើយ ព្រោះចិត្តពេលនេះកំពុងខឹងអន់ចិត្តនឹងជុងហ្គុកជាខ្លាំងទោះបីជាដឹងថាគេរវល់ក៏ដោយក៏មិនអាចហាមចិត្តខ្លួនឯងបាន។

« មិនអីទេបើអូនមិនឃ្លានចាំបងយកទៅដាក់ក្នុងទូរទុកពេលណាអូនចង់ញាំចាំយក
ក៏បាន! » ស្របសម្ដីនាយក៏បម្រុងងើបដើម្បីប្រមូលថង់នំការ៉េមទាំងអស់នោះយកទៅទុកវិញតែក៏ត្រូវសម្លេងតូចកំហគដាក់ម៉ាត់ៗ

« យ៉ាងម៉េចគ្រាន់លឺថាខ្ញុំមិនឃ្លានចង់យកទៅវិញអោយអស់មែនទេ? » មិនដឹងថាមកពីហេតុផលអីទើបបានជាជីមីនខឹងដល់ថ្នាក់ស្រែកតម្លើងសម្លេងដាក់ជុងហ្គុកបែបនេះ សូម្បីតែម្ចាស់សាមីខ្លួនហ្នឹងក៏មិនយល់ដែរ

« គឺ បងគ្រាន់តែចង់យកទៅទុកកុំអោយវារលាយប៉ុណ្ណោះប៉ុន្ដែឥលូវនេះមិនបាច់ក៏បានបងទុកនៅទីនេះហើយ! » មនុស្សមាឌធំប្រែជាឈរគាំងហាក់ភ្ញាក់ផ្អើកនឹងទង្វើរបស់ប្រពន្ធតែក៏ព្យាយាមបកស្រាយប្រាប់ទៅកាន់ជីមីនដោយសម្ដីផ្អែមស្រទន់

« ហុឹស! » ឃើញគេនិយាយផ្អែមៗវាធ្វើអោយជីមីនដឹងខុសបន្ដិចនៅខឹងបន្ដិចទើបលើកដៃអោបទ្រូងងាកមុខចេញ ដោយដកដង្ហើមផឺតផតៗដូចជាមនុស្សមានជំងឺផ្លូវដង្ហើម មកពីខឹងខ្លាំងហ្នឹងណា។

« មីន » ឃើញថាប្រពន្ធចាប់ផ្តើមខឹងទៀតហើយនាយក៏ដាក់ខ្លួនអង្គុយវិញទាំងហៅប្រពន្ធយ៉ាងផ្អែម

« ចេញពីមុខខ្ញុំទៅ! » មិនអោយជុងហ្គុកហាស្ដីអ្វីបានបន្ដជីមីនក៏ដេញនាយចេញតែម្ដង

« នេះបងធ្វើអ្វីខុសទៀតហើយមែនទេ?មីន »
ជុងហ្គុកសួរដោយសម្លេងពិបាកចិត្តនឹងជីមីនដែលចេះតែខឹងនាយរហូត នាយធ្វើអ្វីក៏ខុសរហូតរាល់ថ្ងៃនេះ

« ខ្ញុំស្អប់មុខលោកខ្លាំងណាស់ចេញទៅខ្ញុំមិនចង់ឃើញមុខលោកទេ វាគួរអោយស្អប់! »

« មីន បើខឹងបងឬបងធ្វើអ្វីទាស់ចិត្តអូនៗអាចប្រាប់បងត្រង់ៗបានណាកុំធ្វើបែបនេះអីបងមកនស្រណុកចិត្តទេ! »

« ក៏ប្រាប់ហើយថាខ្ញុំស្អប់មុខលោក! »

« អូនខឹងដែលបងមកយឺតមែនទេ?អូខេ បងដឹងបងខុសធ្ងន់ប៉ុន្ដែបងរវល់ការងារពិតមែននេះចេញមកភ្លាមប្រញាប់មករកអូនភ្លាមហើយណា! »

« យ៉ាងណាក៏លោកទុកការងារសំខាន់ជាងខ្ញុំដែរ,បើខ្ញុំឃ្លានដល់ស្លាប់បាត់លោកគិតយ៉ាងមេ៉ច? »

« បងសន្យាៗថានេះជាលើកចុងក្រោយ បងមិនធ្វើអោយមានលើកក្រោយៗទៀតទេ! »

« លោកនិយាយជាលើកទី100មិនដែលធ្វើបានម្ដងទេ! »

« មីន,ពេលនេះគ្មានអ្វីសំខាន់ជាងអូននោះទេសម្រាប់ជីវិតបងប៉ុន្ដែការងារវាក៏ជាការចាំបាច់ បើបងមិនធ្វើមិនគោរពតួនាទី គេដេញបងចោលបាត់បងបានលុយឯណាទុកចិញ្ចឹមអូននិងកូន? »

« ត្រឹមតែលុយគ្រួសារខ្ញុំចិញ្ចឹមខ្ញុំរស់ហើយ »

« តែបងចង់រកលុយមកចិញ្ចឹមអូននិងកូនដោយខ្លួនឯង បងមិនចង់អោយគេមើលមកថាបងជាមនុស្សអសមត្ថភាពដេកចាំតែសុីចាយកម្លាំងញើសឈាមអ្នកណានោះទេ! »
« បងស៊ូរាល់ថ្ងៃក៏ព្រោះតែអូននិងកូនតែប៉ុណ្ណោះ! »

« មិនមែនព្រោះតែលួចចិញ្ចឹមស្រីណាទេហ៎េស? » មុខតូចច្រមិចងាកមកសម្លឹងមុខសង្ហាវិញនឹងសួរដោយការបញ្ឈឺធ្វើអោយជុងហ្គុកគាំងស្ដូក

« ពុទ្ធោមីន!! នេះនៅមិនទាន់ជឿចិត្តបងទៀតហ៎េស? » បន្ទាប់ពីគាំងដោយការហួសចិត្តហើយជុងហ្គុកក៏បន្លឺឡើងដូចជាអន់ចិត្តដែលជីមីននៅតែមិនទុកចិត្តគេ

« ទំនុកចិត្តពិតប្រាកដវាមានតែម្ដងប៉ុណ្ណោះ! »
ជីមីនសម្លឹងកែវភ្នែកមាំចំៗហើយក៏បន្លឺឡើងបណ្ដាលអោយបន្ទប់ទាំងមូលប្រែជាស្ងប់ស្ងាត់មួយរំពេច

*តុក តុក

     ស្របពេលនោះសម្លេងគោះទ្វារក៏បន្លឺឡើងមុននឹងមានអ្នកបម្រើស្រីម្នាក់ចូលមក

   « អធ្យាស្រ័យអ្នកប្រុស អ្នកគ្រូពេទ្យមកដល់ហើយអញ្ជើញអ្នកប្រុសទៅពិនិត្យសុខភាព! »

« ខ្ញុំទៅឥលូវហើយ! » ជីមីនបន្លឺឡើងដោយសម្លេងបូកទឹកមុខស្មើរៗ ព្រោះតែភាពល្អកកករជាមួយជុងហ្គុកអម្បាញ់មិញ គេក៏មិនចង់ឈ្លោះប្រកែកគ្នាដែលតែមកពីចិត្តដែលតែងតែមួរម៉ៅក្ដៅក្រហាយខឹងនឹងជុងហ្គុកខុសរឿងរហូត។

« យករបស់ទាំងអស់នេះទៅដាក់ក្នុងទូរផង! » ជុងហ្គុកដកដង្ហើមធំមុននឹងប្រាប់ទៅកាន់អ្នកបម្រើព្រមទាំងចង្អុលទៅកាន់ថង់ចំណីទាំងអស់នោះ

« ចា៎ស លោកប្រុស! » នាងទទួលបញ្ជាហើយក៏ទៅយកថង់ចំណីទាំងអស់នោះចេញទៅមុនទុកពេលវេលាអោតម្ចាស់នៅតែពីរនាក់

« ចាំបងបី! » ស្របសម្ដីនាយក៏បម្រុងបីជីមីនឡើងតែត្រូវជីមីនក្រវាសដៃចេញហើយក៏បន្លឺឡើង

« ខ្ញុំមិនទាន់ពិការទេ! » សម្ដីគំរោះគំរើយគ្មានជាតិលឺឡើងហើយម្ចាស់ខ្លួនក៏ដើរចេញទៅបាត់ទុកអោយរាងក្រាស់ឈរសម្លឹងមើលដោយខ្សែភ្នែកពិបាកចិត្តតែក៏ប្រញាប់ទៅតាម

« សួស្ដី អ្នកប្រុសជីមីន! » ដើរចូលមកដល់ក្នុងបន្ទប់ពិនិត្យជំងឺហើយអ្នកគ្រូពេទ្យក៏រាក់ទាក់ភ្លាម និយាយទៅនាងមកពិនិត្យសុខភាពរបស់ជីមីនពីរដងក្នុងមួយអាទិត្យតាមតែបងប្រុសរបស់ជីមីនបញ្ជា ។

« សួស្ដីអ្នកគ្រូពេទ្យ! » ជីមីនញញឹមស្រាលដាក់វិញហើយក៏ឡើងគេងលើគ្រែពេទ្យដោយមានជំនួយពីអ្នកគ្រូពេទ្យនិងជិងហ្គេម

« មួយរយៈនេះមានក្អួតចង្អោរឬធ្វើទុកខ្លាំងទេ? » អ្នកគ្រូពេទ្យចោទសួរព្រមទាំងរៀបចំឧបករណ៍ពិនិត្យអោយជីមីន

« មិនអីទេ គ្រាន់តែពេលខ្លះឆ្អល់ៗពោះបន្ដិចបន្ដួចប៉ុណ្ណោះ! »

« ឆ្អល់ៗពោះឬ?អាចបណ្ដាលមកពីអ្នកប្រុសញាំច្រើនពេក ការញាំច្រើនវាក៏មិនល្អដល់សុខភាពណាស់ណាដែលវាអាចធ្វើអោយទារកលូតលាស់ធំធាត់មុនអាយុកាលបាន ហើយក៏ផ្ដល់ផលប៉ះពាល់ដល់សុខភាពម្ដាយនិងកូនផងដែរ ! »

« ចឹងខ្ញុំត្រូវបញ្ឈប់ការញាំមែនទេ? » គ្រាន់តែស្ដាប់សម្ដីអ្នកគ្រូពេទ្យចប់ជីមីនក៏បើកភ្នែកមូលក្រឡង់ៗដូចជាកូនក្មេងកំពុងភ័យនឹងរឿងអ្វីមួយដាក់អ្នកគ្រូពេទ្យ

« មិនបញ្ឈប់ទេ គ្រាន់តែកាត់បន្ថយខ្លះគឺល្អបំផុតហើយ! » អ្នកគ្រូពេទ្យប្រាប់ដោយញញឹម

« បាទ! » ជីមីនឆ្លើយទាំងមុខស្អុយៗ

« អញ្ចឹងគឺអស់ហើយ ចំពោះសុខភាពផ្សេងៗគឺល្អធម្មតា! »

« បាទ! »

« នេះជាថ្នាំជំនួយសុខភាពថ្មីដែលខ្ញុំ ការញាំគឺដូចនឹងថ្នាំចាស់ដែរ! »

« បាទ! »

« អញ្ចឹងខ្ញុំសុំលាទៅវិញសិនហើយ ម៉ែដោះ អ្នកប្រុសជីមីន លាហើយលោកជុងហ្គុក! » បន្ទាប់ពីពិនិត្យអោយរួចរាល់និងអោយថ្នាំជំនួយដល់ជីមីនហើយនាងក៏រៀបចំអ៊ីវ៉ាន់ទៅវិញហើយក៏មិនភ្លេចញញឹមលាទៅកាន់អ្នកក្នុងបន្ទប់និងជុងហ្គុក

« បាទ អ្នកគ្រូពេទ្យ! » ជុងហ្គុកឯណេះក៏ភ្លេចខ្លួនច្រឡំញញឹមដាក់អ្នកគ្រូពេទ្យវិញទាំងភ្លេចថាប្រពន្ធកំពុងខឹង ហើយក៏ត្រូវគាំងបន្ដិចពេលជីមីនអង្គុយសម្លឹងមុខដោយកែវភ្នែកស្មើរថេង

« អូនចង់ទៅបន្ទប់វិញឬក៏ទៅខាងក្រោម? » ខណៈពេលធ្វើខ្លួនមិនត្រូវជុងហ្គុកក៏បន្លឺ

« ម៉ែដោះជួយជូនខ្ញុំទៅបន្ទប់ប៉ាបន្ដិច! » ផ្ទុយពីការឆ្លើយទៅកាន់ជុងហ្គុកជីមីនក៏បែរទៅនិយាយជាមួយម៉ែដោះដែលនៅក្នុងនេះដែរ

« ចា៎ស អ្នកប្រុស! » ម៉ែដោះលឺហើយក៏ប្រញាប់ជួយជីមីនអោយចុះពីលើគ្រែនិងនាំជីមីនចេញទៅ ទុកអោយរាងក្រាស់ឯណេះឈរជ្រត់ចង្គេះធ្វើមុខដូចជាផែនដីត្រូវឆេះក្នុងពេលបន្ដិចទៀតនេះម្នាក់ឯង។

« ដេកក្រៅបន្ទប់ទៀតមិនខានទេ! » នាយញីសក់ក្បាលខ្លួនឯងយ៉ាងរញេរញៃហើយក៏ស្រែកឡើងបន្ដិចទាំងពិបាកចិត្តរកអ្វីមកប្រៀបមិនបាន ហើយបន្ទាប់ពីនោះក៏ដូចជាអ្វីដែលគេគិតនឹងឯងខ្នើយភួយគឺនៅមុខបន្ទប់ស្រាប់ខណះពេលទ្វារត្រូវជាប់សោរជិតដោយសារស្នាដៃប្រពន្ធសម្លាញ់ ពេលនេះនាយក៏កំពុងឈរអោបភួយអោបខ្នើយមុខបន្ទប់មិនទាន់ទៅណានៅឡើយ

« ជីមីន មិនអោយចូលទៀតហើយមែនទេ? »
ស្របពេលកំពុងឈរពិបាកចិត្ត យូមីក៏ដើរមកសួរនាយដោយស្នាមញញឹមស្រស់ ថាទៅប៉ុន្មានខែមកនេះយូមីអាចឡើងបានធម្មតាវិញទៅហើយ

« បាទ បងស្រី! » ជុងហ្គុករហ័សឆ្លើយយ៉ាងលឿនក្រែងយូមីអាចជួយគេបាន ប៉ុន្តែ

« មិនអីទេ បន្ទប់ទទួលភ្ញៀវនៅខាងក្រោមទំនេរស្រាប់! » យូមីបន្លឺឡើងដោយស្នាមញញឹមបន្ដតែវាធ្វើអោយជុងហ្គុកខកចិត្តស្ទើរដាច់ផ្ញារ

« ក៏មានតែប៉ុណ្ណឹង! » ជុងហ្គុកឆ្លើយទាំងញញឹមមិនសម

« ខ្ញុំចូលសម្រាកមុនហើយ សំណាង
ល្អណា! » មុនលាហើយមិនភ្លេចជូនពរទាំងដឹងថាទៅដេកក្នុងបន្ទប់ទទួលភ្ញៀវប្រាកដជាត្រូវមូសខាំដេកមិនស្រួលហើយ តែធ្វើមិចនាងមិនអាចជួយបានផង មានតែតាមដំណើរទៅ។

« សម្រេចថាដេកក្រៅបន្ទប់ទៀតហើយ
អាហ្គុក? »

To be Continue

ហ៎េហ៎េ ដូចបែកគ្នាយូរហើយន៎? 😤

Continue Reading

You'll Also Like

292K 13.8K 48
ဧက္ကရာဇ်မင်းဈာန် မြို့နယ်အရာရှိ ။အရာရာကို တိကျလေးနက်တဲ့လူမျိုး။ အသက် 32 ။ နောက်ကွယ်လုပ်ရပ်တွေက မြို့နယ်အရာရှိတစ်ဦးနဲမတူ။မူးယစ်မှောင်ခို အကုန်လုပ...
221K 2.6K 9
មើលដោយការទទួលខុសត្រូវ បើមិនពេញចិត្តសូមកុំអានអី។អធ្យាស្រ័យបើមានពាក្យពេចន៍ណាលើសលួស🔞
500K 28.2K 41
"ဒီလူသားဟာနွယ့်ကိုချစ်ဖို့​မွေးဖွားလာတာပါနွယ်" "ဒီလိုဆို ​ဟောဒီကနွယ်ကလည်း ​သော်တာပြည့်ဖြိုးဆိုတဲ့လူသား​လေးဆီမှာအချစ်ခံဖို့​မွေးဖွားလာတာပါရှင့်"
834K 7.5K 21
အလြန္ရိုင္းပါတယ္ ဘာဗဟုသုတမွမရွိပါဘူး ကိုယ္စိတ္ကိုႏႈိင္ေအာင္ထိန္း wattpad ကိစၥ wattpad မွာထားခဲ႔ ဖင္မယားနဲ႔ ok အသက္မျပည့္ေသးရင္ ေဝးေဝးေဂ်ာင္း not for...