បេះដូងគ្មានសំឡេង| TaeKook | ច...

Par ryuk_tk

93.4K 6.8K 64

ត្រូវហើយ! មនុស្សឆ្លាតឯណាទ្រាំឲ្យគេបោកប្រាស់នោះ? មានតែល្ងង់ដូចខ្ញុំនេះហើយទើបទ្រាំឲ្យគេពាក់ស្នែងក្របីឲ្យតាមចិត្... Plus

01: look like a fool.
02: He's a fool.
03: We are fool.
04: refuse.
05: Friend.
06: Love.
07: pretty on the outside.
08: How to be loved.
10: Can you see my blue and grey?
11: If this is Love.
12:​ Let's make love.
13: Babe boo.
14: All my love is gone.
15: Down.
16: The world is cruel.
17: ... But I still love you.
18: Loser.
19: mess up.
20: love you to hate me.
21: I hate that I love you.
22: Loving you is a losing game
22: So I'm gonna love u
23: please don't be in love with someone else.
ភាគបញ្ចប់: Your love, I miss that.

09: Fight or escape?

2.9K 261 1
Par ryuk_tk

ព្រះអាទិត្យអស់រស្មីទៅហើយ កម្តៅក៏អន់ថយនាំមកនូវរាត្រីដ៏ត្រជាក់ ប៉ុន្តែបែរជាចិត្តមនុស្សម្នាក់កំពុងតែក្តៅផ្សារដូចរងើកភ្លើងដែលកំពុងឆាបឆេះសន្ធោសន្ធៅទៅវិញ។
ជុងហ្គុកគេងរើចុះឡើងគិតដល់ហេតុការកាលពីថ្ងៃមិញ គេនិយាយអ្វីលើសលួសពេកទេដឹង? ប៉ុន្តែគេហាមខ្លួនឯងមិនបានពិតមែនព្រោះតែរឿងរ៉ាវវាកើតឡើងភ្លាមៗពេក គេត្រៀមខ្លួននឹងប្រឈមមុខមិនទាន់ឡើយ។
ជុងហ្គុកទាញទូរស័ព្ទមកចុចចូល Instagram accountរបស់ថេយ៉ុងបំណងចង់ឆាតទៅគេ សារមួយលោតឡើងកាលពី2ម៉ោងមុនពីថេយ៉ុង។

[ សុំទោស]

តែប៉ុនហ្នឹងទេឬ? នេះជាអ្វីដែលគេនឹកឃើញក្រោយពីឈ្លោះគ្នាបែកអូរហូរស្ទឹងនោះមែនទេ? ជុងហ្គុករារែកចិត្តក្នុងការឆ្លើយតបទៅវិញ គិតចុះគិតឡើងគេបែរជាចុចប្លុកថេយ៉ុងចោលតែម្តង។
"ហឺយ!!!!មិចក៏វាទៅជាបែបនេះ??"

ថ្ងៃបន្ទាប់..
មេឃស្រទុំតាំងតែពីព្រឹកទៅតែម្តងហើយថែមទាំងខ្យល់បក់ទៀតផង មើលទៅប្រាកដជារកកលចង់ភ្លៀងមិនខាន។ ថេយ៉ុងដើរអោនមុខចុះក្រោមកម្លាំងខ្យល់បក់ឲ្យសក់គេបក់ប៉ើងរញ៉េរញ៉ៃ។ គេមិនមានកម្លាំងញញឹមរាក់ទាក់អ្នកណានោះទេ ជើងដែលចេញតែរំកិលទៅមុខនោះមិនបានដឹងថានាំគេមកដល់រោងអាហារតាំងតែពីពេលណាឡើយ។
អ្វីដែលមិនគួរឃើញ..
ជុងហ្គុកប្លុកគេហើយមកដល់សាលាក៏មិនទាំងមើលមុខគេផងថែមទាំងដូរតុទៅអង្គុយជិតហ៊ីហ្គេនទៀត ទង្វើបែបនេះតែងតែឲ្យថេយ៉ុងសួរខ្លួនឯងជារឿយៗថាតើគេបានធ្វើអ្វីខុសខ្លាំងណាស់ទៅមែនទេ? តើគេខឹងនឹងខ្លួនដល់ពេលណាទៅ?

តើខ្ញុំគួរធ្វើបែបណាដើម្បីឲ្យគេត្រឡប់មកល្អនឹងខ្ញុំវិញ?

ថេយ៉ុងទិញបានសេនវិចនិងទឹកដោះគោដែលគេចូលចិត្តរួចទៅសម្ងំញ៉ាំម្នាក់ឯងនៅលើដំបូលអគារសាលារៀន។ ឃើញកន្លែងដែលមកញ៉ាំជុំគ្នាជាមួយជុងហ្គុក នេះហើយសេនវិចថ្ងៃនេះយល់ថារឹងពិបាកលេបខ្លាំងម្ល៉េះទេ។
"សង្ស័យតែវាសល់ទេបានជាពិបាកលេបយ៉ាងនេះ" ថេយ៉ុងនិយាយទាំងទំពារសេនវិចលាយទឹកភ្នែកដែលស្រក់មកម៉ាត់ៗចូលមាត់

"គ្រាន់តែធ្វើជាមនុស្សសោះពិបាកម្ល៉េះហ្ន៎!" ថេយ៉ុងរអ៊ូបណ្តើរញ៉ាំអាហារសម្រន់ក្នុងដៃបណ្តើរឯអាទឹកភ្នែកចង្រៃនោះក៏វាស្រក់បណ្តើរដែរ។

"ឯងយំអាក្រក់មើលណាស់ហាហា!" សំឡេងជុងហ្គុកដែលធ្លាប់និយាយស្រាប់តែឮខ្ទ័រខ្ទារពេញត្រចៀកនាយតូចឲ្យសើចតិចៗទាំងមិនសម

"ឯងថា..ពេលយើងយំអាក្រក់មើល...ចឹងយើងមិនយំទៀតទេ" ថេយ៉ុងជូតវាសទឹកភ្នែកចេញពីថ្ពាល់ឲ្យស្អាតរួចក្រោកចេញពីកៅអីឈើចុះទៅក្រោមវិញ។

ជុងហ្គុកក៏មិនបានសប្បាយចិត្តប៉ុន្មានដែរ គេត្រូវសិស្សជាច្រើនសើចចម្អកនិងតាមសួរនាំហូរហែគួរឲ្យធុញទ្រាន់បំផុត នេះប្រុងឆាឆៅជីវិតផ្ទាល់ខ្លួនអ្នកដទៃមិនចេះក្រែងចិត្តគេចឹងមែនទេ?
ផឹប!
ថេយ៉ុងដើរអោនក្បាលមិនបានចាប់អារម្មណ៍ច្រើនក៏បុកក្បាលជាមួយជុងហ្គុកដែលឈានជើងចូលក្នុងថ្នាក់ដំណាលគ្នាជាមួយគេ។ ថេយ៉ុងសម្លឹងមុខជុងហ្គុកទាំងសោកសៅនិងមិនហ៊ាននិយាយអ្វីទាំងអស់ ។  នាយសង្ហារឯនោះវិញក៏ថយចេញឆ្ងាយពីគេមួយជំហានរួចចូលទៅក្នុងថ្នាក់មុនបាត់ ថេយ៉ុងបានត្រឹមតែអស់សង្ឃឹមបន្តដដែល។

ជុងហ្គុកចងចិញ្ចើមមើលទៅរូបភាពដែលជូយ៉ុងយកមកដាក់ក្នុងទូរសម្ភារ:គេម្សិលមិញ ពេលនេះបិតពាសពេញថ្នាក់មិនថាតុ ក្តាខៀនឬជញ្ជាំង។ សិស្សក្នុងថ្នាក់នាំគ្នាសើចនិងទាញទូរស័ព្ទមកថតរូបទាំងនោះទំនងជាយកបង្ហោះសើចចម្អកហើយ។  ថេយ៉ុងបករូបចេញពីលើកាតាបរបស់ខ្លួនរួចងាកមើលទៅជុងហ្គុកដែលសម្លក់មកគេដូចគ្នាទើបបង្ខំឲ្យគេអោនមុខចុះវិញ។

"លេងអស់ចិត្តឬនៅ?ពួកអត់ការងារធ្វើ!" ជុងហ្គុកស្រែកមួយវ៉ាសទើបពួកគេភ្ញាក់ព្រើត

"យ៉ា! មិនដឹងសោះថាពួកឯងទាំងពីរជាប្រភេទស៊ីគ្នាឯងសោះ!"
"មែនហើយហាហា! ល្អសើចណាស់! ចេះតែមានហើយហ្ន៎!"

"ស្ងាត់មាត់ទៅ! យើងមិនបានមានអ្វីលើសលួសទេ!" ជុងហ្គុកប្រកែកយកភាពស្អាតស្អំរបស់គេហើយចូលទៅក្របួចកអាវថេយ៉ុងជាប់
"ឯងប្រាប់គេទៅថាវាជាការយល់ច្រឡំ! ឯងនិយាយទៅគីម ថេយ៉ុង! ឯងគហើយឬយ៉ាងមិច?" ជុងហ្គុកច្រានថេយ៉ុងឲ្យដួលទៅប៉ះតុនឹងជ្រុះរបស់របរអស់
"ចិត្តត្រជាក់ទៅជុងហ្គុក!" ហ៊ីហ្គេនចូលមកក្រសោបដើមដៃជុងហ្គុកជាប់
"អ្នកទាំងអស់គ្នាយល់ច្រឡំអ្វីម្យ៉ាងហើយ! ជុងហ្គុកគឺជាសង្សាររបស់ខ្ញុំ គេមិចនឹងអាចជាហ្គេយ៍បានទៅ?" គ្រប់គ្នានិយាយគ្នាខ្សឹបខ្សៀវមិនចង់ជឿឡើយ ប៉ុន្តែក៏សមហេតុផលដែរណា៎ ព្រោះថាគេទាំងពីរតែងតែស្និទស្នាលគ្នាហើយនៅមានរឿងដែលល្បីពេញសាលាកាលពីលើកមុននោះទៀត
"បើមិនជឿខ្ញុំទេ មើលអានេះទៅ!" ហ៊ីហ្គេនស៊ីញ៉ូដាក់ដារេដែលឈរកាន់កុំព្យូទ័រនោះឲ្យចាក់វីឌីអូដែលនាងលួចថតម្សិលមិញ

"ជុងហ្គុក...យើងសុំទោស...តែយើង..ស្រឡាញ់ឯងទៅហើយ..ឲ្យយើងធ្វើយ៉ាងមិចទៅ? "
"យើងមិនបានស្រឡាញ់ឯង! យើងមិនមែនជាហ្គេយ៍! ស្ដាប់ឮឬនៅ?កុំបង្ហាញមុខចំពោះមុខយើងទៀត!"

វីឌីអូដែលមានរយ:ពេល25វិនាទីនោះបានបង្ហោះជាសាធារណ:លើinstagram សំឡេងឮៗធ្វើឲ្យថេយ៉ុងឈឺក្បាលទន់ជង្គង់ដួលទៅលើដីគេខាំបបូរមាត់សម្លឹងទៅគ្រប់គ្នា

"អរ..! តាមពិតគឺឯងសោះដែលមានគំនិតបែបនេះទៅលើជុងហ្គុក! ព្រះហ្អើយឆ្កែកន្ទុយខ្វៀននៅតែខ្វៀនទោះខំលើកវាយ៉ាងណាក៏នៅតែទាញទម្លាក់ខ្លួនឯងចុះមកដដែល!" ហ៊ីហ្គេនញញឹមអោបដៃចម្អកឲ្យថេយ៉ុង ជុងហ្គុកវិញគេហាមាត់និយាយមិនរួចទោះបីជាគេបដិសេធថេយ៉ុងប៉ុន្តែគេមិនប្រាថ្នាឲ្យនរណាម្នាក់មកមើលងាយធ្វើបាបនាយម្នាក់នេះនោះទេ។

"មើលចុះ!ល្បីហើយឯង!" ទិដ្ឋភាពដែលគ្រប់គ្នាចោលរបស់របរមកលើថេយ៉ុងហាកើបានរំឭកដល់ការចងចាំពីមុន ពេលដែលគេត្រូវគេធ្វើបាបរាល់ថ្ងៃ...ត្រូវហើយគេប្រហែលជាកើតមកដើម្បីបែបនេះ ដើម្បីឲ្យគេរំសាយកំហឹង ដើម្បីឲ្យគេមើលងាយ គេគ្មានតម្លៃអ្វីនោះទេ ទោះបេះដូងរបស់គេនៅលោតធម្មតា ប៉ុន្តែគេគេដូចជាកំពុងស្លាប់យ៉ាងអ៊ីចឹង

ពីព្រោះ..គេស្ដាប់មិនឮសំឡេងបេះដូងខ្លួនឯងទេ..។

ជុងហ្គុកក្តាប់ដៃសឹងប្រេះសុខចិត្តងាកមុខចេញមិនចង់មើល គេបានបញ្ជាក់គ្រប់គ្នារួចថាគេមិនបានដូចអ្វីដែលគ្រប់គ្នាគិត តែគេមិនសប្បាយចិត្តព្រោះអ្នករងគ្រោះគឺថេយ៉ុងទៅវិញ។
រាងកាយញ័រទទ្រើតក្រោករត់ចេញពីកន្លែងនរកទាំងនេះដោយមិនចាប់អារម្មណ៍អ្វីទាំងអស់ គេឈឺខ្លាំងណាស់ តើគួរតស៊ូបន្តឬក៏រត់គេចឲ្យឆ្ងាយទៅ?

ជុងហ្គុកដើរទាំងគ្មានកម្លាំងកំហែងទៅរកមិត្តភក្តិរបស់គេដែលនៅជុំគ្នានោះ។
"ឯណាជីមីន ជីន?" នាយដាក់ខ្លួនអង្គុយរួចក៏សួរទៅយុនហ្គីនិងណាមជុនដែលអង្គុយធ្វើលំហាត់

"ទៅផ្ទះមុនហើយ ពួកយើងនៅម៉ោងរៀនទើបមិនទាន់ទៅវិញ" ណាមជុនឆ្លើយជំនួសព្រោះឃើញយុនហ្គីមិនមាត់មិនក
"ឯងយ៉ាងមិចហើយ?" ជុងហ្គុកចោះទុយោចូលទឹកដោះគោមកផឹកហើយក៏បង្ហាញមុខឆ្ងល់ៗពេលណាមជុនសួរបែបនេះ
"យើង? យើងមានយ៉ាងមិច?" គេគេចក្រសែភ្នែកចេញ
"ឯងគួរតែសួរពីក្មេងភ្នែកបួននោះទើបត្រូវ" យុនហ្គីនិយាយហាក់ដូចជាកំពុងឌឺដង
ជុងហ្គុកច្រើនជាង
"ជុងហ្គុកហា៎! បើឯងមិនបានគិតអីលើគេក៏គួរតែបដិសេធឲ្យល្អបន្តិចទៅ ចាំបាច់អីត្រូវធ្វើបែបនេះ?" ជុងហ្គុកទម្លាក់កំប៉ុងទឹកដោះគោលើតុកំពុងគិតពីថេយ៉ុងថ្មើនេះមិនដឹងគេយ៉ាងមិចហើយទេ
"យើងដឹងថាយើងជ្រុលបន្តិច..."
"បន្តិច? ឯងបង្ហោះវីឌីអូនោះជាសាធារណ:  គេរងពាក្យវាយប្រហារជាច្រើន ឯងនៅនិយាយថាបន្តិច?" យុនហ្គីស្រែកដាក់ជុងហ្គុក គេមិនស្អប់ជុងហ្គុកឡើយតែគេខកចិត្តចំពោះមិត្តច្រើនជាង រាប់អានគ្នាទោះគេជាអ្វី រៀនចេះមិនចេះសុំឲ្យតែគេចេះគិតពិចារណាខុសត្រូវគឹបានហើយ ប៉ុន្តែគេបែរជាធ្វើរឿងឆ្កួតៗបពេនេះបើជាអ្នកតើអ្នកទ្រាំអោបដៃមើលមិត្តអ្នកធ្វើបែបហ្នឹងដែរទេ?
"ឯងនិយាយឆ្កួតអី? យើងមិនដឹងអីទេ!" ជុងហ្គុកក្រោកឈរស្រែកតវ៉ាព្រោះមិនយល់ គេមិនទាំងមានអារម្មណ៍ញ៉ាំបាយផងតើគេមានពេលឯណាទៅផុសនោះ?
ជុងហ្គុកបើកកាតាបស្វែងរកទូរស័ព្ទរបស់ខ្លួន គេរកហើយរកទៀតប៉ុន្តែមិនឃើញនោះទេនេះបញ្ជាក់យ៉ាងច្បាស់ថាមានមនុស្សចង់មួលបង្កាច់គេហើយ!
"យុនហ្គី! ណាមជុន! យើងស្បថ យើងពិតជាមិនបានធ្វើពិតមែន! ទូរស័ព្ទយើងបាត់ហើយ" ជុងហ្គុកសម្លឹងមុខមិត្តទាំងពីរ
"សុំមេត្តាជឿយើងទៅ! យើងជាមិត្តនឹងគ្នាយូរល្មមឲ្យពួកឯងស្គាល់ចរិតយើងច្បាស់ហើយត្រូវទេ? យើងមិនបានធ្វើទេ ហើយយើងក៏គ្មានថ្ងៃបំផ្លាញថេយ៉ុងដែរ" អ្នកទាំងពីរសម្លឹងមុខគ្នាហាក់គិតពិចារណាមើល ក៏ត្រូវដែរព្រោះថាជាមិត្តគ្នាយូរហើយគេអាចស្គាល់គ្នាច្បាស់ បើគេមិនបានធ្វើនោះក៏ចាត់ទុកថាធូរទ្រូងដែរ..។

ថេយ៉ុងគេងយំលើពូកមិនព្រមចុះទៅញ៉ាំបាយឡើយ គេមានបញ្ហាក្រពះមកយូរហើយដូចដែលដឹង តែគេពិតជាគ្មានកម្លាំងនឹងក្រោកពិតមែន គេមិនចង់សូម្បីដកដង្ហើមនៅពេលនេះ។
វឺត....
ទូរស័ព្ទញ័រដោយសារគេដាក់ silence ថេយ៉ុងជូតទឹកភ្នែកហើយក្រោកអង្គុយ។ គេយំឡើងតឹងច្រមុះ ហើមមុខហើមភ្នែកអស់ហើយនាយលើកទូរស័ព្ទមកមើលក៏ឃើញថាជាលេខរបស់ហ៊ូស៊ុក
"បងប្រុស.." ថេយ៉ុងនិយាយតិចៗទោះខំកែខៃយ៉ាងមិចក៏មិនអាចលាក់បាំងថាគេយំបាន
"បងបានឃើញហើយ....ឯងអូខេឬអត់? ត្រូវការឲ្យបងទៅទេ?" ថេយ៉ុងញញឹមឡើងព្រោះយ៉ាងហោចក៏នៅមានមនុស្សម្នាក់ដែលយល់និងបារម្ភពីគេ
"ខ្ញុំមិនអីទេបងកុំបារម្ភអី! ខ្ញុំចង់នៅម្នាក់ឯងសិនមកនយូរទេគ្រប់គ្នាលែងខ្វល់ហើយ" ថេយ៉ុងចេះតែនិយាយទៅ តាមពិតគេមិនអូខេទេ គេកំពុងទេត្រូវការអ្នកមកអោបគេលួងលោមគេថាគ្រប់យ៉ាងជាសុបិនអាក្រក់មួយប៉ុណ្ណោះ ម្នាក់ពីគេងគ្រប់យ៉ាងនឹងប្រសើរឡើងហើយ ប៉ុន្តែមនុស្សម្នាក់នោះប្រហែលជាមិនខ្វល់ទេថាខ្ញុំកំពុងឈឺ ការដែលស្រម៉ៃចង់ឲ្យគេមកនៅក្បែរនោះវារឹតតែជាសុបិន...

សុបិនដែលរសាត់នៅឆ្ងាយ សុបិនដែលខ្ញុំបានត្រឹមតែសុបិន ទោះបីជាការចាប់ផ្តើមនៃសុបិននេះមិនស្រស់ស្អាត ក៏សូមឲ្យវាបញ្ចប់ដោយផ្កាស្កុះស្គាយសុបិនអើយ...កុំរសាត់ទៅណាអី....

So far away.. If I have a dream that fly away.  _So far away (Suran ft SUGA of BTS)

Continuer la Lecture

Vous Aimerez Aussi

1M 18.8K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
1.2M 50.3K 54
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
39.9K 3K 90
> teahyung > Jungkook
30.1K 1.1K 26
ដោយសារតែគំនិតគ្រួសារ ក្មេងប្រុសអាយុ15 ឆ្នាំម្នាក់បានក្លាយខ្លួនទៅជាម៉ាហ្វៀយ៉ាងឃោរឃៅនិងព្រៃផ្សៃបំផុត //តើទៅថ្ងៃខាងមុខនាយនិងជួបរឿងអ្វីខ្លះ ? នៅពេលដែរមាន...