ស្នេហ៍លោកជនពាល

By atochikuu

43.9K 5.4K 434

« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី... More

intro
ភាគ១ :
ភាគ2 :
ភាគ3
ភាគ4
ភាគ5
ភាគ6
ភាគ7
ភាគ8
ភាគ9
ភាគ10
ភាគ11
ភាគ12
ភាគ13
ភាគ14
Ep15
Ep¹⁶
Ep¹⁷
Ep¹⁸
Ep¹⁹
Ep²⁰
Ep²¹
Ep²²
Ep²³
Ep²⁴
Ep²⁵
Ep²⁶
Ep²⁷
Ep²⁸
Ep²⁹
Ep³⁰
Ep31
Ep³²
ភាគ³³
ភាគ³⁵
ភាគ³⁶
ភាគ³⁷
ភាគ³⁸
ភាគ³⁹
ភាគ⁴⁰
ភាគ⁴¹
ភាគ42
ភាគ43
ភាគ⁴⁴
ភាគ⁴⁵
ភាគ⁴⁶
ភាគ⁴⁷
ភាគ48
ភាគ⁴⁹
ភាគ⁵⁰
ភាគ⁵¹
ភាគ⁵²
ភាគ⁵³
ភាគ⁵⁴
ភាគ⁵⁵
ភាគ⁵⁶
ភាគ⁵⁷
ភាគ⁵⁸
ភាគ59
ភាគ60
ភាគ61
ភាគ62
ភាគ63
ភាគ64
ភាគ65
ភាគទី66
ភាគ67
ភាគទី68
ភាគ69
ភាគ70

ភាគ³⁴

514 69 5
By atochikuu

ភាគ34
___________________
          ដំណើរអមដោយអារម្មណសោះអង្គើយរបស់ជុងគុកសម្ដៅទៅក្នុងកម្មវិធីវិញទាំងមុខមាំគ្មានស្នាមញញឹមគេដកដង្ហើមធំនិងដើរទៅឈរក្បែរឈីគូដែលកំពុងអង្គុយនិយាយជាមួយមិត្តភក្តិរបស់គេនិងមានKentaឈរជាមួយ..

« ចាហ្វាយ!! »Kentaឧទានឡើងតិចៗពេលឃើញជុងគុកឈរក្បែរគេ

« ទៅមើលជីមីនបន្ដិចទៅយើងមានអារម្មណ៍មិនស្រណុកក្នុងចិត្តសោះ!! »រាងក្រាសងក់ក្បាលហើយក៏អោនខ្សឹបប្រាប់កូនចៅក្រោមឱវាទតិចៗ kentaទទួលបញ្ជាហើយក៏ចេញទៅយ៉ាងលឿន

« សួរស្ដីលោករាជអាជ្ញា!! »សម្លេងមនុស្សស្រីប្រហែលពីរបីនាក់បន្លឺឡើងដាស់អារម្មណ៍ជុងគុកអោយបែរមកមើលមុននិងញញឹមតបទៅវិញព្រោះពួកនាងក៏សុទ្ធតែជាសិស្សកំពុងរៀនក្នុងតុលាការរបស់គេដូចគ្នា

« សួរស្តី!! »ស្របសម្ដីរាងក្រាសក៏ដាក់ខ្លួនអង្គុយលើកៅអីក្បែរឈីគូ

« បងញាំអីឬនៅជុង?? »ឈីគូសួរទាំងលើកចិញ្ចើមរកចាំចម្លើយ

« នៅទេព្រោះបងមិនទាន់ឃ្លាន!! »ស្របសម្ដីស្នាមញញឹមស្រាលក៏បង្ហាញលើផ្ទៃមុខសង្ហារបស់គេ រាងតូចក៏គ្រាន់តែងក់ក្បាលតបហើយបន្ទាប់ពីនោះជុងគុកក៏ត្រូវអង្ញុយស្ដាប់ភរិយាអង្គុយនិយាយលេងជាមួយមិត្តរបស់គេយ៉ាងស្ងៀមស្ងាត់។
...............
*តុក តុក

« អ្នកប្រុស!!អ្នកប្រុសជីមីន!! »មិនដឹងថាយូរប៉ុន្មានដែលKentaឈរគោះទ្វារនិងស្រែកហៅជីមីនដែលស្ងាត់ឈឹងគ្មានលឺសម្លេងឆ្លើយតបវិញក្នុងចិត្តក៏កើតអារម្មណ៍ភ័យព្រួយចេញមក

« អ្នកប្រុសគេងមែនទេ??អ្នកប្រុសជីមីនបើកទ្វារអោយខ្ញុំបន្ដិចបានទេ?? »
« បើមិនបើកទេខ្ញុំទម្លុះចូលហើយណា!! »គេដកដង្ហើមធំនិងពោលពាក្យគម្រាមតែនៅតែគ្មានសម្លេងឆ្លើយតបស្ងាត់ដូចជាគ្មានមនុស្សនៅ

« kentaមកឈរអីនៅទីនេះ!!! »ភ្លាមនោះសម្លេងភ័យចំណាស់បន្លឺឡើង

« អ៊ំ!!!អ៊ំជាអ្នកកាន់សោបន្ទប់មែនទេ?? »

« មែនហើយ!! »

« សោរបន្ទប់នេះនៅឯណា? »

« នៅខ្ញុំ!! »

« យកមកចាក់ទ្វារនេះអោយលឿនមក!! »

« មានរឿងអីមែនទេ!! »គាត់សួរទាំងមិនយល់និងខំប្រឹងរកសោរបន្ទប់ជីមីន

« អោយឆាប់ឡើងមក!! »

« នេះៗយកទៅ!! »ពេលរកឃើញគាត់ក៏ហុចទៅគេរាងក្រាសយ៉ាងប្រញាប់ Kentaក៏ប្រញាប់យកទៅចាក់និងបើកទ្វារចូលទៅយ៉ាងលឿនដោយមានអ៊ំមេផ្ទះចូលតាមក្រោយ

« អ្នកប្រុស!!អ្នកប្រុសជីមីន.... »សម្លេងក្រល៎ស្រែកខ្ទរពេញបន្ទប់ទាំងភ័យបន្ដិចពេលចូលមកដល់សូម្បីស្រមោលរាងតូចក៏មិនបានឃើញបែបនេះ

« Kentaសាកមើលក្នុងបន្ទប់ទឹកវិញទៅ!! »លឺបែបនេះគេក៏រហ័សដើរទៅគោះទ្វារបន្ទប់ទឹកផាំងៗតែនៅតែគ្មានសម្លេងឆ្លើយតបទើបសម្រេចចិត្តបើកចូលទៅដោយខ្លួនឯងតែក៏សំណាងដែលទ្វារមិនបានជាប់សោរ តែទ្វារបន្ទប់បើកភ្លាមធ្វើអោយគេបើកភ្នែកធំៗគាំងស្មារតីពេលឃើញរាងកាយតូចដេកក្រាលឈាមក្រហមរងាលពេញបន្ទប់ទឹក

« អ្នកប្រុសជីមីន!! »គេឱទានទាំងតក់ស្លុតនិងរត់ទៅលើករាងកាយស្លេកស្លាំងនោះយ៉ាងលឿន

« មានរឿងអី- ពុទ្ធោអ្នកប្រុសជីមីន!! »អ៊ំមេផ្ទះលើកដៃខ្ទប់មាំសឹងមិនជឿនិងភ្នែកពេលឃើញkentaបីជីមីនចេញមកក្នុងសភាពសឹងតែក្លាយជាសាកសព្វ

« អ៊ំឆាប់មកតាមខ្ញុំមក!! »ដំណើរសឹងតែរត់បីជីមីនចេញទៅតែក៏មិនភ្លេចហៅគាត់ទៅជាមួយ។សំណាងដែលក្នុងផ្ទះពេលនេះមានតែអ្នកបម្រើពីរបីអ្នកទើបមិនសូវផ្ដល់ជាភាពជ្រួលជ្របល់ខ្លាំងKentaក៏អាចបីជីមីនមកដល់ឡានដោយ
សុវិត្ថភាព

« ហាមនិយាយរឿងនេះអោយអ្នកណាលឺ ចំណែកអ៊ំគ្រាន់តែទៅខ្សឹបប្រាប់លោកប្រុសជុងគុកតាមធម្មតាហាមឆោលោធ្វើអោយអ្នកក្នុងកម្មវិធីដឹងដែលយល់ទេ?? »គេដាក់ជីមីនក្នុងឡានស្រួលបួលហើយក៏បែរមកប្រាប់អ្នកបម្រើនិងអ៊ំមេផ្ទះដែលឈរក្បែរនោះ

« បាទ/ចាស!! »គ្រប់គ្នាឆ្លើយតបទាំងអោនមុខKentaក៏ប្រញាប់រត់វៀងទៅអង្គុយអ្នកបើកហើយក៏បញ្ឆេះម៉ាសុីនបើកចេញទៅយ៉ាងលឿនភ្នែកក៏ចេះតែដៀងមើលអ្នកម្ខាងទៀតឥតឈប់

« ហេតុអីក៏ធ្វើបែបនេះ?? »
..............
អ៊ំមេផ្ទះដើរមកក្នុងកម្មវិធីទាំងអារម្មណ៍ភិតភ័យញ័រដៃញ័រជើងនិងរូបភាពជីមីនអម្បាញ់មិញតែក៏ខំប្រឹងធ្វើខ្លួនអោយល្អបំផុតដូចជាគ្មានរឿងអ្វីកើតឡើងសម្ដៅទៅរកជុងគុក...

« លោកប្រុសជុងគុក!!! »

« មានការអី?? »ជុងគុកងើយមុខមកសួរទាំងជ្រួញចិញ្ចើមពេលគាត់អោនមកក្បែរត្រចៀករបស់គេនិងពោលពាក្យតិចៗ
« ពេលនេះKentaនាំទៅមន្ទីរពេទ្យហើយឬ
នៅ?? »ជុងគុកសួរទាំងភ្ញាក់ផ្អើលព្រមទាំងរាងតម្លើងសម្លេងបន្ដិចធ្វើអោយអ្នករួមតុស្ងាត់មាត់និងមើលមកគេទាំងមិនយល់

« ចា៎សយកហើយ!! »

« បងជុងមានរឿងអី?? »ឈីគូស្រវ៉ាចាប់ដៃជុងគុកពេលឃើញគេងើបឈរនិងសួរទាំងសម្លេងមិនយល់

« ឈីពេលនេះជីមីនកំពុងនៅមន្ទីរពេទ្យបងអាចសូមទៅមើលគេបានទេ?? »

« គេមានរឿងអ្វី?? »

« បងក៏មិនទាន់ដឹងដូចគ្នា តែពេលនេះបងសូមលាសិនហើយណា!!បងសូមទោស!! »ថាហើយក៏ប្រលេះដៃតូចចេញព្រមទាំងដើរចេញទៅលឿនស្ទេវរកតែរាងតូចសួរអីមិនទាន់

« ជីមីននោះជាអ្នកណាហេតុអីគាត់មើលទៅដូចគ្នា
បារម្ហខ្លាំងម្លេះសុទ្ធចិត្តចោលប្រពន្ធចោលរោងការទៅបែបនេះ?? »មិត្តឈីគូបន្លឺឡើងទាំងជ្រួញចិញ្ចើមតាមសម្លឹងមើលដំណើររបស់ជុងគុកចេញទៅ ចំណែកនាមជាភរិយាគ្រាន់តែញញឹមខ្សោះហើយក៏ដាក់ខ្លួនអង្គុយវិញ។
.........
« ជុងគុក កូនទៅណា??? »ជុងគុកទច់ដំណើរទាំងដកដង្ហើមធំពេលលឺសម្លេងម៉ាក់របស់គេ

« ខ្ញុំមានការបន្ដិច!! »គេបែរមកទល់មុខម៉ាក់របស់គេហើយក៏តបព្រមទាំងទឹកមុខស្មើរធម្មតា

« ការអី?កម្មវិធីមិនទាន់ចប់ម៉ាក់មិនអោយទៅណាទេ!! »

« ម៉ាក់តែវាសំខាន់ពិតមែន! »

« ការងារស្អីសំខាន់ជាងពិធីរៀបការរបស់កូនទៀតនោះ!! »

« ម៉ាក់តែវាសំខាន់ពិតមែនណា!! »

« ម៉ាក់មិនអោយទៅវាអាប់មង្គលពិធីរៀបការ!! »

« ម៉ាក់!!! »

« ចូលក្នុងវិញ!! »

« ម៉ាក់ខ្ញុំសូមអង្វរអោយខ្ញុំទៅៗខ្ញុំនិងសន្យាថាធ្វើតាមម៉ាក់គ្រប់យ៉ាង!! »ជុងគុកលន់តួរអង្វរទាំងទឹកមុខកំសត់ព្រមទាំងសម្លេងខ្សោយៗ

« ឯងស្រលាញ់អាក្មេងនោះដល់ម្លឹងហ៎េស!! »លោកស្រីគីរ៉ាសួរទាំងញញឹមចុងមាត់ព្រមទាំងអោបដៃចូលគ្នាត្រឹមទ្រូងនិងដើរទៅកាន់តែជិតនិងជុងគុក

« ម៉ាក់ដឹង?? »ទឹកមុខជុងគុកប្រែជាមាំនិងសួរគាត់ដោយសម្លេងរឹងគម្រឹស

« មែន!! »

« ឬមួយជាម៉ាក់ដែលធ្វើរឿងនេះ?? »

« ហេតុផលអីដែលម៉ាក់ទៅធ្វើរឿងសម្រាមបែបនេះ?ហើយពេលណាបើម៉ាក់នៅក្នុងកម្មវិធីនេះជាប់តែរហូតហ្នឹង?? »

« ម៉ាក់ដឹងល្អហើយខ្ញុំគ្មានអ្វីត្រូវកហុក!! »

« តែម៉ាក់មិនអោយទៅ!! »

« ម៉ាក់ខ្ញុំមិនព្រមជីមីនកំពុងតែនៅក្នុងស្ថានភាពគ្រោះថ្នាក់ខ្ញុំមិចនឹងអាចមកសប្បាយបានទៅ!! »
ជុងគុកតម្លើងសម្លេងដាក់ម៉ាក់គេទាំងតឹងសរសៃក

« អោយវាស្លាប់ទៅនៅមិននៅក៏សស្លាក់សស្លើតអាដៃអាជើងធ្វើមាយឫស្យាចង់អោយគេចាប់អារម្មណ៍នោះ!! »

« ម៉ាក់ខ្ញុំស្គាល់ជីមីនច្បាស់លាស់ទោះគេត្រូវស្លាប់គេក៏មិនធ្វើរឿងដូចដែលអ្នកម៉ាក់និយាយដែរ!! »

« ល្អអញ្ចឹងហើយបានមកតាមរស់នៅជាមួយប្រុសដល់ថ្នាក់ហ៊ានបោះបង់គ្រួសារចោល នេះហើយមនុស្សល្អរបស់កូន!! »

« ម៉ាក់ ម៉ាក់កុំធ្វើអោយខ្ញុំខឹងជាងនេះអីម៉ាក់!! »

« ឯងហ៊ានខឹងម៉ាក់ព្រោះតែវា!! »

« មែន!!ម៉ាក់ចាស់ហើយម៉ាក់ធ្វើអីនិយាយអីអោយចេះគិតខ្លះបានទេ?ក្រែងកាលពីម៉ាក់នៅក្រមុំម៉ាក់ក៏ធ្លាប់ត្រូវមនុស្សដែលខ្លួនស្រលាញ់ការចោលដែលមិនចឹង?បែបនេះម៉ាក់ក៏គួរតែយល់អារម្មណ៍មួយនេះច្បាស់ដូចគ្នា!! »

« បែបនេះទើបម៉ាក់ចង់អោយវាឈឺៗលើសម៉ាក់រាប់រយដង!! »

« បែងចែកអោយដាច់រវាងបច្ចុប្បន្ននិងអតីតកាលណាម៉ាក់ អតីតកាលជារឿងរបស់ម៉ាក់បច្ចុប្បន្នជារឿងរបស់ខ្ញុំ ខ្ញុំស្រលាញ់ជីមីន ហើយគេក៏គ្មានពាក់ពន្ធនឹងរឿងអតីតកាលរបស់ម៉ាក់បន្ដិចដែល!! »

« តែវាមានជាប់ឈាមថោកទាបរបស់អាប្រុសនិងមីស្រីឥតគេខ្មាស់ទាំងពីរអ្នកនោះ!! »

« តែគេមិនមែនជាម៉ាក់របស់គេទេ ម៉ាក់មិនពេញចិត្តគេក៏មិនអីអូខេខ្ញុំនិងយកគេចេញអោយឆ្ញាយពីទីនេះកន្លែងនេះផ្ទះមួយនេះ!!ហើយពេលនេះខ្ញុំក៏សូមលាម៉ាក់ដូចគ្នា....»

« ជុងគុកឯងតែហ៊ានទៅដឹងគ្នាជាមួយម៉ាក់មិនខានទេ!!! »សម្លេងស្រែករបស់គាត់បន្លឺឡើងសឹងនិងដាច់សរសៃក តែជុងគុកដែលកំពុងបែរខ្នងចេញទៅគ្មានញញើតអីបន្ដិចគេបើកទ្វារឡានចូលនិងបើកចេញទៅធ្វើមិនដឹង។

« ផាក ជីមីន!!! »កណ្ដាប់ដៃរបស់គាត់ក្ដាប់ណែនព្រមជាមួយកែវភ្នែកមាំក្រហមងាំងសម្លឹងមើលឡានរបស់កូនប្រុសគាត់បើកចេញទៅទាំងទ្រូងឆេះឆួលក្ដៅក្រហាយសឹងតែឆេះភ្លើងចេញមក។

To be Continue ✨

Continue Reading

You'll Also Like

287K 499 19
အောစာအုပ်တွေ စုပြီးတင်ပေးပါမယ်
342K 28.8K 27
Fluff,BL,Short story. "အေး..အေးကွာ..ချစ်တယ်ကွာဘာဖြစ်လဲ။ မင်းကလူမိုက်..ငါကအုပ်ကြီး ဘယ်ကောင်က လှန်ရဲမှာလဲ။" အသုံးအနှုန်းအချို့အတွက် ၁၅ နှစ်အောက်ကလေးငယ...
222K 2.6K 9
មើលដោយការទទួលខុសត្រូវ បើមិនពេញចិត្តសូមកុំអានអី។អធ្យាស្រ័យបើមានពាក្យពេចន៍ណាលើសលួស🔞
54.6K 2.1K 43
Kim Teahyung X Jeon Jungkook (BG)