បេះដូងគ្មានសំឡេង| TaeKook | ច...

By ryuk_tk

93.4K 6.8K 64

ត្រូវហើយ! មនុស្សឆ្លាតឯណាទ្រាំឲ្យគេបោកប្រាស់នោះ? មានតែល្ងង់ដូចខ្ញុំនេះហើយទើបទ្រាំឲ្យគេពាក់ស្នែងក្របីឲ្យតាមចិត្... More

01: look like a fool.
02: He's a fool.
03: We are fool.
04: refuse.
05: Friend.
06: Love.
07: pretty on the outside.
08: How to be loved.
09: Fight or escape?
10: Can you see my blue and grey?
11: If this is Love.
12:​ Let's make love.
13: Babe boo.
14: All my love is gone.
15: Down.
16: The world is cruel.
17: ... But I still love you.
18: Loser.
19: mess up.
20: love you to hate me.
21: I hate that I love you.
22: Loving you is a losing game
23: please don't be in love with someone else.
ភាគបញ្ចប់: Your love, I miss that.

22: So I'm gonna love u

3.7K 269 2
By ryuk_tk

ក្រឹប!

ទ្វាទូរសម្ភារ:សម្រាប់សិស្សត្រូវបានបិទនិងកិបសោរយ៉ាងរៀបរយ។ រាងក្រាសឈរសម្លឹងឈ្មោះដែលបិតលើទូរនៅក្បែររបស់ខ្លួន។
ដៃស្រឡូនវែងលូកទៅអង្អែលថ្នមៗពីលើវាភ្ជាប់ជាមួយស្នាមញញឹមសោកសៅជាមួយផង យូរប៉ុណ្ណាដែលពួកយើងត្រូវនៅឆ្ងាយគ្នា? អត់ទេឆ្ងាយចិត្តតែកាយនៅក្បែរបង្កើយ បាត់អស់សំឡេងធ្លាប់ឆ្លងឆ្លើយ សល់តែភាពឯការនិងវិប្បដិសារីជាប់កាយ។

ជុងហ្គុកដើរយឺតក្រោមខ្យល់ត្រជាក់ ស្លឹកឈើចាប់ផ្តើមប្រែពណ៌ក្រហម ខ្លះក៏ជ្រុះរសាត់ទៅតាមវាយោរប៉ាត់រប៉ាយតាមដងផ្លូវមមារញឹក។

ភ្នែកវៀងវៃគ្រលាសប៉ះហាងផ្កាតូចមួយដែលមានការតុបតែងសាមញ្ញប៉ុន្តែគួរឲ្យស្រឡាញ់។នាយរុញទ្វាចូលទៅសម្លឹងរកមើលផ្កាដែលគួរទិញយកទៅជូនថេយ៉ុង ប៉ុន្តែគេមិនដែលដឹងទេថានាយចូលចិត្តផ្កាអ្វី នាយមិនដែលបានសួរមិនដែលបានចាប់អារម្មណ៍ពីរឿងកំប៉ិកកំប៉ុកអស់ទាំងនេះ។

«ឲ្យបងសុំទោសបើទិញទៅមិនត្រូវចិត្តអូន»នាយពោលតិចៗក្នុងចិត្តហាក់កំពុងភ្ជាប់ទំនាក់ទំនងជាមួយថេយ៉ុងតាមរយៈចិត្ត វាក៏ជាទម្លាប់របស់នាយរៀងរាល់ថ្ងៃនេះហើយ។

«សួស្តីលោកត្រូវការផ្កាប្រភេទណាដែរ?»សំឡេងស្រាលស្រទន់បន្លឺឡើងពីម្ចាស់ហាងរូបសង្ហារ ជាក្មេងប្រុសដែលមានរូបរាងតូចល្អិត មុខមាត់របស់គេគឺប្រហាក់ប្រហែលគ្នាជាមួយនឹងថេយ៉ុងមែនទែន។ជុងហ្គុកញញឹមស្ងួតរួចងាកមើលជុំវិញខ្លួនដោយការពិចារណា

«ខ្ញុំក៏មិនដឹងថាគួរទិញមួយណាដែរ»ជុងហ្គុកដកដង្ហើមខកចិត្តនឹងខ្លួនឯង

«អឹម...បើចឹងលោកអាចប្រាប់បានទេថាទិញឲ្យអ្នកណា?អាយុប៉ុន្មាន?ហើយជាមនុស្សយ៉ាងមិចដែរ?»ជុងហ្គុកសញ្ជឹងមើលមុខអ្នកកម្លោះបន្តិចមុននឹងតប

«ខ្ញុំទិញឲ្យមិត្តប្រុសរបស់ខ្ញុំ គេមានរូបរាងនិងមុខមាត់ស្រដៀងឯងណាស់ គេជាមនុស្សរីករាយ ស្មោះត្រង់ និងមានចិត្តបរិសុទ្ធ»នាយកម្លោះស្ដាប់ដោយការពិចារណាមុននឹងផ្ដល់យោបល់

«បើចឹងគេអាចជាមនុស្សចូលចិត្តពណ៌ដែលភ្លឺថ្លាប៉ុន្តែមិនដិតខ្លាំងហើយ អាចជាពណ៌លឿងស្រាលឬពណ៌ទឹកសមុទ្រ»ជុងហ្គុកជ្រួញចិញ្ចើមហាក់មិនសូវយល់ស្របជាមួយគេ ព្រោះបើឲ្យគេទាយថេយ៉ុងច្បាស់ជាចូលចិត្តពណ៌ប្រផេះឬបៃតងមិនខានព្រោះភាគច្រើនគេប្រើប្រាស់របស់មានពណ៌ទាំងពីរនេះ។

«ឯងជាអ្នកជំនាញមែនឬអត់?»នាយតូចមុខក្រញ៉ូវឡើងភ្លាម

«ខ្ញុំលក់ផ្កាមក២ឆ្នាំដែរហើយលោក ការទស្សទាយរៀបចំដេគ័រផ្កាឲ្យភ្ញៀវ គឺខ្ញុំពូកែណាស់ ទុកចិត្តចុះមិត្តប្រុសលោកគេនឹងញញឹមបិទមាត់មិនជិតជាមិនខាន»ជុងហ្គុកទម្លាក់ទឹកមុខបន្តិច

«គឺគេ..មិន...»នាយកម្លោះសម្លឹងតាមទឹកមុខគេទើបនាយដឹងថាមិនមែនជាការទិញក្នុងឳកាសណាមួយទេ ប្រហែលជារឿងសោកសៅ

«សុំទោសបើនិយាយប៉ះពាល់ គឺលោកអង្គុយលេងសិនទៅខ្ញុំនឹងទៅរៀបចំជូន»ជុងហ្គុកអង្គុយចុះឆ្លៀតពេលកំពុងរង់ចាំផ្កាឲ្យរួចរាល់នាយក៏ទាញទូរស័ព្ទមកមើលមេរៀន នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះការប្រឡងថ្នាក់ជាតិក៏ឈានចូលមកដល់ហើយ គ្មានថេយ៉ុងនៅជិតចាំជួយគេដូចមុនទៀតទេ ពេលនេះគឺត្រូវចេះពឹងខ្លួនឯង។

ក្រាក...

រាងក្រាសដាក់បាច់ផ្កាលើតុរួចទាញកៅអីមកអង្គុយជិតរាងកាយស្ដូកស្ដឹងគ្មានវិញ្ញាណ ទឹកមុខស្លេកស្លាំងរាងកាយរស់នៅពឹងលើជាតិថ្នាំនិងសេរ៉ូមរណេងរណោង។ ដៃធំលូកទៅចាប់ដៃតូចដែលមានឆ្អឹងមកកាន់រួចថើបអឹបជាប់បបូរមាត់ នាយបិតភ្នែកព្យាយាមរំងាប់ចិត្តនឹកដែលមានចំពោះនាយម្នាក់នេះ។

«ជិតមួយខែហើយថេយ៍..អូនគេងយូរយ៉ាងនេះមិនខ្លាចមុខប្រែជាហើមលែងស្អាតទេហ្អេស?»ជុងហ្គុកសម្លឹងទៅផ្ទៃមុខសៗរបស់ថេយ៉ុងមុននឹងលូកដៃទៅអង្អែលថ្ពាល់គេថ្នមៗ

«តែកុំភ័យអីទោះមុខអូនហើមដល់ណាក៏បងនៅតែស្រឡាញ់ ជឿបងទេ?បងដឹងច្បាស់ថាអូនមិនជឿទេស្រួលមិនស្រួលសើចចម្អកបងទៀតផង»

«តែបងលែងនិយាយតែមាត់ទៀតហើយ បងនឹងបង្ហាញអូនតាមរយៈទង្វើវិញម្តង»នាយញញឹមស្រាលអោនថើបថ្ងាសថេយ៉ុង

«បងទិញផ្កាមកឲ្យអូនទៀតផង សុំទោសមិនដឹងអូនចូលចិត្តវាឬអត់ទេ បងឲ្យគេរៀបឲ្យប៉ុណ្ណោះ»​ ជុងហ្គុកនិយាម្នាក់ប្រៀបបាននឹងមនុស្សឆ្កួតតែវាក៏ប្រសើរជាងមិនបាននិយាយអីសោះពេលនៅជិតថេយ៉ុង ជួនកាលគេអាចនឹងកំពុងតែស្ដាប់គេនិយាយក៏ថាបានដែរ។

«កុលាបស អូនចូលចិត្តទេ? បងមិនសូវពេញចិត្តប៉ុន្មានទេ តែអាល្អិតអ្នកលក់នោះនិយាយថាផ្កាកុលាបគឺតំណាងឲ្យមនុស្សដែលយើងចង់ទុកនៅក្នុងបេះដូងមួយជីវិត »នាយញញឹមរៀបរាប់រួចរៀបផ្កាដាក់ចូលទៅក្នុងថូរ

«ឆាប់ជាដឹងឬនៅ? បងនឹក»

°°°
ត្រឡប់ទៅថ្ងៃដែលថេយ៉ុងសម្លាប់ខ្លួន តាមពិតទៅសភាពរបស់គេគឺពិបាកសង្គ្រោះខ្លាំងណាស់ គេលេបថ្នាំងងុយគេអស់ដល់ទៅ2កំប៉ុងហើយថែមទាំងទុកយូររហូតដល់ភ្លឺទៀតផង ។  ក្រពះរបស់គេរលាកធ្ងន់ធ្ងររហូតត្រូវវះកាត់ បំពង់ករបស់គេក៏ខូចខាតទោះបីជាសង្គ្រោះក៏សង្ឃឹមតិចថានឹងអាចរួចជីវិត  ប៉ុន្តែប្រហែលជាទេវតានៅផ្តល់ឱកាសឲ្យគេរស់ម្តងទៀត ទើបអាចសង្គ្រោះគេបាន ទោះជាយ៉ាងណាក៏ដោយគេសន្លប់មកមួយខែជាងហើយ ដោយសារតែសុខភាពរបស់គេខ្សោយខ្លាំងធ្វើឲ្យគេពិបាកដកដង្ហើមនឹងត្រូវការអុកស៊ីសែនជាជំនួយ។
ចាប់តាំងពីថ្ងៃនោះមកជុងហ្គុកតែងតែបន្ទោសខ្លួនឯងជាប់រហូត នាយមិនហ៊ានទៅមើលគេនោះទេពីដំបូងឡើយ ប៉ុន្តែប៉ាម៉ាក់ថេយ៉ុងក៏អនុញ្ញាតក្រោយពេលហ៊ូស៊ុកជួយនិយាយ។ គាត់មិនដឹងរឿងរវាងថេយ៉ុងនិងជុងហ្គុកទេគាត់គ្រាន់តែមិនទុកចិត្តឲ្យអ្នកណាចូលមើលកូនគាត់ផ្តេសផ្តាសប៉ុណ្ណោះ។

°°°
ម៉ោង6ល្ងាច
នេះជាម៉ោងដែលសិស្សត្រូវអស់ម៉ោហរៀនហើយ ចំណែកអ្នកខ្លះក៏នៅបន្តរៀនដល់យប់នៅសាលា។ ជុងហ្គុកក្នុងសម្លៀកបំពាក់ធម្មតាដើរទៅទូរសម្ភារ:ដើម្បីប្រមូលរបស់របរទៅផ្ទះព្រោះពេលនេះប្រឡងរួចគេមិនមានភារកិច្ចអីត្រូវមកសាលាវិញនោះទេ នេះនៅរង់ចាំតែលិទ្ធផលប៉ុណ្ណោះ គេខានទៅសួរសុខទុក្ខថេយ៉ុងមួយអាទិត្យហើយ ។
ជំហានយឺតៗត្រូវឈប់ទ្រឹងពេលឃើញផែនខ្នងនរណាម្នាក់កំពុងតែឈរប្រមូលរបស់របរនៅទូររបស់ថេយ៉ុង។
នាយសម្លឹងទៅមនុស្សម្នាក់នោះជាប់ឥតព្រិចហាក់រកពាក្យនិយាយមិនចេញឡើយ។

"ថេយ៉ុង.." សំឡេងស្រាលៗបន្លឺពីក្រោយខ្នងទើបម្ចាស់ឈ្មោះបែរមុខមកសៀវភៅក្នុងដៃក៏របូតចុះ។ កែវភ្នែកតាមមើលគេមិនលែងខណ:ដេលជុងហ្គុកដើរមកជិតគេរួចអោនរើសសៀវភៅហុចឲ្យ

"ដឹងខ្លួនពេលណា? ហេតុអីក៏បង..ហេតុអីក៏ខ្ញុំមិនដឹង?" ដៃស្រឡូនលូកចាប់សៀវភៅពីដៃនាយរួចយកវាដាក់ចូលកេស

"ប្រហែអាទិត្យមុន.." ថេយ៉ុងនិយាយមិនសូវឮទំនងជានៅអស់កម្លាំង

"មកប្រមូលរបស់របរវិញមែនទេ? ឲ្យខ្ញុំជួយទេ?" ជុងហ្គុកញញឹមសង្ឃឹមថាតទៅមុខគេនិងថេយ៉ុងនៅអាចមើលមុខគ្នាចំ

"មិនអីទេ! ខ្ញុំរៀបជិតរួចហើយ" ពាក្យឆ្លើយតបត្រជាក់ល្ហិបរបស់គេធ្វើឲ្យជុងហ្គុកពិបាកនឹងរករឿងមកនិយាយបន្ត តែគេមិនចង់បញ្ចប់ការសន្ទនាត្រឹមនេះទេ ព្រោះមិនដឹងថាថ្ងៃមុខនៅអាចចួបមុខគ្នាទៀតឬអត់ផង។

"ខ្ញុំទិញឲ្យ" ជុងហ្គុកហុចទឹកដោះគោឲ្យទៅគេកែវភ្នែកសម្លឹងចុះទៅរបស់ដែលគេឧស្សាហ៍ញ៉ាំកាលពីមុនទាំងកែវភ្នែករាបស្មើបើពេលមុនប្រហែលជាសប្បាយចិត្តដល់លោតមិនខាន

"ខ្ញុំមិនញ៉ាំវាទៀតទេ" ថេយ៉ុងបែរមុខចេញ ពាក្យបដិសេធរបស់គេនាំឲ្យជុងហ្គុកភ័យយ៉ាងចម្លែក

"ថេយ៍ស្អប់ខ្ញុំណាស់មែនទេ?" ជុងហ្គុកអោនមុខចុះ

"ពេទ្យហាមមិនឲ្យញ៉ាំរបស់ផ្អែមទេ ខ្ញុំញ៉ាំបានតែទឹកបបរប៉ុណ្ណោះ" ឮសម្តីគេហើយជុងហ្គុកកាន់តែសោកសៅឡើង

"សុំ..សុំទោសចំពោះរឿងកន្លងមក ខ្ញុំមិនដឹងគួរធ្វើយ៉ាងណាដើម្បីលុបលាងវាទេតែ..ខ្ញុំនៅតែចង់សុំទោស" ថេយ៉ុងដកដង្ហើមធំ

"បំភ្លេចចោលទៅ មនុស្សដូចខ្ញុំគ្មានតម្លៃសម្រាប់ឲ្យនរណាម្នាក់ស្ដាយក្រោយឬមានអារម្មណ៍ខុសជាមួយទេ" បញ្ចប់ប្រយោគហើយថេយ៉ុងក៏លើកេសដើរចេញទៅ  កែវភ្នែកសោកសៅចោលទៅលើទឹកដោះគោក្នុងដៃ ថេយ៉ុងត្រូវការជំនួយ ថេយ៉ុងមិនត្រូវគិតបែបនោះទៅលើខ្លួនឯងនោះទេព្រោះបើសិនជាគេនៅតែបន្តថាមិនត្រូវលើកក្រោយអាចនឹងមិនសំណាងដូចលើកនេះឡើយ។

Continue Reading

You'll Also Like

4.1K 369 12
ខ្ញុំនិងញ៉ែបងអោយបាន Jeon Jungkook Without 18+🔞, Thanks for supporting🙏 Cover : ស្រមោលចាន់
824K 50.5K 115
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
25.6K 4K 11
មិនថាប៉ុន្នានជាតិ ពេលវេលាដើរយូរប៉ុណ្ណា ក៏បងនៅតែទង្ទឹងរង់ចាំអូន ចាំអូនមកក្លាយជាគូរបស់បងយ៉ាងពេញសិទ្ធ ។ Main Characters : Kim Taehyung x Jeon Jungkook ...
39.9K 3K 90
> teahyung > Jungkook