បេះដូងគ្មានសំឡេង| TaeKook | ច...

By ryuk_tk

93.4K 6.8K 64

ត្រូវហើយ! មនុស្សឆ្លាតឯណាទ្រាំឲ្យគេបោកប្រាស់នោះ? មានតែល្ងង់ដូចខ្ញុំនេះហើយទើបទ្រាំឲ្យគេពាក់ស្នែងក្របីឲ្យតាមចិត្... More

01: look like a fool.
02: He's a fool.
03: We are fool.
04: refuse.
05: Friend.
06: Love.
07: pretty on the outside.
08: How to be loved.
09: Fight or escape?
10: Can you see my blue and grey?
11: If this is Love.
12:​ Let's make love.
13: Babe boo.
14: All my love is gone.
15: Down.
16: The world is cruel.
18: Loser.
19: mess up.
20: love you to hate me.
21: I hate that I love you.
22: Loving you is a losing game
22: So I'm gonna love u
23: please don't be in love with someone else.
ភាគបញ្ចប់: Your love, I miss that.

17: ... But I still love you.

3K 228 1
By ryuk_tk

ទឹកថ្នាំបន្តក់លើសំឡីជូតវាសថ្នមៗលើមុខរបួសដែលបន្សល់ស្លាកស្នាមឲ្យជាំ។
ជុងហ្គុកប្តូរសម្លៀកបំពាក់ឲ្យថេយ៉ុងរួចដាក់ឲ្យគេគេងដោយមានបន្ទះបិតថ្ងាសបញ្ចុះកម្តៅ។
ជុងហ្គុកក្រសោបដៃរបស់ថេយ៉ុងជាប់ថ្ពាល់បាតដៃកក់ក្តៅលើកទៅអង្អែលសក់គេថ្នមៗដោយក្តីអាណិតអាសូរ តាំងពីថ្ងៃដំបូងដែលគេស្គាល់គ្នា រហូតមកដល់ពេលនេះថេយ៉ុងមិនដែលទទួលបានយុត្តិធម៌ចំពោះខ្លួនឯងម្តងណាឡើយ មានតែមនុស្សបង្កាច់បង្ខូច ធ្វើបាបគេ សូម្បីតែខ្លួននាយផ្ទាល់ក៏ធ្វើឲ្យក្មេងម្នាក់នេះឈឺចាប់មករាប់មិនអស់។

"បងគួរធ្វើអីម្យ៉ាងដើម្បីការពារអូន.." ជុងហ្គុកអោនមុខមកថើបថ្ងាសរាងតូចយ៉ាងយូរ ចុងច្រមុះបង្អូសស្រាលៗមករកថ្ពាល់មុននឹងបបូរមាត់សង្កត់លើមាត់ស្លេកស្លាំងរបស់អ្នកដែលសន្លប់មិនដឹងអី។  ជុងហ្គុកដកបបូរមាត់ចេញរួចថើបសក់ថេយ៉ុង

"ចាំបង.." ជុងហ្គុកទាញភួយមកដណ្តប់ត្រឹមចុងដង្ហើមឲ្យសង្សារសំណព្វរួចបើកទ្វាចាកចេញទៅបាត់ ទុកឲ្យថេយ៉ុងនៅសម្រាក។

កែវភ្នែកមុតស្រួចកំពុងសម្លឹងរកគោលដៅក្រោមភ្លើងពណ៌ព្រៀកៗរបស់ក្លិបរាត្រី។ ជុងហ្គុករុញទ្វាចូលទៅក្នុងបន្ទប់ VIPដែលជាកន្លែងចំណាំរបស់ហ៊ីហ្គេន  ហើយនាងក៏នៅទីនេះពិតមែន។

"ខានចួបគ្នាយូរហើយជុងហ្គុក" នាងផ្កាពិសញញឹមចូលមកប្រលោមប្រលែងជាមួយអ្នក
កម្លោះ
បឹប!
"អូយ!" រាងក្រាសច្រាននាងមួយទំហឹងឲ្យខ្ទាតទៅម្ខាង
"ជាស្មាដៃនាងមែនទេ?" ជុងហ្គុកច្របាច់កនាងបង្ខំឲ្យហ៊ីហ្គេនឆ្លើយ  ស្រីស្រស់មុខប្រែស្លេកអស់ខ្យល់មុននឹងត្រូវកម្លាំងមនុស្សប្រុសច្រានឲ្យដួលទៅលើសាឡុង
"ហឹស! បងនិយាយពីអី? ខ្ញុំដូចជាមិនសូវយល់" ត្រូវប៉ុននេះហើយនាងនៅធ្វើភ្លើធ្វើល្ងង់កើតទៀត! មុខពិតជាក្រាសដូចថ្នល់ជាតិពិតមែន។
"ថេយ៉ុងទៅធ្វើស្អីនាង ទើបបានជានាងគុំគួនធ្វើបាបគេម្ល៉េះ?" ជុងហ្គុកច្របាច់ស្មានាងខ្លាំងៗរហូតដល់នាងជ្រាបទឹកភ្នែកដោយសារឈឺ
"ខ្ញុំស្អប់វា ចាំបាច់មានហេតុផលដែរ? មនុស្សល្ងង់ដូចវាសមហើយនឹងត្រូវបែបនេះ! និយាយធ្វើដូចខ្លួនឯងល្អត្រឹមត្រូវ!" ហ៊ីហ្គេនច្រានជុងហ្គុកចេញ
"ខ្ញុំនឹងបកអាក្រាតនាង!" ជុងហ្គុគស្រែកសឹងបែកបន្ទប់ទាំងមូល
"សាកទៅ! ចាំមើលអ្នកណាចូលគុកមុន? "ហ៊ីហ្គេនញញឹមមានល្បិចមុននឹងលើកទូរស័ព្ទដៃបង្ហាញរូបភាពជុងហ្គុកប្រើប្រាស់ថ្នាំកាលពីពេលគេបាត់បង់សតិ ជុងហ្គុកញ័រដៃកញ្ឆក់វាមកតែនាងក៏បោកទូរស័ព្ទចោល
"ខ្ញុំមានច្រើនណាស់លោកបំផ្លាញមិនអស់ទេ!" នាងញញឹមអង្អែលទ្រូងគេថ្នមៗ
"នៅស្ងៀមទៅៗកុំខ្វល់..ឲ្យអាល្ងង់ម្នាក់នោះទទួលទោសជំនួសយើង លោកក៏រួចខ្លួន ខ្ញុំក៏រួចខ្លួន" ជុងហ្គុកក្តាប់ម្រាមដៃសឹងបែក នៅមិនស្មានថាស្រីខ្លួនតូចមួយមានល្បិចកលរាប់រយជំពូកបែបនេះសោះ គួរឲ្យស្ដាយពេលវេលានៅជិតនាងកន្លងមក គេគួរតែដឹងខ្លួនឲ្យបានលឿនជាងនេះ។

ចិញ្ចើមស្អាតចងចូលគ្នា ត្របកភ្នែកបើកឡើងសម្លឹងមើលពិដានបន្ទប់។ ថេយ៉ុងក្រោកយ៉ាងរហ័សសម្លឹងមើលជុំវិញខ្លួនដោយចម្ងល់ តើទីនេះជាកន្លែងណា?
ថេយ៉ុងសម្លឹងមើលខ្លួនឯងឃើញសម្លៀកបំពាក់សិស្សត្រូវបានប្តូរមកជា hoodieពណ៌ខ្មៅធំរលុងជាងខ្លួននិងខោសាច់យឺតរឹបកជើងពណ៌ប្រផេះ។ គេក្រោកចុះពីលើគ្រែទៅរកទឹកលុបមុខឲ្យស្វាងប៉ុន្តែស៊ុមរូបមួយដែលធ្វើឲ្យគេងាកមកមើលវិញយ៉ាងរហ័ស។ នេះជារូបដែលពួកគេថតកាលពីពេលដើរលេងនៅមាត់ទន្លេហាន ជុងហ្គុកផ្តិតវាដាក់ស៊ុមតូចល្មមតាំងនៅលើតុរៀន នេះមានន័យថាគេកំពុងនៅផ្ទះរបស់នាយមែនទេ?

ក្រាក..
មិនទាន់អស់ចម្ងល់ផងទ្វាក៏បើកឡើងបង្ហាញវត្តមានម្ចាស់បន្ទប់ ក្នុងដៃរបស់គេមានកាន់ថង់អាហារមកជាមួយផង។
"អូនភ្ញាក់យូរឬនៅ? ឃ្លានទេ? បងទិញមីសណ្តែកខ្មៅមកដែរចង់ញ៉ាំទេ?" ថេយ៉ុងមិនមាត់មិនកសម្លឹងមុខគេមិនព្រិចភ្នែក គេដាក់ថង់អាហារលើតុរួចដើរទៅជិតក្មេងដែលធ្វើមុខស្លឺប៉ុន្តែគួរឲ្យស្រឡាញ់
"នៅមិនស្រួលខ្លួនត្រង់ណាទៀតមែនទេ? ប្រាប់បង-" និយាយមិនទាន់ចប់ផងថេយ៉ុងក៏ហក់មកអោបគេជាប់ កាយតូចញ័រដោយសារតែគេយំ គេហត់នឿយមិនចង់និយាយអីច្រើនទេ គេចង់បាននោះត្រឹមការអោបដ៏កក់ក្តៅមួយប៉ុណ្ណោះ។
"ហ្អឹកៗ" ជុងហ្គុកញញឹមរលីងរលោងអោបតបវិញ គេរំភើបណាស់ព្រោះយ៉ាងហោច
ថេយ៉ុងនៅមិនបានស្អប់ខ្ពើមគេដល់លែងចង់មើលមុខ។
"យំមកថេយ៍ យំឲ្យខ្លាំងតាមចិត្តអូនចុះ បងនៅទីនេះចាំជូតទឹកភ្នែកអូន ផ្តល់ស្មាឲ្យអូនកើយធ្វើជាខ្នើយឲ្យអូនគេងអោប យំហើយត្រូវរឹងមាំ....មិនមែនដើម្បីប៉ាម៉ាក់ មិនមែនដើម្បីបងតែដើម្បីខ្លួនឯង" ជុងហ្គុកអង្អែលខ្នងគេថ្នមៗ ឆ្លងកាត់ពេលវេលាអាក្រក់កន្លងមកធ្វើឲ្យគេកាន់តែមានអារម្មណ៍ខុស ចង់ប៉ះប៉ូវមើលថែការពារក្មេងម្នាក់នេះអស់មួយជីវិត។
ថេយ៉ុងលែងដៃពីការអោប ជុងហ្គុកញញឹមជូតទឹកភ្នែកឲ្យគេ

"មិនថាតទៅមុខមានរឿងអីកើតឡើង អូនអាចខឹងបង មិននិយាយរកបង សុំតែម្យ៉ាង..កុំស្អប់បងអី" ថេយ៉ុងសម្លឹងចំកែវភ្នែកមានមន្ទិលរបស់នាយ ពាក្យសម្ដីហាក់ដូចជាចម្លែកខុសធម្មតា តើនាយកំពុងចង់ធ្វើអីមែនទេ?

"បងនិយាយច្រើនពេកហើយ ម៉ោះញ៉ាំមីទេ? បងក៏បានទិញគីមប៉ាប់និងទឹកដោះគោដែលអូនចូលចិត្តមកដែរណា៎" ជុងហ្គុកទាញកៅអីឲ្យគេអង្គុយរួចរៀបចំអាហារដាក់លើតុ។
ថេយ៉ុងកាន់ចង្កឹះញ័រដៃព្រោះតែគេខានញ៉ាំអាហារឲ្យឆ្អែតក្រពះមកយូរហើយ គេអស់កម្លាំងនឹងធីងធោងជាប់រហូត

"អូនស្គមណាស់ ធ្វើបាបខ្លួនឯងឬអត់ហ្នឹង?" ជុងហ្គុកស្ទាបថ្ទាល់ដែលស្រកសាច់ថ្នមៗ ថេយ៉ុងមិននិយាយគិតតែពីរសម្លឹងគេរហូត ខណ:ពេលដែលគេរីករាយ នាយម្នាក់នេះក៏ធ្វើឲ្យគេឈឺចាប់ ពេលដែលគេត្រូវការជំនួយគេម្នាក់នេះដដែលជាអ្នកនៅក្បែរខ្លួន ពេលខ្លះពិបាកណាស់ក្នុងការសម្រេចចិត្តថាគួរស្អប់គេឬអត់? ព្រោះបើសួរបេះដូងវានៅតែឆ្លើយដដែលៗថាស្រឡាញ់..ស្រឡាញ់ខ្លាំងទៀតផង! នាយមិនដាច់ចិត្តនិយាយពាក្យស្អប់ហើយក៏រឹតតែមិនហ៊ានត្រឡប់មកជានាដូចដើម ហេតុអ្វីគ្រាន់តែរស់នៅតាមបែបធម្មតាក៏ពិបាកខ្លាំងយ៉ាងនេះ?

"ហា៎មាត់មក" ជុងហ្គុកចាប់មីមកបញ្ចុកថេយ៉ុងដោយស្នាមញញឹម នាយតូចក៏ញ៉ាំតាមការបង្គាប់គ្រប់ម៉ាត់រហូតដល់អស់។

មេឃធ្លាក់ភ្លៀងទៀតហើយ ម៉ោង2យប់ទៅហើយប៉ុន្តែកម្លោះៗទាំងពីរមិនអាចបិទភ្នែកគេងបាន ម្នាក់ៗមានកង្វល់នៅក្នុងចិត្តរៀងខ្លួនហើយសុទ្ធតែមិនអាចនិយាយបាន។

"លោកមានថ្នាំងងុយទេ?" បន្ទាប់ពីស្ងាត់មិននិយាយរកគេមកជាយូរទីបំផុតថេយ៉ុងក៏ដាច់ចិត្តនិយាយរកគេហើយ

"អូនរកវាធ្វើអី? កុំប្រាប់ថាអូនប្រើប្រាស់វារាល់ថ្ងៃ?" ជុងហ្គុកស្ទុះក្រោកអង្គុយថេយ៉ុងក៏ក្រោកតាម

"លោកមិនយល់ទេថាការគិតច្រើនធ្វើឲ្យខ្ញុំពិបាកគេងណាស់ ខ្ញុំមិនចង់ទេប៉ុន្តែ.."

"ឈប់ប្រើទៀតឮទេ? លេបយូរៗអាចប៉ះពាល់ខួរក្បាលនិងបង្ករឲ្យមានជម្ងឺដុះសាច់ក្នុងខួរក្បាលទៀតផង!  បងយល់ថាអូនលំបាកប៉ុន្តែចង់កែប្រែបញ្ហាខាងក្រៅ រឿងចម្បងដែលអូនត្រូវធ្វើគឺមើលថែខ្លួនឯងឲ្យរឹងមាំ" ជុងហ្គុកអង្អែលក្បាលគេមើលទៅដូចជាឪពុកកំពុងប្រដៅកូន><

"ហេតុអីក៏ស្រាប់តែមកធ្វើល្អ?" ថេយ៉ុងសួរដោយទឹកមុខស្រពោន គេលែងមានជំនឿទុកចិត្តលើអំពើល្អហើយ យល់ថាគ្រប់យ៉ាងសុទ្ធតែជារឿងបោកប្រាស់។

"សុំទោសបើធ្លាប់ធ្វើឲ្យខកចិត្ត បងគ្រាន់តែមិនចង់ឃើញអូនឈឺចាប់តទៀតទេ" ជុងហ្គុកអោនមុខចុះចាប់ដៃទាំងពីររបស់ថេយ៉ុងមកកាន់

"បងក៏មិនឲ្យអូនឈឺទទេៗដែរ" ថេយ៉ុងស្រក់ទឹកភ្នែក មិនមែនជាអារម្មណ៍រំភើប តែយល់ថាខ្លួនឯងគួរឲ្យសង្វេកទៅវិញ

"មនុស្សល្ងង់ដូចខ្ញុំមានអ្នកណាគេត្រូវការទៅ? ខ្ញុំមិនគួរណាមានជីវិត.." ជុងហ្គុកកន្រ្តាក់គេមកជិតរួចអោនថើបបបូរមាត់តូចនោះ។
នាយទម្លាក់គេលើពូកវិញថ្នមៗបន្តថើបបបូរមាត់គ្នាលាន់ពេញបន្ទប់។

"ឈប់បន្ទោសខ្លួនឯង អូនគ្មានកំហុសអ្វីទាំងអស់! គ្រប់គ្នាស្អបើអូនព្រោះពួកគេអគតិ! ចាំទុកក្នុងចិត្តឮទេ?"ថេយ៉ុងខាំបបូរមាត់ងក់ក្បាលយល់ព្រមស្ដាប់តាមសម្តីគេ ទោះបីជាក្នុងចិត្តគេកែប្រែយ៉ាងណាក៏គេនៅតែស្អប់ខ្លួនឯងដដែល..។
"បើគេងមិនលក់យើងមកហាត់ប្រាណឲ្យហត់ទៅ អស់កម្លាំងនឹងងងុយមិនខាន" ជុងហ្គុកញញឹមកំហូចរួចអោនគ្រប់គ្រងបបូរមាត់ថេយ៉ុងជាថ្មីដៃក៏ស្រាក់ចូលគ្នាយ៉ាងពេញចិត្តទាំងសងខាង ឥតមាននរណាបង្ខំអ្នកណាឡើយ។

Continue Reading

You'll Also Like

17.6K 502 11
"Why you letting them girls get in yo head but you making yourself look dumb cause you mines and yo dumb ass ain't going no where" Janae is 19 and st...
729K 16.5K 45
In wich a one night stand turns out to be a lot more than that.
1.2M 50K 54
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
39.9K 3K 90
> teahyung > Jungkook