បេះដូងគ្មានសំឡេង| TaeKook | ច...

By ryuk_tk

93.5K 6.8K 64

ត្រូវហើយ! មនុស្សឆ្លាតឯណាទ្រាំឲ្យគេបោកប្រាស់នោះ? មានតែល្ងង់ដូចខ្ញុំនេះហើយទើបទ្រាំឲ្យគេពាក់ស្នែងក្របីឲ្យតាមចិត្... More

01: look like a fool.
02: He's a fool.
03: We are fool.
04: refuse.
05: Friend.
06: Love.
07: pretty on the outside.
08: How to be loved.
09: Fight or escape?
10: Can you see my blue and grey?
11: If this is Love.
12:​ Let's make love.
13: Babe boo.
14: All my love is gone.
15: Down.
16: The world is cruel.
17: ... But I still love you.
19: mess up.
20: love you to hate me.
21: I hate that I love you.
22: Loving you is a losing game
22: So I'm gonna love u
23: please don't be in love with someone else.
ភាគបញ្ចប់: Your love, I miss that.

18: Loser.

3K 234 1
By ryuk_tk

ថ្ងៃនេះមេឃស្រឡះជាងរាល់ដង។
ជុងហ្គុកក្រោកមុនដើម្បីធ្វើអាហារពេលព្រឹកញ៉ាំ។ ម៉ោងប្រហែល6កន្លះទើបថេយ៉ុងភ្ញាក់ឡើងសម្អាតខ្លួន ។ នាយបើកទូរខោអាវរកមើលរួចទាញសម្លៀកបំពាក់សិស្សរបស់ជុងហ្គុកមកពាក់សិន ឃើញរាងរលុងបន្តិចប៉ុន្តែមិនអាក្រក់មើលទេ។ ថេយ៉ុងមកទាំងងាកមើលឆ្វេងស្ដាំក្រែលោប៉ាម៉ាក់របស់ជុងហ្គុកនៅប៉ុន្តែកាយវិការនេះគួរឲ្យអស់សំណើចសម្រាប់ជុងហ្គុកទៅវិញ។

"ប៉ាម៉ាក់បងទៅប៊ូសានអស់ហើយ គ្មានអ្នកណានៅទេ" ថេយ៉ុងងក់ក្បាលរួចដាក់ខ្លួនអង្គុយលើកៅអី។ ពួកគេទាំងពីរអង្គុយញ៉ាំអាហារយ៉ាងស្ងៀមស្ងាត់ចំណែកឯជុងហ្គុកចេះតែដៀងភ្នែកមើលថេយ៉ុងជារឿយៗ។ សក់របស់គេដុះវែងដល់គ្របភ្នែកអស់ រូបរាងតូចខ្ពស់ ម្រាមដៃស្រឡូនឆ្អឹងៗគួរឲ្យបារម្ភនេះគួបផ្សំជាមួយរឿងគេប្រើថ្នាំងងុយគេងផងជុងហ្គុកកាន់តែព្រួយពីគេខ្លាំងឡើង ។

"ហ្អឹម?" ថេយ៉ុងលាន់មាត់បន្តិចងើបមុខឡើងបើកភ្នែកម៉ក់ៗមើលជុងហ្គុក គេញញឹមស្របពេលយកដង្កៀបរូបក្បាលកង្កែបមកកៀបសក់ថេយ៉ុងឡើងដូចជាផ្លែប៉ោមយ៉ាងអ៊ីចឹង!
"គួរឲ្យស្រឡាញ់" ថេយ៉ុងស្ទាបដង្កៀបលើក្បាលរួចបេះវាមកមើល

"របស់អ្នកណា?" ថេយ៉ុងសម្លឹងគេដោយខ្សែភ្នែកកាច
"របស់បងទេ! បងឃើញវា cuteក៏ទិញវាមកកៀបទៅ" ម៉ែហ្អើយតាមចាប់កំហុសតាំងពីដង្កៀបឡើង!
"ឲ្យតែប្រាកដ" និយាយរួចញ៉ុកវាចូលហោប៉ៅរួចក្រោក
"ខ្ញុំទៅផ្ទះបន្តិច...នាយទៅសាលាមុនចុះ" និយាយរួចក៏ដើរចេញ
"ឈប់សិនថេយ៍!" រាងខ្ពស់បែរមុខមកជុងហ្គុកក៏រត់ឡើងទៅលើ  បន្តិចក៏ចុះមកវិញជាមួយម៉ាស មួកនិងអាវក្រៅ
"បែបនេះកក់ក្តៅជាង" ត្រូវហើយខែភ្លៀងពេលព្រឹកមានទឹកសន្សើមអាចឲ្យផ្តាសាយបាន ណាមួយគេក៏ទើបនឹងត្រូវទឹកភ្លៀងពីម្សិលផង
"អរគុណ" ពេលរាងក្រាសពាក់ឲ្យរួចរាល់ថេយ៉ុងក៏ពោលអរគុណមួយម៉ាត់ទើបចាកចេញទៅ។

"អរគុណសម្រាប់យប់មិញ អរគុណដែលនៅក្បែរខ្ញុំ ហើយវាក៏ប្រហែលជាលើកចុងក្រោយដែលយើងក្បែរគ្នាដូចគ្នា...ទោះយ៉ាងណាខ្ញុំនៅតែស្រឡាញ់ឯងដដែល ជុងហ្គុក" ថេយ៉ុងពោលក្នុងចិត្តរួចលើកមួកជាប់អាវក្រៅមកគ្របពីលើមួកកាតិបហើយរត់ចេញទៅយ៉ាងលឿនបើសម្រេចចិត្តថាដើរចេញហើយ កុំបាច់មើលមកក្រោយនាំសៅហ្មងធ្វើអ្វី...។

ក្រាក..
កែវភ្នែកមុតសម្លឹងទៅប៉ាម៉ាក់ដែលអង្គុយចាំគេជាស្រេច មើលទៅទឹកមុខពួកគាត់ហាក់ដូចជាពិបាកចិត្តរឿងរបស់គេណាស់។ ថេយ៉ុងបិទទ្វាក្រិបរួចដកដង្ហើមធំដើរយឺតៗចូលទៅរកអ្នកមានគុណទាំងពីរ។

"ថេយ៍..កូនបាត់ទៅណាពេញមួយយប់? ដឹងទេថាប៉ាម៉ាក់បារម្ភកូនប៉ុណ្ណា?" ថេយ៉ុងរេខ្សែភ្នែកទៅមើលលោកប៉ាដែលអង្គុយឈ្ងោកមិនចាប់អារម្មណ៍ពីវត្តមានរបស់គេ។

"ម៉ាក់កុហក ព្រោះលោកប៉ាមិនបានខ្វល់" ថេយ៉ុងដើរចៀសម៉ាក់របស់គេតម្រង់ទៅខាងលើប៉ុន្តែសម្ដីលោកប៉ាបានកាត់ដំណើរគេឲ្យគាំង

"ខាងសាលាខលមកបញ្ឈប់ឯង" ថេយ៉ុងងាកមកសម្លឹងមុខលោកប៉ារង់ចាំស្ដាប់ការពន្យល់ឲ្យច្បាស់លាស់

"គេខ្លាចខូចឈ្មោះសាលារបស់គេទើបគេសម្រេចចិត្តបញ្ឈប់ឯងនិងក្មេងម្នាក់នោះ" ថេយ៉ុងក្តាប់ដៃ គេមិននិយាយអ្វីបន្តទើបរត់ឡើងទៅបន្ទប់របស់គេ។
គ្រាំង!
ថេយ៉ុងច្រានទ្វាស្ទើរតែរបូតចេញពីត្រចៀកទ្វា នាយទាញទូរស័ព្ទមកមើលសារដែលហ៊ូស៊ុកបានផ្ញើមកឲ្យតាំងតែពីយប់មិញ។

"ថេយ៍! ឯងយ៉ាងមិចហើយ?"
"កុំទាន់ចុះចាញ់អីបងនិងមិត្តភក្តិឯទៀតនឹងជួយឯង"
"ពួកយើងជឿជាក់ថាថេយ៍ស្អាតស្អំ!"

ថេយ៉ុងសម្រក់ទឹកភ្នែកអានសារលើទូរស័ព្ទ មកដល់ពេលនេះហើយគេបែរជាគ្មានអារម្មណ៍រីករាយឬសុវត្ថិភាពនោះទេ គេលែងត្រូវការជំនួយអ្វីទៀតហើយ គេលែងចង់ទប់ទល់ប្រឆាំងនឹងពិភពលោកនេះហើយ។

ថេយ៉ុងក្រលាសភ្នែកសម្លឹងទៅបំណងប្រាថ្នាដែលគេបានសរសេរទុកបិតលើជញ្ជាំង គេចង់ប្រឡងជាប់បាននិទ្ទេស A គេចង់ទៅលេងកោះជេជូជាមួយជុងហ្គុកនិងមិត្តឯទៀត គេចង់ទៅលេងដេហ្គូជាមួយប៉ាម៉ាក់និងញ៉ាំបាយជុំគ្នាជាមួយលោកយាយ តើបំណងប្រាថ្នារបស់គេធំខ្លាំងពេកឬ? តើវាខ្ពស់ដល់ថ្នាក់ទេវតាមិនអាចឲ្យបានមែនទេ?

"ធ្វើយ៉ាងមិចទៅហ្អឹក.." ថេយ៉ុងអោបក្រដាសជាប់ទ្រូង ពេលនេះសាលាបញ្ឈប់គេហើយ តើមានទីណាឲ្យគេត្រូវទៅ? ក្តីស្រម៉ៃរបស់គេក៏ត្រូវរលាយដែរនៅពេលនេះ...។

ព្រឹកបន្ទាប់..

ជំហានជើងរត់ញាប់សម្តៅទៅសាលារៀន នោះគ្មានអ្នកណាក្រៅពីថេយ៉ុងនោះទេ សាលាភ័យខ្លាចថានឹងប៉ះពាល់កេរ្តិ៍ឈ្មោះតែបែរជាមិនពង្រឹងសមត្ថភាពក្នុងការអប់រំសិស្សបែរជារើសយកតែអ្នកណាលេចថ្លោឬរៀនពូកែស្រាប់ឲ្យចូល។

គ្រប់គ្នាគង់តែទទួលកម្មពារដែលគេម្នាក់ៗបានសាងនិងទម្លាក់កំហុសមកឲ្យមនុស្សមិនដឹងអីទទួល

គ្រាន់តែគេឈានជើងដើរចូលថ្នាក់រៀនភ្លាម ភាពរញ៉េរញ៉ៃក៏ធ្វើឲ្យគេឈឺក្បាលឡើង។ ថេយ៉ុងក្តាប់ដៃខំប្រាប់ខ្លួនឯងឲ្យរឹងមាំ គេមិនបានខុសអីឡើយ កុំខ្លាចៗ

"សាលាបានដេញឯងចេញហើយ នៅមុខក្រាសមករៀនទៀត" បានឱកាសហ៊ីហ្គេនឆ្កឹះឆ្កៀលទៀត នាងម្នាក់នេះត្រូវស្គាល់មេរៀនខ្លាំងៗខ្លះទើបរាងចាល។ ថេយ៉ុងគ្រាន់តែឃើញនាងគេក៏ភ័យសឹងនិយាយមិនចេញទៅហើយ រូបភាពដែលនាងនិងអ្នកឯទៀតធ្វើបាបគេតាំងពីថ្នាក់ទី10មកធ្វើឲ្យគេមិនអាចសម្រេចចិត្តថាចង់ក្លាហានភ្លាមក៏ធ្វើបានភ្លាមទេ អ្វីទាំងអស់សុទ្ធតែត្រូវការពេលវេលារបស់វា។

ថេយ៉ុងអោនមុខចុះដើរយឺតៗតម្រង់ទៅតុរៀនរបស់ខ្លួនប៉ុន្តែក៏ត្រូវភ្ញាក់ព្រើតព្រោះសិស្សប្រុសម្នាក់លើកវាបោកបោះហើយអ្នកដទៃក៏ចូលរួមរហូតដល់តុរបស់គេបាក់បែកអស់។ ថេយ៉ុងក្តាប់បបូរមាត់ព្យាយាមប្រាប់ខ្លួនឯងឲ្យក្លាហានឡើង! ហេតុអីក៏កំសាកបែបនេះ?

"ចេញទៅៗៗៗៗ" ពួកគេច្រានថេយ៉ុងចេញពីថ្នាក់ឲ្យដួលទៅក្រៅ។ ខ្នងរបស់គេក៏ប៉ះនឹងជើងរបស់នរណាម្នាក់។
ជុងហ្គុក..
ថេយ៉ុងក្រោករត់ចេញពីទីនោះ បើដឹងថាអត់ប្រយោជន៍ហេតុអ្វីនៅខំប្រឹង? ហេតុអ្វីមិនចុះចាញ់តែម្តងទៅ? តស៊ូទៅមុខតើបានប្រយោជន៍អី?
ចុងក្រោយសំឡេងរបស់ខ្ញុំនៅតែគ្មានន័យ
មានសំឡេងប៉ុន្តែប្រែស្ងប់ស្ងាត់

ជុងហ្គុកក្តាប់ម្រាមដៃព្យាយាមធ្វើជាមិនខ្វល់ គេបិទភ្នែកដើរចូលទៅក្នុងថ្នាក់ទោះបីពេលនេះវាមានសភាពរញ៉េរញ៉ៃដូចផ្សារត្រីក៏ដោយ។

ហ៊ីហ្គេនដើរញញឹមពព្រាយពេលនេះបន្លាក្នុងទ្រូងត្រូវដកចេញម្តងមួយៗហើយ ចុងក្រោយនាងនៅតែជាអ្នកឈ្នះ។
"យ៉ុង ដាមី!" ស្នាមញញឹមក៏ត្រូងធ្លាក់ខ្ទាកដល់ចុងជើងពេលឮសំឡេងនិងឈ្មោះដែលនាងខំលាក់នោះ។ ហ៊ីហ្គេនបែរក្រោយមើលទៅថេយ៉ុងដែលកាន់ស្រាក់មួយជាប់ដៃ។

"ម៉ាក់នាង..ពឹងខ្ញុំឲ្យយកមកឲ្យ" កែវភ្នែករេទៅស្រាក់អាហារទាំងភាពខ្ពើមរអើម នាងមិនចង់ប៉ះមិនចង់ហិតក្លិន ក្លិននៃភាពក្រតោកយ៉ាក ក្លិននៃភាពអត់ឃ្លាន! នាងច្រានស្រាក់ពីដៃថេយ៉ុងឲ្យធ្លាក់កំពប់អស់។ នោះជាតុកប៉ុកគីនិងគីមប៉ាប់ វាគ្មានរបស់ពិសេសលើសនេះឡើយម៉ាក់នាងបានត្រឹមឲ្យនាងតែប៉ុនហ្នឹងឯង។

"នាងមិនអាណិតម៉ាក់នាងទេឬ?" ថេយ៉ុងនិយាយកាត់ដំណើរនាង

"គីម ថេយ៉ុង! បើឯងហ៊ានតែនិយាយច្រើនជាងនេះកុំថាយើងមិនបាមព្រមានឯង!" នាងចាប់ក្របួចកអាវថេយ៉ុង

"នាងកុហកខ្លួនឯង...ឈប់សម្តែងហើយកែខ្លួនទៅ អ្វីៗមិនទាន់ហួសពេលទេ" ថេយ៉ុងនិយាយទាំងសំឡេងហាក់ញ័រៗ គេគិតអ្វី? គេគិតថាគេជាអ្នកណាទើបទៅប្រដៅមនុស្សដូចជានាង?

"យើងប្រាប់ឲ្យឯងបិទមាត់!" នាងច្រានគេឲ្យដួល ថេយ៉ុងមិនបានតដៃ វាមិនមែនជារឿងប្លែកស្រាប់ហើយ

"បើឯងហ៊ានតែនិយាយរឿងយើងប្រាប់ទៅនរណាម្នាក់! ជីវិតឯងនឹងខ្ទេចអស់! គ្មានសល់សូម្បីប៉ាម៉ាក់នៅឈរខាងឯង!" សាច់ថ្ពាល់ថេយ៉ុងឡើងក្រហមដោយសារការច្របាច់ខ្លាំងៗពីម្រាមដៃស្រីអាក្រក់

"ទោះ..ហ្អឹក ខ្ញុំមិននិយាយ ក៏ក្រដាសខ្ចប់ភ្លើង..មិនបានដែរ" ហ៊ីហ្គេនញញឹមចុងមាត់

"មិនបាច់ឯងតឿនទេ! យើងមានវិធីរបស់យើង" នាងក្រវាសដៃរួចដើរចេញទៅប្រងើយដូចជាគ្មានរឿងអីកើតឡើង។ ថេយ៉ុងអោនមុខចុះ គេហាក់ដូចជានៅពិភពលោកមួយម្នាក់ឯងយ៉ាងមិចក៏មិនដឹង។

តុកៗ!!
ថេយ៉ុងរុញទ្វាចូលមកក៏បានឃើញវត្តមានប៉ាម៉ាក់របស់គេ ដារេនិងប៉ារបស់នាងព្រមទាំងលោកនាយក។ ថេយ៉ុងខាំបបូរមាត់ដើរអោនមុខចុះសម្ដៅទៅរកពួកគេ។

ក្រសែភ្នែកគ្រប់គ្នាហាក់មានកង្វល់ដូចគ្នា ទាំងប៉ាម៉ាក់របស់គេនិងដារេ ថេយ៉ុងមើលមុខនាងបន្តិចតែនាងក៏ព្យាយាមគេចមុខមិនហ៊ានមើលមកគេចំឡើយ រហូតមកដល់ពេលនេះថេយ៉ុងនៅតែគិតមិនយល់ហេតុអ្វីក៏នាងជ្រើសរើសកុហកធ្វើបាបគេទៅវិញ? ប៉ុន្តែគេវិះនឹងភ្លេចទៅហើយថានាងជាមនុស្សក្រោមបង្គាប់របស់ហ៊ីហ្គេន ដូច្នេះវាគ្មានអ្វីចម្លែកទេ។

ផឹប!
ថេយ៉ុងលុបជង្គង់ចុះចំពោះមុខអ្នកគ្រប់ដែលកំពុងអង្គុយជុំគ្នាមិនឮមាត់នោះ។ ដារេបើកភ្នែកធំៗមើលទៅថេយ៉ុងដែលលុតជង្គង់ចំពោះប៉ារបស់នាង។
"ឲ្យខ្ញុំសុំទោសអ្នកគ្រប់គ្នាដែលធ្វើឲ្យពិបាកដោយសារតែខ្ញុំ"

"ខ្ញុំសុំទទួលខុសត្រូវចំពោះរឿងនេះ សុំតេម្យ៉ាងកុំបញ្ឈប់ខ្ញុំអី សល់មិនប៉ុន្មានខែទៀតការប្រឡងក៏មកដល់ហើយ ឲ្យខ្ញុំនៅរៀនរហូតដល់ប្រឡងរួច ខ្ញុំសន្យាថាមិនធ្វើឲ្យប៉ះពាល់ដល់អ្នករាល់គ្នាទេ" ថេយ៉ុងងើយមុខសមហលឹងទៅមនុស្សចាស់គ្រប់គ្នា ហេតុអ្វីត្រូវបញ្ចប់អនាគតក្មេងម្នាក់ដោយសារតែរឿងប៉ុនហ្នឹង?

"ក្រោក..ក្រោកសិនមក" ប៉ារបស់ដារេក៏ទាញគេឲ្យក្រោកឡើង

"អ៊ំមិនបានថាអ្វីទេ ឲ្យតែអ្នកទាំងពីរមានក្តីសុខចិត្តជាឪពុកម្នាក់គ្មាននរណាចង់ឲ្យកូនធ្វើរឿងខុសឆ្គងទេ តែអង្ករក្លាយជាបាយទៅហើយយើងជាចាស់ៗកុំបង្ខិតបង្ខំក្មេងឲ្យដើរផ្លូវទាល់អី" គ្រប់គ្នាយល់ស្របជាមួយសម្តីរបស់គាត់ ដារេចង់បដិសេធបន្តិច តែចិត្តមួយទៀតហាក់រារែកនឹងប្រាប់ថា  វាក៏មិនមែនជារឿងអាក្រក់អ្វីដែរ ថេយ៉ុងជាមនុស្សល្អ គេល្អដល់ធ្វើឲ្យនាងរអៀសចិត្ត តែស្របពេលនោះនាងក៏អាត្មានិយម នាងគិតថានាងចង់បានថេយ៉ុងមកនៅក្បែរ..។

តែអ្នកណាទៅដឹងថាថេយ៉ុងពេលនេះគេក៏កំពុងត្រូវការមនុស្សម្នាក់ដើម្បីធ្វើជាខ្នងបង្អែកដូចគ្នា។

Continue Reading

You'll Also Like

1.1M 18.9K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
4.1K 369 12
ខ្ញុំនិងញ៉ែបងអោយបាន Jeon Jungkook Without 18+🔞, Thanks for supporting🙏 Cover : ស្រមោលចាន់
1.3M 50.3K 54
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
4.9K 309 6
គ្មាន​អ្នក​ណា​ឲ្យ​និយមន័យ​ស្នេហា​បាន​ទេ​ ព្រោះ​ស្នេហា​តែង​តែប្រែប្រួល​ទៅ​តាម​បុគ្គល​ម្នាក់​ៗ​ដែល​បាន​ផ្ដល់​ក្ដី​ស្រលាញ់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្ត...