បេះដូងគ្មានសំឡេង| TaeKook | ច...

By ryuk_tk

93.4K 6.8K 64

ត្រូវហើយ! មនុស្សឆ្លាតឯណាទ្រាំឲ្យគេបោកប្រាស់នោះ? មានតែល្ងង់ដូចខ្ញុំនេះហើយទើបទ្រាំឲ្យគេពាក់ស្នែងក្របីឲ្យតាមចិត្... More

01: look like a fool.
02: He's a fool.
03: We are fool.
04: refuse.
05: Friend.
06: Love.
07: pretty on the outside.
08: How to be loved.
09: Fight or escape?
10: Can you see my blue and grey?
11: If this is Love.
12:​ Let's make love.
13: Babe boo.
14: All my love is gone.
15: Down.
16: The world is cruel.
17: ... But I still love you.
18: Loser.
19: mess up.
20: love you to hate me.
21: I hate that I love you.
22: Loving you is a losing game
22: So I'm gonna love u
ភាគបញ្ចប់: Your love, I miss that.

23: please don't be in love with someone else.

3.8K 259 1
By ryuk_tk

4ខែក្រោយ..

ព្យុះភ្លៀងទាំងប៉ុន្មានប្រែជាស្ងប់ស្ងាត់វិញអស់ សិស្សដែលប្រឡងជាប់ក៏ត្រូវស្វែងរកសាលាដើម្បីរៀនចាប់ផ្តើមដំណើរជីវិតថ្មី។

តាំងតែពីថ្ងៃនោះមកថេយ៉ុងនិងជុងហ្គុកមិនបានចួបគ្នាទៀតនោះទេ ម្នាក់ៗសុទ្ធតែត្រូវការពេលវេលារៀងខ្លួនដើម្បីត្រិះរិះពិចារណានិងព្យាបាលរបួសឲ្យបានប្រសើរឡើងសិន។
ជុងហ្គុកបានរើសជំនាញផ្នែក Business management ចំណែកថេយ៉ុងគេរៀនបរិញ្ញាបត្ររងជំនាញអក្សរសាស្រ្តកូរ៉េ។ម្នាក់ៗពិតជារវល់នឹងការសិក្សាណាស់សូម្បីតែ ហ៊ូស៊ុក យុនហ្គី ណាមជុន ជីន និងជីមីន ក៏រៀនសាលាបែកគ្នាអស់ដែរពិតជាពិបាករកពេលវេលាដើម្បីជុំគ្នាណាស់។

ដំណើរយឺតៗរួមជាមួយទឹកមុខស្រស់ថ្លា ស្នាមញញឹមជាប់លើបបូរមាត់បន្តិចបង្ហាញពីភាពស្រស់ស្រាយរបស់សមីខ្លួន។ ជុងហ្គុកចូលហាងកាហ្វេនៅទល់មុខសាលាដើម្បីធ្វើកិច្ចការដែលគ្រូបានដាក់ឲ្យ។

ជុងហ្គុកលើកកាហ្វេមកផឹកបន្តិចរួចយកទូរស័ព្ទមកបើកមើល Instagram ។គេខានចូលមើលយូរខែហើយមិនដឹងថាគេមានរឿងអី update ថ្មីៗឬអត់ទេ។
មនុស្សដំបូងគេដែលគេចូលមើលគឺ accountរបស់ថេយ៉ុង។
រូបភាពដែលទើបនឹងផុស1មួយនាទីមុននេះលោតឡើងធ្វើឲ្យជុងហ្គុកភ័យរហូតច្រឡំដៃចុចបេះដូងលើរូបគេ

"អឹស! ចប់ហើយអាហ្គុកឯង" ជុងហ្គុកទះក្បាលខ្លួនឯងផាំងទាំងហួសចិត្ត នាយងាកមកចាប់អារម្មណ៍រូបរបស់ថេយ៉ុងជារូបស៊ែលហ្វីនៅសមុទ្រ ស្នាមញញឹមរបស់គេនៅតែស្រស់ស្អាតហើយក៏ជាអ្វីដែលគេប្រាថ្នាឃើញដូចគ្នា។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេនោះគឺដង្កៀបក្បាលកង្កែបដែលគេបានឲ្យថេយ៉ុងកាលពីលើកមុន គឺថេយ៉ុងយកវាមកគាបលើសក់របស់គេ បែបនេះហើយទើបបេះដឋុងជុងហ្គុកលោតអរភ័យៗជាខ្លាំង។

"តើ..នេះមានន័យថាថេយ៍មិនបានស្អប់ខ្ញុំទេមែនទេ?" ជុងហ្គុកអង្អែលលើរូបរបស់នាយថ្នមៗដោយក្តីនឹករឭក

វឺតៗ
លេខទូរស័ព្ទរបស់ជីមីនក៏លោតឡើង ទើបជុងហ្គុកចុចទទួលទាំងមិនចង់

"យ៉ា!ទីបំផុតក៏ព្រមលើកហើយមែនទេលោកម្ចាស់!" ជុងហ្គុកដកទូរស័ព្ទចេញពីត្រចៀលបន្តិច សំឡេងអ្នកម្ខាងទៀតអាចបំផ្លាញក្រដាសត្រចៀកគេឲ្យខ្ទិចបាន

"បើគ្មានការអីទេបិទហើយរំខាន"

"ហ្អេ! បើឯងបិទឱកាសឯងប្រហែលជាអស់ហើយណា" សំឡេងញ៉ោះពីម្ខាងទៀតហាក់ផ្តល់មន្ទិលដល់ជុងហ្គុក

"បើមិនចង់ស្ដាយក្រោយទេមកជេជូមកវើយ"

"ទៅធ្វើអី?" ជុងហ្គុកញីសៀតផ្កាដោយអាការ:វិលមុខ

"គ្រប់គ្នាមកដើរលេងជុំគ្នាណា៎! អតីតសិស្ស12 Aមកទាំងអស់" ជុងហ្គុកស្ងាត់មាត់បន្តិច បើចឹងមានន័យថារូបថេយ៉ុងមុននេះគឺនៅជេជូ?

"ឯងចង់ថា..ទាំងអស់ចឹងហ្អេស?"

"មិនខុសទេ...ប្រញាប់មកៗ" ជុងហ្គុកបិទទូរស័ព្ទភ្លាមរកតែជីមីននិយាយមិនទាន់ចប់ផង។

__
"ថេយ៍! " ហ៊ូស៊ុករត់មកជាមួយនឹងទឹកក្នុងដៃ

"ញ៉ាំទឹកទៅឯងដើរក្រោមថ្ងៃក្តៅយូរហើយ" ថេយ៉ុងញញឹមទទួលទឹកមកផឹក

"យល់ថាធូរស្រាលច្រើនទេ?"ថេយ៉ុងងាកមុខមកមើលគេរួចចោលភ្នែកទៅសមុទ្រ ពួកគេដាក់ខ្លួនអង្គុយលើខ្សាច់ក្តោមដើមដូងធំមួយជាប់មាត់សមុទ្រ

"ល្អប្រសើរណាស់ អរគុណបងពិតមែនដែលបារម្ភខ្ញុំមករហូត" ហ៊ូស៊ុកញញឹមអោនឆ្កឹះខ្សាច់លេង

"តាមពិតទៅ..មានមនុស្សម្នាក់ទៀតដែលបារម្ភពីថេយ៍ខ្លាំងជាងបងទៅទៀត" ថេយ៉ុងបែរមុខមករកហ៊ូស៊ុក

"ជុងហ្គុក..." គ្រាន់តែឮឈ្មោះគេភ្លាមស្នាមញញឹមក៏រសាត់ពីផ្ទៃមុខថេយ៉ុងបន្តិច

"គេតែងរង់ចាំឯងនៅបណ្ណាល័យម្នាក់ឯងរាល់ថ្ងៃ គេលុបនឹងបិតរូបស្អាតលើតុនិងទូរឯង ថ្ងៃឯងគេងពេទ្យគេយកផ្កាទៅសួរសុខទុក្ខឯង និយាយជាមួយឯងស្ទើររាល់ថ្ងៃ" ថេយ៉ុងស្ដាប់ដោយខ្សែភ្នែកសម្លឹងទៅវែងឆ្ងាយ

"បើចិត្តនៅស្រឡាញ់កុំព្យាយាមគេចអី ព្រោះបងដឹងថាគេក៏នៅស្រឡាញ់ឯងដូចគ្នា" ហ៊ូស៊ុកទះស្មាគេរួចក្រោកចេញទៅទុកពេលឲ្យគេនៅម្នាក់ឯង រឿងខ្លះយើងមានសិទ្ធត្រឹមបញ្ចេញយោបល់ប៉ុណ្ណោះ ឯការសម្រេចចិត្តគឺស្ថិតលើសមីខ្លួនគេដោយផ្ទាល់។

ពេលរាត្រីចូលមកដល់អាកាសធាតុប្រែត្រជាក់ ជំនោរនាយសមុទ្របក់ផាត់នាំមកនូវក្លិនបរិសុទ្ធនៃខ្យល់។ គ្រប់គ្នាអាំងគ្រឿងសមុទ្រញ៉ាំជុំគ្នាយ៉ាងរីករាយក្រោមភ្លើងអុសដែលបង្កាត់ដើម្បីជួយបន្ថយភាពត្រជាក់។

"សុំចូលរួមផងបានទេ?" គ្រប់គ្នាងាកទៅប្រភពសំឡេង

"ជុងហ្គុក!! មកៗពួកយើងទើបតែចាប់ផ្តើមទេ" ហ៊ូស៊ុកដើរទៅកៀកកគេឲ្យចូលរួមអង្គុយញ៉ាំជុំគ្នា។
ថេយ៉ុងអោនមុខជាប់មិនហ៊ានបែរទៅមើលអ្នកណាឡើយ ហ៊ូស៊ុកនោះក៏ចេះទៀតនាំមកដាក់ឲ្យអង្គុយជិតគ្នាបែបនេះរឹងខ្លួនរកធ្វើរឹកពារមិនត្រូវ!
ក្រោយញ៉ាំអីរួចពួកគេក៏នាំគ្នាអង្គុយជុំវិញភ្នក់ភ្លើងនាំគ្នាលេង True or Dare ។
"ខ្ញុំជាអ្នកបង្វិល" យុនហ្គីកាន់ដបទឹកសុទ្ធមកបង្វិលពីមុខខ្លួន

"1 2 3 " ដបបង្វិលទៅចំហ៊ូស៊ុក

"True or Dare" ហ៊ូស៊ុកធ្វើជាគិតរួចក៏តប

"True"

"តើពេលនេះហ៊ូស៊ុកមានសង្សារឬនៅ? " គ្រប់គ្នាសើចនឹងសំណួររបស់យុនហ្គី

"នៅ! តែមានមនុស្សក្នុងចិត្តហើយហាហា" ជុងហ្គុកញញឹមមិនសូវសមពេលឃើញហ៊ូស៊ុកមើលមកថេយ៉ុងបែបនេះ។ មើលទៅពួកគេត្រូវរូវគ្នាណាស់ តើថេយ៍កំពុងបើកចិត្តទទួលយកអ្នកថ្មីហើយមែនទេ? តើគេទទួលយកអ្នកថ្មីដែលមិនមែនជាគេហើយមែនទេ?

សុំអង្វរកុំទាន់ស្រឡាញ់នរណាផ្សេងអីបានទេ?

"បង្វិលទៀត" ដបវិលមកចំថេយ៉ុងល្មម

"True or Dare"

"True"

" ថេយ៉ុងមាននរណាក្នុងចិត្តទេ?" ជុងហ្គុកដៀងភ្នែកមកថេយ៉ុងអន្ទះសារចង់ស្ដាប់ចម្លើយ

"មានហើយ" ទឹកមុខគេប្រែជាក្រៀមស្រពោន

បង្វិលម្តងទៀតដបបែរមករកថេយ៉ុងដដែល

"True or Dare"

"Dare"
"ចង្អុលមនុស្សដែលថេយ៉ុងស្រឡាញ់"គ្រប់គ្នាចំហរមាត់នឹងការល្បងរបស់យុនហ្គី តែថេយ៉ុងញញឹមរួចចង្អុលទៅហ៊ូស៊ុក

"យ៉ា!!! ពួកឯងលួចទាក់ទងគ្នាឬយ៉ាងមិច?" ជីនញ៉ោះទាំងដឹងថាវាគ្រាន់តែជាឆាកល្ខោន

"បងប្អូនគ្នាស្រឡាញ់គ្នាបានដែរ?" ម្នាក់ក៏ពោលឡើង

"ថីមិនបាន?មិនមែនបងប្អូនបង្កើតឯណា?មែនទេ?" ណាមជុនក៏លូកមាត់

"ហឹស" ជុងហ្គុកក្រោកឈរធ្វើឲ្យគ្រប់គ្នាភ្ញាក់មើលទៅគេ

"ជុងហ្គុកឯងទៅណា?" យុនហ្គីសួរទៅកម្លោះមុខកញ្ចប់ប្រហុក

"ទៅនោម" នាយឆ្លើយត្រគោះបោះបោករួចដើរចេញផុតទីមានពន្លឺបាត់រហូតថេយ៉ុងមើលគេលែងឃើញទៀត នាយដឹងច្បាស់ថាគេប្រាកដជាកំពុងមិនសប្បាយចិត្តព្រោះតែរឿងមុននេះមិនខាន។
គ្រប់គ្នាបន្តលេងទៅជារឿយៗអស់មួយសន្ទុះធំហើយនៅតែមិនឃើញគេមកវិញ ថេយ៉ុងស្រាប់តែនឹកភ័យយ៉ាងចម្លែកឡើង ភ្នែកចេះតែរេរាទៅកន្លែងងឹតដែលរាងក្រាសបានដើរទៅតែមិនឃើញស្រមោលវិលមកវិញសោះ។

"ទេ? អាហ្គុកវាទៅនោមឬទៅដេក? " ជីមីនពោលឡើងងាករកមើលជុងហ្គុក

"អឺ! តិចលោពស់ចឹកទៅ?" យុនហ្គីពោលពាក្យអពមង្គលឡើង

"និយាយអីបែបនេះ?" ថេយ៉ុងដែលស្ងាត់មាត់នោះស្រាប់តែលូកមាត់ភ្លាម

"ពួកយើងបំបែកគ្នាទៅរកគេទៅល្អទេ?" ថេយ៉ុងបន្តសម្ដី គ្រប់គ្នាក៏ងក់ក្បាល

"យកពិលទៅម្នាក់មួយហើយទូរស័ព្ទកុំបិទឲ្យសោះឮទេ?"

និយាយពីជុងហ្គុកឯនេះវិញដើរតាមឆ្នេរទាត់ខ្សាច់ទាំងម៉ួម៉ៅ ឃើញហើយក៏ក្តៅចិត្តឡើងនេះមិនមែនហៅឲ្យមកដើរលេងទេហៅនាំមកម៉ួម៉ៅទើបត្រូវ!

"ជុងហ្គុក!!!!!" គ្រប់គ្នាស្រែកហៅនិងចែកគ្នាដើររកជុងហ្គុក អ្នកដែលភ័យជាងគេគឺថេយ៉ុងនេះហើយ

"បងនៅឯណាទៅជុង?" ថេយ៉ុងងាកមើលជុំវិញខ្លួនដែលមានតែភាពស្ងប់ស្ងាត់ គេដើរមកឆ្ងាយគួរសមហើយតែបែរជាមិនជួបសូម្បីស្រមោល ប្រុសម្នាក់នេះចង់បំភ័យគេឲ្យស្លាប់ឬយ៉ាងមិច?

"អឹមមម-លែងង" មិនដឹងដៃមកពីណាចាប់ខ្ទប់មាត់គេជាមួយកន្សែង ថេយ៉ុងខំរើតែរើមិនរួចសោះ

"ជុង..ជួយអូនផង.." និយាយក្នុងចិត្តបានបន្តិច គ្រប់យ៉ាងហាក់ប្រែជាងងឹត គេវិលមុខណាស់រហូតទន់ជើងសន្លប់បាត់មាត់ឈឹង។

"លើកដាក់ទូកទៅ!"

Continue Reading

You'll Also Like

722K 16.2K 45
In wich a one night stand turns out to be a lot more than that.
1.2M 49.8K 54
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
31K 1.8K 48
ជីវិតក្មេងម្នាក់នៅក្នុងចំណងដៃអាពាហ៍ពិពាហ៍ទោះមាននាមជាភរិយាក៏ក្តីសុខគ្មានលេចរូបរាងក្រៅពីទឹកភ្នែកឡើយគេហត់នឿយគេឈឺចាប់ព្រោះទទួលរងការមែកងាយសព្វគ្រប់មិនថារា...
1M 38.2K 90
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...