ស្នេហ៍លោកជនពាល

Da atochikuu

43.9K 5.4K 434

« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី... Altro

intro
ភាគ១ :
ភាគ2 :
ភាគ3
ភាគ4
ភាគ5
ភាគ6
ភាគ7
ភាគ8
ភាគ9
ភាគ10
ភាគ11
ភាគ12
ភាគ13
ភាគ14
Ep15
Ep¹⁶
Ep¹⁷
Ep¹⁸
Ep¹⁹
Ep²⁰
Ep²¹
Ep²²
Ep²³
Ep²⁴
Ep²⁵
Ep²⁶
Ep²⁷
Ep²⁸
Ep²⁹
Ep³⁰
Ep31
Ep³²
ភាគ³³
ភាគ³⁴
ភាគ³⁵
ភាគ³⁶
ភាគ³⁷
ភាគ³⁸
ភាគ³⁹
ភាគ⁴⁰
ភាគ⁴¹
ភាគ42
ភាគ43
ភាគ⁴⁴
ភាគ⁴⁶
ភាគ⁴⁷
ភាគ48
ភាគ⁴⁹
ភាគ⁵⁰
ភាគ⁵¹
ភាគ⁵²
ភាគ⁵³
ភាគ⁵⁴
ភាគ⁵⁵
ភាគ⁵⁶
ភាគ⁵⁷
ភាគ⁵⁸
ភាគ59
ភាគ60
ភាគ61
ភាគ62
ភាគ63
ភាគ64
ភាគ65
ភាគទី66
ភាគ67
ភាគទី68
ភាគ69
ភាគ70

ភាគ⁴⁵

512 69 4
Da atochikuu

ភាគ45
_________________
*មន្ទីរពេទ្យ
      ថ្ងៃដែលអួលអាប់កន្លងផុតទៅចូលដល់ថ្ងៃថ្មីម្ដងទៀតក៏សង្ឃឹមថារឿងល្អនឹងចូលមកដល់សម្រាប់មនុស្សគ្រប់គ្នាដែលរស់នៅលើភពផែនដី។ជាពិសេសគឺក្មេងម្នាក់ដែលកំពុងអង្គុយលើគ្រែអ្នកជំងឺធ្វើមុខជូរៗតាមសម្លឹងមើលសកម្មភាពរបស់មនុស្សមាឌធំដែលកំពុងរៀបចំអាហារអោយគេ ពេលរួចរាល់ក៏ទាញតុអាហារសម្រាប់អ្នកជំងឺមកសូកចូលពាក់កណ្ដាលគ្រែចំមុខរបស់កាយតូច

« ជុងគុក,គេទៅណា?? »ជីមីនសួរឡើងព្រមទាំងលើកដៃដែលគ្មានសេរ៉ូមទៅកាន់ស្លាបព្រា គឺថាគេដឹងខ្លួនជាងមួយម៉ោងហើយទម្រាំងូតទឹកដុសធ្មេញផ្លាស់សម្លៀកបំពាក់រួចរាល់។ដឹងខ្លួនដំបូងក៏រាងភ្លេចភ្លាំងមិនដឹងខ្យល់អ្វីតែក្រោយមកក៏សឹងតែស្រែកយំពេលនឹកឃើញដល់កូនក្នុងផ្ទៃតែពេលលឺថាKentaប្រាប់ថាកូនមានសុវិត្ថភាពក៏ធូរដូចគេដកបន្លាចេញពីទ្រូង

« នៅApartments!! »Kentaតបមកវិញ ធ្វើអោយអ្នកដែលលឺហើយងើយសម្លឹងមើលមុខគេភ្លឹសៗហាក់ដូចជាកំពុងតែឆ្ងល់និងរឿងអ្វីម្យា៉ង

« គេមិនមកមើលខ្ញុំទេឬ? »‍‌សម្លេងតូចបន្លឺឡើងសឹងក្លាយជាខ្សឹបធ្វើអោយនាយកម្លោះស្ដាប់មិនចង់បានតែយ៉ាងណាក៏យល់ពីអ្វីដែលជីមីននិយាយ
សម្លេងបែបនេះទឹកមុខបែបនេះប្រាកដណាស់ថាកំពុងតែអន់ចិត្តនឹងរឿងអ្វីម្យា៉ង

« គាត់ទើបតែទៅមុនអ្នកប្រុសភ្ញាក់បន្ដិចហ្នឹងឯង,បន្ដិចទៀតអាចនឹងមកវិញហើយ!! »នាយបន្លឺឡើងហើយក៏ញញឹមស្រាលពេលឃើញទឹកមុខអន់ចិត្តរបស់ជីមីនអម្បាញ់មិញរសាយបាត់អស់ខ្លះ

« អញ្ចឹងយប់មិញគេគេងនៅទីនេះមែនទេ? »

« បាទ!!!... »ជីមីនងក់ក្បាលផ្នក់ៗនឹងសម្ដីKentaមុននឹងបែរមកចាប់អារម្មណ៍ជាមួយបបរខ្លួនវិញ អម្បាញ់មិញក៏អន់ចិត្តគិតថាជុងគុកមិនមកមើលថែគេពេលដឹងហើយក៏មានអារម្មណ៍ថាសប្បាយចិត្តយ៉ាងណាគេនិងកូនក៏នៅសល់ចំណែកសំខាន់ខ្លះសម្រាប់ជុងគុកដែរ។តែការគិតក៏ត្រូវកាត់ផ្ដាច់់ដៃដែលកាន់ស្លាបព្រាក៏ទម្លាប់ចុះមួយទំហឹងរហូតធ្វើឲKentaដែលទៅអង្គុយអម្បាញ់មិញភ្ញាក់ក្រញ៉ាង

« អ្នកប្រុសកើតអីមែនទេ? »នាយដាក់Ipadនិងដៃចុះមុននឹងរហ័សងើបមកសួរជីមីនវិញដោយការព្រួយបារម្ហ

« Kenta,ជុង-គុកដឹងឬអត់ថាខ្ញុំមានកូន?? »
កែវភ្នែកកូនឆ្មាបែរមកសម្លឹងមុខសង្ហារបស់អង្គរក្សខ្លួនភ្លឹសៗរួចក៏សួរឡើងដោយរដាក់រដុក

« បាទ,ដឹងហើយ!! »

« ដឹងហើយហ៎េស?? »

« ពិតមែនហើយ,យ៉ាងណាអាថ៌កំបាំងគ្មានលើលោកស្រាប់ហើយ!! »

« huhh!!គេមានថាអ្វីទេ? »

« អត់ទេ,គាត់សប្បាយចិត្តច្រើនជាងព្រោះឃើញតែគាត់ដើរទៅដើរមកអង្អែលពោះរបស់អ្នកប្រុសរហូត!! »លឺបែបនេះហើយជីមីនក៏ទម្លាប់ក្រសែភ្នែកមកមើលពោះរាបស្មើររបស់ខ្លួនមុននឹងលើកដៃអង្អែលថ្នមៗទាំងលួចញញឹមម្នាក់ឯង ធ្វើអោយkentaឈរក្រវីក្បាលហួសចិត្តតែក៏សប្បាយចិត្តពេលឃើញបែបនេះ

« ខ្ញុំឆ្អែតហើយ!! »ជីមីនងើបមុខមកវិញមុននឹងបន្លឺឡើងទាំងស្នាមញញឹមមិនរសាយពីផ្ទៃមុខតូចច្រមិច

« តែអ្នកប្រុសទើបតែញាំបានប៉ុន្មានម៉ាត់ហ្នឹង? »

« កុំចេះតែនិយាយខ្ញុំញាំអស់កន្លះចាន
ហើយណា!! »

« បើចឹងញាំអោយអស់តែម្ដងទៅ? »

« អត់ទេខ្ញុំឆ្អែតហើយ,យកចេញទៅ!! »

« ក៏បាន!! »ដោយអស់ជម្រើសនឹងប្រកែកkentaក៏ព្រមរៀបចំតុនោះចេញពីគ្រែអ្នកជំងឺវិញ ព្រោះដឹងថាគេប្រកែកមិនឈ្នះក្មេងម្នាក់នេះស្រាប់ហើយ...

« ពេលណាទើបខ្ញុំចេញពីទីនេះបានទៅ? »

« ដុកទ័រថាពេលដែលអស់សេរ៉ូម!! »នាយបន្លឺឡើងធ្វើអោយជីមីនធ្លាក់ទឹកមុខដោយអស់សង្ឃឹមសម្លឹងមើលទៅសេរ៉ូមដែលសល់កន្លះទៀតឯណោះ ចំណែកទឹកសេរ៉ូមទម្រាំធ្លាក់មួយដំណក់ៗចង់ក្លាយជាផ្ទាំងថ្មសិលា

« ចេញពេលនេះមិនបានទេឬ?? »

« អត់ទេ,គាត់ថានៅតាមដានសុខភាពអ្នកប្រុសសិនព្រោះពេលនេះទាំងសុខភាពអ្នកប្រុសនឹងកូនក្នុងផ្ទៃខ្សោយខ្លាំងណាស់!! »

« ត្រូវហើយ,តែគ្មានថ្នាំអោយខ្ញុំលេបទេឬ?? »

« ថ្នាំចាំខ្ញុំទៅសួរដុកទ័រនៅខាងក្រោមសិន!! »នាយឈរគិតបន្ដិចមុននឹងងក់ក្បាលហើយក៏បង្វែលកែងស្បែកជើងបម្រុងចេញទៅតែក៏ត្រូវទច់ពេលលឺសម្ដីរាងតូចជីមីន

« កុំអា៎ល,ខ្ជីipadលោកលេងបន្ដិចសិន
បានទេ?! »

« បាទ!!! »ស្របសម្ដីkentaក៏ដើរទៅយកipadគេនៅលើសាឡុងមកហុចអោយជីមីនដែលញញឹមញញែមដាក់គេធ្វើដូចសប្បាយចិត្តណាស់ចឹង

« Clear Historyរឿងលោកមើលយប់មិញអស់ហើយឬនៅ?? »ពេលបានipadដល់ដៃហើយជីមីនក៏មិនភ្លេចពាក្យសួរញោះគេដែលធ្វើអោយkentaមុខស្អុយ

« ??អស់ហើយ..មិនបាច់បារម្ភទេ.. »ចិញ្ចើមក្រាសលើកឡើងលើមិនយល់តែសម្ដីរាងតូចតែបន្ដិចក្រោយក៏កាត់ន័យយល់ពីអ្វីដែលជីមីនកំពុងតែសួរ

« ហាហា..មកពីខ្ញុំខ្លាចត្រូវស្អុយភ្នែកដូចថ្ងៃមុនហ្នឹងណា!! »

« បើខ្លាចស្អុយភ្នែកមិនបាច់មើលទេ,អោយមកវិញមក!! »ស្របសម្ដីនាយបម្រុងនិងទាញយកipadមកវិញតែក៏ត្រូវជីមីនដឹងខ្លួនមុនយកមកលាក់ក្រោយខ្នង

« អត់ទេ,មិនអោយវិញទេ!! »
« ព្រោះថាលោកបានClearវាអស់ហើយ
ពិតទេ?? »បបូរមាត់ស្ទីកពេបចូលគ្នាបន្ដិចក្រវីក្បាលញាប់ស្អេកបញ្ជក់ថាមិនព្រមអោយមកវិញដាច់ខាតតែម្ដង

« នៅទេមិនទាន់បានClearសូម្បីមួយរឿង!! »

« ចឹងចាំខ្ញុំClearអោយក៏បាន!! »

« ប្រយ័ត្នស្អុយភ្នែកទៅ!! »

« ស្អុយក៏ស្អុយទៅ!! »

« យ៉ាប់!!!!!..... » មុខសង្ហាសម្លឹងមើលមុខតូចទាំងអស់និយាយក៏មានអារម្មណ៍ថាខ្មាសក្មេងម្នាក់នេះដែលយករឿងអាម៉ាស់របស់គេយកមកញោះជាការលេងសើច តែវាក៏ជាកំហុសគេមើលpornហើយអត់ចេះClear historyអោយក្មេងចាប់បានយកមកញោះលេង´༎ຶٹ༎ຶ។ បន្ទាប់ពីនោះនាយក៏ដើរចេញមកខ្ជិលមើលមុខក្មេងនេះយូរ

*ក្រាក

« អូ....អ្នកប្រុសchiku »ទ្វារបើកឡើងធ្វើអោយkentaភ្ញាក់បន្ដិចពេលឃើញរាងកាយតូចច្រឡឹងកំពុងឈរញញឹមដាក់គេ មិនដឹងថាមកឈរតាំងពីពេលណាមិនដឹង

« សួស្ដីលោកKenta!! »ឈីគូបន្លឺឡើងទាំងញញឹមស្រស់ដាក់មនុស្សមាឌធំចំពោះមុខខ្លួន

« មកមើលអ្នកប្រុសជីមីនមែនទេ? »kentaងក់ក្បាលតិចៗមុននឹងសួរឡើង

« បាទ,ពិតមែនហើយ!! »

« គាត់កំពុងនៅខាងក្នុង!! »

« លោកទៅណាឬ?? »

« ទៅខាងក្រោមរកដុកទ័រដើម្បីមកពិនិត្យអាការៈអ្នកប្រុសជីមីន!! »

« អូរ.... »

« អញ្ចឹង...ខ្ញុំសូមផ្ញើរអ្នកប្រុសអោយជួយមើលអ្នកប្រុសជីមីនផងណា!! »

« មិនអីទេ!! »

« លាសិនហើយ!! »

« បាទ!!! »នាយញញឹមដាក់ឈីគូជាលើកចុងក្រោយមុននឹងដើរចេញទៅក្រោមក្រសែភ្នែកស្មើររបស់ឈីគូ
« ហុឹម!!! »ឈីគូដកដង្ហើមធំបន្ដិចរួចក៏ដើរចូលទៅខាងក្នុងបន្ទប់អ្នកជំងឺដែលមានជីមីនកំពុងនៅអង្គុយចុចipadនៅខាងក្នុងដោយមិនបានចាប់អារម្មណ៍ដល់វត្តមានរបស់គេ

« សួរស្ដី?ជីមីន.... »ជំហានជើងខ្លឺបញ្ឈប់ត្រឹមចុងគ្រែរបស់អ្នកជំងឺមុននឹងសម្លេងតូចស្រទន់បន្លឺឡើងដាស់អារម្មណ៍អោយជីមីនរហ័សងើបមុខមកមើល

« បងឈីគូ?មកដល់យូរហើយឬ?? »ជីមីនភ្ញាក់ដូចជាខ្មោចលងពេលឃើញឈីគូឈរញញឹមដាក់គេ នេះឈីមកតាំងពីពេលណាហេតុអីគេមិនដឹងសោះចឹង??

« អម្បាញ់មិញនេះឯង!! »ស្នាមញញឹមស្រាលបង្ហាញលើផ្ទៃមុខតូចច្រមិចមុននឹងគេទាញកៅអីទៅអង្គុយក្បែរគ្រែរបស់ជីមីន
« ធូរស្រាលខ្លះហើយឬ?? »ឈីគូសួរបន្ដនៅពេលដែលដាក់ខ្លួនអង្គុយហើយ

« បាទ,ធូរច្រើនហើយ!! »រាងតូចជីមីនងក់ក្បាលតិចៗបញ្ជក់ថាគេអស់អីហើយទាំងមានអារម្មណ៍ថារអៀសចិត្តដែលឈីគូមកសួរទុក្ខសុខដល់មន្ទីរពេទ្យទាំងដែលខ្លួនជាសង្សាររបស់ប្ដីគេ។

« ចុះកូន??... »

« ....... »ជីមីនគាំងជាលើកទីពីរពេលលឺសំនួររបស់ឈីគូហើយកែវភ្នែកកូនឆ្មាព្រិចភ្នែកមួយៗ មិននឹកស្មានថាដំណឹងមួយនេះលេចលឺដល់ឈីគូ គេដឹងហើយគេគ្មានអារម្មណ៍អ្វីទេឬ??

« គឺក៏ដូចគ្នា!!! »ក្រោយពេលគាំងអណ្ដាតហើយជីមីនក៏ខំប្រឹងនិយាយឡើងទាំងរដាក់រដុបញញឹមមិនសូវសម បែបនេះគេរិតតែមានអារម្មណ៍ថាខុសចំពោះឈីគូ...

« ល្អហើយអញ្ចឹង,ដឹងទេម្សិលមិញបងជុងខឹងហើយក៏បារម្ហពីជីមីនខ្លាំងណាស់!! »កាយតូចឈីគូងក់ក្បាលតិចៗហើយក៏និយាយឡើងជាមួយស្នាមញញឹមគ្មានជាតិរបស់ខ្លួន មិនដឹងថាញញឹមក្នុងន័យបែបណា!!

« បែបហ្នឹងផងឬ?? »

« ត្រូវហើយ,ថែមទាំងទៅរករឿងអ្នកម៉ាក់ថែមទៀតផង!!.. »កែវភ្នែកមុតស្រួចសម្លឹងមើលមុខជីមីនឥតព្រិចជាមួយស្នាមញញឹមស្រាលរបស់ខ្លួនដដែលធ្វើអោយជីមីនមានអារម្មណ៍ថាមិនស្រួលចិត្ត

« លោកស្រីគីរ៉ាឬ?? »ជីមីនសួរទាំងជ្រួញចិញ្ចើមមិនយល់ហេតុអ្វីត្រូវទៅរករឿងគាត់វិញ

« ពិតមែនហើយ!! »

« ហេតុអ្វី?? »

« ព្រោះគាត់នៅពីក្រោយខ្នងរឿងចាប់ចំរិតរបស់ជីមីននោះអី!! »

« ពិត-ពិតមែនឬ?? »ជីមីនបើកភ្នែកធំៗសឹងមិនជឿនឹងត្រចៀករបស់ខ្លួន

« ហុឹម,ពេលនេះបងជុងក៏ត្រូវអ្នកម៉ាក់កាត់ការគាត់ចោលដែលព្រោះតែគាត់ការពារជីមីន..  »

« ហេតុអីមានរឿងបែបនេះទៅវិញ!! »

« ខ្ញុំក៏មិនដឹងដូចគ្នាតែដឹងត្រឹមម្យា៉ងតាំងពីពេលដែលលេចវត្តមានរបស់ជីមីនមករឿងរ៉ាវគ្រប់យ៉ាងក៏ផ្លាស់ប្ដូរក៏ភាពរញេរញៃក៏កាន់តែកើនឡើង!! »
ឈីគូអស់សំណើចក្នុងបំពង់កព្រមទាំងមិនដកក្រសែភ្នែកមាំចេញពីការសម្លឹងមើលជីមីន

« ចង់មានន័យបែបណា?? »ចិញ្ចើមតូចប្រែជាជ្រួញចោតសួរទៅឈីគូដែលមិនយល់

« គិតមើលពីសម្ដីខ្ញុំខ្លួនឯងទៅ!! »

« ចង់និយាយថារឿងគ្រប់យ៉ាងមកពីខ្ញុំមែនទេ?? »

« ឯងមិនល្ងង់ទេ!! »

« បន្ទោសខ្ញុំតែម្នាក់ក៏មិនបានដែរ!! »

« បើមិនមកពីឯងមកពីអ្នកទៀត,បើគ្មានឯងពេលនេះខ្ញុំនឹងហើយបងជុងប្រហែលជាសាងគ្រួសារជាមួយគ្នាយ៉ាងមានសុភមង្គលបាត់ទៅហើយ!!តែឯងៗជាមាជ្រែកចូលមកដណ្ដើមបងជុង ដណ្ដើមស្វាមីពីខ្ញុំ. ឯងជាបញ្ញើក្អែក..»ឈីគូក្រោកឡើងដោយការអស់កំណត់ក៏ចាប់ផ្ដើមស្រែកកំហគតាមអារម្មណ៍របស់ខ្លួនជាមួយទឹកភ្នែករលីងរលោងដែលខំទប់មិនអោយស្រក់ចុះមក ពេលនេះគេឈឺៗដូចជាគេវាយ100ដំបងចំកណ្ដាលទ្រូងខាងឆ្វេងដែលកំពុងគ្រាំស្ទើស្លាប់។

ចំណែកជីមីនស្ដាប់លឺសម្ដីរបស់ឈីគូហើយបានតែអង្គុយស្ងៀមទាំងដៃខ្ញាំភួយណែនទ្រូងក៏ផឺតផតដកដង្ហើមមិនចង់ដល់គ្នា ឈាមដូចជាជ្រាលដំណើរការមិនស្មើរគ្នាពាក្យសម្ដីឈីគូត្រូវសឹងតែ100%ដល់ថ្នាក់គេគាំងអណ្ដាតមិនដឹងថាគួរតែតបបែបណាទើបសម ព្រោះរាល់ថ្ងៃគេក៏ដឹងថាខ្លួនជាមាជ្រែកជាជនទីបីរបស់ស្នេហារវាងជុងគុកនិងឈីគូដូចគ្នា(:

*តុក តុក

បរិយាកាសអួរអាប់ក្នុងបន្ទប់ត្រូវបានកាត់ផ្ដាច់នៅពេលសម្លេងគោះទ្វារបន្លឺឡើងមុននឹងលោកគ្រូពេទ្យម្នាក់រុញរទះសម្ភារះពិនិត្យជំងឺចូលមកទាំងពាក់ម៉ាសពាក់ជិត

« ខ្ញុំមកពិនិត្យមើលអាការះរបស់អ្នកជំងឺ!! »លោកគ្រូពេទ្យបន្លឺឡើង ឈីគូក៏ឈានជើងមកក្រោយបន្ដិចអោយលោកគ្រូពេទ្យចូល ជីមីនក៏សម្រួលអារម្មណ៍អោយល្អវិញរួចក៏ដាក់ខ្លួនដេកលើគ្រែអោយលោកគ្រូពេទ្យពិនិត្យអាការះរបស់ខ្លួន

ចំណែកឈីគូលេបទឹកមាត់ចូលបំពង់កយ៉ាងលំបាកគេក៏មានអារម្មណ៍ថាខុសចំពោះពាក្យសម្ដីរបស់ខ្លួន មុននឹងកែវភ្នែកស្រស់ស្អាតប្រទះឃើញថ្នាំពីរបីមុខនៅលើរទៈរុញគេងាកទៅសម្លឹងមើលផែនខ្នងរបស់លោកគ្រូពេទ្យជាមួយថ្នាំឆ្លាស់គ្នាហើយក៏ដើរចេញមកទាំងមិនគិតថានឹងលាជីមីន
.................
« អ្នកប្រុសឈីគូទៅវិញហើយឬ?? »បន្ទាប់ពីបើកទ្វារចេញមកឈីគូក៏ទទួលបានសំណួរភ្លាមពីនាយkentaដែលបម្រុងចូលទៅខាងក្នុង

« អ្ហឹម,លាសិនហើយ!!.. »រាងតូចងក់ក្បាលជាមួយស្នាមញញឹមស្រាលមុននឹងដើរជៀសkentaចេញទៅ ទុកអោយគេនតាតាមសម្លឹងមើលផែនខ្នងគេដើរចេញទៅទាំងជ្រួញចិញ្ចើមម្នាក់ឯង។

« កើតអី? »សញ្ញាសួរបិទពេញថ្ងាសរបស់នាយមុននឹងត្រូវភ្ញាក់មកវិញពេលលោកគ្រូពេទ្យរុញរទៈចេញមកវិញនាយក៏ញញឹមស្រាលដាក់គាត់ហើយក៏ដើរចូលទៅខាងក្នុង

« អ្នកប្រុសកំពុងធ្វើអី?? »kentaបន្លឺឡើងហើយក៏រហ័សដើរទៅរកជីមីនដែលដូចជាកំពុងចង់ចុះពីលើគ្រែ

« ខ្ញុំចង់ទៅបន្ទប់ទឹក!! »

« ចាំបន្ដិច!! »ស្របសម្ដីkentaក៏ជួយលើកជីមីនអោយចុះពីលើគ្រែព្រមទាំងដាក់សេរ៉ូមភ្ជួរជាមួយបង្គោលភ្ជួរសេរ៉ូមដើម្បីងាយស្រួលក្នុងការដើរទៅណា

« អូខេទេ?... »ពេលរួចរាល់នាយក៏សួរឡើង

« អូខេហើយបាទ.. »ជីមីនញញឹមស្ញេញដាក់គេនតាមុននឹងរុញដែកនោះដើរទៅរកបន្ទប់ទឹកដើម្បីដោះធុរៈផ្ទាល់ខ្លួនដោយខ្លួនឯង ព្រោះមិនចង់រំខានkentaច្រើន....

ចំណែកkentaនៅតាមសម្លឹងមើលរហូតដល់
ជីមីនដើរចូលបន្ទប់ទឹកបាត់រហ័សដើរទៅយកipadរបស់គេទុកស្រួលបួលវិញនឹងរៀបចំភួយអោយមានរបៀបរៀបរយទើបដើរទៅអង្គុយលើសាឡុងដើម្បីអានពត៍មានជាតិៗខ្លះប៉ុន្ដែ...

*ក្ដាំង...ប្រាវ...

« លោកKenta...ជួយខ្ញុំផង..ហុឹក..ហុិក »សម្លេងដួលលាន់ពេញបន្ទប់ទឹកស្របជាមួយសម្លេងស្រែកដង្ហើយហៅរបស់ជីមីនធ្វើអោយkentaស្លេកមុខភ្លាមៗមុននឹងរហ័សរត់ទៅបន្ទប់ទឹក

*ក្រាក

នាយបើកទ្វារបន្ទប់ទឹកយ៉ាងលឿនអ្វីដែលនាយប្រទះឃើញនោះគឺរាងកាយតូចជីមីនដេកអោបពោះលើការ៉ូបន្ទប់ទឹកជាមួយបង្គោលដែកដែលដួលរបូតម្ជុលសេរ៉ូមរហូតជ្រាបឈាមស្រស់ចេញមកយ៉ាងសន្ធឹកសន្ធរដូចជាទឹកភ្លៀងទឹកមុខតូចច្រមិចក៏ចាប់ផ្ដើមស្លេកទៅៗដូចជាZombie មាត់ក៏នៅតែបង្ហើបសម្លេងល្វើយៗហៅគេអោយជួយ ព្រមទាំងមួយប្រយោគទៀតគឺ « ចុកពោះខ្លាំងណាស់!! »

នោះៗbttកើតអីទៀតហើយ><

To be Continue

សទោសសម្រាប់អក្ខរាវិរុទ្ធនិងកន្លែងខុសឆ្គង✨🤍

ចង់បានហឿងថ្មីអានអត់??🤣

Continua a leggere

Ti piacerà anche

2.9K 423 22
ជាតិនេះយើងមិនបានជួបគ្នាមានតែជាតិក្រោយចាំយើងជួបគ្នា ជាតិក្រោយកុំព្រាតគ្នាដូចជាតិនេះទៀត
839K 7.5K 21
အလြန္ရိုင္းပါတယ္ ဘာဗဟုသုတမွမရွိပါဘူး ကိုယ္စိတ္ကိုႏႈိင္ေအာင္ထိန္း wattpad ကိစၥ wattpad မွာထားခဲ႔ ဖင္မယားနဲ႔ ok အသက္မျပည့္ေသးရင္ ေဝးေဝးေဂ်ာင္း not for...
642K 1.2K 29
နာမည်ကြီး သဘောကျခဲ့သော စာအုပ်များကို ပြန်တင်ပေးထားချင်းသာဖြစ်ပါသည်