បេះដូងគ្មានសំឡេង| TaeKook | ច...

By ryuk_tk

93.5K 6.8K 64

ត្រូវហើយ! មនុស្សឆ្លាតឯណាទ្រាំឲ្យគេបោកប្រាស់នោះ? មានតែល្ងង់ដូចខ្ញុំនេះហើយទើបទ្រាំឲ្យគេពាក់ស្នែងក្របីឲ្យតាមចិត្... More

02: He's a fool.
03: We are fool.
04: refuse.
05: Friend.
06: Love.
07: pretty on the outside.
08: How to be loved.
09: Fight or escape?
10: Can you see my blue and grey?
11: If this is Love.
12:​ Let's make love.
13: Babe boo.
14: All my love is gone.
15: Down.
16: The world is cruel.
17: ... But I still love you.
18: Loser.
19: mess up.
20: love you to hate me.
21: I hate that I love you.
22: Loving you is a losing game
22: So I'm gonna love u
23: please don't be in love with someone else.
ភាគបញ្ចប់: Your love, I miss that.

01: look like a fool.

10.7K 425 3
By ryuk_tk

លើលោកនេះតើមានមនុស្សណា ដូចខ្ញុំទៅ?
នៅក្នុងសាលាខ្ញុំប្រៀបដូចជា Deliveryចឹង(បើនិយាយថាអ្នកបម្រើវាអាក្រក់ស្ដាប់ពេកត្រូវទេ?) មែនហើយជា delivery មាននាទីជញ្ជូនរបស់ដែលសិស្សក្នុងថ្នាក់ប្រើ។ ពួកគេនឹងល្អជាមួយខ្ញុំបើសិនជាខ្ញុំព្រមធ្វើតាមអ្វីដែលពួកគេប្រាប់។

ខ្ញុំចូលចិត្តរាប់មិត្តជាងសត្រូវ ទើបខ្ញុំតែងតែអធ្យាស្រ័យទង្វើអសីលធម៌របស់ពួកគេដែលធ្វើមកលើខ្ញុំ ទោះបីពេលខ្លះ...ខ្ញុំក្លាយជាមនុស្សល្ងង់ក៏ដោយ..។

គ្រួសារខ្ញុំមិនបានលំបាកទេ អាចនិយាយបានថាជាអ្នកធូធារគ្រាន់បើនៅក្នុងក្រុងនេះដែរ ប៉ុន្តែទំនាក់ទំនងខ្ញុំនិងប៉ាម៉ាក់ហាក់នៅឆ្ងាយពីគ្នាខ្លាំង។  ពួកគាត់និយាយថា ជាកូនខំតែរៀនទៅ គាត់ជាឪពុកម្តាយរវល់រកស៊ីចិញ្ចឹមកូនហើយ សម័យខ្ញុំមានលុយចាយគឺគ្រប់គ្រាន់ហើយមិនបាច់ទាមទារការយកចិត្តទុកដាក់ពីប៉ាម៉ាក់ទេ...  ហើយខ្ញុំក៏រស់នៅពឹងលើការសម្រេចចិត្តខ្លួនឯងតាំងតែពីនៅក្មេងរហូតដល់ធំប៉ុននេះហើយ ខ្ញុំមិនធ្លាប់ស្គាល់អារម្មណ៍ថាមានគ្រួសារពេញលេញដូចគេទេ តែខ្ញុំទម្លាប់ហើយ...ឲ្យតែមានពួកគាត់នៅក្បែរក៏គ្រាន់ជាកំព្រាដែរត្រូវទេ?

°°°
រឺងៗៗ...
នាឡិកាលើតុរោរិ៍សំឡេងលាន់ពេញបន្ទប់គេងនាំហេតុឲ្យត្របកភ្នែកកម្រើកឡើង។ ចិញ្ចើមទាំងគូជ្រួញចូលគ្នា ដៃស្រឡូនលើកមកញីមុខរួចទាញខ្លួនឲ្យក្រោកអង្គុយ។
កម្លោះតូចស្ងាបប៉ុនពាងរួចទាញវែនតាប្រចាំត្រកូលមកពាក់និងចុចបិទម៉ោង។

"ហឺយ...ឃ្លាន" បើកភ្នែកមិនទាន់ក៏ឃ្លានទៅហើយ ទម្លាប់អ្នកណាអីក៏អាក្រក់ម្ល៉េះ?
រាងតូចសង្ហាររៀបចំខ្លួនប្រញាប់ប្រញាល់ទៅសាលា។

ជើងទាំងគូរត់ញាប់ស្មេរចុះពីលើកាំជណ្ដើរ ភ្នែកមើលទៅនាឡិកាជាប់ វាគឺម៉ោង៧ព្រឹក មិនទាន់ដល់ម៉ោងរៀនទេ ជាធម្មតាសាលាចូលរៀននៅម៉ោង៨ព្រឹក ប៉ុន្តែគេទៅសាលាលឿនព្រោះហេតុផលមួយ។

«ថេយ៉ុងញ៉ាំអាហារពេលព្រឹកសិនកូន!» អ្នកស្រី គីម យូឆេ ជាម្តាយក៏និយាយទៅកូនប្រុសដែលធ្វើខ្លួនប្រញាប់ប្រញាល់។

«អត់ទេ ខ្ញុំញ៉ាំនៅសាលាម៉ាក់!»នាយឆ្លើយតបវិញដោយមិនបានបង្អង់អ្វីឡើយ ហើយក៏រត់ទៅបាត់ លោកគីម ដុងមីនជាឳពុកក៏ក្រវីក្បាល ព្រោះថេយ៉ុងតែងតែបែបនេះ ញ៉ាំអាហារមិនទៀងពេល គេងមិនគ្រប់គ្រាន់ជាហេតុដែលគេមានជម្ងឺក្រពះ។

សាលាវិទ្យាល័យសេអ៊ូល

«វ៉ាយ!!!!សង្ហារណាស់ៗ»ព្រឹកហាក់អ៊ូអរចម្លែក សិស្សដែលមកដល់សាលាបែរជាមិននាំគ្នាចូលថ្នាក់រៀនមកឈរស្រែកហ៊ោរកញ្ច្រៀវលាន់រំពងទៅវិញ។

ហេតុផលគឺនេះហើយ!

  ​ សិស្សប្ដូរមកថ្មីទាំង5នាក់ មានរូបរាងសង្ហារៗខាបព្រលឹងស្រីៗឲ្យជ្រួលជ្រើម សូម្បីតែប្រុសៗក៏ចំហរមាត់មើលពួកគេដែរ។ ម្នាក់ខ្ពស់ជាងគេនោះណា គេមានឈ្មោះថា គីម ណាមជុន មានខួរក្បាលឆ្លាតវៃ ជាអតីតសិស្សពូកែផ្នែកគណិតវិទ្យាលំដាប់ថ្នាក់លេខ១កាលពីថ្នាក់ទី៩។ មន្តស្នេហ៍របស់គេគឺថ្ពាល់ខួចនេះហើយ!ម្នាក់ទៀតនោះគឺ គីម សុខជីន គេសង្ហារខ្លាំងណាស់ មានជំនាញខាងនាំភាពរីករាយមកកាន់ក្រុមហើយក៏ជាអ្នកដែលមានអាយុច្រើនជាងគេក្នុងក្រុម។ អ្នកបន្ទាប់គឺ មីន យុនហ្គី គេមិនសូវនិយាយស្ដីនិងមាននាទីជាអ្នកផ្ដល់យោបល់ផ្សេងៗ។ ហើយបុរសមាឌល្អិត មុខសៗនេះវិញមានឈ្មោះថា ផាក ជីមីន ដែលមានកម្ពស់ប្រហាក់ប្រហែលគ្នាជាមួយនិងយុនហ្គី ហើយជាទូទៅគឺពួកគេទាំងពីរមិនសូវត្រូវគ្នាទេ។ បើនិយាយពីតួអង្គសំខាន់យើងនេះវិញណា! ជាក្មេងពាលក៏អាចថាបែបហ្នឹងបាន គេមានមុខមាត់ រូបរាងត្រូវចិត្តនារីគ្រប់រូប ប៉ុន្តែដូចគេនិយាយចឹង មនុស្សមិនមែនល្អគ្រប់យ៉ាងទេ និយាយម្យ៉ាងទៀតងាយយល់គឺគេរៀនមិនចេះទាល់តែសោះ។ មិនមែនថាគេខួរអន់ទេ ប៉ុន្តែគេខ្ជិលច្រើនជាង គេគឺ ចន ជុងហ្គុក។

 «ចៀសផ្លូវៗ!!» រាងតូចមានកាន់កាហ្វេពេញដៃរត់លឿនដើម្បីយកទៅឲ្យសិស្សនៅក្នុងថ្នាក់ដែលបានប្រើគេឲ្យទិញឲ្យ។ វាជារឿងធម្មតាទៅហើយគ្មានអ្វីចម្លែកសម្រាប់គេនោះទេ។ មនុស្សកកស្ទះធ្វើមើលតែមានបុណ្យកឋិនអ៊ីចឹង!

«សុំទោសៗចៀសផ្លូវៗ!» ថេយ៉ុងខំជ្រៀតចូលហ្វូងមនុស្ស ទោះចង្អៀតយ៉ាងណាក៏ការពារកាហ្វេកុំឲ្យកំពប់ដែរ។

"មើលទើសណាស់យើងមើលមិនឃើញទេ!" ដោយសារតែថេយ៉ុងមានកម្ពស់ខ្ពស់ ទើបគេបាំងស្រីដែលជ្រៀតគ្នាមើលប្រុសស្អាតកំពុងដើរបង្អួតរាងក្នុងសាលា។

"សុំទោសៗ! សុំផ្លូវទៅមុនបានទេ!!" ថេយ៉ុងស្ទើរតែស្ទះខ្យល់ស្លាប់ទៅហើយ ពួកនាងគិតតែពីស្រែកហ៊ោមិនឃើញក្បាលគេសោះ នេះខំលូតកម្ពស់ប៉ុននេះហើយណា៎!

"ហូយ!! ទើសណាស់!" សិស្សស្រីម្នាក់ស្រែកឡើងរួចក៏ច្រានថេយ៉ុងមួយទំហឹងឲ្យរុលទៅខាងមុខ។

"ហ្អាយយយយ!!" ថេយ៉ុងជំពប់ដួលមួយជំហរខ្លួន ចំណែកកែវកាហ្វេក៏មានស្លាបហោះសម្ដៅទៅអាចពណ៌សដ៏ស្រស់ស្អាតរបស់ប្រុសសង្ហារដែលដើរនាំមុខគេ។

ឆាច់!!!

"ព្រះហ្អើយ!" គ្រប់គ្នាខ្ទប់មាត់លាន់ដំណាលគ្នាពេលកែវកាហ្វេត្រជាក់ៗជះចំកណ្តាលភក្រ្តមានឆែបត្រង់ថ្ពាល់របស់បុរសសង្ហារដែលយើងស្គាល់នាមថា ចន ជុងហ្គុកនោះអី?
ជុងហ្គុកព្រួសកាហ្វេចេញពីមាត់ចំកណ្តាលមុខថេយ៉ុងដែលឈរខ្ទប់មាត់ភ្ញាក់ផ្អើល សម្លឹងទៅគេទាំងភ័យខ្លាច។ គេនេះមានចោះក្រវិលមាត់ផង ចិញ្ចើមផង បើត្រចៀកវិញគឺថាមួយជួរឲ្យរដឹកគ្នាតែម្តង។
ថេយ៉ុងជូតមុខនឹងដៃអាវរបស់ខ្លួនរួចព្យាយាមចូលទៅសុំទោសគេ

"ខ្ញុំសុំទោសៗ!!" ថេយ៉ុងអោនងើបៗសុំទោសគេញ័រមាត់ ព្រះហ្អើយមាឌពួកគេធំៗយ៉ាងនេះប្រើព្រួតគ្នាវៃគេតូចមួយប្រហែលជាខ្ទិចវ៉ល់រកសាកសពមិនឃើញទេ។

"ចាំខ្ញុំ..." នាយលូកដៃបម្រុងនឹងជូតទៅហើយជុងហ្គុកក៏ក្រវាសចេញ

"មិនបាច់!" និយាយចប់គេក៏ដើរជ្រែកមនុស្សយ៉ាងលឿនសម្ដៅទៅបន្ទប់ទឹក

"លោក!! ខ្ញុំសុំទោស!!" ថេយ៉ុងក៏រត់ទៅតាមក្រោយនាយកម្លោះយ៉ាងលឿន គេធ្វើខុសហើយបើមិនទទួលខុសត្រូវវាមិនសមសោះឡើយ!

"កុំទៅតាម!" យុនហ្គីឃាត់សិស្សដែលបម្រុងនឹងរត់ទៅតាមឲ្យពួកគេឈប់វិញ

"ក្មេងៗមកឈរជុំគ្នាអីទីនេះ? ជិតដល់ម៉ោងរៀនហើយទៅបោសថ្នាក់បោសអីទៅ!" លោកគ្រូស្រាប់តែដើរមកស្រែកទើបសិស្សបំបែកគ្នាទៅបន្ទប់រាងខ្លួន ចំណែកឯកម្លោះប្រាំនាក់ទៀតក៏បំបែកគ្នាទៅថ្នាក់ដែលគ្រូបានចែកឲ្យ ។

បើនិយាយពីអ្នកខាងនេះវិញ ថេយ៉ុងរត់ទៅតាមក្រោយជុងហ្គុកដែលកំពុងខឹងឡើងក្រហមមុខអស់ ថ្ងៃដំបូងផងត្រូវអាល្អិតពាក់វែនតាមុខស្លេកៗអត់ជាតិនោះធ្វើឲ្យខ្មាសគេទៅកើត។

"នាយ!!! ឈប់សិន!!" ថេយ៉ុងចាប់ដើមដៃគេរួចខ្លួនមកឈរពាំងផ្លូវ

"យ៉ាងមិចអាវែនតា?" ជុងហ្គុកលើកចិញ្ចើមម្ខាងសួរទៅថេយ៉ុង  នាយក៏បូញមាត់ស្រួចបន្តិចយកដៃមកលើកវែនតារបស់ខ្លួន

"គឺខ្ញុំសុំទោសនាយពិតមែនណា! ខ្ញុំធានាយកអាវនាយទៅបោកឲ្យស្អាតដូចដើមវិញ!! មិនចឹងទេចាំខ្ញុំទិញឯកសណ្ឋានថ្មីឲ្យនាយក៏បានដែរ!" ជុងហ្គុកមើលថេយ៉ុងពីលើដល់ចុងជើងដោយគំនិតវាយតម្លៃទៅលើគេ

"ស្មឿកៗបែបនេះហ៊ានចំណាយលុយទិញថ្មីឲ្យយើងដែរមែនទេ?" (ឆឹស! រូបរាងយើងហ្នឹងវាអន់ថ្នាក់ណាទៅអាឆែបនេះ) ថេយ៉ុងលួចនិយាយក្នុងចិត្តខណ:ដែលធាតុពិតគេមិនទាំងហ៊ានមើលភ្នែកនាយចំផង

"នាំយើងទៅបន្ទប់ទឹក" ឃើញគេមិនតបទើបនាយសួររកបន្ទប់ទឹកជំនួសវិញ។ទើបថេយ៉ុងដើរនាំមុខគេទៅរកបន្ទប់ទឹកតាមសំណើរ។
មកដល់នាយក៏រុញទ្វាបិទចាក់គន្លឹះទើបថេយ៉ុងចាប់ផ្តើមបុកពោះ។
(អាឆែបម្នាក់នេះមិនមែនពពួកហ្គេយ៍ទេដឹង? គេចង់ធ្វើអីយើងមែនទេ?) ថេយ៉ុងមុខឡើងស្វាយចើកព្រោះភ័យ ខណ:ជុងហ្គុកមើលមកគេដោយទឹកមុខចម្លែកៗ គេយកដៃមកប្រឡេះឡេវអាវរបស់ខ្លួនម្តងមួយគ្រាប់ៗរួចដើរទៅជិតអ្នកកម្លោះដែលថយខ្លួនរហូតទល់ខ្នងនឹងឡាបូលាងដៃ។
"ហ្អា!!" ថេយ៉ុងស្រែកបន្តិចព្រមទាំងយកដៃខ្ទប់ភ្នែកពេលជុងហ្គុកដោះអាវខ្លួនចេញហើយខិតមកជិតគេមែនទែន។
"ណែ! គ្រាត់តែនៅជិតប៉ុនហ្នឹងសោះក៏ថ្ងូរចេញដែរហ្អេស? " ជុងហ្គុកសួរទាំងហួសចិត្តទៅកាន់ថេយ៉ុង
"គឺ...នាយចង់ធ្វើអីខ្ញុំ?" ថេយ៉ុងខ្ទប់មុខដដែល
"ឲ្យឯងបោកអាវឲ្យយើង!នេះគិតស្អីហ្អាស?" នាយកម្លោះតូចទម្លាក់ទឹកមុខពីភ័យមកស្មើវិញរួចក៏បើកដៃចេញតែក៏នៅតែងាកមុខចេញព្រោះរាងសង្ហារៗកំពុងតែដោះអាវចំពោះមុខខ្លួន ។
"បោកឲ្យលឿនទៅ!" ជុងហ្គុកគប់អាវចំកណ្តាលមុខថេយ៉ុងទើបនាយឆក់វាមករួចបើកទឹកមកបោកជម្រះវាដោយសាប៊ូលាងដៃ។
ជុងហ្គុកដើរមកឈរផ្អែកជញ្ជាំងនៅជិតគេទើបអាចឲ្យគេមើលឃើញរាងសង្ហារៗ សាច់ដុំធំៗនិងមានសាក់ពេញដើមដៃនោះនៅកន្ទុយភ្នែកបាន។ ថេយ៉ុងថ្ពាល់ឡើងក្រហមដូចប៉េះប៉ោះទុំ មនុស្សស្អីក៏សង្ហារម្ល៉េះ តែអេស? មិចក៏គេចាំបាច់អៀនដែរ?
(ឯងមិនមែនហ្គេយ៍ទេដឹងអាថេយ៍អើយ!!) នាយតូចនិយាយជាមួយខ្លួនឯងនៅក្នុងចិត្តទាំងក្តៅមុខភាយៗ។

"ណែ! ឯងរៀនថ្នាក់ទីប៉ុន្មាន? ហើយរៀនថ្នាក់ណា?" ជុងហ្គុកព័ទ្ធដៃនឹងទ្រូងសួរទៅអ្នកដែលកំពុងអៀនខ្លួនដោយស្ងាត់ស្ងៀម

"ខ្ញុំរៀនថ្នាក់ទី12A" គ្រាន់តែឮភ្លាមជុងហ្គកក៏ភ្ញាក់ព្រោះថាគេក៏ត្រូវចូលរៀនថ្នាក់នេះដែរ ជំពាក់កម្មគ្នាច្បាស់ក្រឡែត!

"ហើយឯងមានសង្ហារឬនៅ?" ថេយ៉ុងស្ងៀមទ្រឹងពេលឮសំណួរនេះតែគេអោនមុខចុះដោយស្នាមក្រហមលើមុខមិនទាន់រលុបទៅណានៅឡើយ

"មានអ្នកណាមកស្រឡាញ់ខ្ញុំទៅ?" គេមិនបានតូចចិត្តអីទេ ប៉ុន្តែសូម្បីមិត្តក៏គេគ្មានផងទៅនិយាយរឿងសង្សារនោះវាកាន់តែឆ្ងាយដូចជើងមេឃទៀតហើយ។

"ឆឹស! យើងក៏គួរតែស្មានដឹង! មុខស្លេកដូចមាន់ស្ងោរ  ស៊ើកៗមើកៗបែបនេះស្រីណាគេទៅចាប់អារម្មណ៍ទៅ?" គេលើកដៃមកខោកក្បាលថេយ៉ុងបន្តិច។ 

ថេយ៉ុងដាក់អាវសម្ងួតក្រោមម៉ាស៊ីនសម្ងួតដៃមួយសន្ទុះ អាវក៏ស្ងួត ត្បិតថាមិនអាចជម្រះពណ៌កាហ្វេបានទាំងស្រុងក៏កម្ចាត់ក្លិនបានដែរ។ រាងសង្ហារទាំងពីរដើរទន្ទឹមគ្នាទៅថ្នាក់រៀន ដោយមានថេយ៉ុងជាអ្នកនាំផ្លូវ។

"ហ្អេស? នាយ! មិចក៏ដើរតាមខ្ញុំ?" ថេយ៉ុងងាកមកសួរជុងហ្គុកដែលដើរជែងហោប៉ៅមិនសំឡុះហើយថែមទាំងហួចធ្វើមិនដឹង។

"យើងមិនបានតាមឯងទេ គឺរៀនថ្នាក់ជាមួយគ្នា!" ថេយ៉ុងក៏ស្ងាត់មាត់រួចនាំផ្លូវគេទៅ។

"លោកគ្រូ! ខ្ញុំសុំទោសដែលមកយឺត! គឺមានបញ្ហាតិចតួចមុននេះ" ថេយ៉ុងលើកដៃសំពះលោកគ្រូគណិតវិទ្យាដែលកំពុងសរសេរលំហាត់

"គ្រូដឹងហើយ! ទៅអង្គុយកន្លែងឯងទៅ" សិស្សទាំងអស់មិនបានចាប់អារម្មណ៍មើលទៅថេយ៉ុងទេ បែរជានាំគ្នាញញឹមនិងខ្សឹបខ្សៀវគ្នាមើលទៅសិស្សចំណូលថ្មីដែលមានរាងសង្ហារដើរចូលទាំងមិនសុំគ្រូមួយម៉ាត់។

"សិស្សគ្រប់គ្នាស្ងាត់!" លោកគ្រូក៏ស្រែកឡើងទើបគ្រប់គ្នាស្ងាត់មាត់បន្តរៀន។ ជុងហ្គុកអង្គុយតុជិតថេយ៉ុង ហើយជារឿយៗគឺកម្លោះតូចមើលទៅគេរហូត គេនោះមិនទៅចាប់អារម្មណ៍មើលគ្រូស្អីទេ បាំងសៀវភៅតែដៃកំពុងបាញ់ហ្គេមទៅវិញ នាយបានត្រឹមក្រវីក្បាលហ្នឹងឯង។..

Continue Reading

You'll Also Like

826K 50.6K 115
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
1.1M 59.6K 37
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
176K 11.8K 76
រឿងរ៉ាវ​ស្នេហា​របស់​កម្លោះ​ពីរនាក់ដែលកេីតឡេីងដោយការជួបគ្នាដោយចៃដន្យនៅThank you next world tour របស់Ariana grande ព្រោះ​ពួកគេ​សុទ្ធតែ​ជា​Arianatorដូចគ...
25.6K 4K 11
មិនថាប៉ុន្នានជាតិ ពេលវេលាដើរយូរប៉ុណ្ណា ក៏បងនៅតែទង្ទឹងរង់ចាំអូន ចាំអូនមកក្លាយជាគូរបស់បងយ៉ាងពេញសិទ្ធ ។ Main Characters : Kim Taehyung x Jeon Jungkook ...