ស្នេហ៍លោកជនពាល

By atochikuu

44K 5.4K 434

« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី... More

intro
ភាគ១ :
ភាគ2 :
ភាគ3
ភាគ4
ភាគ5
ភាគ6
ភាគ7
ភាគ8
ភាគ9
ភាគ10
ភាគ11
ភាគ12
ភាគ13
ភាគ14
Ep15
Ep¹⁶
Ep¹⁷
Ep¹⁸
Ep¹⁹
Ep²⁰
Ep²¹
Ep²²
Ep²³
Ep²⁴
Ep²⁵
Ep²⁶
Ep²⁷
Ep²⁸
Ep²⁹
Ep³⁰
Ep31
Ep³²
ភាគ³³
ភាគ³⁴
ភាគ³⁵
ភាគ³⁶
ភាគ³⁷
ភាគ³⁸
ភាគ³⁹
ភាគ⁴⁰
ភាគ⁴¹
ភាគ42
ភាគ43
ភាគ⁴⁴
ភាគ⁴⁵
ភាគ⁴⁶
ភាគ⁴⁷
ភាគ48
ភាគ⁴⁹
ភាគ⁵⁰
ភាគ⁵¹
ភាគ⁵²
ភាគ⁵³
ភាគ⁵⁴
ភាគ⁵⁵
ភាគ⁵⁶
ភាគ⁵⁷
ភាគ⁵⁸
ភាគ59
ភាគ60
ភាគ61
ភាគ62
ភាគ63
ភាគ64
ភាគ65
ភាគ67
ភាគទី68
ភាគ69
ភាគ70

ភាគទី66

789 100 12
By atochikuu

*Park House

ជីមីនដើរតាមបងប្រុសចូលមកក្នុងផ្ទះ
ត្រុកៗដូចជាកូនទាដើរតាមមេដើរបណ្ដើរខួរក្បាលក៏គិតពីមនុស្សប្រុសដែលនៅខុនដូរខ្លួនបណ្ដើររហូតដ៏មិនបានចាប់អារម្មណ៍ថាថេយ៉ុងឈប់ទើបជ្រុលទៅបុកខ្នងមាំរបស់គេមួយទំហឹងសឹងផ្ងារក្រោយ...

« អួយ,ឈប់ក៏មិនប្រាប់ដែល!! »ក្មេងល្អិតត្អួញត្អែទាំងមិនមុខរីកម្រាមដៃតូចក៏លើកអង្អែលថ្ងាសរបស់ខ្លួនតិចៗ

« ភ្នែករវល់មើលអីទើបមិនដឹងថាបង
ឈប់? »ថេយ៉ុងសួរបញ្ឈឺមុននឹងដាក់ខ្លួនអង្គុយលើសាឡុងក្បែរយូមី,ជីមីនក៏ពេបមាត់ពេបកចូលទៅដាក់ខ្លួនអង្គុយអោបបងស្រីដែលកំពុងសើចញឹមៗនឹងខ្លួន

« ហេតុអ្វីធ្វើមុខបែបហ្នឹងហុឹម? »យូមីសួរដោយស្នាមញញឹមព្រមទាំងលើកដៃទៅឆ្បិតថ្ពាល់ក្រពុំលេងតិចៗ

« មកពីហ៊្យុងមីនខំទៅដេកដល់ខុនដូរហើយនៅតាមទៅយាយីហៅត្រឡប់មកផ្ទះវិញ
ទៀត!! »ក្មេងល្អិតបូញមាត់រអ៊ូប្រាប់បងស្រីទាំងលួចដៀងភ្នែកសម្លក់បងប្រុសដែលអង្គុយធ្វើមុខស្មើរដាក់ខ្លួន

« មកពីគាត់បារម្ហពីមីន!!! »យូមីពន្យល់ថាកាលការដែលថេយ៉ុងធ្វើបែបនេះក៏ព្រោះតែគេបារម្ហពីជីមីន

« គ្មានទេ!! »ក្មេងល្អិតរអ៊ូទាំងពេបមាត់ពេបកមិនជឿព្រោះតែថេយ៉ុងហាមឃាត់ខ្លួនលើសពីពាក្យថាបារម្ហទៅទៀត,បែបនេះវាចូលលក្ខណៈជាឃាំងឃាត់ហួសព្រំដែនទៅហើយ

« ហើយចុះចង់ដេកនៅទីនោះធ្វើអី?ដេកនៅផ្ទះវិញវាមិនល្អជាង? »ថេយ៉ុងបន្លឺឡើង

« តែមីនចង់ដេកទីនោះ!! »ជីមីនប្រកែកតមាត់យ៉ាងលឿន

« ដេកនៅផ្ទះបានមើលថែលោកពូផងវាល្អជាងទេហ៎េស? »ថេយ៉ុង

« មីនគេងតែមួយយប់ណាមួយក៏ទុកខុនដូរចោលយូរហើយ!! »ជីមីន

« មិនមែនព្រោះចង់នៅជាមួយអាម្សៀនោះទេហ៎េស? »ថេយ៉ុងបន្លឺឡើងទាំងញោចចុងមាត់ញញឹមខណៈពេលឃើញជីមីនព្រិចភ្នែកមួយៗដូចជាកំពុងភាំងនិងសម្ដីគេ

« បងនិយាយអី? »ជីមីនសួរទាំងក្រឡេកក្រឡាប់ភ្នែកចុះឡើង

« ឯងគិតថាបងជាក្របីដែលល្ងង់មិនដឹងខ្យល់អី
មែនទេ? »ថេយ៉ុងសួរទាំងអស់សំណើចដែលជីមីនគិតថាគេល្ងង់មិនបានដឹងរឿងអ្វីតែផ្ទុយខុសពីនេះគេដឹងៗទាំងអស់ថាជីមីនលាក់ជុងគុកនៅខុនដូររបស់គេ

« បងនិយាយពីអ្វីមីនមិនយល់ទេ?? »ជីមីននៅតែប្រកាន់គោលចំហររបស់ខ្លួនធ្វើដូចជាមិនដឹងរឿងអ្វី ព្រោះពេលនេះគេមិនទាន់យល់ពីពាក្យសម្ដីថេយ៉ុងមួយរយភាគរយទេថាគេសម្ដៅទៅលើអ្វី។

« ឬចង់អោយបងបកស្រាយលម្អិតថាឯងគេចទៅនៅខុនដូរព្រោះតែអាជុងគុកម្នាក់នោះ? »

« .....គឺ.... »ពាក្យសម្ដីរបស់ថេយ៉ុងធ្វើអោយជីមីនភាំងក្រលាស់អណ្ដាតប្រកែកតវ៉ាជាមួយថេយ៉ុងបន្ដមិនកើត

« ស្រលាញ់វាណាស់ទៅមែនទេ?វាធ្វើបាបជិតស្លាប់ជិតរស់ដ៏ថ្នាក់នេះហើយនៅតែទៅលួចទាក់ទងជាមួយវាទៀត? »មនុស្សមាឌធំសួរដោយការមួរម៉ៅនិងហួសចិត្តក្នុងពេលតែមួយដែលប្អូនប្រុសរបស់គេចិត្តទន់ដ៏ថ្នាក់នេះ,អាម្សៀនោះនិយាយស្អីខ្លះបានជាប្អូនគេជឿស្លុបព្រមអោយចូលជិតបានយ៉ាងងាយបែបនេះ?

« ខ្ញុំមិនបានទៅលួចទាក់ទងជាមួយគេទេ!! »
ជីមីនប្រកែកតែក៏ដូចជាការពិតព្រោះគេនៅមិនទាន់ស្រស់ស្រួលត្រូវរូវជាមួយជុងគុកនៅឡើយទេ

« មិនលួចទាក់ទងក៏អោយវាទៅនៅខុនដូរជាមួយ,មីនគិតថាបងជាអាងោះមិនដឹងខ្យល់អីបន្ដិចសោះមែនទេ? »ថេយ៉ុងចាប់ផ្ដើមតម្លើងសមកលេងដាក់ជីមីននៅពេលដែលឃើញជីមីនប្រកែកតវ៉ាទាំងដែលគេឃើញជុងគុកនៅខុនដូរជីមីនផ្ទាល់នឹងភ្នែក

« គេជាអ្នកលួចចូលទៅដោយខ្លួនឯងខ្ញុំមិនបានអោយគេចូលឯណា!! »

« វាលួចចូលហើយក៏អោយវានៅតែម្ដង,មិនដឹងថាមួយកំណាត់ថ្ងៃនៅជាមួយវាៗបានធ្វើស្អីមីនឬអត់ផង!! »

« គេមិនបានប៉ះពាល់ខ្ញុំទេហ៊្យុងកុំចេះតែនិយាយពេក! »

« ការពារណាស់ណ៎?នៅស្រណោះវាណាស់មែនទេចង់ត្រូវរូវជាមួយវាវិញហើយត្រូវទេបានជាខំលើកជើងតម្កើនថាវាល្អបែបនេះ? »
ពេលដែលឃើញជីមីនប្រកែកតវ៉ាជាមួយគេព្រមទាំងកាន់ជើងជុងគុកមករហូតថេយ៉ុងក៏ចាប់ផ្ដើមមួរម៉ៅទៅៗសម្លេងក៏កាន់តែតម្លើងតាមអារម្មណ៍ខឹង

« បើមែនវាយ៉ាងម៉េច,បើខ្ញុំចង់ត្រូវគ្នាជាមួយគេវិញហ៊្យុងចង់ធ្វើស្អីខ្ញុំ?សម្លាប់ឬក៏ឃុំខ្ញុំដូចជាអ្នកទោស? »ពេលនេះជីមីនក៏មិនបានស្ងាត់បានតែស្រែកតបតវិញខ្លាំងៗដូចដែលថេយ៉ុងស្រែកដាក់ខ្លួនដែរ

« វាធ្វើបាបជិតឆ្គួតបែបនេះហើយនៅចង់អភ័យទោសអោយវាទៀតមែនទេ?វាល្អអ្វីណាស់ណាទៅបានជាងប់ងល់ជាមួយវាងើបក្បាលលែងរួចបែបនេះតិចថាវាធ្វើបាបទៀតរត់មករកបង,ឆឹសកុំសង្ឃឹមថាបងខ្វល់ជាមួយឯង? »និយាយយូរទៅកាន់តែយូរទៅលែងចុះសម្រុងគ្នាមានតែក្ដៅចិត្តមួរម៉ៅស្រែកកំហគលែងគិតថាសម្ដីខ្លួនលែងត្រូវឬខុសតទៅទៀត

« មិនខ្វល់ក៏អត់ទៅខ្ញុំក៏មិនបានទៅអង្វរបងដែរ,សំខាន់ពេលនេះខ្ញុំមានកូនជាមួយគេខ្ញុំត្រូវទទួលយកគេវិញមកធ្វើជាឳពុករបស់កូនខ្ញុំ!! »
ចិត្តជីមីនក៏កាន់តែខឹងស្រែកកំហកដាក់បងប្រុសវិញតាមអារម្មណឆែវឆាវរហូតធ្លោចមាត់និយាយរឿងដែលគេគិតថាចង់លាក់ទុកចេញមក

« ឯងនិយាយអីជីមីន?មានកូន?ឯងកំពុងលេងសើចមែនទេ? »ពាក្យសម្ដីជីមីនដូចជាគេយកទឹកមួយធុងទៅជៈចំកណ្ដាលមុខថេយ៉ុងអោយភ្ញាក់ក្រញ៉ាងព្រមទាំងចោទសួរជីមីនទាំងភ្លិតភ្លាំង

« ខ្ញុំមិនបានលេងសើចខ្ញុំមានកូនជាមួយគេខ្ញុំនៅតែស្រលាញ់គេខ្ញុំនិងលើកលែងទោសអោយគេ!! »មកដល់ពេលនេះចង់លាក់ទៀតក៏លាក់មិនចេញទើបនិយាយចេញមកអោយអស់តែម្ដងតាមចិត្តដែលខ្លួនបានគិត

« មិនបាច់ៗលើកលែងទោសអោយវាដាច់ខាតបើខ្លាចកូនអត់ប៉ាហៅដូចជាគេយកបងទៅយកបងធ្វើជាប៉ារបស់គេទៅ!! »ថេយ៉ុងស្ទុះងើបឈរស្រែកប្រកែកមិនអោយជីមីនលើកលែងទោសអោយជុងគុកបើខ្លាចថាកូនគ្មានប៉ាហៅអោយហៅគេថាប៉ាក៏បាន...

« គ្មាននោះថ្ងៃទេខ្ញុំមិនព្រម!! »ជីមីនស្ទុះក្រោកស្រែកប្រកែកវិញយ៉ាងដាច់អលង្កា ទោះបីជាយ៉ាងណាក៏គេមិនព្រម

« ស្រលាញ់វាណាស់មែនទេ?រស់នៅខ្វះវាមិនបានមែនទេ?បានជាងប់ងល់លែងជឿសម្ដីបងប្រុសរបស់ខ្លួនអស់បែបនេះ? »
« ចរិកវាជាឆ្គែទោះបីវាដឹងកំហុសខុសប៉ុណ្ណាក៏វានៅតែជាឆ្គែកែមិនឡើងដែរ,ខំទៅស្រលាញ់វាទៅបន្ដិចទៀតវាយកទៅធ្វើបាបបន្ដទឹកភ្នែកជោគក្បាលជង្គង់ទៀតមិនខានទេ,ពេលនោះកុំសង្ឃឹមថាបងទៅខ្វល់ខ្វាយនោះ!! »

« ខ្ញុំមិនខ្វល់ទេផ្លូវខ្ញុំអ្នកជ្រើសខ្ញុំនឹងទទួលយកវាទោះបីវាវេទនាបែបណាក៏ដោយ,ហើយបងគិតតែពីជីវិតបងអោយល្អប្រសើរទៅមិនបាច់មកចេះលូកដៃនឹងរឿងរបស់ខ្ញុំទេ!! »

« មីនចង់បានបែបហ្នឹងមែនទេ?បានតា៎សបងបំពេញអោយចាប់ពីពេលនេះវិនាទីនេះមីនចង់ធ្វើបែបណាធ្វើទៅស្រាច់តែចិត្តបងលែងចេះដឹងលែងហាមឃាត់តទៅទៀតហើយ,តាមសប្បាយចុះបងជាលាហើយ!! »ពាក្យសម្ដីជីមីនធ្វើអោយថេយ៉ុងអស់សំណើចក្នុងបំពង់កយ៉ាងហួសចិត្តជាខ្លាំងហើយក៏ចាប់ផ្ដើមនិយាយមុននឹងដើរចេញទៅទាំងទឹកមុខសោកស្ដាយនៅអ្វីដែលគេខំធ្វើដើម្បីជីមីននិងគ្រួសារមួយនេះ,ស្រលាញ់ណាស់បារម្ហណាស់ទើបចេះតែហាមឃាត់តែមើលអ្វីដែលជីមីនតបស្នងមកគេវិញចុះ,ឈឺទេ?ខកបំណងទេ?គេរាល់ថ្ងៃមិនបានស្រលាញ់ជីមីនលើសពីពាក្យថាបងប្អូននោះទេ,ប៉ុន្ដែក្ដីស្រលាញ់រវាងបងប្អូននេះវាធំធេងខ្លាំងណាស់ទាំងបារម្ហទាំងមើលថែដ៏ថ្នាក់គេក្លាយជាមនុស្សអាក្រក់បែបនេះ។

« ថេយ៍Oppa!! »យូមីដែលអង្គុយស្ងៀមស្ដាប់ពាក្យសម្ដីប្រកែកតវ៉ាគ្នាយ៉ាងត្រហឹងអម្បាញ់មិញប្រញាប់ស្រែកហៅបងប្រុសរបស់ខ្លួនពេលដែលគេចាកចេញទៅ

« ហុឺ .... ហឹកៗៗ »គ្រាន់តែថេយ៉ុងចេញទៅបាត់ជីមីនក៏ចាប់ផ្ដើមអោនមុខចុះយំចេញមកទាំងញ័រស្មាសស្រាក់ គេខឹងៗថាគេខុសដែលនិយាយពាក្យមួយប្រយោគនោះទៅកាន់បងប្រុស...

« មីន!!! »យូមីហៅប្អូនប្រុសខ្លួនតិចៗទាំងមិនសប្បាយចិត្ត

« ហុឺ បងស្រីៗ... បងថេយ៍ខឹងមីនហើយមែនទេ? »ជីមីនដាក់ខ្លួនអង្គុយអោបបងស្រីវិញទាំងយំសស្រាក់រៀបរាប់ទាំងសម្លេងក្ងួរៗ

« មិនអីទេមីន,បន្ដិចទៀតគាត់នឹងបាត់ខឹងដោយឯកឯងហើយ!! »បាតដៃស្រលូនអង្អែលខ្នងក្មេងល្អិតថ្នមៗដោយការលួងលោម

« មីនមិនចង់ទេ,តែហឹកៗ មីនទប់មិនបានវាជ្រុលមាត់មីននិយាយហួសហេតុពេលនេះបងប្រុសខឹងមីនហើយ ហុឹកៗ »

« មីនអីទេៗសង្ងប់អារម្មណ៍ណា!! »

« ហុឺ ហុឹកៗ.... »

« ប៉ុន្ដែមីនរឿងកូន?រឿងអភ័យទោសអោយគេមីននិយាយការពិតមែនទេ? »

« បាទ,បងស្រីមីននិយាយការពិតមីននឹងលើកលែងទោសអោយគេព្រោះពេលនេះមីនមានកូនហើយជាកូនរបស់គេ.. ហុឺ ហឹក មីនធ្វើត្រូវទេបងយូ? »

« ត្រូវហើយវាជាជម្រើសជីមីន,មីនអាចសម្រេចចិត្តជ្រើសរើសវាដោយខ្លួនឯងបងគ្មានសិទ្ធហាមឃាត់ទេអោយតែមីនធ្វើហើយសប្បាយចិត្តបងក៏សប្បាយដូចគ្នា! »

« ហឺ ហឹក បងស្រី!! »

*រំលង

ចំណាយពេលរៀនប្រហែលជាបួនម៉ោងជីមីនក៏ដល់ពេលត្រឡប់មកផ្ទះ,ដោយខណៈពេលនេះក្មេងល្អិតកំពុងតែឈររងចាំឡានមកទទួលមុខសាលាទាំងមុខស្អុយៗមិនរីកព្រោះតែនៅនឹករឿងកាលពីយប់មិញដែលឈ្លោះគ្នាជាមួយបងប្រុសមួយមេធំពេលនេះថេយ៉ុងក៏ឈប់ទាក់ទងមកឬក៏មកលេងផ្ទះគេឬទទួលគេដូចមុនអាចថាម្ដងនេះបងប្រុសខ្លួនក៏ថាបាន

*ងុឺត

ស្របពេលជាមួយគ្នានេះផងដែរស្រាប់តែមានម៉ូតូធំមួយបើកមកចតមុខជីមីនធ្វើអោយក្មេងល្អិតងើបមុខមើលយ៉ាងលឿនហើយក៏បើកភ្នែកព្រិចៗពេលប្រទះឃើញមុខសង្ហារបស់ជុងគុកកំពុងញញឹមដាក់គេយ៉ាងស្រស់,និយាយអញ្ចឹងគេខានឃើញប្រុសម្នាក់នេះជិះម៉ូតូមួយនេះពាក់អាវធំធ្វើខ្លួនដូចជាអ្នកលេងបែបនេះយូរហើយពេលនេះក៏បានឃើញវិញសង្ហាក៏សង្ហាដូចអ្នកលេងក៏ដូច,កោតតែប្រុសម្នាក់នេះក្លាយជារាជអាជ្ញាទៅកើត....

« ចាំអ្នកមកទទួលមែនទេ?ឡើងមកបងជូនទៅក៏បាន!! »ជុងគុកញញឹមបញ្ចេញមុនស្នេហ៍ខ្លួនចេញមកទៅកាន់មនុស្សមាឌតូច

« ទេ!! »ជីមីនបដិសេដទាំងបែរមុខចេញពីមុខសង្ហារបស់ជុងគុក

« ហេតុអ្វីហុឹម?ឈរយូរវាមិនល្អទេមីន!! »

« រឿងខ្ញុំកុំមកចេះ!! »

« ក្មេងក្បាលរឹងហេតុអ្វីក្បាលរឹងបែបនេះ
ហុឹម?ឬក៏ចង់ដើរទៅវិញ? »ជុងគុកសួរបញ្ឈឺ

« ដើរក៏បានធ្វើអោយសរសៃវាយឺតខ្លះ!! »ស្របសម្ដីជីមីនក៏អោបដៃដើរចេញទៅទាំងមិនខ្វល់ខ្វាយច្រើន

« មីន,ឈប់ភ្លាមក្មេងក្បាលរឹង!! »ជុងគុកស្រែកហៅព្រមទាំងប្រញាប់មូលហ្គែម៉ូតូតិចៗតាមពីក្រោយជីមីនដែលកំពុងដើរ

« ខ្ញុំថាអត់គឺអត់ហើយកមកសាំច្រើនពេក!! »
ជីមីនតបទាំងទឹកមុខធុញថប់

« ឬចង់អោយបងចុះទៅចាប់ហុឹម? »

« សាកទៅខ្ញុំនឹងខឹងលោកមួយជីវិតមិនបានទេ!! »

« ចុះចង់អោយបងធ្វើយ៉ាងម៉េចទើបអូនព្រមឡើង?កុំដើរបែបនេះអីវាមិនល្អទេមីន!! »សម្ដីរបស់ជុងគុកធ្វើអោយជីមីនឈប់មួយកន្លែងអង្អែលចង្កាតិចៗដូចជាកំពុងគិតអ្វីម្យ៉ាងមុននឹងបន្លឺឡើងទាំងញញឹមស្រស់

« ឥលូវលោកនាំខ្ញុំទៅញាំសាច់អាំងទៅ? »

« អូខេ,បងជូនទៅពេលនេះឡើងម៉ូតូបានហើយមែនទេ? »

« ហុឹម,តែចេះយឺតៗតែហ៊ានជិះលឿនខ្ញុំមួលចង្គេះលោកអោយដាច់សាច់មិនខានទេ!! »ក្មេងល្អិតងក់ក្បាលព្រមទាំងឡើងទៅអង្គុយលើម៉ូតូក្រោយជុងគុក

« ទទួលបញ្ជាលោកម្ចាស់..... »ជុងគុកធ្វើជានិយាយដូចជានិយាយជាមួយម្ចាស់តូចរបស់ខ្លួនហើយក៏បង្អូសម្លេងយ៉ាងវែង

« ហុឹស!!! »

« បងទៅហើយណា? »ជុងគុកសួរហើយក៏ចាប់ផ្ដើមម៉ូលហ្គែម៉ូតូបើកចេញទៅក្នុងល្បឿនយឺតមិនមែនលឿនៗដូចមុននោះទេ
« អោបចង្កេះបងទៅប្រយ័ត្នធ្លាក់!!! »ស្របសម្ដីដៃមាំក៏ចាប់ក្រសោបដៃតូចដែលអង្គុយក្រោយខ្លួនអោយអោបចង្គេះខ្លួនព្រមទាំងងាកមកញញឹមយ៉ាងស្រស់សង្ហាធ្វើអោយក្មេងល្អិតងាកមុខចេញថែមទាំងលួចញញឹមម្នាក់ឯងស្ងាត់ៗ។

ចំណាយពេលប្រហែលជាមួយម៉ោងជុងគុកក៏បានជួនជីមីនត្រឡប់មកផ្ទះវិញក្រោយញាំសាច់អាំងរួចរាល់។

« អរគុណ!! »ជីមីនចុះពីលើម៉ូតូមុននឹងបន្លឺពាក្យអរគុណយ៉ាងសោះអង្គើយទៅកាន់ជុងគុក

« តែប៉ុណ្នឹងទេ? »ជុងគុកចុះមកតាមព្រមទាំងសួរឡើងស្របពេលលូកទៅចាប់ក្រសោបដៃតូចមកកាន់

« ហើយលោកចង់បានប៉ុណ្ណាទៀត? »

« មិនគិតហៅបងអោយចូលទៅលេងផ្ទះអូនមួយសន្ទុះសិនទេហ៎េស? »

« ផ្ទះខ្ញុំមិនមែនសួនកម្សាន្តទេ!! »

« អូនចិត្តដាច់យ៉ាងនេះឬ? »

« បានហើយឆាប់ទៅវិញទៅកុំនៅយូរពេក!! »

« ហេតុអ្វីនៅយូរមិនបាន?ក៏ដោយសារតែបងនឹកអូនមិនចង់ឃ្លាតឆ្ញាយពីអូននោះអី!! »

« ប្រញាប់ទៅវិញទៅប្រយ័ត្នខ្ញុំខឹងលែងនិយាយរក!! »

« គម្រាម? »

« អាចបែបនឹងក៏ត្រូវតែបើលោកមិនជឿសាកមើលទៅ!! »

« អត់ទេបងទៅក៏បាន,ស្អែកជួបគ្នា- »ជុងគុករហ័សប្រកែកព្រោះខ្លាចជីមីនខឹងមែនតែនិយាយមិនទាន់ចប់ផងសម្លេងស្រួយស្រឹបស្រាប់តែបន្លឺឡើងធ្វើអោយមនុស្សពិរនាក់ដែលឈរទល់មុខគ្នាបែរមើលយ៉ាងរហ័ស

« ជីមីន!! »យូមី

« បងស្រី!! »ជីមីនហៅបងស្រីព្រមទាំងរហ័សកន្រ្ដាក់ដៃចេញពីការចាប់របស់ជុងគុកវិញ,ឈរធ្វើទឹកមុខឡេឡង់ៗដូចជាខ្លាចបងស្រីស្ដីបន្ទោស

« សួស្ដីបងស្រី!! »ជុងគុកញញឹមអោនគោរពយូមីយ៉ាងគួរសម

« អូ, ជុងគុកជួនជីមីនមកមែនទេ? »

« បាទបងស្រី!! »

« ហើយគិតទៅវិញហើយមែនទេ?មិនឈាងចូលលេងខាងក្នុងសិនទេហ៎េស? »

« បងស្រី... »ជីមីនហៅបងស្រីទាំងសម្លេងមិនពេញចិត្ត

« ក៏ចង់ចូលដែរប៉ុន្ដែអ្នកខ្លះហាមមិនអោយចូល!! »ជុងគុកធ្វើជានិយាយចោលនិងងាកទៅសម្លឹងមុខជីមីនដែលក្រម៉ក់ក្រម៉ូវ

« មិនអីទេចូលសិនមកកុំខ្លាចចិត្តអី!! »

« បងស្រី........... »ជីមីន

« បាទបងស្រី,អរគុណណាស់!! »ជុងគុគអរគុណយូមីទាំងញញឹមបិទមាត់មិនជិតហើយទាំងបីនាក់ក៏បណ្ដើរគ្នាចូលទៅខាងក្នុងដោយមានអ្នកបម្រើជាអ្នករុញរទះយូមី

« ចូលសិនមក,អ្នកបម្រើយកទឹកមកបម្រើភ្ញៀវបន្ដិចមក!! »យូមីហៅជុងគុកអោយអង្គុយព្រមទាំងស្រែកប្រាប់ទៅអ្នកបម្រើ

« នេះទឹកចា៎ស!! »មួយភ្លែតអ្នកបម្រើក៏លើកទឹកចូលមក

« អរគុណច្រើន!! »ជុងគុករហ័សអរគុណយ៉ាងគួរសម

« ខ្ញុំទៅផ្លាស់សម្លៀកបំពាក់សិនហើយបងស្រី!!!! »ស្របសម្ដីជីមីនក៏ដើរអោបដៃចេញទៅបាត់

« ហុឹម.... »

« គឺ...អឺ.... »ជុងគុកឯណេះវិញចាប់ផ្ដើមអង្គុយមិនជាប់កៅអីខណៈពេលឃើញជីមីនចេញទៅចិត្តមួយចង់ចូលទៅតាមតែចិត្តមួយទៀតខ្លាចចិត្តយូមី

« ទៅតាមចុះខ្ញុំមិនថាអ្វីនោះទេ!! »ដោយយល់ពីសភាពជុងគុកយូមីក៏បន្លឺឡើងទាំងមិនស្ទាក់ស្ទើរ

« អ្នកនាងមិនខឹងខ្ញុំទេឬ? »ជុងគុកសួរទាំងចំលែកចិត្តព្រោះតែយូមីអនុញ្ញាតអោយខ្លួនឡើងទៅតាមជីមីនស្រួលៗបែបនេះ

« ទោះបីជាខឹងក៏ខ្ញុំគ្មានប្រយោជន៍ដែរព្រោះទោះបីជាយ៉ាងណាលោកនៅតែជាចំណែកមួយក្នុងគ្រួសារនេះដដែលហ្នឹង!! »

« បាទ? »

« ឆាប់ទៅតាមជីមីនចុះខ្លាចថាជីមីនអាចនឹងប្ដូរចិត្តដេញលោកចេញវិញ!! »

« បាទ,លាសិនហើយបងថ្លៃ!! »មនុស្សមាឌធំញញឹមស្ងេញព្រមទាំងរហ័សឡើងទៅខាងលើចូលរកបន្ទប់របស់ជីមីន
« មីន!!! »

« អ្នកណាអោយលោកចូលមក? »ជីមីនសួរទាំងមិនពេញចិត្តពេលឃើញជុងគុកដើរចូល
បន្ទប់់ខ្លួនយ៉ាងស្រួល

« បងចូលមកដោយខ្លួនឯង!! »

« អ្នកណាអនុញ្ញាតអោយចូល? »

« បងប្រាប់ហើយថាបងចូលមកដោយខ្លួនឯង!!!! »

« វាជាបន្ទប់របស់ខ្ញុំបើគ្មានការអនុញ្ញាតពីខ្ញុំផងហេតុអ្វីក៏ចូលមក?? »

« តែបងស្រីអូនអោយបងចូល!! »ជុងគុកញាក់ស្មាតិចៗព្រមទាំងដាក់ខ្លួនអង្គុយលើពូកថែមទាំងលើកតុក្កតាធំជីមីនមកអោបថែមទៀត

« ងើប!!ហេតុអ្វីលោកហ៊ានដ៏ថ្នាក់នេះមកប៉ះពាល់របស់ខ្ញុំធ្វើអី? »ជីមីនស្រែកទាំងមិនពេញចិត្តទាំងដៃជុងគុកអោយងើបវិញ

« មីន,កំណាញ់ម្លេះមុននឹងក្រោយបងគង់តែបានប៉ះដដែលសង្ស័យប៉ះបានលើសនឹងទៀតក៏ថាបាន!! »

« លោកកំពុងតែធ្វើអោយខ្ញុំខឹងលោកហើយ,ឆាប់ឡើងមកវិញភ្លាម!! »អស់ជម្រើសជីមីនក៏ជ្រែកចង្គេះនិយាយម៉ាត់ៗទាំងមុខមាំហើយក៏បានផលជុងគុករហ័សងើបឈរយ៉ាងច្រើនទាំងមុខក្រម៉ូវ
« ចេញទៅ!! »ពេលឃើញជុងគុកក្រោកហើយក្មេងល្អិតក៏បានចិត្តលើកដៃចង្អុលដេញគេអោយចេញ

« មីន,បងសុំអង្វរបានទេបងសំពៈក៏បានកុំដេញបងចេញអីបងមិនចង់ឃ្លាតឆ្ញាយពីអូនទេ!! »ជុងគុកជ្រួញមុខទាំងសោកសៅអង្វរទៅកាន់ក្មេងល្អិតទាំងចង់យំ

« អញ្ចឹងលោកនឹងធ្វើគ្រប់យ៉ាងតាមសម្ដី
ខ្ញុំទេ? »

« បាទ!!! »

« ល្អ,នៅស្ងៀមហាមមាត់ហាមមករញេរញៃខ្ញុំ!!! »ក្មេងល្អិតប្រាប់ហើយក៏ដាក់ខ្លួនអង្គុយលើពូកទាញទូរស័ព្ទមកលេងយ៉ាងរំភើយ

« ឬអូនចង់អោយបងឈរបែបនេះរហូត?? »
ជុងគុកឈរខ្ជឹបមាត់ចូលគ្នាសួរជីមីនខ្សឹបៗដូចជាកូនទន្សាយមួយក្បាល

« ប្រហែលទេដឹង? »

« បងសូមអង្គុយក្បែរអូនបានទេ? »

« ហាមរញេរញៃ!! »

« បាទ!!! »
« តែបងសូមទៅបន្ទប់ទឹកសិនបានទេ? »

« អ្នកណាចងជើងលោក? »

« គ្មានទេ!!! »

« ប្រុសម្នាក់នេះពិតជាយ៉ាប់មែន!! »ជីមីនក្រវីក្បាលតិចៗសម្លឹងមើលផែនខ្នងជុងគុកដើរចូលបន្ទប់ទឹកទាំងហួសចិត្ត,ធ្វើខ្លួនដូចជាកូនក្មេង។

« អេ៎?????..... »ក្រោយពេលលាងសម្អាតដៃសម្អាតមុខមាត់ស្រួលបួលហើយជុងគុកក៏រៀបចេញមកវិញតែក្រសែភ្នែកឈ្លាសវៃក៏ប្រទះឃើញរបស់មួយនៅក្នុងបំពង់ជាមួយច្រាសដុះធ្មេញទើបដើរមកទៅយកមកមើលវិញមុននឹងបើកភ្នែកធំៗទាំងភ្នែកផ្អើលព្រោះវាជាឧបករណ៍វាស់ទឹកនោមហើយពេលនេះវាឡើងដល់ពីរកាំបញ្ជក់ថាមានផ្ទៃពោះ?

« ជីមីន!!!!!!! »

To be Continue

ម្ដងនេះគេដឹងមែនទែនហើយ😭តែថាខ្ញុំភ្លេចសាច់រឿងចង់អស់ហើយចេះតែសរសេរទៅៗ 😭

Continue Reading

You'll Also Like

287K 501 19
အောစာအုပ်တွေ စုပြီးတင်ပေးပါမယ်
342K 28.8K 27
Fluff,BL,Short story. "အေး..အေးကွာ..ချစ်တယ်ကွာဘာဖြစ်လဲ။ မင်းကလူမိုက်..ငါကအုပ်ကြီး ဘယ်ကောင်က လှန်ရဲမှာလဲ။" အသုံးအနှုန်းအချို့အတွက် ၁၅ နှစ်အောက်ကလေးငယ...
306K 23.6K 41
Хацрын хонхорхой бол хууль бус. Харин хацрын хонхорхойтой байна гэдэг чинь гэмт хэрэг. Тэгэхээр чи зөвхөн миний гэмт охин болох уу? Bad boy+good gir...
222K 2.6K 9
មើលដោយការទទួលខុសត្រូវ បើមិនពេញចិត្តសូមកុំអានអី។អធ្យាស្រ័យបើមានពាក្យពេចន៍ណាលើសលួស🔞