បេះដូងគ្មានសំឡេង| TaeKook | ច...

By ryuk_tk

93.4K 6.8K 64

ត្រូវហើយ! មនុស្សឆ្លាតឯណាទ្រាំឲ្យគេបោកប្រាស់នោះ? មានតែល្ងង់ដូចខ្ញុំនេះហើយទើបទ្រាំឲ្យគេពាក់ស្នែងក្របីឲ្យតាមចិត្... More

01: look like a fool.
02: He's a fool.
03: We are fool.
04: refuse.
05: Friend.
06: Love.
07: pretty on the outside.
08: How to be loved.
09: Fight or escape?
11: If this is Love.
12:​ Let's make love.
13: Babe boo.
14: All my love is gone.
15: Down.
16: The world is cruel.
17: ... But I still love you.
18: Loser.
19: mess up.
20: love you to hate me.
21: I hate that I love you.
22: Loving you is a losing game
22: So I'm gonna love u
23: please don't be in love with someone else.
ភាគបញ្ចប់: Your love, I miss that.

10: Can you see my blue and grey?

3K 246 0
By ryuk_tk

ពេលវេលាអាក្រក់ៗតែងតែមាន ប៉ុន្តែសម្រាប់ថេយ៉ុងគ្រប់វិនាទីនៃជីវិតរបស់គេម្តេចមានតែពេលវេលានៃការឈឺចាប់ អាម៉ាស ហេតុអ្វីក៏ពិបាកខ្លាំងម្ល៉េះគ្រាន់តែប្រឈមមុខជាមួយការពិត?

រាងខ្ពស់ក្នុងសម្លៀកពាក់សិស្សសាលា ។ វាជាថ្ងៃច័ន្ទគេត្រូវទៅសាលាទៀតហើយ ទីកន្លែងដែលគេខ្លាច។

ថេយ៉ុងដើរអោនមុខចុះតាមទម្លាប់ គេមិចនឹងមានភាពក្លាហាមងើបមុខឡើងសម្លឹងមើលពិភពលោកដ៏អាក្រក់មួយនេះទៅ? នាយដាក់កាតាបលើតុ កែវភ្នែកបង្កប់ទៅដោយភាពអស់សង្ឃឹម ដៃស្រឡូនៗលូកទៅប៉ះអក្សរដែលសរសេរដោយហ្វឺតលុបមិនជ្រះ ទាំងលើតុសរសេរ ទាំងលើកៅអីអង្គុយមានសុទ្ធតែពាក្យអាក្រក់ ពាក្យដៀល ប្រមាថមើលងាយដល់ធម្មជាតិរបស់គេ។

«អាចេក! ហាហា! គួរឲ្យអាម៉ាសណាស់!....»

ថេយ៉ុងបិទភ្នែកដកដង្ហើមធំរួចសម្រេចចិត្តថាមិនខ្វល់ពីអក្សរទាំងនោះ។នាយអង្គុយចុះភ្នែកដៀងទៅមើលជុងហ្គុកដែលបានផ្លាស់កន្លែងអង្គុយទៅឆ្ងាយពីគេហើយនោះ ពួកគេដើរមកជ្រួសផ្លូវគ្នា បានឃើញមុខគ្នាមកច្រើនដែរហើយព្រឹកនេះ ប៉ុន្តែគ្មាននរណាម្នាក់ហាស្តីរកគ្នាមុននោះទេ វាតឹងទ្រូងពិបាកទ្រាំខ្លាំងណាស់នៅពេលមនុស្សតែម្នាក់ដែលខ្លួនមានជាមិត្ត ជាមនុស្សដែលរាប់គេជាមិត្ត មិនមើលស្រាលខ្លួនដូចអ្នកដទៃធ្វើ ប្រែក្លាយជាមើលមុខគ្នាមិនចំ  សូម្បីតែញញឹមឬសម្លឹងគ្នាបន្តិចក៏គ្មាន។
ភាពអាម៉ាសលែងជាចំណុចខ្សោយរបស់ថេយ៉ុងទៀតហើយ បាត់បង់ជុងហ្គុកទើបក្លាយជារឿងដែលគួរឲ្យខ្លាចបំផុតក្នុងជីវិតគេ។

ម៉ោងសម្រាក..
ថេយ៉ុងដើរតិចៗសម្លឹងមើលរូបភាពដែលសាលាបានដាក់បិតតាមជញ្ជាំងត្រូវបានគេគូសវាសលេង អ្នកខ្លះក៏សរសេរពាក្យជេរប្រមាថ។
"ពួកអស់នេះ ពិតជាគ្មានការងារធ្វើមែន!" ហ៊ូស៊ុកជេរប្រទិចសិស្សទាំងអស់ដោយអារម្មណ៍ខឹងសឹងតែដុតសាលាចោល
"មានលុយរៀនសាលាថ្លៃប៉ុន្តែគ្មានរីកចម្រើនអីបន្តិចសោះ" ណាមជុនក្រវីក្បាលហួសចិត្តយុនហ្គីមិនមាត់គេក៏ចាប់បករូបភាពទាំងនោះចេញដើម្បីកុំឲ្យវាអាក្រក់ភ្នែកខ្លាំងពេក ខណ:ថេយ៉ុងគេបានឃើញរួចអស់ទៅហើយ។
"ថេយ៉ុង!" ហ៊ូស៊ុកស្រែកហៅឈ្មោះអ្នកដែលដើរដូចគ្មានវិញ្ញាណនោះឲ្យភ្ញាក់
"បងប្រុស! " ថេយ៉ុងព្យាយាមញញឹម ទោះយ៉ាងណាក៏មិនអាចលុបភាពសោកសៅក្នុងកែវភ្នែកមួយគូនោះបានដែរ
"ឯងស្លក់ណាស់! ញ៉ាំអីហើយឬនៅ?" ហ៊ូស៊ុកញីសក់ក្បាលប្អូនជីដូនមួយតិចៗ
"កុំពិបាកចិត្តពេកអី! យ៉ាងណាក៏មានពួកយើងនៅខាងថេយ៉ុងដែរ" ណាមជុនញញឹមចេញថ្ពាល់ខួចរបស់គេ
"បាទ! អរគុណ" ថេយ៉ុងញញឹមតបទៅពួកគេដើម្បីកុំឲ្យពួកគេបារម្ភទោះបីជាគេពេលនេះមិន Okក៏ដោយចុះ។
"ទៅញ៉ាំអីជុំគ្នាទេ?" ថេយ៉ុងញញឹមដាក់យុនហ្គីដែលជាអ្នកបបួលបន្តិចរួចក៏ក្រវីក្បាលបដិសេធ
"ខ្ញុំមិនឃ្លានទេ! ពួកបងទៅចុះ!" ដោយមិនចង់រំខានថេយ៉ុងច្រើនពួកគេក៏ធ្វើតាមការសម្រេចចិត្តរបស់គេទៅចុះ ពេលនេះគេប្រហែលជាត្រូវការពេលវេលាដើម្បីធ្វើចិត្តឲ្យរឹងមាំ។

ថេយ៉ុងស្ពាយកាតាបចូលទៅក្នុងបណ្ណាល័យដើម្បីសំងំទីនោះតាមទម្លាប់របស់គេហ្នឹងឯង។
ជើងទាំងគូឈប់ទ្រឹងពេលប្រទះភ្នែកជាមួយមនុស្សដែលព្យាយាមគេចមុខគេមកពេញមួយថ្ងៃនេះ ។  ជុងហ្គុកជែងហោប៉ៅដើរហួចហាក់ដូចជាមើលថេយ៉ុងមិនឃើញ កាយវិការទាំងនេះហាក់ដូចជាកំពុងសម្លាប់នាយកម្លោះតូចយ៉ាងអ៊ីចឹង ទោះមិនគិតពីរឿងស្នេហា ត្រឹមជាមិត្តក៏យលើថាពិបាកទទួលយកព្រោះកន្លងមកពួកគេតែងតែនៅក្បែរគ្នា ស្ទើរតែគ្រប់ពេលទៅហើយ។
"ឈប់..ឈប់សិន" ជុងហ្គុកបញ្ឈប់សំឡេងហួចរួចឈប់ស្ងៀមដោយមិនបែរក្រោយមកមើលមុខថេយ៉ុងឡើយ តើគេស្អប់ខ្លួនខ្លាំងណាស់មែនទេ? តើថេយ៉ុងទទួលរងភាពឈឺចាប់មិនទាន់គ្រប់ទៀតមែនទេ?

"គឺ..." ថេយ៉ុងមិនដឹងថាគេគួរនិយាយអ្វីឡើយ គេគ្រាន់តែចង់ឮសំឡេងរបស់ជុងហ្គុក ចង់និយាយជាមួយគេប៉ុណ្ណោះ ប៉ុន្តែពេលវេលាហាក់ដូចជាមិនអំណោយផលធ្វើឲ្យចិត្តចេះតែយល់ថា....គ្រប់យ៉ាងមិនអាចស្ដារឡើងវិញបានឡើយ។
"បើគ្មានអីទេ ខ្ញុំទៅហើយ" ជុងហ្គុកចោលប្រយោគមួយឃ្លារួចចាកចេញទៅបាត់បន្សល់ត្រឹមអ្នកកម្លោះថេយ៉ុងដែលឈរអោនសម្លឹងចុងជើងខ្លួនឯង ប្រហែលជាគ្រប់យ៉ាងគ្មានថ្ងៃត្រឡប់ទៅដូចមុនទៀតនោះទេ។

ពេលល្ងាច...
ថ្ងៃនេះល្អណាស់ដែលប៉ាម៉ាក់នឹកឃើញនាំថេយ៉ុងចេញទៅដើរលេងខាងក្រៅ វាជាលើកទី1ហើយតាំងតែពីគេដឹងក្តីមកអាចចំណាយពេលវេលាញ៉ាំអីជុំគ្នាបែបនេះ។
បីនាក់ ប៉ា ម៉ាក់ និងកូនប្រុសដើរទិញរបស់ញ៉ាំតាមដងផ្លូវមើលទៅដូចជារីករាយណាស់។
"ថេយ៉ុង..ចូលកណ្តាលមកកូន!" អ្នកជាម៉ាក់ទាញកូនឲ្យមកឈរកណ្តាលដើម្បីថតរូបសន្លឹកបានភ្លាមៗ ។
"យ៉ា! កូនម៉ាក់ស្គមខ្លាំងណាស់ ញ៉ាំឲ្យច្រើនៗផងឮទេ? មើលមុខក៏ស្លក់ដែរ" គាត់លើកសន្លឹករូបថតមកមើលរួចចាប់ក្រញិចថ្ពាល់កូនប្រុស មើលចុះរូបរាងដ៏គួរឲ្យស្រឡាញ់ពីមុនបានបាត់តាំងពីពេលណាក៏មិនដឹងដែរ។ ថេយ៉ុងដើរតាមក្រោយប៉ាម៉ាក់នឹងលួចញញឹមអស់សង្ឃឹម ប៉ាម៉ាក់មិនដឹងនោះទេថាក្រៅពីទៅសាលានិងខំរៀនកូនមានរឿងច្រើនណាស់ដែលចង់ប្រាប់លោកទាំងពីរ ប៉ុន្តែ...តើពួកគាត់នឹងយល់ទេ? ពួកគាត់ច្បាស់ជានិយាយថា ហេតុអ្វីមិនតដៃ? ហេតុអ្វីខ្លាចគេ?
វាមិនមែនជារឿងពិបាកយល់នោះទេ បើអ្នកមិនធ្លាប់ឆ្លងកាត់អារម្មណ៍ត្រូវគេធ្វើបាបអ្នកច្បាស់ជានិយាយាបានស្រួលបែបនេះ..។

"ចង់ញ៉ាំតុកប៉ុកគីទេ?" លោលប៉ារបស់ថេយ៉ុងក៏ងាកមកសួរកូនប្រុស គេក៏ងក់ក្បាលទើបនាំគ្នាចូលញ៉ាំនៅហាងតូចមួយ។

"ដាមីហ្អា៎! លើកអានេះទៅតុនោះកូន" សំឡេងម្ចាស់ហាងហៅកូនស្រីដែលអង្គុយចុចទូរស័ព្ទញញឹមញញែមនោះ នាងក៏ប្រែទឹកមុខក្រញ៉ុវរួចដើរទៅលើកថាសអាហារយកទៅដាក់ឲ្យភ្ញៀវ។
ដៃដែលកាន់ចានតុកប៉ុកគីក៏ញ័រពេលប្រទះនឹងមនុស្សដែលខ្លួនស្អប់ ឯថេយ៉ុងក៏បើកភ្នែកធំៗមើលទៅនាងទាំងភ្ញាក់ផ្អើល នេះឬ? យ៉ុង ហ៊ីហ្គេនដែលគេល្បីថាជាកូនអ្នកមាន? គ្រួសារស្តុកស្តម្ភថែមទាំងមានសម្រស់ស្អាតដាច់គេក្នុងសាលា?
យ៉ុង ដាមី ជាឈ្មោះពិតរបស់នាងមែនទេ? ថេយ៉ុងញ៉ាំអាហារដោយអារម្មណ៍ហេងហាងប្រាប់មិនត្រូវ នេះគេដឹងអាថ៌កំបាំងនាងទៀតហើយ មិនដឹងថាថ្ងៃស្អែកនាងនឹងមករករឿងគេយ៉ាងណាទៀតទេ...។

នៅសាលាថ្ងៃនេះហាក់ស្ងប់ស្ងាត់មិនសូវមានអ្នកតាមរំខានថេយ៉ុងទើបធ្វើឲ្យគេចម្លែកចិត្ត ព្រោះជាធម្មតាពួកមនុស្សអស់ទាំងនេះបើបានជាធ្វើបាបនរណាហើយ ពួកគេនឹងមិនងាយលែងដៃងាយៗនោះទេ ជួនកាលធ្វើបាបរហូតដូរសាលាទៅរៀនកន្លែងផ្សេងក៏មានដែរ។
ជុងហ្គុកថ្ងៃនេះមិនឃើញមកសាលាសោះ យល់ថាសោះកក្រោះយ៉ាងមិចមិនដឹងទេ។
ថេយ៉ុងដើរបឺតទឹកដោះគោក្នុងដៃទៅអគារសាលាចាស់ដែលឥឡូវមិនប្រើប្រាស់ទៀតទេ។ គេមិនដឹងថាទៅទីនោះធ្វើអីដែរ ប៉ុន្តែគេចូលមើល story IG ជុងហ្គុកមុននេះឃើញគេថតរូបអគារដែលប្រហាក់ប្រហែលនឹងទីនោះ។

គ្រាំង!
ឡើងមកដល់ជាន់ទី3ក៏ឮសំឡេងដូចជាបាក់តុឬមានមនុស្សលើកគ្រវែង។  ថេយ៉ុងដើរលបៗទៅបន្ទប់ដែលជាអតីតបន្ទប់ដាក់សម្ភារ:  នាយអើតមើលតាមចន្លោះបង្អួចដែលហើបក៏ឃើញស្រមោលមនុស្ស4-5នាក់។
"ព្រះហ្អើយ!" ថេយ៉ុងលើកដៃខ្ទប់បបូរមាត់ព្រោះមិនស្មានថាគ្នាប្រុសៗប៉ុន្មាននាក់ព្រួតគ្នាធ្វើបាបស្រីខ្លួនតូចតែមួយ។
"ដារេ.." ថេយ៉ុងលាន់មាត់តិចៗព្រោះមិនស្មានថាមិត្តដែលហៅម្យ៉ាងទៀតថាបរិវារបស់យ៉ុង ហ៊ីហ្គេន អ្នកដែលធ្លាប់ធ្វើបាបគេក្នុងសាលាត្រូវអ្នកផ្សេងធ្វើបាបដែរសោះ។

"ហ្អឹកៗកុំ..កុំធ្វើបាបខ្ញុំអី" ដារេលើកដៃសំពះពួកគេ តាមដែលចំណាំនេះជាកូនចៅរបស់ ផាក ជូយ៉ុងទេតើ!
ថេយ៉ុងទាញឈើជ្រុងមកកាន់ក្នុងដៃ នេះគេប្រុងជួយនាងមែនទេ? ប៉ុន្តែគេមិនអាចឃើញមនុស្សកំពុងរងទុក្ខហើយមិនជួយទៅ?

"ស្ងាត់មាត់ទៅ! ហើយព្រមលេងអីសប្បាយៗវិញទើបមិនឈឺខ្លួន!" ម្នាក់ក្នុងចំណោមពួកគេក៏ចាប់ច្របាច់ថ្ពាល់នាង
"ឮថាមានកូនជាមួយលោកបងផង! ឥឡូវមកឲ្យពួកយើងបន្ថែមដៃជើងឲ្យកូននាងទៅល្អទេ?"
"ហ្អឹកៗ! " ដារេមិនតបបានត្រឹមបង្ហូរទឹកភ្នែក  នាងមិនដឹងឡើយថាជូយ៉ុងសាហាវព្រៃផ្សៃយ៉ាងនេះ
"លែងនាងទៅអាចង្រៃ!" ថេយ៉ុងស្រែកកាត់ តាំងចិត្តក្លាហានតតាំងជាមួយពួកគេ
"មិនមែនរឿងឯង! បើមិនចង់ត្រូវដែរប្រញាប់ចេញទៅ" ថេយ៉ុងក្តាប់ដំបងជាប់រួចគប់វាផាំងទៅលើពួកវា នាយក៏លើកតុរៀនទៅគប់បន្ថែមរួចទាញដៃដារេរត់ចេញពីទីនោះ។
"ទៅរួចទេ?" ថេយ៉ុងងាកមកសួរនាងតូចដែលរត់មកតាមខ្លួនហាក់ដូចជាខ្សោយកម្លាំងណាស់

"ឈប់សិនវើយ!" សំឡេងលាន់ពីក្រោយទើបថេយ៉ុងរហ័សអូសដៃនាងចុះពីជាន់នេះរត់ទៅពួនក្នុងបន្ទប់ពិសោធន៍ ។ អគារធំ បន្ទប់ច្រើន បើរកក៏ត្រូវចំណាយពេលយូរ ថេយ៉ុងត្រូវនាំនាងមកពួនកន្លែងសុវត្ថិភពសិមរត់បង្វែងដានពួកគេ។
"ពួកទីនេះហើយឮទេ!" ថេយ៉ុងទប់ស្មានាងឲ្យចូលពួនក្រោមតុវែងដែលនៅបាំងក្រោយទូដាក់សម្ភារពិសោធន៍។
"ចុះ..នាយទៅណា?" ដារេចាប់ដៃគេជាប់
"ខ្ញុំទៅបង្វែងដានពួកគេ" ថេយ៉ុងបម្រុងនឹងក្រោមហើយប៉ុន្តែនាងចាប់ដៃគេជាប់
"កុំ..កុំទៅអី..ខ្ញុំ..ឈឺពោះ" ទឹកមុខនាងផ្តើមស្លេក ថេយ៉ុងអោនមើលតាមខ្សែរភ្នែកនាងទើបត្រូវភ័យដោយសារឈាមស្រស់ហូរដាបជើងនាង
"ដារេ...ឈាម..ដារេ!" និយាយមិនទាន់ចប់ផងនាងក៏សន្លប់ក្នុងដៃរបស់គេទៅហើយ។

បើនិយាយពីកូនចៅនាយជូយ៉ុងវិញ មិនបានតាមរកគេបន្តទេ ព្រោះជូយ៉ុងស្រាប់តែហៅពួកគេមកបន្ទាន់បែបនេះ ប្រហែលមានរភងអីត្រូវធ្វើទៀតហើយ។
"នាងយ៉ាងមិចហើយ?" ហ៊ីហ្គេនផ្ទៀងត្រចៀកស្តាប់ជូយ៉ុងនិយាយជាមួយកូនចៅ
"មិនទាន់បានធ្វើអីផងអាវែនតានោះវាមកជួយ" ហ៊ីហ្គេនកាន់តែចាប់អារម្មណ៍ពេលដឹងថាពួកគេកំពុងនិយាយពីអ្នកណា
"ឲ្យវារួចខ្លួនសិនចុះ! ពួកឯងយកអានេះទៅឲ្យក្មេងៗអស់នោះទៅ វាកំពុងចាំ" ជុយ៉ុងហុចកាតាបដែលមានសុទ្ធតែគ្រឿងញៀន នេះសុទ្ធតែជារបស់ដែលសិស្សក្នុងសាលាទិញពីគេ នេះកុំឆ្ងល់ថាហេតុអីគេសម្បូរលុយខ្លាំងយ៉ាងនេះ។
ក្រោយពួកវាចេញទៅហ៊ីហ្គេនក៏ដើរមកជិតជូយ៉ុងដើម្បីសួរនាំបន្ថែម។
"មុននេះនិយាយពីអី?" ជូយ៉ុងដកបារីមកជក់បង្ហុយផ្សែងធ្វើមិមដឹង
"គ្រាន់តែឲ្យពួកវាទៅរគអីសប្បាយៗជាមួយមិត្តនាងនោះអី!" ហ៊ីហ្គេនស្ងាត់មាត់បន្តិច
"ឯង..និយាយពីដារេ?" នាយសង្ហារក្មេងពាលញញឹមរួចលើកចិញ្ចើមម្ខាងដៀងភ្នែកមកនាង
"តើ..នាងធ្វើអីឲ្យឯងទាស់ចិត្តមែនទេ?" ជូយ៉ុងចោលបារីទៅលើឥដ្ឋរួចយកជើងញីវាចោល
"នាងមានកូនជាមួយខ្ញុំ ប្រាប់ឲ្យយកចេញក៏នាងមិនហ៊ានទៅ ខ្ញុំមានតែប្រើច្បាប់ព្រៃ..ចាប់បង្ខំរហូតរលូតមកឯងៗ" អាម្នាក់នេះអាក្រក់ណាស់ ស្ដាប់សម្តីវាក៏ប្រហែលជាធ្លាក់នរកតាមវាដែរមើលទៅ!
"ចុះ..." នាងរកនឹងបន្តហើយតែជូយ៉ុងក៏និយាយកាត់
"មិនបានសម្រេចទេ! អាថេយ៉ុងវាមកជួយ ! គិតទៅអាម្នាក់នេះចូលចិត្តនាំតែរឿងដាក់ខ្លួន" ហ៊ីហ្គេនខាំបបូរមាត់រិះគិត នាងត្រូវធ្វើយ៉ាងណាបំផ្លាញថេយ៉ុងឲ្យខ្លាំងជាងនេះ ឲ្យគេរាងចាលមិនហ៊ានមកជាន់ទីនេះទៀត..ប៉ុន្តែ..នាងនឹងត្រូវធ្វើយ៉ាងមិចជាមួយហេតុការណ៍នេះទៅ?

Continue Reading

You'll Also Like

1M 18.7K 43
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
30K 1.1K 26
ដោយសារតែគំនិតគ្រួសារ ក្មេងប្រុសអាយុ15 ឆ្នាំម្នាក់បានក្លាយខ្លួនទៅជាម៉ាហ្វៀយ៉ាងឃោរឃៅនិងព្រៃផ្សៃបំផុត //តើទៅថ្ងៃខាងមុខនាយនិងជួបរឿងអ្វីខ្លះ ? នៅពេលដែរមាន...
1M 38.3K 90
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
17.6K 502 11
"Why you letting them girls get in yo head but you making yourself look dumb cause you mines and yo dumb ass ain't going no where" Janae is 19 and st...