ស្នេហ៍លោកជនពាល

Door atochikuu

43.8K 5.4K 434

« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី... Meer

intro
ភាគ១ :
ភាគ2 :
ភាគ3
ភាគ4
ភាគ5
ភាគ6
ភាគ7
ភាគ8
ភាគ9
ភាគ10
ភាគ11
ភាគ12
ភាគ13
ភាគ14
Ep15
Ep¹⁷
Ep¹⁸
Ep¹⁹
Ep²⁰
Ep²¹
Ep²²
Ep²³
Ep²⁴
Ep²⁵
Ep²⁶
Ep²⁷
Ep²⁸
Ep²⁹
Ep³⁰
Ep31
Ep³²
ភាគ³³
ភាគ³⁴
ភាគ³⁵
ភាគ³⁶
ភាគ³⁷
ភាគ³⁸
ភាគ³⁹
ភាគ⁴⁰
ភាគ⁴¹
ភាគ42
ភាគ43
ភាគ⁴⁴
ភាគ⁴⁵
ភាគ⁴⁶
ភាគ⁴⁷
ភាគ48
ភាគ⁴⁹
ភាគ⁵⁰
ភាគ⁵¹
ភាគ⁵²
ភាគ⁵³
ភាគ⁵⁴
ភាគ⁵⁵
ភាគ⁵⁶
ភាគ⁵⁷
ភាគ⁵⁸
ភាគ59
ភាគ60
ភាគ61
ភាគ62
ភាគ63
ភាគ64
ភាគ65
ភាគទី66
ភាគ67
ភាគទី68
ភាគ69
ភាគ70

Ep¹⁶

481 69 2
Door atochikuu

1ខែក្រោយមក
កន្លងផុតមួយខែអ្វីៗក៏នៅដដែលមិនបានផ្លាស់ប្ដូរសូម្បីបន្ដិចតែអ្វីដែលមិនដដែលនោះគឺទាំងពីរអ្នកជីមីននិងជុកគុករិតតែស្រលាញ់គ្នាខ្លាំងលើសដើមសឹងតែបាត់មុខមិនបានទៅហើយ។ហើយខណះពេលនេះជីមីនក៏កំពុងអង្គុយក្នុងឡានទំនើបមួយគ្រឿងដែលកំពុរបរលើផ្លូវដល់ធំព្រមជាមួយព្រះអាទិត្យកំពុងអស្ដង្គតបញ្ចេញរស្មីពណ៍ទឹកក្រូចស្រស់ចេញមកយ៉ាងស្រស់ស្អាតធ្វើអោយអ្នកដំណើរផ្សេងសប្បាយរំភើបនិងទេសភាពដល់គួរអោយគយគន់ពេលនេះ។តែខុសអីតែក្មេងមាឌស្អិតជីមីនម្នាក់នេះមិនបានទៅយកទុកចិត្តខ្វល់ខ្វាយជាមួយព្រោះរវល់តែផ្ដោតអារម្មណ៍សរសេរសារទៅមិត្តប្រុសរបស់ខ្លួនបញ្ចាក់ថាគេមិនបាននៅសាលាទេព្រោះកូនចៅរបស់ប៉ាបានមកយកថ្ងៃនេះក៏ប្រហែលជាគេងនៅផ្ទះរបស់ខ្លួនហើយ។

« ហុឹម!!... »ជីមីនដកដង្ហើមធំនិងទម្លាក់ទូរស័ព្ទចុះបន្ដិចពេលសារដែលគេផ្ញើរទៅជុងគុករយះពេលដប់នាទីទៅហើយនៅតែមិនឃើញគេតបមកវិញ ឬគេកំពុងនៅតាមផ្លូវ?ឬក៏គេខឹងខ្លួន?ឬមានមូលហេតុផ្សេង?

« ជេខេ!!ប្រហែលកំពុងនៅតាមផ្លូវហើយ.. »ជីមីនខ្សឹបប្រាប់ខ្លួនតិចៗស្របពេលឡានបើកចូលទៅទីឃ្លាផ្ទះដែលខ្លួនធ្លាប់រស់នៅ កែវភ្នែកកូនឆ្មាសម្លឹងមើលជុំវិញទីឃ្លាទាំងបើកភ្នែកភ្លឹសៗព្រោះទីនេះវាប្លែកពីមុខឆ្ញាយមែនទែន។ស្នាមញញឹមព្រះខែក៏បង្ហាញឡើងលើផ្ទៃមុខតួចពេលឃើញផ្កាដែលគេបានដាំធំលូតលាស់ចេញផ្កាមកយ៉ាងស្រស់ស្អាត....

« អញ្ជើញចុះអ្នកប្រុសតូច!! »

« អរគុណ!!... »ជីមីនញញឹមគួរសមដាក់គាត់មុននិងចុះពីលើឡានដែលទ្វារចំហរស្រាប់ដោយស្នាដៃលោកអ៊ំតៃកុងឡាន ហើយក៏រត់ចូលផ្ទះដែលខ្លួនបានធំធាត់ឡើងនៅទីនេះត្រុយដូចជាកូនក្មេងបានទៅលេងសួនកម្សាន្ដ

« លោកប៉ា!!!..... »សម្លេងតូចដូចកូនឆ្មាបន្លឺឡើងហើយក៏រត់ទៅអោបលោកប៉ារបស់ខ្លួនដែលទើបតែចេញពីបន្ទប់សៀវភៅទាំងសប្បាយចិត្តក៏នឹកប៉ាខ្លាំងណាស់ដែរ។

« អាល្អិត!!ដាច់ចិត្តមកផ្ទះហើយហេ៎??... »សម្លេងមនុស្សចាស់តបមកវិញនិងលើកដៃមិនសូវជាជ្រួញរបស់ខ្លួនទៅអង្អែលសក់កូនប្រុសពៅបណ្ដូលចិត្តខ្លួនថ្នមៗពោរពេញទៅដោយក្ដីនឹករលឹក

« មិនមកមិចនិងបានបើកូននឹកប៉ាៗសឹងស្លាប់ទៅហើយ!!.... »ជីមីនពេបមាត់និងងើយទៅសម្លឹងមុខប៉ារបស់ខ្លួនដូចកូនឆ្មាខ្លាចម្ចាស់

« មើលសម្ដីចុះ!!បើប៉ាមិនអោយគេទៅយកស្មានតែកូនមានចិត្តមកលេងហេ៎?... »

« អួយ!!ប៉ាក៏ដឹងថាកូនរវល់រៀន... »ថ្ពាល់ក្រហមព្រឿងប៉ោងឡើងនិងថយក្រោយពីរជំហានចាប់កាន់ដៃធំរបស់ប៉ាខ្លួនក្រវីចុះឡើង..

« លេស!!... »

« ប៉ា!!!!!!... »រាងតូចបង្អូសសម្លេងយ៉ាងវែងនិងទម្លាក់ទឹកមុខចុះសឹង100ដឺក្រេពេលលឺសម្ដីប៉ារបស់គេ

« ហាសហា!!ជុប៎..ប៉ានិយាយលេងតា៎ »គាត់អស់សំណើចបន្ដិចមុននិងអោនទៅថើបសក់កូនប្រុសបន្ដិចហើយក៏និយាយឡើង« កូនឃ្លានឬនៅល្ងាចនេះប៉ាបានអោយអ៊ំចុងភៅធ្វើម្ហូបដែលកូនចូលចិត្តច្រើនណាស់!! »

« អា៎ កូននៅមិនទាន់ឃ្លានទេតែនឹករសជាតិអ៊ំចុងភៅដល់ហើយ!! »រាងតូចបន្លឺឡើងព្រមទាំងអោបដៃប៉ារបស់ខ្លួនដើរសម្ដៅទៅរកបន្ទប់ទទួលភ្ញៀវមុននិងដាក់ខ្លួនអង្គុយ

« អ៊ំចុងភៅរអ៊ូប្រាប់ប៉ារាល់តែថ្ងៃថានឹកក្មេងក្បាលខូច!! »

« កូនក៏នឹកៗអ្នកគ្រប់គ្នាដែលនៅទីនេះ!! »

« អញ្ជឹងក៏មកនៅផ្ទះវិញមក កូននៅខាងក្រៅក៏យូរណាស់ដែរហើយ »

« តែ ប៉ា- អឺ.... »ជីមីនអាក់សម្ដីមិនដឹងថាឆ្លើយយ៉ាងមិចល្អចិត្តមួយក៏ចង់មកនៅជាមួយប៉ានិងបងស្រីវិញតែចិត្តមួយទៀតក៏មិនចង់ឃ្លាតឆ្ញាយពីជុងគុកដូចគ្នា

« តែអី? »

« កូននឹកគ្រប់គ្នាតែកូននៅមិនទាន់ចង់ត្រឡប់មកវិញទេ!! »ស្របសម្ថីជីមីនក៏អោនមុខមិនដឹងថាពាក្យសម្ដីរបស់ខ្លួនខុសឬអត់ទេ

« ហេតុអី?កូនមានអ្វីលាក់ប៉ាមែនទេ?? »សម្លេងមាំរបស់ប៉ាជីមីនបន្លឺឡើងទាំងជ្រួញចិញ្ចើមតាមសម្លឹងមើលមុខកូនប្រុសរបស់ខ្លួន

« គ្មានទេប៉ា!!កូនគ្រាន់តែមិនទាន់អស់ចិត្តនិងការរស់នៅម្នាក់ឯង! »

« ប្រាកដទេ ជីមីន?? »

« ហេតុអីបា៉សួរបែបនេះ ប៉ាគិតថាកូនកហុក?? »
មុខតូចច្រមិចងើយសម្លឹងមុខប៉ាខ្លួនទាំងពេបមាត់ពេលមានអារម្មណ៍ថាពាក្យសម្ដីគាត់ប្លែកៗ។

« គ្មានទេ ប៉ាគ្រាន់តែសួរបញ្ជាក់!! »

« អញ្ចឹងប៉ាបងស្រីទៅធ្វើការមែនទេ?ពេលណាទើបគាត់មកវិញទៅ? »

« តាមធម្មតាគឺម៉ោង7ឯណោះ!! »

« អូ!!តែនេះទើបម៉ោងប្រាំនិង... »ជីមីនលើកនាឡិការបស់ជុងគុកអោយគេមកមើលទាំងពេបមាត់ពេលឃើញថាម៉ោងទើបតែប្រាំ

« អ្ហឹម!!វាក៏នៅសល់ពេលច្រើនប៉ាថាពេលនេះកូនទៅសម្រាកនិងសម្អាតខ្លួនសិនទៅរៀនមួយថ្ងៃល្មមល្អិតខ្លួនហើយ!! »គាត់ងក់ក្បាលតាមសម្ដីជីមីនហើយក៏អង្អែលក្បាលក្មេងល្អិតថ្នមៗ

« បាទបា៉!!អញ្ជឹងកូនទៅសិនហើយណា »ស្នាមញញឹមកូនឆ្មាស្ញេញឡើងមុននិងថើបថ្ពាល់ប៉ាខ្លួនមួយខ្សឹតនិងរត់ត្រុយឡើងទៅលើព្រមជាមួយស្នាមញញឹមមិនរបះពីផ្ទៃមុខដាក់អ្នកបម្រើគ្រប់គ្នាដែលកំពុងអោនមុខចុះគោរពគេគ្រប់គ្នា

*ក្រាក
ជីមីនបើកទ្វារបន្ទប់ដែលខ្លួនធ្លាប់រស់នៅទាំងធ្លាក់ទឹកមុខចុះបន្ដិចពេលនឹកឃើញអនុស្សាវរីយ៍ចាស់ៗដែលកើតឡើងនៅទីកន្លែងនេះ។

« ម៉ាក់!!! »ស្របសម្ថីតូចស្រទន់ទឹកភ្នែកក៏រលីងរលោងចង់ស្រក់មកពេលឃើញរូបថតម៉ាក់របស់ខ្លួននៅលើតុកំពុងញញឹមមកគេយ៉ាងស្រស់ស្អាតដូចបវកញ្ញា។ស្នាមញញឹមជូរចត់បង្ហាញឡើងស្របនិងដៃតូចលើករូបថតរបស់គាត់កាន់មិងអង្អែលមុខស្រស់របស់គាត់ថ្នមៗពោរពេញទៅដោយក្ដីនឹករលឹកជាខ្លាំង

« ម៉ាក់សុខសប្បាយទេ?ម៉ាក់កក់ក្ដៅទេពេលគ្មានកូននៅក្បែរបែបនេះ? »ជីមីមចោតសួររូបថតគ្មាន វិញ្ញាណមួយៗទាំងដឹងច្បាស់ក្នុងចិត្តថានិងគ្មានចម្លើយតបមកវិញតែគេគ្រាន់តែចង់ដឹងថាម៉ាក់របស់សុខសប្បាយឬអត់នៅឋានលើមានភាពកក់ក្ដៅឬអត់ពេលគ្មានគេ?!!ព្រោះគេវិញពិតជារងារៗពិតមែនពេលគ្មានគាត់នៅក្បែរចិត្តអោយតែនឹកឃើញគាត់ពេលណាទឹកភ្នែកក៏ចេះតែស្រក់ហូរមករហូតមិនដាច់ខ្សែ នឹកគ្រាដែលមានគាត់ក្បែរ!!!

« កូននឹកម៉ាក់ខ្លាំងណាស់!! »ជីមីនញញឹមស្រាលនិងដាក់រូបថតទៅលើតុក្បែរក្បាលដំណេកវិញហើយក៏លើកម្រាមដៃស្រលូនៗមកជូតវាសសម្អាតទឹកភ្នែកចេញពីថ្ពាល់ក្រពុំរបស់ខ្លួនព្រមទាំងដកដង្ហើមចូលនិងចេញវែងអោយធូរអារម្មណ៍បន្ទាប់មកក៏ដើរចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួន។និយាយទៅបន្ទប់របស់គេគឺនៅស្អាតចែងចាំងដដែលប្រហែលជាអ្នកបម្រើមកសម្អាតរាល់ថ្ងៃហើយ ....

30នាទីក្រោយ៚
រាងកាយតូចស្រលូនក្នុងឆុតអាវឃ្លុំដើរចេញពីក្នុងបន្ទប់ទឹកមកវិញព្រមជាកូនកន្សែងតូចក្នុងដៃសម្រាប់ជូតសម្អាតសក់សើមរបស់ខ្លួនភ្នែកក៏ក្រហមហើមតិចៗព្រោះអម្បាញ់មិញក៏លួចយំម្នាក់ឯងនិងហា៎......

រីង .... រីង
ចិញ្ចើមតូចជ្រួញចូលគ្នាពេលដាក់គូទអង្គុយលើពូកភ្លាមសម្លេងទូរស័ព្ទក៏រោទ៍ភ្លែតជីមីនដាក់កន្សែងចុះមុននិងរូតកាតាបយក ទូរស័ព្ទចេញមក មាត់តូចពេបបន្ដិចហើយក៏ទម្លាក់ចោលវិញបែរមកជូតសម្អាតសក់របស់ខ្លួនធ្វើមិនដឹង។ក៏ចង់អោយគេស្គាល់អារម្មណ៍ដែលរងចាំអ្នកផ្សេងម្ដង....

រីង⁵...រីង¹⁰...រីង²⁰....រីង...³⁰ ដង
ជីមីនញញឹមសមចិត្តពេលលឺសម្លេង ទូរស័ព្ទរោទ៍មិនឈប់កែវភ្នែកកូនឆ្មាបែរសម្លឹងមើលទូរស័ព្ទរបស់ខ្លួនមុននិងសម្រេចចិត្តលើកវាឡើងហើយក៏ចុចទទួល

*On Phone
« មីន!!ដាច់ចិត្តទទួលទូរស័ព្ទបងហើយ?? »គ្រាន់តែចុចទូរស័ព្ទភ្លាមសម្លេងទន់ហន់របស់ជុងគុកក៏បន្លឺឡើងភ្លាមៗដូចទ្រង់ក្ដៅក្រហលក្រហាយមិចមិនដឹង!!

« ......... »ស្ងាត់!!!ជីមីនមិនបានឆ្លើយតបព្រោះតែសមចិត្តដែលធ្វើអោយជុងគុកឆេះបានសម្រេច

« មីន?លឺបងនិយាយទេ? »

« ........ »ស្ងាត់!!!

« មីនកុំមកលេងសើចជាមួយបង!!អូនលឺបងនិយាយទេ?? »

« .............. »ស្ងាត់!!!

« អូនកើតអីឬមីន?ហេតុអីមិនតប?? »

« ........... »ស្ងាត់!!ប៉ុន្តែជីមីនកំពុងលួចសើចនៅក្នុងចិត្ត

« មីន!!ផាក ជីមីន អូនលឺបងនិយាយទេ? »

« ............ »ស្ងាត់!!!

« មីន!!អូនចង់អោយបងទៅរកអូនដល់ទីនោះហេ៎?? »

« ........... »ស្ងាត់!!!

« ............ »សម្លេងជុងគុកស្ងាត់បាត់ទៅមួយរំពេចធ្វើអោយជីមីនជ្រួញចិញ្ចើមនិងដក ទូរស័ព្ទចេញពីត្រចៀកមកមើលខ្លាចថាអ្នកខាងនោះចុចបិទតែអត់ទេ...

« ទៅណាហើយ?ឬក៏គេមកទីនេះមែន »ជីមីនលួចខ្សឹបៗម្នាក់ទាំងព្រមទាំងបើកភ្នែកធំៗទាំងភ្ញាក់ផ្អើលទើបសម្រេចចិត្តតបទៅជុងគុកវិញ

« ជេខេ???....»

« ដាច់ចិត្តតបហើយ??.. »

« អ្ហឹម!!ក៏ធ្វើលេងជាមួយបង ... »

« តែបងបារម្ហពីអូនពិតមែន!! »

« ហូយ!!មកពីកាលពីល្ងាចអូនខលទៅមិនលើកធ្វើអីសារក៏មិនតប!! »

« មកពីបងរវល់ក្មេងឆ្គួតមិនមែនធ្វើលេងដូចអូនទេ!!! »

« តែយ៉ាងណាអូនក៏បារម្ហពីបងដូចគ្នា!! »

« ហើយក៏ចង់សងសឹក?? »

« មែន!!!.... »

« ក្មេងអើយក្មេង!!! »

« អូនមិនមែនក្មេង!!... »

« ក្មេងហើយថាមិនក្មេងទៀ-អួយ.... »

« បងកើតអីជេខេ??.... »រាងតូចសួរទាំងអន្ទះសារពេលលឺសម្លេងស្រែករបស់អ្នកម្ខាងទៀត..

« អ្ហឹម!!គ្រាន់តែមុខកាំបិតបន្ដិចប៉ុណ្ណោះ អូនកុំបារម្ហអី!! »

« បងធ្វើអីបានមុតដៃ?ប្រអប់់ថ្នាំនៅលើធ្នើក្នុងផ្ទះបាយឆាប់យកលាបទៅ!! »

« បងដឹងហើយ!! »

« សួរថាបងកំពុងធ្វើអី?? »

« ចិតបន្លែដាក់ជាមួយមីតែប៉ុន្នឹង!! »

« ញាំមី?មិចមិនទិញម្ហូបឆ្អិនស្រាប់ញាំទៅ »

« ខ្ជិលចេញទៅក្រៅវិញ!!... »

« មានថ្ងៃណាដែលបងឧស្សាហ៍ដែរទេ?? »

« ហាហា..មិនដឹងដែរ!!និយាយអញ្ចឹងអូនពិតជាមិនមកខុនដូវិញមែនហេ៎? »

« អ្ហឹម!!ស្អែកថ្ងៃអាទិត្យក៏ប្រហែលមិនបានទៅវិញដែរ... »

« បងនឹកអូនស្លាប់ហើយ!! »

« នឹកក៏មករកអូនមក!! »

« អូនចង់អោយបងស្លាប់ហេ៌ស?? »

« ហាហា!!មកៗប៉ាអូនស្លូតទេ បន្ទប់របស់អូននៅជាន់ទី2បន្ទប់កណ្ដាលគេ!! »-,-

« ប៉ាអូនស្លូតតែអង្គរក្សប៉ាអូនអត់ស្លូតទេ!! »

« ហាសហា!!ស្រលាញ់អូនត្រូវតែក្លាហានបន្ដិចទៅ!! »

« បងក្លាហានស្រាប់ហើយគ្រាន់តែពេលនេះមិនទាន់ចង់ខ្វេះបេះដូងខ្លាទាំងមិនទាន់ចង់ដៃចង់ជើងទេ!! »

« ហាហា!!ប្រុសឆ្គួត..ពេលនេះបងកំពុងតែដោះអាវត្រូវទេ. »

« Waeeee!!ហេតុអីអូនដឹងអូនលួចភ្ជាប់កាមេរ៉េ សុវត្ថិភាពហេ៎ស?? »

« ឡប់មកពីវាជាទម្លាប់បងនិងហើយ!!អូនសួរព្រោះចង់អោយបងពាក់អាវវិញព្រោះយប់នេះវា
ចុះត្រជាក់! »

« បើខ្លាចបងរងារមកវិញមក!!! »

« អត់!!យប់នេះអូនទៅគេងជាមួយប៉ាៗ »

« អូនធំហើយនៅគេងជាមួយគាត់ទៀតហេ៎?? »

« ចុះវាយ៉ាងមិច??ប៉ាកូនរបស់អូនតែបែបនិងត្រូវថើបក៏ថើប!! »

« ចឹងបានន័យថាអូនធ្លាប់ថើបគ្នាជាមួយគាត់?? »

« អ្ហឹម!!ល្ងាចមិចនេះឯង!!... »

« ស្លាប់ហើយ!!! »

« បងក៏ភ្ញាក់ផ្អើលម្លេះ?? »

« មកពីបងមិនដែលឃើញ!! »

« ក៏ថើបគ្នាបែបឪពុកនិងកូនមានអីចំលែក?? »

« មិនចំលែកក៏មិនចំលែក!! »

« អ្ហឹមជេខេ??.. »

« បាទ??... »

« ពិននិងសិនហើយណាអូនរវល់បន្ដិចចាំម៉ោង8ចាំអូនខលទៅវិញ!! »

« អ្ហឹម!!បងរងចាំណា!! »

« បាយៗ ប្រុសឆ្គួត!! »

« ក្មេងឡប់!!! »ទឺត..ទឺត...សម្លេងទូរស័ព្ទត្រូវបានកាត់ផ្ដាច់អោយដោយដៃជីមីនមុននិងរាងតូចស្ទុះទៅបើកទូរយកសម្លៀកបំពាក់ចាស់ៗខ្លួនមកពាក់និងប្រញាប់ចេញទៅខាងក្រៅព្រោះអម្បាញ់មិញលឺសម្លេងដូចបងស្រីរបស់ខ្លួនមកវិញហើយទើបប្រញាប់បែបនេះ

*រំលង......
វេលាកន្លងផុតទៅប្រហែលមួយម៉ោងក៏ដល់ពេលវេលាស្រស់ស្រូបអាហារពេលល្ងាចខណះពេលនេះទាំងបីនាក់ឪពុកកូនក៏កំពុងអង្គុយមុខតុបាយដោយលោកផាកអង្គុយចំចំណុចកណ្ដាលនិងជីមីនអង្គុយខាងស្ដាំដៃគាត់ចំណែកបងស្រីជីមីនក៏អង្គុយខាងឆ្វេងដៃរបស់គាត់។

« មីន!!ញាំអោយច្រើនទៅនេះសុទ្ធតែជាម្ហូបរបស់មីនចូលចិត្ត!! »បងស្រីរបស់ជីមីនបន្លឺឡើងទាំងចាប់ម្ហូបដាក់ក្នុងចានរបស់ជីមីន

« បងមី...មួយៗបានហើយច្រើនបែបនេះមីនញាំមិចនិងអស់? »ថ្ពាល់ក្រពុំប៉ោងឡើងនិងពេបមាត់ដាក់បងស្រីពេលឃើញគាត់ចាប់ម្ហូបដាក់អោយគេច្រើនបែបនេះ

« ញាំមិនអស់ក៏ត្រូវតែអស់ដែរ នេះអ៊ុំចុងភៅធ្វើម្ហូបពៅមីនច្រើនណាស់ណា!!កុំអោយគាត់អន់ចិត្ត »លឺបែបនេះជីមីនក៏បែរទៅពេបមាត់ដាក់អ៊ុំចុងភៅដែលនៅឈរក្បែរនោះបម្រើការបន្ថែម គាត់ធ្វើច្រើនយ៉ាងនេះគេញាំទាល់តែបែកពោះស្លាប់ទៀតក៏មិនអស់ដែរ។

« កុំធ្វើមុខបែបនេះអីអ្នកប្រុសតូច អ៊ុំមិនអន់ចិត្តអ្វីទេអ្នកប្រុសញាំបានប៉ុណ្ណាក៏ប៉ុន្នឹងទៅ!! »អ៊ុំចុងភៅប្រញាប់តបមកវិញទាំងស្នាមញញឹមបញ្ជាក់ថាគាត់មិនបានទៅអន់ចិត្តអន់ថ្លើមអីជាមួយរឿងប៉ុន្នឹងទេ។

« បងយូមី លឺទេអ៊ំមិនថាអីទេចឹងឈប់ចាប់ម្ហូបដាក់អោយខ្ញុំទៀតទៅ!! »

« បងចង់អោយកូនញាំអោយបានច្រើន ព្រោះបារម្ភពីកូនមើលរាងកូនពេលនេះចុះមិនខុសពីចង្រិត
ទេ!! » លោកផាកលូកមាត់និងអង្អែលក្បាលកូនក្មេងជីមីនព្រមៗអោយប្អូនយល់ពីបំណងរបស់បងស្រីរបស់ខ្លួន..

« តែកូនពិតជាញាំអត់អស់មែន!! »

« ញាំមិនអស់ក៏មិនអីតែត្រូវញាំអោយច្រើនជាងក្នុងចាននេះ កុំញាំមួយញិបៗដូចកូនឆ្មា!! »

« បាទ....ប៉ា!!! »ជីមីនងក់ក្បាលហើយក៏ពេបមាត់ តែអ្នកគ្រប់គ្នាក៏ប្រែជាញញឹមវិញពេលឃើញភាពគួរអោយស្រលាញ់របស់ក្មេងម្នាក់នេះ..

« អ្ហឹម!!ក្មេងឆ្លាត ពេលញាំរួចទៅជួបប៉ាក្នុងបន្ទប់សៀវភៅណា!!.. »ស្របសម្ដីគាត់ក៏ថើបក្បាលជីមីនមួយដង្ហើមយ៉ាងយូរហើយក៏ដើរចេញទៅក្រោមទឹកមុខឆ្ងល់របស់ជីមីននិងសម្ដីរបស់គាត់

« បងមី ប៉ាហៅខ្ញុំទៅធ្វើអី? »កែវភ្នែកកូនឆ្មាបែរពីផែនខ្នងប៉ារបស់ខ្លួនបែរមកសម្លឹងមុខបងស្រីរបស់ខ្លួនឯងម្ដង

« បងក៏មិនដឹងដែរ!!តែឆាប់ញាំបាយបន្ដទៅចាំបងជូនទៅ!! »

« ទទួលបញ្ជាបងស្រី!! »ជីមីនញញឹមស្ញេញដាក់បងស្រីរបស់ខ្លួននិងបន្ដញាំអាហារជាមួយយូមីយ៉ាងសប្បាយសើចក្អាកក្អាយមិនឈប់ក៏ធ្វើអោយអ្នកបម្រើគ្រប់គ្នាឈរញញឹមបិទមាត់មិនជិត ព្រោះតាំងពីគ្មានអ្នកប្រុសតួចម្នាក់នេះផ្ទះក៏រាងស្ងប់ស្ងាត់គ្មានសម្លេងរញេរញៃសើចសប្បាយខ្ទរពេញផ្ទះដូចជាពេលនេះ។

To be Continue!!!

រឿងនេះវាអាចនិងភ្លាវច្រើនព្រោះខ្ញុំកែនិងកាត់សាច់រឿងច្រើនកាត់ពីមានដល់Season2មកមានតែSeason1វិញរញេរញៃខ្លាំងអញ្ជឹងសាច់រឿងពីដើមដល់ឥលូវវាអាចនិងមិនសូវចូលគ្នា។តែក៏សង្ឃឹមថាអ្នកទាំងអស់គ្នានិងយល់✨🤍

Ga verder met lezen

Dit interesseert je vast

527K 32.4K 42
#Unicode ရက်စက်လိုက်စမ်းပါ ဥပေက္ခာပြုလိုက်စမ်းပါ မုန်းလိုက်စမ်းပါ အဲ့လိုမာနခဲလေးကိုမှ စောက်ရမ်းချစ်မိနေတဲ့ ဒီလူကလဲ မ ရက်စက်လေ ပိုချစ်လေဆိုတာ တနေ့တခြာ...
839K 7.5K 21
အလြန္ရိုင္းပါတယ္ ဘာဗဟုသုတမွမရွိပါဘူး ကိုယ္စိတ္ကိုႏႈိင္ေအာင္ထိန္း wattpad ကိစၥ wattpad မွာထားခဲ႔ ဖင္မယားနဲ႔ ok အသက္မျပည့္ေသးရင္ ေဝးေဝးေဂ်ာင္း not for...
1M 48.6K 100
Taekook Dark One Shrot⚠️ 18Plus 21Plus Wraning Rating မဖတ္ခ်င္ေက်ာ္သြား❗️ Taekook Dark One Shrot⚠️ 18Plus 21Plus Wraning Rating မဖတ်ချင်ကျော်သွား❗️
654K 1.6K 8
ကလေးတေမဖတ်နဲ့ ဖတ်ရင်လည်း တိုးတိုးတိတ်တိတ်ဖတ် wattpadစာကိုwattpadမှာဘဲထားခဲ့ပါ ယူသွားမယ်ဆိုလည်းကိုတို့လိုလူတေရှိတဲ့နေရာဘဲယူသွားပါ