ស្នេហ៍លោកជនពាល

Par atochikuu

42.6K 5.3K 421

« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី... Plus

intro
ភាគ១ :
ភាគ2 :
ភាគ3
ភាគ4
ភាគ5
ភាគ6
ភាគ7
ភាគ8
ភាគ9
ភាគ10
ភាគ11
ភាគ12
ភាគ13
ភាគ14
Ep15
Ep¹⁶
Ep¹⁷
Ep¹⁸
Ep¹⁹
Ep²⁰
Ep²¹
Ep²²
Ep²³
Ep²⁴
Ep²⁵
Ep²⁶
Ep²⁷
Ep²⁸
Ep²⁹
Ep³⁰
Ep31
Ep³²
ភាគ³³
ភាគ³⁴
ភាគ³⁵
ភាគ³⁶
ភាគ³⁷
ភាគ³⁸
ភាគ³⁹
ភាគ⁴⁰
ភាគ⁴¹
ភាគ42
ភាគ43
ភាគ⁴⁴
ភាគ⁴⁵
ភាគ⁴⁶
ភាគ⁴⁷
ភាគ48
ភាគ⁴⁹
ភាគ⁵⁰
ភាគ⁵¹
ភាគ⁵²
ភាគ⁵³
ភាគ⁵⁴
ភាគ⁵⁵
ភាគ⁵⁶
ភាគ⁵⁷
ភាគ⁵⁸
ភាគ59
ភាគ60
ភាគ61
ភាគ62
ភាគ63
ភាគ64
ភាគទី66
ភាគ67
ភាគទី68
ភាគ69

ភាគ65

740 93 12
Par atochikuu


«  អូនមានកូនមែនទេ,មីន? »ជុងគុកចោទសួរដោយសម្លឹងមុខតូចច្រមិចចំព្រមជាមួយកែវភ្នែកស្រទន់រងចាំចម្លើយមួយដែលគេទន្ទឹងរងចាំចង់ដឹងជារៀងរាល់ថ្ងៃ,តែអ្នកដែលគេត្រូវសួរវិញបែរជាភ្លេចភ្លាំងមួយខណះក្រលាស់អណ្ដាតមិនកើតដូចជាមានអ្វីសង្គត់លើក៏ព្រោះតែកំពុងតែឆ្ងល់ថាគេដឹងវាមកពីណា?រឿងមួយនេះគេមិនបានប្រាប់អ្នកណាម្នាក់ទេក្រៅពីគីមយូ កាលពីព្រឹកមិញនេះ
« មីន,អូនលឺបងសួរទេ? »

« លោកនិយាយអី? »ជីមីនព្រិចភ្នែកមួយៗពេលលឺសំនួរបន្ដរបស់ជុងគុកព្រមទាំងរហ័សឆ្លើយធ្វើដូចជាមិនដឹងខ្យល់អ្វីកែវភ្នែកស្រស់ស្អាតស្រាប់តែបែរចេញពីការសម្លឹងមុខរបស់ជុងគុកភ្លាមៗ

« អូនមានកូនមែនទេ? »

« កូន?លោកនឹកឃើញស្អីបានជាសួរបែបនេះ?ខ្ញុំនេះហ៎េសមានកូន?ផ្ដេសផ្ដាស!! »ជីមីនអស់សំណើចបន្ដិចព្រមទាំងតបទៅកាន់ជុងគុកវិញទាំងហួសចិត្ត

« ប៉ុន្ដែបងបានរើសបានប្រដាប់ពិនិត្យទឹកនោមនៅប៉ុន្មានថ្ងៃមុនពេលបងស្ទាក់ជួបអូន!! »ជុងគុកប្រាប់ពីហេតុផលដែលធ្វើអោយខ្លួនគិតបែបនេះ ព្រោះពេលនោះក្រោយជីមីនរត់ចេញទៅវាធ្លាក់របស់នោះមកពិតមែនរូបរាងនៅថ្មីទាំងអស់ដូចជាទើបតែទិញហើយមិនទាន់បានប្រើនៅឡើយហើយក៏គ្មានអ្នកណាយករបស់នេះមកបោះចោលកណ្ដលវាលបែបនេះដែរ

« វាមិនមែនជារបស់ខ្ញុំទេ!! »ជីមីនបដិសេដដោយតម្លើងសម្លេងបន្ដិចកែវភ្នែកកូនឆ្មាសម្លឹងមុខសង្ហាដោយការមិនពេញចិត្ត

« តែបងឃើញវាជ្រុះពីស្បោងដែលអូនកាន់! »

« លោកកាន់តែផ្ដេសផ្ដាសហើយជុងគុក,ខ្ញុំមិនដែលបានទៅទិញរបស់ស្អីបែបនោះទេ!! »

« អូនប្រាកដទេថាអូនមិនកុហក់បង? »

« បើលោកមិនជឿទេចាំមើលទៅថាប៉ុន្មានខែទៀតពោះខ្ញុំធំជាងមុនអត់!! »រាងតូចឆ្លើយតបម៉ាត់ៗបង្ហាញឬកពារយ៉ាងច្បាស់ដូចជាកំពុងមួរម៉ៅធ្វើអោយជុងគុកស្ងាត់មាត់លែងបន្ដរឿងនេះតទៅទៀត

« ហុឹម,បងជឿហើយ!! »

*ទឺង ទឺង

« ចាំបងទៅមើល!! »ស្របពេលនោះសម្លេងកណ្ដឹងស្រាប់តែបន្លឺឡើងទើបជុងគុកស្នើរខ្លួនជាអ្នកទៅបើក ជីមីនក៏មិនបានមាត់នៅអង្គុយមើលទូរទស្សន៍តាមធម្មតាទាំងចិត្តមិនស្ងប់ខ្លាចថាជុងគុកដឹងរឿងគេមានកូនពិតមែន...

« អាហារដែលលោកបានកម្មង់!! »អ្នកជញ្ជូនឥវ៉ាន់បន្លឺឡើងព្រមទាំងហុចថង់អាហារទាំងអស់នោះទៅរាងតូច

« អរគុណ!! »ជុងគុកទទួលយកព្រមទាំងបន្លឺពាក្យអរគុណហើយក៏ចូលមកខាងក្នុងវិញ

« មីន,អាហារមកដល់ហើយ!! »រាងក្រាសយួរអាហារមួយស្បោងធំចូលមកសម្ដៅទៅផ្ទះបាយទាំងមិនភ្លេចហៅក្មេងល្អិតដែលអង្គុយលើសាឡុងមើលទូរទស្សន៍

« ប្រាប់ខ្ញុំធ្វើអី?ខ្ញុំប្រាប់ហើយថាមិនញាំទេ!! »
ជីមីនតបមកវិញទាំងមិនដកភ្នែកមកសម្លឹងជុងគុក

« អូនប្រាកដទេ?ហុឹម ? »

« លោកកុំសុាំច្រើនពេកបានទេ?ឬចង់អោយខ្ញុំដេញចេញពីខុនដូរនេះ? »ដោយធុញនឹងពាក្យសម្ដីជុងគុកខ្លាំងពេកជីមីនក៏ស្រែកចេញទៅទាំងតម្លើងសម្លេងនិងខឹងមនុស្សកំពុងតែអារម្មណ៍មិនល្អផងមកនិយាយដដែលៗជាមួយទៀត

« បងសុំទោស!! »ជុងគុកឆ្លើយតិចៗតបមកវិញមិនហ៊ានប្រកែកតវ៉ាច្រើនខ្លាចជីមីនខឹងដេញគេចេញពិតមែនទើបបានតែរៀបអាហារដាក់តុដើម្បីញាំម្នាក់ឯង
« អ៊ក !! »ប៉ុន្ដែខណះពេលកំពុងរៀបក្លិនម្ហូបក៏ភាយចូលក្នុងច្រមុះធ្វើអោយជុងគុកចង្អោរចេញមកទាំងយកដៃខ្ទប់ច្រមុះឈានជើងចេញឆ្ញាយពីម្ហូបដែលមានក្លិនអាក្រក់ទាំងនោះ
« ម្ហូបស្អីក្លិនអាក្រក់បែបនេះ? »ជុងគុករអ៊ូតិចៗសម្លឹងមើលម្ហូបទាំងអស់នោះទាំងមិនអស់ចិត្តទើបសម្រេចចិត្ដដើរមកអង្គុយលើសាឡុងក្បែរជីមីនវិញខ្លាចក្អួតចង្អោរចេញមកព្រោះតែចាញ់ក្លិនម្ហូបទាំងនោះ

« ម៉េចក៏មិនទៅញាំអាហាររបស់លោកទៅ? »
ខ្សែភ្នែកតូចលួចដៀងមើលអ្នកអង្គុយក្បែរខ្លួនទាំងឆ្ងល់ក្រែងទៅញាំអីហ៎េសរួចមកអង្គុយវិញធ្វើអី?

« វាធំក្លិនអាក្រក់ខ្លាំងពេក!! »

« មិនដែលទេ!! »ជីមីននិយាយទាំងមិនជឿគ្រាន់តែជុងគុកយកអាហារចេញពីថង់ក្លិនភាយរហូតមកដល់គេមិនឃើញថាធំក្លិនអ្វីអាក្រក់ផងមានតែក្លិនឆ្ងុយទាក់ទាញគេអោយទៅរក

« បងនិយាយការពិតវាឆ្អាបខ្លាំងណាស់!! »
« អូនទៅណា? »ជុងគុករៀបរាប់ប្រាប់ហើយក៏ចោទសួរពេលឃើញជីមីនងើបព្រូសពីសាឡុងសម្ដៅរកផ្ទះបាយនាយក៏បានតែងើបដើរតាមទៅត្រុកៗទាំងមុខស្អុយ

« មិនធំក្លិនអ្វីចម្លែកផង,ក្លិនដូចតែអាហារធម្មតាសោះហ្នឹង!! »ជីមីនលើកមកហិតនឹងញាំមួយម៉ាត់បង្ហាញទៅជុងគុកថាវាពិតជាគ្មានក្លិនអ្វីអាក្រក់ពិតមែន តែជុងគុកនៅតែខ្ទប់ច្រមុះក្រវីក្បាលសម្លឹងមើលម្ហូបទាំងនោះដូចជាសម្រាមដែលគេបោះចោល

« បិទវិញទៅវិញ,ធំអាក្រក់ណាស់ អ៊ួក... »

« គេកើតស្អីអោយប្រាកដហ្នឹង? »
« ឬក៏? ឡប់ៗគិតស្អីឆ្គួតៗវាមិនមែនបែបនេះទេ!!! »ជីមីនសម្លឹងមើលមុខសង្ហាភ្លឹសៗពេលឃើញអាការៈចម្លែករបស់គេការគិតក៏ឈានទៅរករឿងមួយដែលធ្លាប់កើតមានឡើងកាលពីមុនតែភ្លាមៗជីមីនក៏រហ័សក្រវាសការគិតទាំងអស់នោះចោលវិញព្រោះវាអាចមិនមែនជាការពិតប្ដូរជាដាក់ខ្លួនអង្គុយញាំអាហារទាំងអស់នោះក្បត់ពាក្យសម្ដីថាគេមិនញាំអាហារកម្មង់.....

« មីន!! »បន្ដិចក្រោយមនុស្សមាឌធំក៏ហៅឈ្មោះរាងតូចតិចៗទាំងចូលទៅអង្គុយទល់មុខជីមីនតែកុំមើលដៃនៅតែខ្ទប់ច្រមុះជាប់

« លោកកើតអី? »ជីមីនងើបមុខសួរគេសួរបែបយកគួរកុំអោយគេថាខ្លួនអត់ចិត្ត

« បងមិនដឹងទេតែវាកើតឡើងពីរបីថ្ងៃ
ហើយ! »

« អញ្ចឹង? »ជីមីនឆ្លើយហីៗនឹងនៅតែរវល់ជាមួយអាហារខ្លួនដដែលតែត្រចៀកបែរជាខំផ្ទៀងរងចាំសម្ដីរបស់គេបន្ដ

« បងគិតថាបងចាញ់កូនជំនួសអូនហើយ!! »
ជុងគុកប្រាប់តាមត្រង់ពីអ្វីដែលខ្លួនបានគិតមួយរយះនេះគេចាញ់ក្លិនអាហារដូចមនុស្សចាញ់កូនយ៉ាងចឹង

« ឈប់និយាយទៅខ្ញុំត្រលាន់ខ្លាំងណាស់!! »

« មកពីអាការៈបងវាដូចទៅនឹងពេលអូនមានកូនដំបូងខ្លាំងពេក!! »

« ទើបធ្វើអោយលោកបែកគំនិតគិតរឿងនេះ? »

« អ្ហឹម,បងនៅតែជឿជាក់ថាអូនមានកូនព្រោះមុនពេលដែលយើងបែកគ្នាពួកយើងក៏បានអឺៗ,បែបនោះពេលនេះពីរបីខែវាល្មមហើយ! »

« ហេតុអីលោកមិនគិតថាលោកចាញ់កូនជំនួសស្រីរបស់លោកវិញទៅ?ក្រែងលោកនឹងនាងក៏បានធ្វើរឿងទាំងអស់នោះដែលមិនចឹង? »ជីមីនសួរមួយប្រយោគអោយជុងគុកគាំងបន្ដិចតែនាយនៅតែញញឹមតបជីមីនបាន

« បងមិនដែលភ្លាត់ស្នៀតទេ,បងការពារបានល្អណាស់!! »ជុងគុកប្រាប់តាមត្រង់ ជាមួយ
ជីមីនគេមិនដែលការពារមិនដែលខ្វល់នោះទេតែបើចំពោះអ្នកផ្សេងគ្មានថ្ងៃភ្លាត់ស្នៀតដាច់ខាត

« អញ្ចឹង,ខ្ញុំក៏លោកធ្វើបែបនោះដែរ!! »

« អត់ទេជាមួយអូនបងមិនបានការពារទេព្រោះបងចង់មានកូនជាមួយអូន!! »

« តែចៃដន្យអីខ្ញុំបានលេបថ្នាំពន្យា,ចូលរួមសោកស្ដាយផង!! »

« សម្ដីអូនបងទុកចិត្តមិនបានទេ!! »

« បានមិនបានក៏ហីទៅ!! »បបូតមាត់ស្ទីកពេបចូលដាក់រាងក្រាសនិងបន្ដឈ្ងោកមុខញាំអាហារវិញលែងខ្វល់ហើយគេដឹងក៏ដឹងទៅព្រោះថាអាថ៍កំបាំងគ្មានលើលោកនោះទេមុននឹងក្រោយគេគង់តែដឹងដដែលហ្នឹង ចំណែករាងក្រាសក៏មិនបានតបតអង្គុយជ្រត់ចង្កាញញឹមមើលមនុស្សដែលខ្លួនស្រលាញ់ញាំអាហារដូចជាកូនក្មេង មិនដឹងថាយូរប៉ុណ្ណាហើយទេដែលគេខានឃើញចរិកគួរអោយស្រលាញ់របស់ក្មេងម្នាក់នេះ

*ទឺង ទឺង

« ញាំទៅបងអ្នកទៅមើលក៏បាន!! »កណ្ដឹងបន្លឺឡើងម្ដងទៀតជុងគុក៏ជាអ្នកស្នើរខ្លួនទៅមើលម្ដងទៀតព្រោះមិនចង់បំផ្លាញបរិយាយកាសរីករាយជីមីន តែមុននឹងបើកនាយក៏បានមើលអ្នកខាងក្រៅតាមប្រលោះកញ្ចក់ហើយក៏ធ្វើអោយភ្ញាក់ក្រញ៉ាងពេលដឹងថាជាអ្នកណា
« អុ៎? »

« អ្នកណា? »ជីមីនស្រែកសួរពេលឃើញជុងគុកដូចជាស្ទាក់ស្ទើរមិនចង់បើក

« បងប្រុសរបស់អូន!! »ជុងគុកឆ្លើយតបធ្វើអោយជីមីនបើកភ្នែកធំៗលេបអាហារលែងចូលរត់ស្ទុះស្ទៀលមករកជុងគុកនឹងរុញជុងគុកតិចៗបង្ខំអោយគេលាក់ខ្លួន

« ហា៎ស,ស្លាប់ៗមិនខានទេឆាប់រកកន្លែងលាក់ខ្លួនសិនទៅ!! »

« ហេតុអីចាប់បាច់ធ្វើបែបនេះ? »ជុងគុកសួរដោយការមិនពេញចិត្តហើយក៏នៅរឹងឆ្គឹងមួយកន្លែងមិនព្រមទៅតាមការរុញរបស់ជីមីន

« គ្មានពេលបកស្រាយទេធ្វើតាមសម្ដីខ្ញុំសិនទៅ!! »

« អត់ទេ,បងមិនត្រូវការធ្វើបែបនោះទេ!! »

« អញ្ចឹងក៏អោយបងប្រុសខ្ញុំចូលមកពេលនោះលោកកុំសង្ឃឹមថាបានជួបខ្ញុំតទៅទៀតនោះ! »ជីមីនឈប់រុញនឹងប្រាប់ជុងគុកដោយមុខស្មើរថេងបូកខឹងបន្ដិចគម្រាមបន្ដិចធ្វើអោយជុងគុកអស់ជម្រើសប្រកែកយល់ព្រមទាំងចិត្តមិនចង់ហើយក៏ដើរចូលក្នុងបន្ទប់សម្រាកបាត់

« ក៏បាន!!!! »

« ហ្យុង!! »រាងតូចតាមមើលជុងគុករហូតដល់លេចខ្លួនបាត់ទៅក្នុងបន្ទប់ទើបសម្រួលអារម្មណ៍បើកទ្វារអោយថេយ៉ុងចូលមកទាំងព្យាយាមញញឹមបន្លប់
« ហ្យុងមើលមុខខ្ញុំបែបនេះធ្វើអី? »

« បងដូចជាលឺនិយាយជាមួយអ្នកណាមុននេះ?? »ថេយ៉ុងអោបដៃដើរចូលមកទាំងមិនភ្លេចសួរចាប់កំហុសជីមីនកែវភ្នែកមុតស្រួចសម្លឹងមើលគ្រប់ទិសទីនៅនៃបន្ទប់

« និយាយអ្វីទៅ?ស្លាប់ហើយគ្មានទេខ្ញុំនៅខុនដូរនេះតែម្នាក់ឯងអោយទៅនិយាយជាមួយអ្នកណា ហ្យុងប្រហែលជាស្ដាប់ច្រឡំហើយ! »
ជីមីនព្យាយាមប្រកែកតវ៉ាទាំងក្នុងទ្រូងកំពុងភ័យបេះដូងលោតកន្ដ្រាក់ដឹបៗ

« ចុះហេតុអីបានជាយូរបើកទ្វារបែបនេះ? »

« ក៏មីនរវល់នៅក្នុងបន្ទប់ទឹក!! »

« តុអាហារ?ញាំតែម្នាក់ឯងសោះទិញច្រើនឆុតម្លេះ? »

« គ្មានអីចម្លែកទេហ្យុង,មកពីមីនឃ្លាននឹងហើយបានទិញច្រើនបែបនេះ?ឥលូវហ្យុងមកជួយញាំមីនមក »ស្របសម្ដីក្មេងល្អិតក៏លើកសាច់មួយដុំមកច្រឡ៎បញ្ចុក់ថេយ៉ុងតែនាយបដិសេដមិនទទួលទើបជីមីនញុកចូលមាត់ខ្លួនជំនួស

« នឹកឃើញអីបានមកខុនដូរ? »

« គ្រាន់តែនឹកចង់មកគេងលេងមួយយប់!! »
« ហ្យុងចង់ធ្វើអី? »ជីមីនព្រិចភ្នែកមួយៗពេលថេយ៉ុងអោនមុខមកកាន់តែកៀកគេ

« ភ្នែកដូចជាហើមដូចទើបតែយំរួច!! »បាតដៃធំអង្អែលលើត្របកភ្នែកជីមីនតិចៗព្រមទាំងព្យាយាមសង្គេតមើលត្របកហើមលឹបនោះវាបណ្ដាលមកពីអ្វី

« អូយ,ហើមមកពីមីនគេងច្រើនពេកទេ!! »

« .......... »

« យ៉ាងម៉េចអស់អីសង្ស័យហើយហ៎? »

« ញាំលឿនទៅនឹងអា៎លបានទៅផ្ទះវិញ!! »

« មីនប្រាប់ហើយថាមីនចង់ដេកនៅទីនេះមួយយប់!! »

« ចង់ដេកទីនេះព្រោះលាក់អ្នកណានៅជាមួយមែនទេ? »

« ស្អីទៀតហើយនឹងហ្យុងមីនមិនបានលាក់អ្នកណាទេ!! »

« ចឹងបងនឹងដើរឆែកឆេមើលអោយប្រាកដចិត្ត!!! »

« ហ្យុងៗ,មិនបាច់ទេមីនព្រមទៅគេងនៅផ្ទះវិញក៏បាន!! »

« ល្អណាស់!! »ថេយ៉ុងឆ្លើយដោយញញឹមសមចិត្តព្រមទាំឈរអោបដៃរងចាំជីមីនញាំហើយនឹងអាងបានត្រឡប់ទៅផ្ទះវិញ។ក្រោយចំណាយពេលមួយសន្ទុះជីមីនក៏ញាំរួចរៀបចុះទុកអោយមានរបៀបរៀបរយទើបសូមថេយ៉ុងចូលមកកាតាបក្នុងបន្ទប់ដេកសិនតែមិនមែនចូលមកយកកាតាបតែមួយមុខនោះទេ

« នៅឯណាចេះ!! »ជីមីននិយាយខ្សឹបៗពេលមិនបានឃើញជុងគុកនៅក្នុងបន្ទប់ទើបរហ័សដើរទៅរកបន្ទប់ទឹកបើកទ្វារចូលទៅហើយក៏ឃើញជុងគុកឈរអោបដៃនៅក្នុងនោះ
« ជុងគុក... »

« ខ្ញុំទៅផ្ទះវិញហើយ!! »ជីមីនប្រាប់ហើយក៏ដើរចេញមកវិញ

« ក្រែងថាគេងនៅទីនេះ? »ជុងគុកចេញមកតាមនឹងសួរដោយខកចិត្ត

« ថ្ងៃមិញខ្ញុំគេងរួចហើយ!! »
« សោរ!! »ជីមីនឈប់បន្ដិចព្រមទាំងបែរទៅហុចសោរមួយអោយជុងគុក ជុងគុកក៏ទទួលយកហើយរាងតូចក៏បែរត្រឡប់មកវិញតែមិនទាន់បានមួយជំហានផងចង្គេះរបស់ខ្លួនក៏ត្រូវដៃមាំទាញក៏ទៅក្រសោបតាមដោយចង្កាស្រួចដាក់លើស្មារបស់ខ្លួន

« មីន,ឈប់សិន!! »

« លោកយ៉ាងម៉េចហ្នឹង? »រាងតូចសួរដូចជាមិនពេញចិត្តតែបែរជាឈរស្ងៀមអោយជុងគុកសង្ងំអោបទៅវិញ

« គ្មានអីទេគ្រាន់ចង់អោបអូន.. »

« លែងបានហើយ!! »

« យប់នេះមកខលទៅទទួលផងណា!! »ជុងគុកព្រមរសាយដៃមកវិញព្រមទាំងនិយាយឡើង

« លោកបានលេខខ្ញុំមកពីណា? »

« បងយកពីក្នុងទូរស័ព្ទរបស់អូន!! »

« ថ្ងៃក្រោយកុំប៉ះពាល់ទូរស័ព្ទខ្ញុំទៀតបើគ្មានការអនុញ្ញាត!! »

« បាទ!!! »

« លាហើយ!! »ថាហើយក៏បើកទ្វារចេញទៅបាត់បន្សល់ទុកអោយជុងគុកនៅម្នាក់ឯងក្នុងបន្ទប់ដល់ធំ

« មិនយូរទេមីន,អូនប្រាកថជាក្លាយជាកូនក្រមុំពេញលេញរបស់បងវិញហើយ!! »ជុងគុកញញឹមស្រាលព្រមទាំងបន្លឺឡើងតិចៗមុននឹងដើរទៅដាក់ខ្លួនគេងលើពូកកើយដៃខ្លួនឯងសម្លឹងមើលពិដានពណ៍សនឹកគិតពីវិធីដែលធ្វើអោយជីមីនឆាប់ទន់ចិត្តបានរហ័សបន្ដទៀត........

តែគេដឹងថាវាយូរមិនទៀតនោះទេ!!

To be Continue

Continuer la Lecture

Vous Aimerez Aussi

888K 35K 82
မာန်ထက်လွှား ~ မင်းကို ​ဒေါ်​ဒေါ့်​ကြောင့် ငါအ​တော်သည်းခံ​နေရတာ ရွန်း​ဝေလ ​တော်​တော်စိတ်ပျက်ဖို့​ကောင်းတဲ့​ကောင်ပဲ ကျစ်! ရွန်း​ဝေလ ~ မင်းရဲ့ကံဆိုးမှု...
292K 13.8K 48
ဧက္ကရာဇ်မင်းဈာန် မြို့နယ်အရာရှိ ။အရာရာကို တိကျလေးနက်တဲ့လူမျိုး။ အသက် 32 ။ နောက်ကွယ်လုပ်ရပ်တွေက မြို့နယ်အရာရှိတစ်ဦးနဲမတူ။မူးယစ်မှောင်ခို အကုန်လုပ...
500K 28.2K 41
"ဒီလူသားဟာနွယ့်ကိုချစ်ဖို့​မွေးဖွားလာတာပါနွယ်" "ဒီလိုဆို ​ဟောဒီကနွယ်ကလည်း ​သော်တာပြည့်ဖြိုးဆိုတဲ့လူသား​လေးဆီမှာအချစ်ခံဖို့​မွေးဖွားလာတာပါရှင့်"
173K 16.5K 74
Jk .កុំធ្វើបាបបងពេក បងជាមនុស្សមិនមែនតុក្កតាមិនចេះឈឺ មិនចេះយំនោះទេ😓 . Tae .ជួបគ្នាម្ដងទៀតអូននិងប៉ះពៅរឿងគ្រប់យ៉ាងឲ្យទៅបង . jungkoo top taehyung bttm