ស្នេហ៍លោកជនពាល

By atochikuu

43.9K 5.4K 434

« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី... More

intro
ភាគ១ :
ភាគ2 :
ភាគ3
ភាគ4
ភាគ5
ភាគ6
ភាគ7
ភាគ8
ភាគ9
ភាគ10
ភាគ12
ភាគ13
ភាគ14
Ep15
Ep¹⁶
Ep¹⁷
Ep¹⁸
Ep¹⁹
Ep²⁰
Ep²¹
Ep²²
Ep²³
Ep²⁴
Ep²⁵
Ep²⁶
Ep²⁷
Ep²⁸
Ep²⁹
Ep³⁰
Ep31
Ep³²
ភាគ³³
ភាគ³⁴
ភាគ³⁵
ភាគ³⁶
ភាគ³⁷
ភាគ³⁸
ភាគ³⁹
ភាគ⁴⁰
ភាគ⁴¹
ភាគ42
ភាគ43
ភាគ⁴⁴
ភាគ⁴⁵
ភាគ⁴⁶
ភាគ⁴⁷
ភាគ48
ភាគ⁴⁹
ភាគ⁵⁰
ភាគ⁵¹
ភាគ⁵²
ភាគ⁵³
ភាគ⁵⁴
ភាគ⁵⁵
ភាគ⁵⁶
ភាគ⁵⁷
ភាគ⁵⁸
ភាគ59
ភាគ60
ភាគ61
ភាគ62
ភាគ63
ភាគ64
ភាគ65
ភាគទី66
ភាគ67
ភាគទី68
ភាគ69
ភាគ70

ភាគ11

585 74 1
By atochikuu

*ព្រឹកថ្ងៃថ្មី ( 6 : 40am )

« ជេខេហ៎ា!!! រួចហើយឬនៅ??.. »រាងកាយតូចឈរផ្អែកខ្លួននិងទ្វារនិងគោះរាល់មួយនាទីម្ដង មាត់ក៏ស្រែសួររាងក្រាសដែលមាននាមជាសង្សារខ្លួនថ្មីៗដែលកំពុងនៅក្នុងបន្ទប់ទឹកមិនដឹងជាធ្វើអីបានយូរបែបនេះ....

« ចាំបន្ដិច!!រួចឥលូវហើយ.... »សម្លេងមាំលឺខ្ទរចេញមកវិញប្រាប់ទៅជីមីនដែលឈរមុខទ្វារសម្លឹងមើលនាឡិកានៅនិងដៃខ្លួនសល់តែ18នាទីទៀតដល់ម៉ោងគេចូលរៀនហើយ បើនៅតាមផ្លូវស្ទះចរាចរណ៍ទៀតមិនដឹងថាទៅទាន់ឬអត់ទេ ...

« តែជិតដល់ម៉ោងចូលរៀនហើយណា!!.. »

« ទុកពេលអោយបងប្រាំនាទីទៀតទៅ!!.. »

« ក៏បាន!!... »ស្របសម្ដីរាងកាយតូចក៏ដើរទៅដាក់ខ្លួនអង្គុយលើពូកវិញទាំងអោបដៃធ្វើមុខស្អុយសម្លឹងមើលទ្វារបន្ទប់ទឹកភ្លឹសៗរងចាំជុងគុកចេញមក....

មិនយូរប៉ុន្មានទ្វារបន្ទប់ទឹកក៏បើកឡើងបង្ហាញអោយឃើញរាងកាយមាំដើរចេញមកវិញទាំងមានសម្លៀកពាក់ជាប់ខ្លួនរួចជាស្រេច ជុងគុកញញឹមលួងចិត្តរាងតូចមុននិងបើកទូរយកអាវក្រៅខ្លួនចេញមក....

« បងធ្វើអីយូរម្លេះ??ដឹងទេថាសល់តែ10នាទីដល់ម៉ោងខ្ញុំចូលរៀនហើយ... »រាងកាយតូចច្រឡឹងងើបឡើងមុននិងរអ៊ូដាក់រាងក្រាសទាំងមុខមិនរីកហើយក៏បើកទ្វារចេញទៅក្រៅបាត់...

« អូៗ!!!...បងសូមទោស... »ជុងគុកប្រញាប់ពាក់អាវអោយរួចរាល់មុននិងរត់ចេញមកក្រៅរកជីមីនដែលកំពុងពាក់ស្បែកជើងបាតតារបស់ខ្លួន....

« សូមទោសហើយធ្វើអោយទៅទាន់ម៉ោងទេ?ខ្ញុំមិនចង់ឈរជើងមួយទៀតទេ... »បបូរមាត់ស្ទីកពេបចេញមកសម្លឹងមើលទៅសង្សាររបស់ខ្លួនដែលកំពុងពាក់ស្បែកជើងនៅក្បែរខ្លួន...

« ជ៎ុប...អារឿងជិះម៉ូតូជឿលើសង្សារអូនទៅ ត្រឹមតែប្រាំនាទីទេដល់សាលាហើយ!!.. »បាតដៃមាំក្រសោបមុខតូចពេញបាតដៃមុននិងថើបបបូរមាត់ក្រពុំមួយខ្សឺតនិងនិយាយលួងលោមហើយក៏បើកទ្វារចេញមកទាំងដៃកំពុងគៀកក
ជីមីន.....

« ខ្ញុំមិនចង់ងាប់ទាំងក្មេងបែបនេះទេ!!... »កែវភ្នែកកូនឆ្មាងាកសម្លក់មុខសង្ហាដែលកំពុងគៀកកខ្លួនទាំងមុខក្រម៉ូវ នេះតាមធម្មតាគឺគេជិះលឿនស្រាប់ទៅហើយនៅប្រើពេលដល់ដប់ទៅដប់ប្រាំនាទីចុះទម្រាំប្រើពេលត្រឹមប្រាំនាទីមិនមែនទៅដល់សាលាទេគឺទៅដល់ឋាននរកតែម្ដង។

« ហា៎...ក្រែងអូនថាពេលបងជិះម៉ូតូលឿនដូចឡើងឋានសួគ៌??... »សម្លេងសើចបន្លឺឡើងពេលនឹកដល់ពាក្យសម្ដីរបស់ជីមីនកាលពីល្ញាចមុននិងនិយាយបញ្ឈឺជីមីនស្របជាមួយនិងដៃចុច
ប៉ូតុងជណ្ដើរយន្ដអោយបើកឡើង....

« ក៏ចេះតែនិយាយទៅៗ!!... »ស្របសម្ដីរាងកាយតូចក៏ត្រូវជុងគុកគៀកចូលក្នុងជណ្ដើរយន្ដដែលមានតែគេពីរអ្នក...

« និយាយដើម្បីបានទៅ??.. »

« ក៏មែនហើយ!!.... »

« ក្មេងខូច!!.... »ដៃដែលគៀកករាងតូចកីលើកមកវាយក្បាលជីមីនថ្នមៗទាំងគ្រឺតខ្នាញ់មិនស្ទើរនិងអាមុខតូចច្រមិចមួយនោះ....

« ជេខេ??... »សម្លេងតូចឆ្មេខ្សឹបហៅឈ្មោះជុងគុកតិចនិងទាញជាយអាវគេអោយងាកមកមើលខ្លួនទាំងបើកភ្នែកភ្លឹសៗដាក់រាងក្រាសដូចកូនឆ្មា...

« យ៉ាងមិចឬ??.. »

« អូនអស់លុយចាយហើយ!!... »បបូរមាត់ក្រពុំពេបចូលគ្នាដាក់ជុងគុកទាំងធ្វើមុខកំសត់ដាក់រាងក្រាសដែលកំពុងគាំងនិងសម្ដីរបស់ខ្លួន....

« ហើយប្រាប់បងធ្វើអី??... »ជុងគុកសួរទាំងមិនយល់បើអស់លុយចាយមកប្រាប់គេធ្វើអី?ចង់សូម??ស្លាប់មិនខានទេបើបែបនេះ ..

« ចង់សុំលុយបងចាយនិងហ៎ា.... »រាងតូចញញឹមស្ញេញបញ្ចេញឆ្មេញដាក់រាងក្រាសទាំងចង់ស្ងួតជើងឆ្មេញយកចិត្តរបស់គេ...

« បងទើបតែឃើញកាតខ្មៅក្មុងកាតាបអូនថ្ងៃមុនទេ!!... »

« មានតែកាតតែអត់មានលុយផងនិង!!.. »ជីមីនដកដង្ហើមធំថ្ពាល់ក៏ប៉ោងឡើងទាំងមុខស្អុយប៊ែរ

« ហើយមិនខលសុំបា៉អូនទៅ??.... »ចញ្ចើមក្រាសជ្រួញចូលគ្នាព្យាយាមដេញជើងរាងតូចអោយទាន់ ថីគេមិនដឹងថាវាគ្រាន់ជាល្បិចរបស់ក្មេងម្នាក់នេះចង់ចាយលុយគេ មានកាតខ្មៅប៉ុណ្ណានៃអត់លុយ??វាមិនសម....

« អត់ទេចង់សុំបងវិញ!!ហិហិ... »ស្របសម្ដីដៃតូចក៏លើកឡើងអោបចង្គេះមាំញិក់ញក់ដាក់គេមិនឈប់

« គិតថាបងជាប៉ាអូនឬ??... »រាងក្រាសក្រវីក្បាលហួសចិត្តមុននិងព្រមទាញកាបូបពីក្នុង
ហោបោ៉វមកយករាប់អោយជីមីន...

« ពិតមែនហើយ!!ប៉ាៗស្ករនោះអីហឹសៗ... »ស្នាមញញឹមសប្បាយចិត្តបន្លឺឡើងទាំងសប្បាយចិត្តពេលឃើញគេដកកាបូបលុយចេញមក...

« អ្ហឹម!!! Sugar daddy...ឬ??... »

« ពិតមែនហើយបងដែរលឺទេ??អូនស្គាល់ពាក្យនេះតាមMangaដែលអូនអានហិហិ.. »

« បងលឺតែរហូតនិង!!.. »

« បងលឺតាមMangaដែរឬ??.. »រាងតូចផ្អៀងកងើយសម្លឹងមើលមុខសង្ហារបស់គេទាំងជ្រួញចញ្ជើម...

« អត់ទេបងលឺតាមរឿង!!.. »

« រឿង??រឿងអី??... »

« អឺ...គឺរឿង..-ពូតដូងយកខ្ទិះ... »ជុងគុកអាក់បន្ដិចពេលនឹកឃើញថាខ្លួននិយាយលើសលុបមុននិងចេះតែនិយាយអោយតែបានៗ...

« ហា៎ក...រឿងអីអូនមិនដែរលឺទេ??.. »ជីមីនលើកដៃអេះកញ្ជឹងកពេលលឺចំណងជើងរឿងនេះវាប្លែកខុសគេ....

« អូនចង់មើលទេ??.. »

« អឹម!!ចង់តា៎ស... »ជីមីនប្រញាប់ងក់ក្បាលយ៉ាងលឿន...

« ចាំពេលទំនេរចាំមើលពីអ្នកបង!!... »

« អឹម..ចាំថ្ងៃអាទិត្យនេះទៅល្អទេ??.. »រាងតូចទះដៃឡើងទាំងសប្បាយចិត្តពេលនឹកឃើញថាពេលបានមើលរឿងនោះទាំងមិនបានដឹងថាវាជារឿងអ្វី។។។*porn....និងហា៎...

« នេះចាយគ្រាន់ទេ??... »រាងក្រាសធ្វើមុខស្លឺមើលប្រតិកម្មជីមីនមុននិងហុចលុយមួយចំនួនទៅអោយជីមីនដើម្បីបំភ្លេចរឿងពូតដូងយកខ្ទិះអម្បាញ់មិញ។....

« អ្ហឹម!!គ្រាន់ អរគុណណាប៉ាៗស្ករ... »ជីមីនញញឹមស្ញេញទទួលយកលុយមកទាំងងើយទៅថើបថ្ពាល់គ្រើមរបស់គេមួយខ្សឺតស្របនិងទ្វារជណ្ដើរយន្ដបើកឡើងល្មម....

« អ្ហឹម..នេះសល់តែប្រាំនាទីទៀតដល់ម៉ោងចូលរៀនហើយ បងថាអូនគេចមួយម៉ោងសិនទៅ?!!... »ដៃមាំក៏ស្រវ៉ាគៀកករាងតូចចេញមកទាំងនិយាយប្រាប់ក៏ពិតបើទៅមានតែខកឈរជើងមួយតែប៉ុន្នឹង។

« អ្ហឹម...មិចនឹងអាច??... »ជីមីនជ្រួញចញ្ចើមមិនយល់ព្រមនិងសម្ដីរបស់ជុងគុកស្របពេលមកដល់ចំណតរថយន្ដល្មម...

« ឬអូនចង់ឈរជើងមួយ??.. »រាងក្រាសលើកចញ្ចើមឡើងមុននិងទាញមួកសុវត្ថិភាពមកពាក់អោយរាងតូចដែលពេបមាត់ឡើង....

« អត់ទេ!!... »ជីមីនក្រវីក្បាលតិចៗទាំងចង់យំបន្ដិចអីបន្ដិច...

« អញ្ចឹងខកមួយម៉ោងទៅ ចាំបងនាំទៅញាំ គុយទាវខរគោហ៎ា... » រាងក្រាសបន្លឺឡើងពេលពាក់មួកអោយជីមីនរួចរាល់មុននិងទាញមកពាក់ខ្លួនឯងវិញម្ដង...

« ពិតមែន??.. »

« បងកហុកអូនបានអីមកវិញ??.. »ជុងគុកតបវិញទាំងលើកចញ្ចើមដាក់រាងតូចហើយក៏ចាប់លើករាងកាយតូចតែមួយដាក់លើម៉ូតូមិនបាច់អោយជីមីនឡើងនាំតែហត់...

« អួយ..លួសប្រលឹងខ្ញុំអស់ហើយ..
ប្រុសឆ្គួត... »បាតដៃតូចវាយតិចៗលើទ្រូងរបស់គេបង្ហាញពីអាការះដែលខ្លួនភ័យអម្បាញ់មិញដែលនៅសុខៗខ្លួនប្រាណក៏ហោះឡើងដោយសារស្នាដៃមាំ...

« ហាហា...កុំអោយអូនហត់..អោបចង្គេះបងអោយជាប់លឺទេ??.. »ជុងគុកសើចឡើងមុននិងឡើងលើម៉ូតូហើយក៏ទាញដៃស្រលូនអោយជាប់ចង្គេះខ្លួនមុនមិងបញ្ជាឡើង...

« បាទ!!ដឹងហើយ... »ជីមីនតបវិញទាំងស្នាមញញឹមនិងអោបរិតចង្គេះមាំរបស់ជុងគុកជាប់ថែមទាំងផ្អែកក្បាលនិងខ្នងរបស់គេទៀតផង បន្ទាប់ពីនោះម៉ូតូធំរបស់ជុងគុកក៏ធ្វើដំណើរប៉ោលចេញទៅក្រៅយ៉ាងលឿន ...

....................

*ជប៉ុន.....

« ក្មេងម្នាក់នោះជាអ្នកណា?? »កែវភ្នែកមនុស្សចាស់ជ្រួញដាក់កូនចៅក្រោមបញ្ជានិងសម្លឹងឥតព្រិចទៅកាន់កញ្ជក់Laptopដែលបង្ហាញពីរូបកូនប្រុសរបស់ខ្លួនដែលបានពីកូនចៅ...

« ឈ្មោះផាក ជីមីន..ជាកូនប្រុសតែម្នាក់របស់លោក ផាក ដូយ៉ុង!!... »កូនចៅក្រោមឱវាទអោនមុខចុះមុននិងប្រាប់ទៅកាន់ម្ចាស់ស្រីរបស់ខ្លួន..

« ជាកូនអាចង្រៃនោះឬ??.. »គ្រាន់តែលឺឈ្មោះបុរសដែលគេស្អប់ដល់ឆ្អឹងកំហឹងក្នុងខ្លួនក៏កើនឡើងជាលំដាប់កែវភ្នែកមុតស្រួចសម្លក់ទៅកាន់រូបថតមួយផ្ទាំងទាំងក្ដៅចិត្តមិនតិច...

« បាទ..ម្ចាស់ស្រី.... »

« ចេញទៅ!!.... »

« គោរពលាម្ចាស់ស្រី... »កូនចៅក្រោមបញ្ជាក៏គោរពលាចេញទៅចុះពេលអោយម្ចាស់ស្រីសម្រួលអារម្មណ៍ដែលពុះកញ្ជ្រោលឡើងម្នាក់ឯង
ក្នុងបន្ទប់ស្ងប់ស្ងាត់....

*តុក...តុក....

អារម្មណ៍ដែលកំពុងក្ដៅក៏ត្រូវឡើងមួយកម្រិតទៀតពេលមានអ្នកមកគោះទ្វារ ម្ចាស់ស្រីបិទភ្នែកក្ដាប់ដៃនិងតុសម្រួលអារម្មណ៍មុននិងបញ្ជាអោយគេចូលមកទាំងសម្លេងស្រួយស្រទន់...

« អ្នកម៉ាក់??.... »សម្លេងមនុស្សប្រុសតូចបន្លឺឡើងតាមមាត់ទ្វារដែលលេចតែក្បាលចេញមកញញឹមស្ញេញដាក់ម៉ាក់របស់ខ្លួន...

« អ្ហឹម!!កូនមានការអីជាមួយម៉ាក់ឬ??.. »ម្ចាស់ស្រីញញឹមឡើងមុននិងងើបក្រេសពីកៅអីសម្ដៅទៅរកកូនប្រុសពៅរបស់ខ្លួន

« កូនចង់សូមម៉ាក់ចេញទៅក្រៅ... »កម្លោះតូចអោបដៃម៉ាក់របស់ខ្លួនមុននិងនិយាយឡើងសូមការអនុញ្ញាតពីអ្នកម៉ាក់សម្លាញ់....

« ទៅជាមួយអ្នកណា??.. »

« គឺ..ឈីគូ..ណាម៉ាក់... »

« ក្មួយឈីគូឬ...ទៅចុះម៉ាក់មិនហាមទេ !! »
ម្ចាស់ស្រីងក់ក្បាលយល់ព្រមភ្លាមពេលនឹកថាមនុស្សដែលកូនប្រុសខ្លួនទៅជាមួយគឺជាមនុស្សដែលគាត់ទុកចិត្តនិងស្រលាញ់បំផុត។

« ហូយ..ម៉ាក់ចិត្តល្អដល់ហើយនៀគ... »

« ក៏ព្រោះតែទៅជាមួយក្មួយ ឈីគូនោះអី!!... »

« ហេតុអីម៉ាក់ចូលចិត្តគូម្លេះ?? »កម្លោះតូចផ្អៀងកសួរអ្នកម្ដាយទាំងមិនយល់ពីចិត្តគាត់ថាហេតុអ្វីបានជាស្រលាញ់ឈីគូម្លេះ??...

« ក៏ព្រោះតែបន្តិចទៀតគេនិងក្លាយជាគ្រួសារតែមួយរបស់គ្រួសារយើងនោះអី.. »ស្របសម្ដីស្នាមញញឹមចុងមាត់ក៏លេចឡើងចេញមកទាំងពិបាកនិងស្មានថាគាត់គិតអ្វី....

« មានន័យយ៉ាងមិចម៉ាក់??.. »

« បន្ដិចទៀតកូននិងយល់ហើយ!!ពេលនេះប្រញាប់ទៅៗខ្លាចក្មួយឈីគូចាំយូរ!.. »ម្ចាស់ស្រីអោនទៅថើបថ្ញាសកូនប្រុសមួយដង្ហើមនិងនិយាយប្រញាប់អោយកូនប្រុសពៅគាត់ចេញទៅ...

« បាទ!!អញ្ចឹងកូនទៅហើយណា..ជ៎ុប.. »កម្លោះតូចថើបថ្ពាល់លាម៉ាក់ជាចុងក្រោយមុននិងរត់ចេញទៅទាំងក្រហេបក្រហបសប្បាយចិត្តក្រោមក្រសែភ្នែកមុតមាំរបស់អ្នកម្ដាយដែលកំពុងគិតអ្វីមិនដឹង។....

*កូរ៉េ... ( 7 : 20 pm )

ម៉ោងកាន់តែជ្រៅផ្ទៃមេឃក៏កាន់តែប្រែជាងងឹតនាំអោយមនុស្សមួយចំនួនកំពុងធ្វើដំណើរទៅកាន់ផ្ទះខ្លួនរៀងៗខ្លួនវិញ។ក្នុងនោះក៏មានគូរស្នេហ៍ថ្មីថ្មោងមួយគូរកំពុងជិះលើដងវិថីឆ្ពោះទៅកាន់កន្លែងដែលមានភ្លើងអំបូលព្រាលៗកំពុងបញ្ចាំង...

*ងឺត...

សម្លេងជាន់ប្រាំងម៉ូតូបន្លឺឡើងស្របនិងម៉ូតូធំមួយចតនៅក្រោមស្ពានមួយកន្លែង...

« បងនាំខ្ញុំមកទីនេះធ្វើអី???.. »ជីមីនសួរឡើងទាំងជ្រួញចញ្ចើមមិនយល់ថាប្រុសម្នាក់នេះគិតអីបានជានាំគេមកកន្លែងគ្មានមនុស្សបែបនេះ...

« មកលេង!!.... »ជុងគុកអស់សំណើចនិងមុខតូចច្រមិចមុននិងចុះពីលើម៉ូតូហើយលើករាងតូចអោយខិតទៅមុខអង្គុយបង្វែលខ្លួនមកក្រោយមុននិងគេលើកទៅអង្គុយលើម៉ូតូសារជាថ្មីដោយមានជីមីនអង្គុយច្រកគៀវពីមុខ...

« ហេតុអីធ្វើមុខបែបនេះ??ញញឹមបន្ដិចទៅ... »
ស្របសម្ដីបាតដៃមាំក៏ក្រសោបមុខតូចច្រមិចទាញមកថើបបបូរមាត់ស្ទីករបស់ជីមីនមួយទំហឹងទាំងក្រឺតនិងអាមុខតូចច្រមិចនោះជាខ្លាំង...

« រងារ!!... »ជីមីនពេបមាត់ឡើងមុននិងដកដៃគេចេញហើយប្ដូរទៅជាអោបកនិងជ្រប់មុខនិងចន្លោះករបស់ជុងគុកស្រូបយកភាពកក់ក្ដៅពីកាយមាំ

« បើរងារអោបមកអោយណែនៗទៅ!!.. »ស្របសម្ដីដៃមាំក៏រិតរង្វង់ដៃអោបចង្គេះតូចវិញពេញៗដៃ...

« កំពុងតែអោបហើយក៏កក់ក្ដៅទៀតផង!!.. »ចង្កាតូចដាក់លើស្មាមាំមុននិងនិយាយចេញមកទាំងពាក្យពិត អោយតែនៅក្បែរបុរសម្នាក់នេះពេលណាគឺថាអារម្មណ៍កក់ក្ដៅសាយពាសពេញខ្លួនតែរហូត....

« ជីមីន!!អូនស្រលាញ់បងខ្លាំងទេ??.. » ស្ងាត់បានបន្ដិចជុងគុកក៏ចាប់ផ្ដើមចោតសួរចេញមកទាំងសម្លេងខ្សឹបៗមិនសូវជាលឺ...

« អឹប!!អូនឆ្លើយយ៉ាងមិចល្អទៅ?ក៏អូននិងបងទើបតែស្គាល់គ្នាបានមួយខែពិតទេ?តែពេលនេះទាំងចិត្តទាំងបេះដូងអូនបានប្រគល់អោយបងអស់ទៅហើយពេលនេះអូនមិនចង់ឃ្លាតឆ្ញាយពីបងសូម្បីមួយវិនាទី!!បែបនេះហៅថាស្រលាញ់ខ្លាំងទេ??... »

« អ្ហឹម...ប្រហែលហើយព្រោះបងក៏បែបនោះដែរ!!.. »ជុងគុកងក់ក្បាលតិចៗនិងសម្ដីរបស់
ជីមីនមុននិងបាតដៃធំអង្អែលខ្នងជីមីនសើៗទាំងការគិតមិនដឹងហោះដល់ណា....

« ជេខេ!!សន្យានិងអូនបានទេថាបងនិងនៅក្បែរអូនជារៀងរហូតមិនថាមានរឿងអ្វីកើតឡើង!!.. »
រាងតូចដកខ្លួនចេញពីការអោបរបស់គេវិញមុននិងក្រសោបមុខសង្ហានិងនិយាយទាំងចង់យំ
សុខៗអារម្មណ៍ខ្លាចបាត់បង់ប្រុសម្នាក់នេះក៏កើតឡើងភ្លាមៗ....

« ប្រាកដហើយមិនថាមានរឿងអ្វីបងនិងនៅក្បែរអូនជារៀងរហូត!!បងសន្យាណាកូនឆ្មា... »

« អូនស្រលាញ់បង...អ្ហឹម.... »បញ្ចប់ប្រយោគ
ជីមីនក៏អោនទៅថើបបូរមាត់ស្ដើងរបស់ជុងគុកភ្លាមៗទាំងគ្មានជំនាញបានបន្ដិចរាងតូចក៏ដកមាត់ចេញមកវិញទាំងមានស្នាមញញឹមមុខក៏ឡើងក្រហម......

« តោះទៅវិញអូនរងារឡើងមុខក្រហមហើយ.. »
ជុងគុកនិយាយឡើងទាំងញោះនិងជីមីនអោយរិតតែក្រហមលើសដើម....

« ប្រុសឆ្គួត!!!...យំនេះផឹកស្រាទៀតទេ??.. »
ជីមីនខាំមាត់វៃទ្រូងមាំគេមួយដៃមុននិងបបួលគេផឹកស្រាដែលសល់កាលពីយប់មិញ...

« ផឹកទៀតហើយឬ??.. »

« អ្ហឹម...ស្ដាយលុយដែលខំទិញ... »

« ក្មេងប្រមឹក!!.. »រាងក្រាសនិយាយឡើងដោយការហួសចិត្តនិងក្មេងម្នាក់នេះមុននិងបញ្ឆេះម៉ូតូទាំងមានរាងតូចអង្គុយខាងមុខដូចកូនឆ្មា....

« អេ៎...អូនទៅអង្គុយខាងក្រោយវិញ.. »កាយតូចរើខ្លួនប្រាប់គេពេលឃើញថាគេបម្រុងនិងបើកចេញទៅទាំងមានខ្លួនកំពុងអង្គុយខាងមុខ...

« មិនបាច់ទេអង្គុយបែបនិងហើយ!!.. »បបូរមាត់ស្ដើងលោរទៅថើបថ្ពាល់ជីមីនមួយដង្ហើមមុននិងបើកម៉ូតូចេញទៅព្រមជាមួយកូនឆ្មាដែលកំពុងអង្គុយអោបគេក្រវៀនៗ....

ក្ដីសុខបែបនេះអាចមានរៀងរហូតដល់ថ្ងៃ
អវសាន្ដរបស់ពួកគេទេ???

To be Continue....

Continue Reading

You'll Also Like

222K 2.6K 9
មើលដោយការទទួលខុសត្រូវ បើមិនពេញចិត្តសូមកុំអានអី។អធ្យាស្រ័យបើមានពាក្យពេចន៍ណាលើសលួស🔞
1.1K 47 3
punishment type လေးပါ‌ ကြိုက်နှစ်သက်မှ ဖတ်ပါ
528K 32.4K 42
#Unicode ရက်စက်လိုက်စမ်းပါ ဥပေက္ခာပြုလိုက်စမ်းပါ မုန်းလိုက်စမ်းပါ အဲ့လိုမာနခဲလေးကိုမှ စောက်ရမ်းချစ်မိနေတဲ့ ဒီလူကလဲ မ ရက်စက်လေ ပိုချစ်လေဆိုတာ တနေ့တခြာ...
892K 35K 82
မာန်ထက်လွှား ~ မင်းကို ​ဒေါ်​ဒေါ့်​ကြောင့် ငါအ​တော်သည်းခံ​နေရတာ ရွန်း​ဝေလ ​တော်​တော်စိတ်ပျက်ဖို့​ကောင်းတဲ့​ကောင်ပဲ ကျစ်! ရွန်း​ဝေလ ~ မင်းရဲ့ကံဆိုးမှု...