បេះដូងគ្មានសំឡេង| TaeKook | ច...

By ryuk_tk

93.6K 6.8K 64

ត្រូវហើយ! មនុស្សឆ្លាតឯណាទ្រាំឲ្យគេបោកប្រាស់នោះ? មានតែល្ងង់ដូចខ្ញុំនេះហើយទើបទ្រាំឲ្យគេពាក់ស្នែងក្របីឲ្យតាមចិត្... More

01: look like a fool.
02: He's a fool.
03: We are fool.
04: refuse.
05: Friend.
06: Love.
07: pretty on the outside.
09: Fight or escape?
10: Can you see my blue and grey?
11: If this is Love.
12:​ Let's make love.
13: Babe boo.
14: All my love is gone.
15: Down.
16: The world is cruel.
17: ... But I still love you.
18: Loser.
19: mess up.
20: love you to hate me.
21: I hate that I love you.
22: Loving you is a losing game
22: So I'm gonna love u
23: please don't be in love with someone else.
ភាគបញ្ចប់: Your love, I miss that.

08: How to be loved.

3K 268 0
By ryuk_tk

មិនស្មានថាអ្វីគ្រប់យ៉ាងផ្លាស់ប្តូរសឹងតែ360ដឹក្រេ ថេយ៉ុងពេលនេះមិនដូចមុនទៀតនោះទេ គ្រប់គ្នាបែរជាមកធ្វើល្អដាក់គេហើយគេក៏ទទួលបានការយកចិត្តយកថ្លើមពីសិស្សស្រីៗជាច្រើនផងដែរ។
រូបភាពរបស់ថេយ៉ុងដាក់ជាផ្ទាំងបញ្ឈរតាំងតែពីមុខសាលានិងបិទតាមជញ្ជាំងសាលាផង។ ជុងហ្គុកឈរមើលរូបក្មេងប្រុសដែលធ្លាប់តែពាក់វែនតា តែងខ្លួនស្រែៗ ធ្វើទឹកមុខស៊ើកៗមើកៗឲ្យគេធ្វើបាបមើលងាយតាមចិត្ត ពេលនេះគេក្លាយជាសំណព្វចិត្តគ្រប់គ្នាមិនថាគ្រូឬសិស្សទាំងអស់។
នាយក៏មិនសូវជាបានជិតស្និទគ្នាដូចមុនដែរត្បិតថាមានមនុស្សតាមថេយ៉ុងហូរហែរដែលធ្វើឲ្យជុងហ្គុកមិនសប្បាយចិត្ត។

"អរគុណណាស់ Oppa! " សិស្សប្អូនដែលមកសុំ Taehyungថតជាមួយក៏នាំគ្នាញញឹមបិទមាត់មិនជិត ឯថេយ៉ុងក៏ញញឹមតបវិញស្ទើរតែឲ្យពួកនាងសន្លប់ទៅហើយ។ នេះនៅរោងអាហារប្រែជាអ៊ូអ៊រខ្លាំងមែន! ឃើញគេរីករាយបែបនេះមែនប៉ុន្តែក្នុងចិត្តគេនឹកគិតដល់ជុងហ្គុកដែលគេប្រាប់ឲ្យរង់ចាំនៅលើដំបូលសាលានោះ?

ជុងហ្គុកអង្គុយអូស Instagram ដែលសិស្សជាច្រើនផុសរូបពួកគេជាមួយថេយ៉ុងព្រមទាំងថេកឲ្យផងហើយថេយ៉ុងក៏ចូលទៅចុច like និង cmt ស្ទើរតែទាំងអស់ ។
"ហឹសៗជុងហ្គុក!" ថេយ៉ុងរត់សម្ដៅមករាងសង្ហារដែលអង្គុយឈ្ងោកមុខមើលទូរស័ព្ទនោះ
"សុំទោសដែលឲ្យចាំ មនុស្សច្រើនណាស់ទម្រាំទិញបាន" ថេយ៉ុងញញឹមមិនចោលសោះ នេះនៅមើលមិនដឹងថាមានមនុស្សកំពុងកើតទុកមិនសុខចិត្តទេឬ?
"មិនអីទេ! យើងលែងឃ្លានហើយ" ជុងហ្គុកញ៉ុកទូរស័ព្ទចូលហោប៉ៅខោទើបក្រោកឈរតែថេយ៉ុងចាប់កដៃគេជាប់
"ហ្អេ! កុំទាន់ទៅអី! យើងសុំទោសឯងពិតមែនថ្ងៃក្រោយយើងមិនឲ្យឯងចាំទៀតទេ" ថេយ៉ុងចាប់ដៃជុងហ្គុកជាប់នាយសម្លឹងទៅដៃស្រឡូននោះមុននឹងតប
"ឯងមិនបាច់ធ្វើតាមតម្រូវចិត្តយើងទៀតទេ ពេលនេះក៏មានមនុស្សជាច្រើនគេស្រឡាញ់ឯងហើយតើ" ថេយ៉ុងស្ងាត់មាត់មិនតប មិនយល់តើជុងហ្គុកកំពុងតែកើតអ្វី? ឬមួយគេខឹងដែលខ្លួនមិនសូវបានជិតស្និទគ្នាដូចមុន?
"ជុងហ្គុក...មិចក៏ឯងនិយាយដូចជាយើងមិនមែនមិត្តជិតស្និទគ្នាបែបនេះ?"  ថេយ៉ុងទម្លាក់ទឹកមុខចុះ ឯអ្នកម្ខាងទៀតហាក់មកនយល់ដូចគ្នា គេបដិសេធថាគេមិនបានគិតអ្វីហើយក៏មិនប្រាថ្នាឲ្យទំនាក់ទំនងមួយនេះឆ្លងហួសព្រំដែនណាមួយដែរ
"ឯងគិតថាកន្លងមកពួកយើងជាមិត្តនឹងគ្នាដែរទេ?" ជុងហ្គុកបន្លឺឡើងដោយសម្លឹងចំទៅភ្នែកថេយ៉ុង។ នាយកម្លោះក៏ក្រោកមកឈរទន្ទឹមគ្នាជាមួយជុងហ្គុក គេគួរតែសារភាពពីចិត្តគំនិតរបស់គេចំពោះនាយទេ? ចុះបើគេដឹងហើយស្រាប់តែស្អប់ខ្ពើមខ្លួននោះ?
"ជុងហ្គុក...គឺថា..." និយាយមិនទាន់ចប់ផងជុងហ្គុកក៏រហ័សដើរចេញទៅបាត់ គេផ្ទាល់គេស្រាប់តែមិនចង់ដឹងអ្វីលើសនេះបើចម្លើយចេញមកហួសពីការរំពឹងទុកនោះតើគិតយ៉ាងមិច? ត្រូវមើលមុខគ្នាចំទេ? យកល្អកុំដឹងអីប្រសើរជាង។

តើមានអ្នកណាស្ម័គ្រចិត្តទៅប្រាប់ជុងហ្គុបានទេថាអាការ:របស់គេពេលនេះគេហៅថា ប្រច័ណ្ឌ?

ជុងហ្គុកស្ពាយកាតាបដើរតម្រង់ទៅកន្លែងហាត់បាល់ គេមកបោះបាល់លេងឲ្យហត់ដើម្បីឈប់គិតរវើរវាយអត់ប្រយោជន៍ប៉ុណ្ណោះ។ ក្នុងខួរក្បាលចេះតែនឹកឃើញដល់នាយវែនតាម្នាក់នោះ នេះមិនគិតតាមមកលួងទេឬយ៉ាងមិច? រាល់ដងណា៎! មានរឿងអីបន្តិចបន្តួចគឺតាមពន្យល់គេសឹងតែភ្លេចដកដង្ហើមទៅហើយ
"មកមិនមកអត់ទៅ! មិនខ្វល់ទេវើយ!"

@@@

"ហឹស! ដើរទៅណាក៏ឃើញគេនិយាយពីអាក្មេងមុខស្លេកនោះ! គួរឲ្យធុញណាស់! យើងនេះស្អប់វាកាន់តែខ្លាំងហើយ!" ហ៊ីហ្គេនស្រែកទាំងធុញទ្រាន់នៅក្នុងបន្ទប់ពិសោធន៍សម្រាប់រៀនគីមីប្រចាំសាលា។
នាងដកកញ្ចប់ថ្នាំពណ៌សម៉ត់នៅក្នុងនោះមកហិតនិងច្បិចខ្លះមកដាក់ក្នុងមាត់។ ដូចគេនិយាយថាការប្រើប្រាស់ថ្នាំនៅកម្រិតស្រាលគឺធ្វើឲ្យសាច់ស្អាត ហើយក្រោយពេលផុងខ្លួនកាន់តែខ្លាំងនោះវានឹងប្រែពីស្អាតទៅជាសាកសពចេះមិនខាន។ ការប្រើប្រាស់ថ្នាំបានត្រឹមនាំឲ្យសប្បាយរយ:ពេលខ្លី សូមកុំយកអនាគតរបស់ខ្លួនមកផ្ញើនឹងរបស់ខុសច្បាប់ ព្រោះបើវាល្អមែន គ្មានអ្នកណាគេហាមយើងមិនឲ្យប្រព្រឹត្តិទេ។
(បើរៀបរាប់ទៅខុសអធ្យាស្រ័យផង adminមិនដឹងថាគេជក់ថ្នាំឬញៀនថ្នាំហ្នឹងគេធ្វើអីខ្លះទេ😭)

ផាំង!
សំឡេងធ្លាក់របស់បែកធ្វើឲ្យហ៊ីហ្គេនប្រហោងពោះធ្លាក់កញ្ចប់ថ្នាំទៅលើឥដ្ឋមុននឹងបែរទៅរកប្រភពសំឡេង។
ថេយ៉ុងដែលនៅពួនក្រោមតុក៏ត្រូវនាងចាប់បានរួចទាញគេនិងច្រានគេឲ្យដួល

"ឯង! ឯងមកលួចមើលយើងហើយទៅប្តឹងគ្រូមែនទេ?" ហ៊ីហ្គេនក្របួចកអាវថេយ៉ុងជាប់ឯអ្នកដែលតែងតែចាញ់ប្រៀបគេនោះក៏មិនបានផ្លាស់ប្តូរដែរគឺនៅភ័យខ្លាចនាងដូចដើម

"ខ្ញុំ...ខ្ញុំមិនបានទេ...ខ្ញុំមកយករបស់ឲ្យគ្រូ..តែនាងចូលមកខ្ញុំក៏ពួនទៅ" ថេយ៉ុងដកដង្ហើមញាប់ៗ

"កុំគិតថាទៅនិយាយរឿងនេះប្រាប់អ្នកផ្សេងឲ្យសោះ! បើមិនចឹងទេ...យើងនឹងបំផ្លាញឯងឲ្យខ្ទិចខ្ទីមិនសល់សូម្បីនរណាម្នាក់!" ហ៊ីហ្គេនរុញគេឲ្យអុកក្បាលនឹងតុរួចក្រោកចេញទៅបាត់។

នាងក្រមុំរត់ទៅបន្ទប់ទឹករួចប្រញាប់ទាញទូរស័ព្ទខលទៅជូយ៉ុង ទោះថេយ៉ុងខ្លាចនាងក៏ដោយ ក្រដាសមិនអាចខ្ចប់ភ្លើងបានទេនាងត្រូវកម្ចាត់គេចោលមុនបញ្ហាកាន់តែធំ ដល់ពេលនោះនាងមិនត្រឹមតែអស់ភាពល្បីល្បាញថាមិនត្រូវក៏នឹងបានទៅមណ្ឌលកែប្រែផងក៏មិនដឹង។
"ទទួលទៅ!" នាងក្តាប់ជាយសំពត់ទាំងញ័រដៃ

"មានការអី?" សំឡេងរាបស្មើរបស់ជូយ៉ុងក៏បន្លឺឡើង នាយកំពុងតែបង្ហុយផ្សែងបារីយ៉ាងរំភើយមិនដឹងថាហ៊ីហ្គេនកំពុងតែអន្ទះអន្ទែងស្ទើរឆ្កួតទៅហើយទេ

"ធ្វើយ៉ាងមិចទៅ? ថេយ៉ុងវាដឹងថាខ្ញុំញៀនថ្នាំហើយ! គិតយ៉ាងមិចទៅៗ!" ជូយ៉ុងញញឹមឡើងភ្នែកដៀងទៅរាងតូចដារេដែលឈរអោនមុខចុះដៃកំពុងក្តាប់អ្វីម្យ៉ាង

"នាងទៅធ្វើស្អីទើបឲ្យអាល្ងង់នោះចាប់បាន?"
ហ៊ីហ្គេនក្តាប់មាត់ទាំងធុញទ្រាន់តែក៏ទាល់ច្រកបើមិនឲ្យអាម្នាក់នេះជួយទេនាងច្បាស់ជាមានបញ្ហាធំមិនខានឡើយ។

"វាឃើញដោយចៃដន្យទេ! តែខ្ញុំមិនអាចឲ្យវានិយាយការពិតទាំងនេះទៅក្រៅបានទេ យល់ទេ?" នាងដំឡើងសំឡេងបន្តិច.... ។

ទឹង!
ជុងហ្គុកទទួលបានការ mention ជាច្រើនពីសំណាក់ follower របស់គេ ក្នុងនោះមានទាំងសារបង្ហោះផង IG story ផង ដែលសំខាន់សិស្សទាំងអស់ហាក់ដូចជាកំពុងតែមើលមកគេដោយអាការ:ខុសប្លែក។គេកំពុងតែអារម្មណ៍មិនល្អទើបមិនចង់ចូលឆែកមើល ណាមួយក៏ប្រហែលជាសិស្សរួមថ្នាក់ទាំងនោះថេកគេតាមទម្លាប់ហ្នឹងឯង។
នាយបន្តដើរទៅរកទូរដាក់សម្ភារ:ដើម្បីយកសៀវភៅខ្លះទៅទុកដោយមិនរវល់ជាមួយអ្នកណាទាំងអស់។
"ព្រះហ្អើយ! ឃើញមាឌសង្ហារៗបែបនេះតាមពិតជាហ្គេយ៍សោះហាហា!" ជូយ៉ុងមិនដឹងលេចមុខមកពីណាក៏និយាយឌឺដងដាក់
ជុងហ្គុក
"ឯងនិយាយឆ្កួតអី?" ជុងហ្គុកសម្លក់ជូយ៉ុងទាំងមិនយល់សាច់ការ សំអាងអីមកនិយាយបែបនេះដាក់គេ?
"ឯងមើលនេះទៅ!" ជូយ៉ុងលើកបង្ហាញរូបនៅក្នុងទូរស័ព្ទដែលបានបង្ហោះទៅលើគណនី Instagram confession មួយនោះ តាមពិតអ្នកកាន់ accountនោះជាជូយ៉ុងសោះ!
"រឿងរ៉ាវល្អមើលនឹងចាប់ផ្តើមហើយ ចនជុងហ្គុក" ជូយ៉ុងញញឹមពោពេញទៅដោយល្បិចរួចក៏ដើរចេញទៅទុកឲ្យជុងហ្គុកឈរមើលរូបភាពនៅលើទូរស័ព្ទនោះទាំងគាំងវាចារតែម្តង។
រូបភាពគេអោនមុខទៅជិតមនុស្សប្រុសម្នាក់មើលទៅហាក់ដូចជាកំពុងចង់ថើបអ៊ីចឹង ហើយម្នាក់ដែលចេញមុខច្បាស់នោះគឺជាគេរូបនេះគេអាចដឹងច្បាស់ថាជាថេយ៉ុងនិងគេនៅក្នុងបណ្ណាល័យកាលពីថ្ងៃមុនច្បាស់ណាស់។
រូបដែលផុសទៅនេះទទួលបានចំនួន likeច្រើនខ្លាំងណាស់ហើយ commentអាក្រក់ៗនិងអសីលធម៌ច្រើន មានសិស្សមួយចំនួនប៉ុណ្ណោះដែលនិយាយមកដូចជាអ្នកមានចំណេះដឹងសាកសមជាទំពាំងល្អរបស់ជាតិ។

"ព្រះហ្អើយ! ខំតែលួចក្រាស!"
"ហាហា!តិចកើតឫសដូងទៅហា៎!"
"ខ្ញុំមានលក់ខ្លាញ់!"
"ចឹងតើបានខ្ញុំនៅ single"

ជុងហ្គុកក្តៅក្រហាយដល់ឈាមពុះស្ទើរដល់100អង្សារទៅហើយ។
"ស្អី? លួចក្រាស? យើងជួលនាងមែន? ហើយអាចង្រៃនេះកើតឫសដូងស្អី? ហ្អែងលក់ខ្លាញ់ទៅលក់ឲ្យម៉ែឪឯងទៅវើយ! " ជុងហ្គុកពេលនេះមានតែភាពក្តៅក្រហាយប៉ុណ្ណោះ មិនស្មានថាសិស្សនៅទីនេះល្បីតែសាលាតែចរិតនិងកំរិតសីលធម៌សូន្យបែបនេះសោះ។
ជុងហ្គុកផឹកទឹកក្អឹកៗកាត់បន្ថយកំហឹង គេដើរទៅបើកទូរសម្ភារ:របស់ខ្លួនដើម្បីយកសៀវភៅពុម្ពទុក ប៉ុន្តែរូបថតប៉ុន្មានសន្លឹកក៏ធ្លាក់ចេញពីទូររបស់គេមក។
ជុងហ្គុកចងចិញ្ចើមរួចអោនរើសវាមកមើល ដៃរបស់គេឡើងញ័រសឹងតែកាន់មិនជាប់សឹងមិនជឿរូបភាពដែលខ្លួនកំពុងឃើញ។
រូបថតដែលលួចថតកាលពីពួកគេកំពុងនៅបណ្ណាល័យ ថេយ៉ុងកំពុងតែថើបមាត់របស់គេដែលគេងលក់ក្រាបលើតុ ទោះចង់ប្រកែកក៏មិនបានដែរព្រោះនេះបានបង្ហាញមុខច្បាស់ៗណាស់។
"ឯងកំពុងគិតថា...យើងចង់ធ្វើអីមែនទេ?" ជុងហ្គុកអានអក្សរនៅខ្នងរូបថត
"យើងកំពុងតែចង់បង្ហាញឯងថា...គីម ថេយ៉ុងដែលឯងហៅវាថាមិត្តពេញមាត់នោះ..វាមានគំនិតបែបណាទៅលើឯង" រូបថតជាច្រើនសន្លឹកដែលលួចថតពីសកម្មភាពថេយ៉ុងនិងគេនៅជាមួយគ្នា ហើយរូបភាគច្រើនគឺថេយ៉ុងសម្លឹងមកគេដោយខ្សែរភ្នែកមួយដែលមិនដូចមិត្តទូទៅគេមើលនោះទេ
"ហាហា! មានអារម្មណ៍បែបណាដែរពេលដឹងថាមិត្តសម្លាញ់មានបំណងចង់ទាក់ឯងស៊ី?" ឃ្លាទាំងនេះធ្វើឲ្យដៃរបស់នាយកាន់តែញ័រទទ្រើកសុខៗក៏ភ័យខ្លាច ហើយក៏ស្អបើថេយ៉ុងដែលមានគំនិតអស់នេះ។
ជុងហ្គុកប្រញាប់ទាញកាតាបរត់ចេញពីទីនោះដើម្បីទៅរកថេយ៉ុង។

រាងខ្ពស់តូចកំពុងឈរស្ងៀមស្ងាត់លើដំបូលអគារសាលាមើលទៅទីធ្លាសាលាទាំងមូល គេនៅមិនទាន់ដឹងរឿងជុងហ្គុកនោះទេ ព្រោះគេនៅភ័យពីរឿងរបស់ហ៊ីហ្គេននៅឡើយ។
"គីម ថេយ៉ុង!" នាយតូចភ្ញាក់ព្រើតព្រោះសម្រែករបស់គេហាក់ដូចជាកំពុងមានកំហឹងអ្វីមកពីណាអ៊ីចឹង
"ជុង..." ផឹប!
រូបថតទាំងអស់ត្រូវបានគប់មួយទំហឹងចំកណ្តាលមុខសស្លេករបស់នាយកម្លោះ។ ថេយ៉ុងអោនរើសយកសន្លឹករូបថតមកមើលហើយត្រូវបើកភ្នែកធំៗឡើង តើរូបទាំងនេះបានមកពីណា? អ្នកណាតាមដានពួកគេទៅ? ហើយគេមានបំណងអ្វី?
"ឯងបានរូបនេះពីណា?" ថេយ៉ុងព្យាយាមសួរដោយសំឡេងស្រជាក់បំផុតព្រោះតែមើលទៅទឹកមុខគេក៏នាំឲ្យនាយខ្លាចដែរ
"បានមកពីណាសំខាន់ដែរទេ? មិចក៏ឯងធ្វើរឿងស្មោកគ្រោកទាំងនោះមកលើយើង?" ជុងហ្គុកស្ទុះទៅក្របួចកអាវថេយ៉ុងឡើង
"ឯងនិយាយថាមិច..?" ថេយ៉ុងជ្រាបទឹកភ្នែកតាមកន្ទុយភ្នែក

"រឿងស្មោគគ្រោកចឹងមែនទេ?" ថេយ៉ុងមិនរើបម្រាស់ឡើយទុកឲ្យអ្នកម្ខាងទៀតបញ្ចេញកំហឹងរបស់គេមកលើខ្លួនចុះ

"ឯងគិតមកលើយើងបែបហ្នឹងមែនទេ? ឆ្លើយមកថាមិនពិត! កន្លងមកឯងគ្មានគំនិតចង់បានយើង ចង់ធ្វើជាម្ចាស់លើយើង! ពិតទេ?" ជុងហ្គុកច្រានថេយ៉ុងឲ្យថយក្រោយ

"មិនខុសទេ" ថេយ៉ុងអោនមុខចុះ

"យើងស្រឡាញ់ឯង! ស្រឡាញ់ខ្លាំងណាស់! យើងចង់បានឯងធ្វើជារបស់យើង! យើងចង់នៅក្បែរឯង មានដឹងទេថាឯងសំខាន់យ៉ាងណា?"
"យើងមិនចង់ដឹង!" ជុងហ្គុកស្រែកកាត់អ្នកដែលកំពុងនិយាយទាំងញ័រមាត់

"ឯងមើលនេះទៅ! បើកភ្នែកមើលទៅ! យើងត្រូវគេមើលងាយដោយសារតែគេគិតថាយើងជាហ្គេយ៍! ពេញចិត្តឯងហើយឬនៅ?" ថេយ៉ុងស្រក់ទឹកភ្នែកមើលខម្មិនដែលនិយាយអាក្រក់ពីជុងហ្គុក

"ហ្អឹកៗ..." ថេយ៉ុងលុតជង្គង់ចុះដល់ដីងើយមើលទៅជុងហ្គុក នាយមិនបន្ទោសគេនោះទេមនុស្សនៅវ័យនេះខ្លាចបំផុតគឺការមើលងាយជិះជាន់ ខ្លាចបំផុតការដែលទទួលបានការស្អប់ពីមិត្តរួមថ្នាក់ ពួកគេតែងតែប្រាថ្នាចង់បានភាពល្បីល្បាញនិងការចូលចិត្ត ព្យាយាមសម្ដែងធ្វើជាល្អឥតខ្ចោះដើម្បីបង្ហាញទៅអ្នកដទៃ ធ្វើគ្រប់យ៉ាងដើម្បីតម្រូវចិត្តអ្នកដទៃ ។

ពួកគេភ្លេចធ្វើជាខ្លួនឯង

"ជុងហ្គុក...យើងសុំទោស...តែយើង..ស្រឡាញ់ឯងទៅហើយ..ឲ្យយើងធ្វើយ៉ាងមិចទៅ? " ថេយ៉ុងបណ្តោយឲ្យទឹកភ្នែកស្រក់ចុះឥតក្រែង
"យើងមិនបានស្រឡាញ់ឯង! យើងមិនមែនជាហ្គេយ៍! ស្ដាប់ឮឬនៅ?កុំបង្ហាញមុខចំពោះមុខយើងទៀត!"ជុងហ្គុកក្នុងខ្លួនគេពេលនេះមានតែ ទោស:និងមោហ: មិនអាចនិយាយដឹងខុសត្រូវទេ នាយបោះជំហានចេញទៅមិនសូម្បីដៀងភ្នែកមើលរាងតូចឡើយ គេនឹងស្ពាយពាក្យស្ដាយក្រោយបន្ទាប់ពីកំហឹងក្នុងខ្លួនរបស់គេត្រូវបានរលត់មិនខាន..។

Continue Reading

You'll Also Like

17.6K 502 11
"Why you letting them girls get in yo head but you making yourself look dumb cause you mines and yo dumb ass ain't going no where" Janae is 19 and st...
554K 20K 95
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
4.9K 309 6
គ្មាន​អ្នក​ណា​ឲ្យ​និយមន័យ​ស្នេហា​បាន​ទេ​ ព្រោះ​ស្នេហា​តែង​តែប្រែប្រួល​ទៅ​តាម​បុគ្គល​ម្នាក់​ៗ​ដែល​បាន​ផ្ដល់​ក្ដី​ស្រលាញ់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្ត...
31.2K 1.8K 48
ជីវិតក្មេងម្នាក់នៅក្នុងចំណងដៃអាពាហ៍ពិពាហ៍ទោះមាននាមជាភរិយាក៏ក្តីសុខគ្មានលេចរូបរាងក្រៅពីទឹកភ្នែកឡើយគេហត់នឿយគេឈឺចាប់ព្រោះទទួលរងការមែកងាយសព្វគ្រប់មិនថារា...