បេះដូងគ្មានសំឡេង| TaeKook | ច...

By ryuk_tk

93.4K 6.8K 64

ត្រូវហើយ! មនុស្សឆ្លាតឯណាទ្រាំឲ្យគេបោកប្រាស់នោះ? មានតែល្ងង់ដូចខ្ញុំនេះហើយទើបទ្រាំឲ្យគេពាក់ស្នែងក្របីឲ្យតាមចិត្... More

01: look like a fool.
02: He's a fool.
03: We are fool.
04: refuse.
05: Friend.
06: Love.
07: pretty on the outside.
08: How to be loved.
09: Fight or escape?
10: Can you see my blue and grey?
11: If this is Love.
12:​ Let's make love.
13: Babe boo.
14: All my love is gone.
15: Down.
16: The world is cruel.
17: ... But I still love you.
18: Loser.
20: love you to hate me.
21: I hate that I love you.
22: Loving you is a losing game
22: So I'm gonna love u
23: please don't be in love with someone else.
ភាគបញ្ចប់: Your love, I miss that.

19: mess up.

2.9K 240 3
By ryuk_tk

ផឹប!
កដៃតូចត្រូវកន្ត្រាក់ទាញរាងកាយចូលទៅបន្ទប់ងងឹត។ ពន្លឺព្រះអាទិត្យចាំងតាមចន្លោះបង្អួចបង្ហាញកំទិចធូលីរត់រវិញពេញបរិយាកាស កែវភ្នែកពីរគូសម្លឹងមើលគ្នាឥតព្រិចដោយម្នាក់ៗគ្មានវាចារនឹងហាស្តីសូម្បីមួយម៉ាត់។
"ហ្អឹម.." ថេយ៉ុងក្រហឹមដើមកពេលមនុស្សចំពោះមុខសង្គប់បបូរមាត់របស់គេដោយមុនបានសុំការអនុញ្ញាតជាមុន។ ដៃព្យាយាមរុញច្រានរាងខ្ពស់មាឌធំចេញតែមិនរង្គើ ជុងហ្គុកក្តោបមុខគេថើបទាំងទទួលបានការជំទាដ់ពីអ្នកម្ខាងទៀត។

"អឹស! ធ្វើឆ្កួតអី?" ទីបំផុតគេក៏ច្រានរាងក្រាសចេញបានរួចលើកដៃមកជូតវាសលើបបូរមាត់បង្ហាយកាយវិការហាក់ដូចជាខ្ពើមរអើមគេខ្លាំងណាស់។

"បងដឹងថាអ្វីទាំងអស់ជាការកុហក ហេតុអ្វីក៏ព្រមទទួលវាម្នាក់ឯង? ហេតុអីសុខចិត្តទទួលស្គាល់កំហុសដែលអូនមិនបានធ្វើ?" ជុងហ្គុកស្រែកសួរទៅថេយ៉ុង គេគិតយ៉ាងមិចក៏គិតមិនយល់ហេតុអ្វីក៏នាយត្រូវព្រមចុះចាញ់ដែរ? ថេយ៉ុងមិនមាត់ក្នុងចិត្តគំនិតកំពុងតែនឹកគិតដល់រឿងម្យ៉ាង..

"ទទួលស្គាល់គ្រប់យ៉ាង...បើមិនចង់ឲ្យជុងហ្គុករបស់ឯងជាប់ទោសពីបទសេពគ្រឿងញៀន" ហ៊ីហ្គេនបង្ហាញរូបថតជាច្រើនសន្លឹកសមល្មមគ្រប់គ្រាន់ធ្វើជាភស្តុតាងអាចឲ្យប៉ូលីសចាប់ជុងហ្គុកបាន ជួនជាគេមកនមែនជាក្មេងអាយុក្រោម18ឆ្នាំគេប្រាកដជាត្រូវជាប់គុកមិនខានឡើយ។ ថេយ៉ុងញ័រដៃទទ្រើតមើលមុខហ៊ីហ្គេនទាំងរលីងរលោង

"ជុង..ជុងហ្គុកញៀនថ្នាំ?" គេសឹងតែមកនជភភ្នែកខ្លួនឯង គេមិនដឹងសោះថា..មិនដឹងសោះសង្សារ អត់ទេគួរហៅថាអតីតសង្សារ គេមិនស្មានថានាយក៏ជាម្នាក់ក្នុងចំណោមមនុស្សដែលគេស្អប់ខ្ពើម។

"រើសទៅ! រវាងជីវិតឥតន័យរបស់ឯងនិងការជាប់គុករបស់មនុស្សដែលឯងស្រឡាញ់ មួយណាសំខាន់ជាង?"

ស្របជាមួយការស្រមើស្រម៉ៃទៅថ្ងៃនោះ ថេយ៉ុងក៏ហូរទឹកភ្នែកមិនដឹងខ្លួន។

"ចុះបើខ្ញុំនិយាយថាគ្រប់យ៉ាងខ្ញុំជាអ្នកធ្វើពិតមែន? " ជុងហ្គុកស្ងាត់មាត់ចំហរមាត់មិនចង់ជឿពាក្យទាំងនោះ

"មែនហើយ..កូននោះជាកូនខ្ញុំ! ខ្ញុំនិងដារេយើងដេកជាមួយគ្នាដោយពេញចិត្ត ខ្ញុំធ្វើវាក្រោយខ្នងឯង! ឈឺចិត្តឬនៅ? យល់អារម្មណ៍ខ្ញុំឬនៅ?" ថេយ៉ុងញញឹមចម្អកទៅជុងហ្គុក មិចក៏គ្រប់យ៉ាងប្រែជាក្រឡាប់ចាក់?

"ឯង..លួចក្បត់ខ្ញុំ..មែនទេ?" ជុងហ្គុកក្រហមភ្នែកជម្រិតសួរគេដោយខំទប់កំហឹង

"អូ! ទើបតែដឹង? ឯងគិតទៅមើល? តើអ្នកណាគេស៊ូទ្រាំយកអនាគតគេមកចោលនឹងមនុស្សញៀនថ្នាំដូចឯង?"ថេយ៉ុងចោទសំណួរទៅជុងហ្គុកធ្វើឲ្យគេមិនយល់

"ហេតុអ្វីប្រើប្រាស់ថ្នាំញៀន? ហេតុអីចាំបាច់ធ្វើខ្លួនប៉ោឡែ? ហេតុអីចាំបាច់មានស្រីដេកជាមួយហូហែ? ហេតុអ្វីមិនអាចធ្វើជាមនុស្សធម្មតាដូចគេដូចឯង? ដឹងមែនទេថារឿងទាំងនោះវាគួរឲ្យរអើមប៉ុនណា?" ថេយ៉ុង ស្រែកបន្ទោសខណ:ជុងហ្គុកបានត្រឹមតែស្ងាត់មាត់មិននិយាយអ្វី នេះថេយ៉ុងដឹងរឿងគេប្រើប្រាស់ថ្នាំពីពេលណា?

"ថេយ៍..និយាយអី?" ជុងហ្គុកចាប់ស្មាគេឲ្យឈប់សកម្មភាព

"កុំប៉ះខ្ញុំ! ហើយកុំមករវល់នឹងជីវិតខ្ញុំទៀត! ខ្ញុំរើសផ្លូវត្រូវហើយ ខ្ញុំមិនអាចចំណាយពេលវេលានិងអនាគតជាមួយមនុស្សចោរម្សៀតដូចឯងទេ!"

"តទៅកុំមកឲ្យខ្ញុំឃើញមុខឯង! ហើយនៅមានទៀត...កុំគិតចង់មកផ្តេសផ្តាសជាមួយខ្ញុំ កុំខ្វល់ជាមួយការសម្រេចចិត្តខ្ញុំ បើមិនចឹងទេខ្ញុំនឹងបង្ហាញភស្តុតាងឲ្យទៅប៉ូលីស ឯងនឹងត្រូវជាប់គុក!" និយាយចប់ថេយ៉ុងបើកទ្វាចាកចេញទៅ ជុងហ្គុកមានអារម្មណ៍ថាដូចត្រូវគេចាក់ក្រោយខ្នង ស្របពេលគេចង់ការពារនាយតែនាយបែរជានិយាយពាក្យទាំងនេះមកមែនទេ? ពាក្យសម្ដីទាំងប៉ុន្មានឈឺណាស់ ចាក់ដោតពេញខ្លួនប្រាណសុសអស់ ដូចដែលដឹងថាជុងហ្គុកមានចរិតយ៉ាងមិច គេឆេវឆាវនិងមិនសូវស្ដាប់ហេតុផលពេលខឹង ឯការឈឺចាប់ក៏ធ្វើឲ្យគេប្រែជាឆ្កួតបណ្តោយឲ្យខ្លួនធ្វើរឿងអស់ទាំងនោះ គេញៀន គេផឹក គេមានស្រី ព្រោះពេលនោះគេឈ្លោះគ្នា គេខឹងគ្នាជាមួយថេយ៉ុងនាយក៏ដឹងច្បាស់ មិនមែនថាកំហុសមិនអាចកែរឯណា? ហេតុអីមិនផ្តល់ឱកាស? ឬមួយចង់បន្តឃើញគេក្លាយជាមនុស្សអាក្រក់បែបនោះម្តងហើយម្តងទៀតមែនទេ?

"ព្រះហ្អើយ!" ជុងហ្គុកលើកតុមកបោកប្រាវឲ្យបាក់បែកអស់តាមកំហឹងនៅក្នុងខ្លួន មនុស្សដែលនៅមកនទាន់ផ្តាច់ស្រួលបួល ចិត្តនៅមិនទាន់រឹងប៉ឹង ទោស:គ្របដណ្តប់ជារឿងធម្មតា។

ថេយ៉ុងក្តាប់ដៃចូលគ្នា គេខាំបបូរមាត់ទប់ខ្លួនឯងកុំឲ្យស្រក់ទឹកភ្នែក តទៅគេមិនមែនជាប្រុសទន់ខ្សោយទេ គេត្រូវទទួលខុសត្រូវលើដារេ គេត្រូវសម្ដែងថាគេក្លាហានរឹងមាំ។

តើគេអាចសម្ដែងបានយូរប៉ុណ្ណា?

គេគ្មានចម្លើយនោះទេ ឲ្យតែអាចការពារជុងហ្គុកបានគេសុខចិត្តទទួលវា ព្រោះថាជម្រើសនេះក៏មិនបានអាក្រក់អ្វីណាស់ណាដែរ ថ្ងៃអនាគតគេក៏ប្រហែលត្រូវបង្ខំឲ្យរៀបការជាមួយស្រីណាម្នាក់ដដែលផងក៏មិនដឹង ចៀសវាងឈឺចាប់ទៅថ្ងៃក្រោយ...

ឈឺឲ្យហើយនៅថ្ងៃនេះ...

ម៉ោងអាហារថ្ងៃត្រង់ថេយ៉ុងកាន់ថាសបាយពីរ មួយសម្រាប់ខ្លួនឯងនិងមួយទៀតយកឲ្យដារេ។ គេដាក់ថាសអាហារនៅពីមុខនាងទើបដាក់ខ្លួនអង្គុយទល់មុខនាងដោយទឹកមុខស្មើ។ដារេសម្លឹងទៅបុរសគល់ឈើជារឿយៗ ភាពស្ងប់ស្ងាត់របស់គេប្រែក្លាយឲ្យបរិកាសកាន់តែអាប់អួរ។ នាងចាប់សាច់ទ្រូងមាន់បំពងដាក់ឲ្យគេមួយដុំទើបទាញចំណាប់អារម្មណ៍ឲ្យគេងើបមុខឡើង នាងញញឹមដាក់គេទើបគេគ្មានជម្រើសផ្សេងក្រៅពីតបវិញដោយស្នាមញញឹម។

"ឈប់មករវល់នឹងខ្ញុំ!  មនុស្សចោរម្សៀត! កុំឲ្យខ្ញុំឃើញមុខឯងទៀត!" ពាក្យសម្ដីគ្រោតគ្រាតលាន់រងំ ជុងហ្គុកក្តាប់ដៃសម្លឹងទៅមនុស្សក្បត់កំពុងអង្គុយញ៉ាំបាយយ៉ាងរំភើយហាក់ដូចជាពាក្យដែលគេបង្ហើរចោលមុននេះគ្មានអ្វីអស្ចារ្យ។

"ឯងប្រុងឈរមើលដល់ណា? មិនទៅរកបាយស៊ីទេយ៉ាងមិច?" ជីមីនកេះស្មាគេតែនាយក្រវាសចេញងាកមកសម្លក់គេ

"ឃើញមនុស្សមនុស្សក្បត់យើងរអើមស៊ីមិនចូល!" ជីមីនចំហរមាត់ធ្លុងមិនយល់ពីអ្វីដែលគេនិយាយ មនុស្សនេះខ្មោចចេញខ្មោចចូលយ៉ាងមិចអ៊ីចេះ?

ប្រាវ!
សំឡេងបែកចានលាន់កន្លែងញ៉ាំអាហារនាំឲ្យកែវភ្នែកគ្រប់គូមើលទៅកន្លែងតែមួយ។

" នាងនិយាយសុំទោសហើយ ពួកឯងចង់បានអីទៀត?" ថេយ៉ុងទាញដារេមកក្រោយខ្នង ដារេធ្វើឲ្យទឹកក្រូចកំពប់ដោយអាចេតនាប្រលាក់អាវសិស្សប្រុសៗដែលដើរមកបុកនាងដោយខ្លួនឯងសោះ

"ចេញទៅ" ថេយ៉ុងខ្សឹបប្រាប់ឲ្យនាងថយឆ្ងាយខណ:ម្នាក់ប្រុសដែលសន្សំរឿងនោះចូលមកក្របួចកអាវ

"ចេះការពារស្រីទៀតអីឡូវ? ក្រែងលើកមុនឮល្បីមកថាជាខ្ទើយតើហ្អេស?" គេច្រានឲ្យថេយ៉ុងដួល អ្នកនៅទីនោះនាំគ្នាសើចគ្រប់គ្នា ។  ជីមីនបម្រុងចូលទៅជួយតែជុងហ្គុកសង្កត់ស្មាគេជាប់ភ្នែកគេមើលទៅសកម្មភាពទាំងនោះឥតព្រិច

"សុំទោសមួយម៉ាត់អាវយើងដូចដើមវិញទេ? "

"ចុះឯងចង់យ៉ាងមិច?" ថេយ៉ុងស្រែកសួរទៅគេវិញ គេកំពុងតែនាំទុក្ខដាក់ខ្លួនហើយតើ!

"បែបនេះនោះអី!" គេក៏លើកថាសអាហារមានសម្លរមានបាយមកចាក់លើក្បាលថេយ៉ុងឲ្យប្រឡាក់អស់ គ្នាពួកគេក៏ទាញទឹកក្រូច  ទឹកដោះគោមកស្រោចបន្ថែម  គ្មានអ្នកណាជួយថេយ៉ុងឡើយក្រៅពីសើចចម្អកនឹងទាញទូរស័ព្ទមកថត។ ថេយ៉ុងអោនមុខចុះញ័រខ្លួនទទ្រើក ខ្លួនប្រាណគេធំក្លិនទៅដោយអាហារ
គេងើបមុខមើលទៅជុំវិញខ្លួនមានតែសំឡេងសើចនិងទឹកមុខរីករាយរបស់មនុស្សគ្រប់គ្នា កែវភ្នែកវាសចំទឹកមុខជុងហ្គុកដែលឈរសម្លឹងមើលគេដោយមិនញញឹមឬសោកសៅ ។ ថេយ៉ុងក្រហមភ្នែកអស់ គេផ្សារភ្នែកចង់បង្ហូរទឹកភ្នែកចេញមកក្រៅ គេចង់ឲ្យប្រុសម្នាក់នោះចូលមកអោបគេ ជួយយកគេចេញពីទីនេះ តែគេខុសខ្លួនឯង ប្រើសម្តីមើលងាយអាក្រក់ហួសស្មាន គ្មានថ្ងៃឡើយដែលជុងហ្គុកនឹងអភ័យទោសឲ្យគេ។

"សុំទោស..ខ្ញុំធ្វើព្រោះចង់ការពារបងប៉ុណ្ណោះជុងហ្គុក" ថេយ៉ុងពេបមាត់ស្រក់ទឹកភ្នែកពេលដែលជុងហ្គុកមិនខ្វល់ហើយបែរជាដើរចេញប្រងើយលែងខ្វល់ពីគេ បន្ទោសជុងហ្គុកមិនបានទេ គេរើសផ្លូវនេះដោយខ្លួនឯង សុំទោស..សុំទោសដែលធ្វើឲ្យគ្រប់គ្នាឈឺក្បាលដោយសារតែមនុស្សល្ងង់ដូចជាខ្ញុំ។

Continue Reading

You'll Also Like

39.8K 3K 90
> teahyung > Jungkook
31K 1.8K 48
ជីវិតក្មេងម្នាក់នៅក្នុងចំណងដៃអាពាហ៍ពិពាហ៍ទោះមាននាមជាភរិយាក៏ក្តីសុខគ្មានលេចរូបរាងក្រៅពីទឹកភ្នែកឡើយគេហត់នឿយគេឈឺចាប់ព្រោះទទួលរងការមែកងាយសព្វគ្រប់មិនថារា...
531K 19.1K 94
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
17.6K 502 11
"Why you letting them girls get in yo head but you making yourself look dumb cause you mines and yo dumb ass ain't going no where" Janae is 19 and st...