ស្នេហ៍លោកជនពាល

By atochikuu

49.3K 5.8K 446

« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី... More

intro
ភាគ១ :
ភាគ2 :
ភាគ3
ភាគ4
ភាគ5
ភាគ6
ភាគ7
ភាគ8
ភាគ9
ភាគ10
ភាគ11
ភាគ12
ភាគ13
ភាគ14
Ep15
Ep¹⁶
Ep¹⁸
Ep¹⁹
Ep²⁰
Ep²¹
Ep²²
Ep²³
Ep²⁴
Ep²⁵
Ep²⁶
Ep²⁷
Ep²⁸
Ep²⁹
Ep³⁰
Ep31
Ep³²
ភាគ³³
ភាគ³⁴
ភាគ³⁵
ភាគ³⁶
ភាគ³⁷
ភាគ³⁸
ភាគ³⁹
ភាគ⁴⁰
ភាគ⁴¹
ភាគ42
ភាគ43
ភាគ⁴⁴
ភាគ⁴⁵
ភាគ⁴⁶
ភាគ⁴⁷
ភាគ48
ភាគ⁴⁹
ភាគ⁵⁰
ភាគ⁵¹
ភាគ⁵²
ភាគ⁵³
ភាគ⁵⁴
ភាគ⁵⁵
ភាគ⁵⁶
ភាគ⁵⁷
ភាគ⁵⁸
ភាគ59
ភាគ60
ភាគ61
ភាគ62
ភាគ63
ភាគ64
ភាគ65
ភាគទី66
ភាគ67
ភាគទី68
ភាគ69
ភាគ70

Ep¹⁷

519 74 2
By atochikuu

Condo JM!!!
    « ហុឹម!!    »សម្លេងដកដង្ហើមធំលឺឡើងតាមដោយរាងកាយមាំរបស់ជុងគុកទម្លាក់ខ្លួនអង្គុយលើសាឡុងទាំងទឹកមុខតានតឹងពិបាកនិងបរិយាយដោយមានទូរស័ព្ទជាប់និងត្រចៀក។

*On Phone
« ម៉ាក់!!! ...... »សម្លេងជុងគុកប្រែជាស្រទន់ហៅសព្វនាមរបស់ម៉ាក់ខ្លួនទាំងខាំមាត់ខាងក្រោមរបស់ខ្លួន

« មិនបាច់ហៅម៉ាក់សម្លេងបែបនេះទេជុង!!កូនធំហើយមិនមែនជាក្មេងទៀតទេ »

« តែម៉ាក់!! »

« សុំម៉ាក់មួយខែម៉ាក់ក៏អោយ ឥលូវចង់យ៉ាងមិចទៀត??ជុង  »

« ...... »

« កូនមិនចង់បំពេញបំណងរបស់លោកប៉ាកូនទេហេ៎ស?... »

« ម៉ាក់តែវាមិនទាន់ដល់ពេលទេ!! »

« មិនទាន់?កូន25ឆ្នាំហើយយដឹងខ្លួនទេ?វាក៏ជាដំណែងរបស់កូនស្រាប់មិនចឹង? »

« ខ្ញុំដឹងតែខ្ញុំ--សុំពេលបន្ដិចទៀតបានទេ »

« ស្អែកម៉ាក់អោយFohanទៅទទួលកូន!! »

« ម៉ាក់!!!!!!... »

« ពេលនេះម៉ាក់និយាយស្រួលកុំជំទាស់អីជុង!!កូនប្រាកដជាស្គាល់ចរិកម៉ាក់ច្បាស់ហើយពិតទេ!!វាក៏សមល្មមសម្រាប់ពេលវេលាដែលកូនដើរទាត់ខ្យល់ចោលបែបនេះដែរ!!! »

« ............ »

« ស្អែកជួបគ្នា កូនសម្លាញ់!!! »ត្រឹមមួយប្រយោគ ខ្សែទូរស័ព្ទក៏ត្រូវកាត់ផ្ដាច់ដៃមាំទម្លាក់ទូរស័ព្ទចុះវិញទាំងផ្អែកក្បាលនិងបង្អែកសាឡុងសម្លឹងមើល
ពិដានពណ៍សស្អាតដូចនិងខួរក្បាលដែលទទេស្អាតរបស់គេពេលនេះវាសស្អាតគិតអីមិនចេះសូម្បីចុងក្រចក។ទាំងដែលស្អែកនេះគេក៏ត្រឡប់ទៅផ្ទះរបស់ខ្លួនវិញបន្ទាប់ពីដើរហើរអត់ប្រយោជន៍អស់រយះពេល1ឆ្នាំមកនេះ

« ហុឹម!!!ម៉ោង8ហើយ??.... »ជុងគុកបន្លឺឡើងទាំងភ្ញាក់ផ្អើលក៏ព្រោះតែចាំពាក្យសម្ដីរបស់ជីមីនមួយម៉ោងមុនថានិងខលត្រឡប់មកគេវិញ ។កែវភ្នែកមាំក៏អង្គុយសម្លឹងមើលកញ្ចក់ទូរស័ព្ទឥតព្រិចរងចាំជីមីនតែកន្លងផុតទៅអស់រយះពេលកន្លះម៉ោងទៅហើយទូរស័ព្ទខ្លួននៅមានទាន់រោទ៍ឡើងទៀត ជុងគុកដកដង្ហើមធំជាលើកទីប៉ុន្មានក៏មិនដឹងមុននិងសម្រេចចិត្តទាញទូរស័ព្ទផ្ញើរទៅកាន់អ្នកនៅជប៉ុន

< អោយហ្វូហានមកយកខ្ញុំយប់នេះតែម្ដងមកម៉ាក់!!!...... >

គេគិតត្រូវឬអត់ដែលសម្រេចចាកចេញនៅពេលនេះ??

គេដឹងថាវាខុស។តែមុននិងក្រោយគេនៅតែចាកចេញដដែលចាកចេញពេលនេះមិនបាច់អោយក្មេងល្អិតម្នាក់នោះដឹង មិនបាច់ឃើញមុខស្លូតដែលដក់ទឹកភ្នែកសូមអង្វរមិនអោយគេចាកចេញ គេដឹងថាជីមីនប្រាកដជាឈឺហើយក៏យំខ្លាំងពេលបាត់គេ។តែគេគ្មានជម្រើសពាក្យសន្យាបានមកដល់ គេក៏ឈឺដូចគ្នាដែលត្រូវឃ្លាតឆ្ញាយពីមនុស្សដែលខ្លួនស្រលាញ់ស្ទើរតែលេបតែពេលនេះមិនមែនជាពេលវេលាសាកសមដែលគេត្រូវបង្ហាញជីមីនទេ។ជីមីនជារបស់គេយ៉ាងណាក្មេងម្នាក់នោះនៅតែជារបស់គេដដែល ប៉ុន្តែពេលនេះទ្រាំឈឺរាងខ្លួនសិនក៏បាន។

« ត្រូវហើយវាមិនទាន់ដល់ពេលទេ!! »ជុងគុកបន្លឺឡើងម្នាក់ឯងមុននិងងើបក្រេសទៅកាន់់បន្ទប់បន្ទាប់មកក៏រៀបចំសម្លៀកបំពាក់ខ្លួនដាក់វ៉ាលីការចងចាំរូបភាពដែលគេមកនៅទីនេះដំបូងក៏លោតឡើងក្នុងខួរក្បាលរបស់គេ កែវភ្នែកក៏រលីងរលោងទ្រូងខាងឆ្វេងឈឺខ្ញាកដូចគេចាប់ច្របាច់គ្រាន់តែនឹកឃើញថាមិនបានឃើញស្នាមញញឹមដល់ស្រស់ស្អាតនោះម្ដងទៀត។

តែគេចាកចេញពេលនេះជាជម្រើសដល់ល្អ ពិតទេ??

បន្ទាប់ពីរៀបចំរួចរាល់ជុងគុកក៏បានផ្លាស់សម្លៀកបំពាក់ថ្មីដូចគ្នាគេសម្លឹងមើលជុំវិញបន្ទាប់មុននិងដកដង្ហើមធំហើយក៏ទៅអង្គុយលើកៅអីរៀនរបស់ជីមីនទាញក្រដាសសនិងប៊ិចមួយចេញមកនិងចាប់ផ្ដើមសរសេរពាក្យក្នុងចិត្តលើវាទាំង
អារម្មណ៍ច្របូកវច្របល់។
.....................
ROOM ....
« ប៉ាៗ!!! »សម្លេងតូចដូចកូនឆ្មាបន្លឺឡើងស្របនិងរាងកាយតូចដូចមនុស្សស្រីបង្ហាញខ្លួនក្នុងបន្ទប់សៀវភៅរបស់លោកប៉ាខ្លួន។ជីមីនញញឹមស្រស់មុននិងដើរទៅអង្គុយលើកៅអីទល់មុខប៉ារបស់ខ្លួនដែលកំពុងអង្គុយអានសៀវភៅផឹកតែក្ដៅៗ។

« មកហើយហេ៎ស កូនឆ្មា!!! »លោកផាកដាក់ពែងកែវចុះមុននិងសួរទៅកូនប្រុសពៅរបស់ខ្លួន

« បាទ ប៉ា!!ហៅខ្ញុំមកមានការអីឬ »

« គ្មានរឿងអ្វីធំធុំទេ គ្រាន់តែចង់ជជែកគ្នាលេងជាមួយកូន!! »

« អ្ហឹម!!ចឹងយើងនិយាយរឿងអីមុនទៅន៎?? »ជីមីនច្រត់ដៃនិងតុទ្រចង្ការបស់ខ្លួនងក់ក្បាលផ្នក់ៗយល់ពីបំណងប៉ារបស់ខ្លួនមុននិងបូញមាត់ជ្រួញចិញ្ចើមដូចកំពុងគិតថានិងនិយាយពីរឿងអ្វី..

« អ្ហឹម!!មិត្តភក្តិប៉ាស្គាល់សាលាមួយនៅអាមេរិចកូនចង់ទៅរៀនបន្ដពេលរៀនចប់ដែលទេ!?? »

« មិនទាន់ដឹងទេប៉ា!!.. »

« គិតមើលអោយហើយទៅនៅសល់ពេលតែមួយឆ្នាំទៀតកូនចប់ថ្នាក់វិទ្យាល័យហើយពិតទេ?? »

« បាទ ប៉ា!!! »

« ចឹងកូនស្រលាញ់ខាងផ្នែកអ្វី ?? »

« គឺ-កូនក៏មិនដឹងដែរ !»ជីមីនពេបមាត់បន្លឺឡើងទាំងដកដង្ហើមធំនេះគេរៀនថ្នាក់ទី11ជិតចូល12ទៅហើយនៅមិនទាន់ដឹងពីគោលបំណងរបស់ខ្លួននាពេលអនាគតទៀត គិតទៅជីវិតរបស់គេពិតជាអត់ន័យមែន!!

« មិនដឹងក៏មិនអី!!កូនមិនបាច់ធ្វើការតែម្ដងក៏បាន គ្រាន់តែនៅផ្ទះក៏មានលុយចាយរាប់មិនអស់ទៅហើយ!! »លោកនិយាយបែកលេងសើច

« កូនដឹង!!តែកូនមិនចង់ធ្វើជាក្មេងអត់ប្រយោជន៍សុីចាយតែកម្លាំងញើសឈាមលោកប៉ារហូតទេ »

« គិតបានច្រើនបែបនេះរាប់ថាល្អហើយ កូនឆ្លាត!!»

« កូនបា៉ឆ្លាតតាំងពីមកហើយ!!ហិហិ.. »

« អ្ហឹម....ចុះ......*'*!@&#+@... »បន្ទាប់ពីនោះទាំងពីរអ្នកឪពុកកូនក៏និយាយគ្នាបែកអូរហូរស្ទឹងមិនដឹងជាដល់ម៉ោងប៉ុន្មានទើបព្រមបែកផ្លូវគ្នាត្រឡប់មកបន្ទប់រាងខ្លួនវិញ។

« អឹម!!ម៉ោងដប់ទៅហើយ?? »ជីមីនទម្លាក់ខ្លួនដេកនិងលើកនាឡិកាមកមើលទាំងហួសចិត្តព្រោះវាម៉ោងដប់ទៅហើយ...
« ជេខេ!!! »សម្លេងតូចបន្លឺឡើងទាំងស្លាន់ស្លោរពេលនឹកឃើញដល់ពាក្យដែលខ្លួនបាននិយាយមុននិងរហ័សទាញទូរស័ព្ទមកមើល។តែស្នាមញញឹមសប្បាយចិត្តនិងធូរទ្រូងក៏បង្ហាញឡើងពេលឃើញសារដែលជុងគុកបានផ្ញើរមក

< រាត្រីសួស្តីអូនសម្លាញ់!!ពេលគេងកុំភ្លេចដណ្ដប់ភួយក្រាសៗអោយជិតខ្លួនណាគ្មានបងគេងអោបបែបនេះរងារស្លាប់ហើយ... សុបន្ដិល្អណាក្មេងឆ្នាស់!!បងគេងមុនហើយបេប៊ី បងស្រលាញ់អូន✨💜 »

« បងក៏ដូចគ្នាបងសម្លាញ់!!ស្អែកជួបគ្នាណា អូនស្រលាញ់បង...✨💜 »ជីមីនញញឹមសឹងរហែកមាត់មុននិងសរសេរសារទៅគេវិញហើយក៏ដាក់ ទូរស័ព្ទចុះបិទភ្លើងទម្លាក់ខ្លួនគេងដណ្ដប់ភួយជិតខ្លួននិងទទឹមរងចាំថ្ងៃស្អែកមកដល់និងបានជួបមនុស្សប្រុសជាទីស្រលាញ់របស់ខ្លួន។ទាំងមិនដឹងថាប្រុសដែលគេកំពុងតែនឹកនាពេលនេះកំពុងតែចាកចេញចោលគេនោះទេ :)

To be Continue!!!!

Continue Reading

You'll Also Like

68.4K 5.4K 1
BL one shot
975K 37K 84
မာန်ထက်လွှား ~ မင်းကို ​ဒေါ်​ဒေါ့်​ကြောင့် ငါအ​တော်သည်းခံ​နေရတာ ရွန်း​ဝေလ ​တော်​တော်စိတ်ပျက်ဖို့​ကောင်းတဲ့​ကောင်ပဲ ကျစ်! ရွန်း​ဝေလ ~ မင်းရဲ့ကံဆိုးမှု...