ស្នេហ៍លោកជនពាល

By atochikuu

42.4K 5.2K 421

« មានមនុស្សដែលខ្លួនស្រលាញ់ហើយហេតុអីមិនប្រាប់?ទុកខ្ញុំជាមនុស្សល្ងង់រហូតដល់ក្លាយជាជនទីបីដោយមិនដឹងខ្លួនធ្វើអី... More

intro
ភាគ១ :
ភាគ2 :
ភាគ3
ភាគ4
ភាគ5
ភាគ6
ភាគ7
ភាគ8
ភាគ10
ភាគ11
ភាគ12
ភាគ13
ភាគ14
Ep15
Ep¹⁶
Ep¹⁷
Ep¹⁸
Ep¹⁹
Ep²⁰
Ep²¹
Ep²²
Ep²³
Ep²⁴
Ep²⁵
Ep²⁶
Ep²⁷
Ep²⁸
Ep²⁹
Ep³⁰
Ep31
Ep³²
ភាគ³³
ភាគ³⁴
ភាគ³⁵
ភាគ³⁶
ភាគ³⁷
ភាគ³⁸
ភាគ³⁹
ភាគ⁴⁰
ភាគ⁴¹
ភាគ42
ភាគ43
ភាគ⁴⁴
ភាគ⁴⁵
ភាគ⁴⁶
ភាគ⁴⁷
ភាគ48
ភាគ⁴⁹
ភាគ⁵⁰
ភាគ⁵¹
ភាគ⁵²
ភាគ⁵³
ភាគ⁵⁴
ភាគ⁵⁵
ភាគ⁵⁶
ភាគ⁵⁷
ភាគ⁵⁸
ភាគ59
ភាគ60
ភាគ61
ភាគ62
ភាគ63
ភាគ64
ភាគ65
ភាគទី66
ភាគ67
ភាគទី68
ភាគ69

ភាគ9

493 72 3
By atochikuu

Episode 9
_____________________

2 weeks more ....

4 : 30 pm

កន្លងអស់ទៅជាច្រើនថ្ងៃជីមីននរវាងជុងគុកនៅតែដដែលគ្មានផ្លាស់ប្ដូរអីបន្ដិច ត្រូវគ្នាមិនបានមួយនាទីស្រួលបួលក៏ឈ្លោះគ្នាបែកអូរហូស្ទឹងមិនដឹងដល់ណាខ្លះ។ បើនិយាយពីថ្ងៃរាងតូចដេញជុងគុកចេញវិញគឺថាវល់ពេញតែនិងព្រោះតែជុងគុកទាលុយខ្លួនវិញជីមីនមិនព្រមអោយ
ដូច្នេះជុងគុកក៏អត់ព្រមចេញដូចគ្នាសុទ្ធចិត្តនៅឈ្លោះគ្នាជាមួយក្មេងនេះអត់ប្រយោជន៍។ហើយខណះពេលនេះអ្នកទាំងពីរអ្នកក៏កំពុងអង្គុយលើសាឡុងក្រៅដេកបន្ទប់មុខទូរទស្សន៍ធំមួយដែលកំពុងបង្ហាញពីតួអង្គសម្ដែងរឿងយ៉ាងកំសត់ ដូចទៅនិងមុខតូចច្រមិចរបស់ជីមីនកំពុងយំអណ្ដឺត
អណ្ដកតាមព្រោះវាកំសត់ពេក ខុសស្រឡះពីទឹកមុខរបស់ជុងគុកដែលក្រញ៉ូវមើលមិនបានអ្នកណាទៅសប្បាយចិត្តទៅគេចង់មើលប៉ាល់ទាត់តែក្មេងម្នាក់នេះអត់ព្រមចង់មើលរឿងគេក៏ទុកចិត្តព្រមតាមតែអាមើលហើយនៅអង្គុយយំរង៉ូវៗជេរតួប្រុសក្បែរត្រចៀកគេទៀត។ចង់ប្រាប់ថាថ្លង់ណាស់សម្លេងតួរក្នុងទូរទស្សន៍ផងសម្លេងតួក្រៅទូរទស្សន៍ផងនៀគ ....

« ន៎ែ...យំស្អីក៏យំម្លេះគ្មានឃើញកំសត់ត្រង់ណាផង??... »ដោយថ្លង់ខ្លាំងពេកជុងគុកក៏ដាច់ចិត្តនិយាយទៅកាន់កាយតូចជីមីន ក៏វាពិតមែនគ្មានឃើញកំសត់ត្រង់ណាផងគ្រាន់តួប្រុសរៀបការចោលតួស្រីនិង?? .....

« មកពីលោកគ្មានបេះដូងចេះរំជើបរំជួលនិងហើយ..បើលោកវិញមានអារម្មណ៍បែបណាពេលមនុស្សដែលខ្លួនស្រលាញ់ទៅរៀបការនិងអ្នកផ្សេង??... »ជីមីនងាកឆ្វាបសឹងបាក់កទៅសម្លក់មុខសង្ហារបស់គេទាំងខឹងអាកំសត់ពិននិងថាអត់ទៀតប្រុសម្នាក់នេះគ្មានបេះដូងពិតមែន!!!

« មិចនិងយល់ទៅ??បើអត់ដែរមានប្រវតិ្តសង្សារការចោលផង?... »រាងក្រាសតបមកវិញហើយក៏ងៀកមកសម្លឹងមើលជីមីន មនុស្សអត់ធ្លាប់មានសង្សារការចោលផងអោយមានអារម្មណ៍ក្ដុកក្ដួលយ៉ាងមិចបាន?....

« អត់ដែរ!!យ៉ាងណាក៏រំជើបរំជួលក្ដុកក្ដួលអាណិតតួស្រីខ្លះដែរ តែលោកឯងនេះអត់បេះដូងពិតមែន!! »បបូរមាត់ស្ទីកខាំចូលគ្នាស្រែកកំហគដាក់រាងក្រាសទាំងមុខស្រមេមស្រម៉ោមទឹកភ្នែកទឹកសំបោរពាសពេញនិង...

« ហូយ..រំជើបរំជួលស្អីបើមិនបានមើលរឿងនិងផងនោះ??.. »

« អត់មើលយ៉ាងមិចខ្ញុំឃើញភ្នែកលោកសម្លឹង ទូរទស្សន៍មួយថ្ងៃហើយនោះ??... »ដៃស្រលូនទាញខ្នើយលើភ្លៅខ្លួនវៃបាំងៗលើសាឡុង ស្រែកចង្អុលមុខជុងគុកដែរកំពុងមើលមកគេយ៉ាងស្លឺ

« មើលតែទូរទស្សន៍មានបានមើលរឿងគេសម្ដែងក្នុងទូរទស្សន៍ឯណា??..»

« ហើយខំប្រឹងមកអង្គុយសំងុកធ្វើអីមួយល្ងាចនេះ??... »

« ក្រែងឯងមិនចឹងអោយខ្ញុំអង្គុយកំដរមើល?? »ជុងគុកតបទៅវិញទាំងខាំថ្គាមក្រើតខ្នាញ់និងក្មេងម្នាក់នេះជាខ្លាំង ជាអ្នកអោយគេមកអង្គុយកំដរខ្លួនឯងទេតែចាំមើលបន្ដិចទៀតទៅដឹងតែប្រកែកថាអត់ដើម្បីឈ្នះគេទៀតផងក៏មិនដឹង។

« ក៏មែន! តែបើលោកបដិសេដថាមិនចង់មើលតែមួយម៉ាត់ក៏ខ្ញុំអត់ហាមដែរ!!.. »រាងកាយតូចច្រឡោតឡើងដាក់គេរហូតដល់ខិតខ្លួនទៅក្បែរគេនិងវៃទ្រូងរឹងមាំគេមួយទំហឹងដោយមិនដឹងខ្លួន...

« ហើយឯងចង់យ៉ាងមិច??... »ដៃធំចាប់ក្រសោបកណ្ដាប់ដៃតូចដោយប្រើតែដៃម្ខាងមុននិងសួរឡើងបែបតាមសម្រួលវិញព្រោះនឹកឃើញថាបន្ដិចទៀតគេមានការត្រូវធ្វើ....

« យំតាមតួរក្នុងរឿងទៅ!!... »ចញ្ចើមស្ដើងជីមីនញាក់ដាក់គេមុននិងដាក់ខ្លួនអង្គុយស្រួលបួលវិញហើយក៏ទាញប៉ោមមួយផ្លែដែលជុងគុកញាំសល់មកខាំញាំធ្វើមិនដឹង...

« ឯងឡប់ឬឆ្គួត??អោយខ្ញុំទៅយំតាមតួររឿងនេះ??... »

« យំឬមិនយំ??... »ជីមីនសួរគេទាំងខាំមាត់និយាយមួយៗច្បាស់ៗចង់ប្រាប់ថាបើជុងគុកអត់ធ្វើតាមនិងត្រូវរបស់គេមិនខានទេ។

« អត់់!!!ចង់យ៉ាងមិច??... »មុខសង្ហាអោនទៅក្បែរមុខតូចច្រមិចដែលថ្ពាល់ឡើងប៉ោងដោយសារតែញត់ប៉ោមខ្លាំងពេក មុននិងនិយាយមួយៗច្បាស់ៗដូចដែរជីមីននិយាយមកកាន់គេ។

« អាឆ្គួត!!.... »ជីមីនរុញទ្រូងមាំគេចេញមួយទំហឹងមុននិងបែរទៅមើលទូរទស្សន៍វិញហើយក៏ជេរគេខ្សឹបៗមុននិងខាំប៉ោមមួយម៉ាត់ទៀតបន្លំស្នាមញញឹមដែរអៀនដោយសារតែទង្វើររបស់ជុងគុកអម្បាញ់មិញ ថ្ពាល់ក៏ចាប់ផ្ដើមក្រហមពេលនឹកដល់ផ្ទៃមុខសង្ហាដែរនៅទល់មុខខ្លួនខ្យល់ដង្ហើមក្ដៅភាយមកប៉ះសាច់មុខរបស់ខ្លួន។

« ហុឹស!!.... »ជុងគុកសើចឡើងពេលឃើញកាយវិការធ្វើអីមិនត្រូវរបស់ជីមីនមុននិងងើបក្រេសពីសាឡុងចូលទៅក្នុងបន្ទប់គេង ដោយមានកែវភ្នែកកូនឆ្មាតាមសម្លឹងមើលទាំងឆ្ងល់ ហើយក៏រិតតែឆ្ងល់ពេលឃើញរាងកាយមាំចេញមកវិញជាមួយអាវក្រៅធំរបស់គេនិងសោរម៉ូតូនៅនិងដៃ។

« លោកទៅណា??... »ជីមីនប្រញាប់បោះប៉ោមនៅនិងដៃចោលងើបឈរយ៉ាងរហ័សមុននិងស្រែកឡើងបង្អាក់ដំណើរមនុស្សមាឌធំដែលដើរហួសសាឡុងខ្លួន

« ទៅក្រៅ!!... »ជុងគុកបែរមកប្រាប់ជីមីនហើយក៏ទាញស្បែកជើងមកស៊ូក

« ដឹងតែទៅក្រៅហើយតែទៅកន្លែងណា??.. »រាងតូចខាំមាត់សម្លក់មុខសង្ហារបស់ជុងគុកទាំងខ្នាញ់ចង់ដាល់គេមួយដៃលេង សួរបែបនេះទៅឆ្លើយបែបនោះ

« ទៅប្រណាំងម៉ូតូជាមួយពួកអាស្រែខ្លះ!!យ៉ាងមិចចង់ទៅដែរ??.. »រាងសង្ហារបស់ជុងគុកទច់ដំណើរបន្ដមុននិងបែរមកលើកចញ្ចើមដាក់ជីមីន ដែលកំពុងដើរមកឈរទល់មុខគេ ហើយក៏សួរ
បញ្ឆួសព្រោះដឹងច្បាស់ថាក្មេងម្នាក់ឯងគ្មានថ្ងៃទៅជាមួយគេទេ។

« មែនហើយ!!ខ្ញុំចង់ទៅចង់ដឹងថាគេប្រណាំងរបៀបម៉េច!..ហិហិ.. »ស្នាមញញឹមកូនឆ្មាបញ្ចេញមកទាំងសប្បាយចិត្តដាក់ជុងគុក និងខំប្រឹងធ្វើភ្នែកម៉ក់ៗអោយគេអាណិត

« អត់ទេ!!វាគ្រោះថ្នាក់ណាស់នៅផ្ទះនិងហើយវាល្អជាង!!.. »រាងក្រាសបដិសេដយ៉ាងលឿនពេលលឺក្មេងម្នាក់នេះសូមគេទៅជាមួយ

« អត់ទេ!!ខ្ញុំចង់ទៅខ្ញុំចង់អង្គុយអោបចង្គេះលោកពេលលោកប្រណាំង!!ហិហិ »

« ឡប់សតិ!!ឯងដឹងថាវាមានគ្រោះថ្នាក់ទេ?ហើយឯងមិនខ្លាចស្លាប់ទេឬខ្ញុំជិះលឿនជាងរាល់ដង10ដងឯណោះ!! » ជុងគុកនិយាយដោយការហួសចិត្តជាខ្លាំងជាមួយជីមីន អាសូមទៅមើលវាធម្មតាទេនេះសូមទៅហើយនៅចង់ជិះជាមួយគេពេលប្រណាំងទៀត អត់ខ្លាចស្លាប់ទេ??ក្មេងអើយក្មេង

« ខ្លាចអី??សប្បាយសឹងអីពេលលោកជិះលឿនដូចបានហោះលើមេឃបានឡើងឋានសួគ៌អញ្ជឹង! ហិហិ..... »ជីមីននិយាយអោយតែវាបានៗដើម្បីអោយជុងគុកយល់ព្រមអោយខ្លួនទៅជាមួយ

« ....... »គាំង!!ជុងគុកឈរសម្លឹងមើលមុខតូចច្រមិចទាំងចង់បោកក្បាលនិងជញ្ជាំងអោយស្លាប់ក្មេងម្នាក់នេះចម្លែកខុសគេពិតមែន!!ស្អីគេៗជិះម៉ូតូលឿនសប្បាយ??ដូចហោះលើមេឃ??ឡើងឋានសួគ៌??ប្លែកៗខ្លាំងមែនទែន...

« ឯងក្ដៅខ្លួនហ៎េស??បានថាជិះម៉ូតូដូចឡើងឋានសួគ៌នោះ??.. »មិននិយាយតែមាត់ជុងគុកក៏ដាក់ដៃស្ទៀបថ្ងាស់ជីមីនពេលលឺសម្ដី
ចំលែកៗបែបនេះ

« ខ្ញុំអត់បានកើតអីទេ??ឃើញគេ?... »ស្នាមញញឹមកូនឆ្មាបញ្ចេញចេញមកហើយក៏ចាប់ដៃគេមកស្ទៀបករបស់ខ្លួនបន្ថែមបញ្ជក់ប្រាប់ថាគេអត់បានក្ដៅខ្លួនក្ដៅស្អីទេ....

« អូខេៗ..ក៏បានតែបើកើតអីកុំមកបន្ទោសខ្ញុំអោយសោះ... »ដៃមាំរហ័សដកចេញពីប្រលោះកជីមីនវិញមុននិងប្ដូរទៅជាចង្អុលមុខជីមីន

« បាទ!!..ដឹងហើយ... »

« ឆាប់មកអញ្ជឹង!!... »ស្របសម្ដីជុងគុកក៏បើកទ្វារចេញមកដោយមានជីមីនរត់ត្រុយៗតាមក្រោយពេលដើរទៅដល់រាងកាយមាំរបស់ជុងគុកក៏ចាប់ដៃគេអោប...

« ហិហិ.... »រាងតូចច្រឡឹងងើយទៅស្ញេញដាក់ជុងគុកសឹងស្ងួតជើងធ្មេញពេលដឹងថាគេមិនពេញចិត្តនិងអ្វីដែលខ្លួនកំពុងធ្វើ វាហួសព្រំដែនពីអ្នកដ៏ទៃពេកឬ??....

« ក្មេងឡប់ ... »សម្លេងមាំលួចប្រទិចជីមីនតិចៗក្នុងចិត្តពេលឃើញមុខគួរអោយស្រលាញ់ដូចកូនឆ្មារបស់ក្មេងម្នាក់នេះ ហើយក៏លួចញញឹមពេញចិត្តនិងទង្វើជីមីនដែរដើរអោបដៃគេធ្វើខ្លួនដូចប្រពន្ធដើរកាងប្ដី។ក្មេងម្នាក់នេះចូលចិត្តធ្វើអីចម្លែកៗ.....

*SKIP......

ចំណាយពេលត្រឹមតែ15នាទីម៉ូតូធំរបស់ជុងគុកក៏បានមកដល់ទីលានប្រណាំងម៉ូតូមួយដែលមានមនុស្សមួយក្រុមកំពុងអង្គុយរងចាំគេរួចជាស្រេច។...

« លោកឈប់ធ្វើអី??... »កាយតូចដែលអង្គុយក្រោយគេសួរឡើងទាំងមិនយល់ពេលជុងគុកឈប់នៅមុខជ្រកចូលទីលានហើយក៏ដោះមួកសុវត្ថិភាពគេចេញ...

« ពាក់ទៅ!!... »មួកដែរគេដោះចេញគេក៏យកមកពាក់អោយជីមីនដែរកំពុងតែមិនយល់និងទង្វើរបស់ជុងគុក គេអោយជីមីនពាក់ព្រោះមិនចង់អោយពួកនោះឃើញមុខជីមីនខ្លាចថាពួកវាមានបំណងមិនល្អប៉ងចាប់ជីមីនអ៊ីអញ្ជឹងទៅ ណាមួយការពារពេលប្រណាំងខ្លាចដួលព្រោះជីមីនអត់បានពាក់មួកមកទេ។

« ហេតុអី??ចុះលោកបានអីពាក់??.. »

« ខ្ញុំមិនអីទេ!!តែឯងពាក់ទៅកុំបើកកញ្ជក់ឡើងលឺទេ??..ហឹស... »ជុងគុកបើកកញ្ជក់មួកឡើងពេលពាក់អោយជីមីនរួចរាល់ ហើយក៏បង្ហាញអោយឃើញមុខតូចច្រមិចដូចកូនទាកំពុងពេបមាត់ដាក់គេ សម្លេងសើចក្នុងបំពង់កជុងគុកក៏បន្លឺឡើងដោយទប់មិនជាប់

« តែវាធំសឹងអី??... »កាយតូចពេបមាត់ឡើងដោយការង៉ក់ងរហើយក៏អង្រួនក្បាលតិចៗពេលមួកគេវាធំជាងក្បាលគេទៅទៀត រលុងក៏រលុង

« ពាក់ទៅកុំតវ៉ា!!ហើយប្រាប់ជាចុងក្រោយណាថាកុំបើកកញ្ជក់មួកឡើង!!... »

« ដឹងហើយ!!... »ជីមីនឆ្លើយបង្អូសសម្លេងយ៉ាងវែងអើយសែនវែងឌឺមនុស្សពូកែបញ្ជា

« ដឹងល្អហើយ!!ដៃអោបចង្កេះខ្ញុំអោយជាប់មក »
ស្របសម្ដីដៃមាំក៏ទាញកញ្ជក់មួកជីមីនបិទវិញហើយក៏ទាញដៃជីមីនដោយអោបចង្គេះគេ ខ្លួនប្រាណជីមីនក៏ទ្រេតទៅប៉ះនិងខ្នងរឹងរបស់គេ ម៉ូតូក៏ចាប់ផ្ដើមធ្វើដំណើរចេញទៅរកពួកនោះ....

*ងឺត....

ជុងគុកចាប់ប្រាំងមួយទំហឹងរហូតដល់ជ្រេពេលដល់កន្លែងពួកវានិងមានរាងកាយតូចជីមីនអង្គុយអោបចង្គេះគេយ៉ាងជាប់នៅពីក្រោយ។

« ហៃយ៉ា...ថ្ងៃនេះនាំអ្នកណាមកនិង??សង្សារ? »អាម្នាក់ទំនងជាមេគេហក់ចុះពីលើម៉ូតូគេមកក្បែរនិងម៉ូតូជុងគុកបម្រុងនិងទាញកញ្ជក់មួកជីមីនឡើងតែក៏ត្រូវដៃតូចវៃលើមួយទំហឹងអោយដកចេញវិញ....

« កុំប៉ះគេ!!.... »ជុងគុកគម្រាមតាមខ្សែភ្នែកមាំរបស់ខ្លួនទៅគូរសត្រូវដែលនៅនិងមុខមិនអោយប៉ះពាល់រាងកាយតូចច្រឡឹងដូចមនុស្សស្រីមួយនេះ...

« ហឹស!!ហួងហែងសម្បើមណាស់... »អាម្នាក់នោះថយខ្លួនចេញមកវិញទាំងអៀនខ្លួនហើយក៏សើចឡើងពេលឃើញពីភាពហួងហែងរបស់ជុងគុក របស់ពិបាកបែបនេះគេរិតតែចង់បាន។

« កុំសុាំញាំច្រើន..ចូលសាច់ការអោយលឿនៗមក!!... »សម្លេងជុងគុកប្រែជាមាំខ្លាំងដែរជីមីនមិនដែលលឺពីមុនមក ដៃមាំក៏មួលហ្គែម៉ូតូកញ្ឆក់ៗតិចៗដាក់ពួកវា...

« ហឹស!!ឥលូវយើងនិយាយពីសំណងវិញទៅ ...បើយើងចាញ់ឯង?.... »

« បើយើងឈ្នះឯងសំណងរបស់យើងគឺកុំអោយឯងមកបបួលយើងប្រណាំងទៀតអោយសោះ »ជុងគុក

« ក៏បាន!!តែបើយើងឈ្នះ.... »គេងក់ក្បាលនិងសម្ដីជុងគុកហើយក៏ធ្វើជាអង្អែលចង្កាសម្លឹងមើលជីមីនពីលើចុះពីក្រោមឡើងលើ...

« សំណងជាអ្វីក៏បានតែហាមជាគេ!!... »ជុងគុកគម្រាមទុកជាមុនពេលយល់ពីគោលបំណងរបស់វាជាអ្វី...បើមនុស្សម្នាក់នោះមិនមែនជាជីមីនគេមិនតវ៉ាទេតែនេះជាជីមីនហើយគេក៏គ្មានបំណងថាប្រណាំងឈ្នះដែរម្ដងនេះ។

« ក៏បានតែពេលប្រណាំងរួចចាំយើងប្រាប់តាមក្រោយ!!... »ស្របសម្ដីវាក៏ដើរទៅកន្លែងគ្នារបស់វាវិញហើយក៏ចាប់ផ្ដើមពាក់ស្រោមដៃនិងរបស់ការពារផ្សេងៗ...

« ជេខេ??ឯណាគ្នារបស់លោក??... »កាយតូចសួរឡើងទាំងខំសម្លឹងមើលឆ្វេងស្ដាំរកគ្នារបស់ជុងគុក

« គ្មានទេ!!.. »

« នេះលោក??គិតអីមកតែម្នាក់ឯងនេះក៏ឃើញថាវាមានគ្នាច្រើនប៉ុណ្ណា??.. »

« ម្នាក់ឯងឯណា??ក៏មកជាមួយឯងមិនមែនឬ??... »ជុងគុកនិយាយលេងសើចគ្មានអារម្មណ៍ថាភ័យខ្លាចអីបន្ដិច...

« មិនមែនជាពេលលេងសើចទេ ជេខេ!!បើវាចង់ធ្វើបាបពួកយើងជាការងាយស្រួលខ្លាំងណាស់ . »

« ឯងខ្លាច??បើខ្លាចដើរទៅផ្ទះវិញម្នាក់ឯង
ទៅ!!.. »

« ខ្ញុំនិយាយព្រោះតែបារម្ភមិនមែនខ្លាចទេ!! »
ជីមីនឆ្លើយទាំងខឹងជុងគុកបន្ដិចបន្ដួចសម្លេងក៏ចង់យំតែជុងគុកមើលមិនឃើញ គេខំមានចិត្ត
បារម្ហហើយនៅមកដេញគ្នាអោយទៅផ្ទះម្នាក់ឯងវិញទៀត។ប្រុសឆ្គួត...

« បារម្ហស្អី?វាធ្វើអីខ្ញុំមិនបានទេ!!.. »ជុងគុកជ្រួញចញ្ចើមឡើងហើយក៏តបវិញហីៗ ..

« ជឿជាក់សិនទៅ ចាំទឹកលេចដល់ច្រមុះចាំស្រែករកជំនួយ!!.. »ខ្លួនប្រាណតូចខិតថយក្រោយនិងកំហគគេតិចៗទាំងសម្លេងចង់យំខ្លាំងមែនហើយក៏ធ្វើអោយជុងគុកជ្រួញចញ្ចើមលើសដើមមុននិងទាញកញ្ជក់មួកជីមីនឡើងព្រោះពួកនោះវានៅ
ឆ្ញាយមើលមិនឃើញទេ។មុខតូចច្រមិចក៏បង្ហាញឡើងទាំងលួចយំម្នាក់ឯងស្ងាត់ៗធ្វើអោយជុងគុកហួសចិត្តមិនស្ទើរ...

« យំធ្វើអីក្មេងឆ្គួត!!..ឯងធ្វើបែបនេះវាអត់ដូច
បារម្ហពីខ្ញុំទេដូចជាឯងខ្លាចច្រើនជាង!!.. »

« មនុស្សឆ្គួតខ្ញ្ញុំយំព្រោះអន់ចិត្តនិងលោកដេញខ្ញុំអោយទៅផ្ទះវិញ អស់ចិត្តឬនៅ??.. »បាតដៃតូចវៃមួយទំហឹងទៅលើទ្រូងមាំរបស់គេហើយក៏សុខចិត្តទម្លាយប្រាប់ពីរឿងក្នុងចិត្តខ្លួនទៅកាន់គេទាំងហូរទឹកភ្នែកលើសដើម....

« ងររឿងនិងទេឬ??ខ្ញុំសូមទោសគ្មានចេតនាទេ!!... »ជុងគុកអស់សំណើចឡើងមុននិងក្រសោបមុខតូចហើយប្រើមេដៃជូតសម្អាតទឹកភ្នែកចេញពីថ្ពាល់ស្អាតរបសក្មេងពូកែង៉ក់ងរ...

« អាប្រុសឆ្គួត!!..... »

« បានៗ...អោបចង្គេះខ្ញុំអោយជាប់លឺទេ?ជិតដល់ពេលហើយ... »

« តែគេមានមួក លោកក៏គួរតែពាក់ដែរទៅ!! »

« អត់ទេ ឯងពាក់ទៅខ្ញុំមានវិធីរបស់ខ្ញុំហើយ!! »រាងក្រាសក្រវីក្បាលបដិសេដមុននិងទាញកញ្ជក់មួកជីមីនបិទវិញពេលឃើញអាម្នាក់នោះកំពុងជិះម៉ូតូមករកគេ ដៃមាំក៏ទាញដៃជីមីនអោយអោបចង្គេះខ្លួនជាប់...

« នៅញ៉ែគ្នាយូរទៀតទេ??.. »វាសួរឡើងពេលជិះមកដល់ កែវភ្នែកមាំជុងគុកតាមសម្លក់វាឥតព្រិចមុននិងជិះទៅកាន់ខ្សែលឿនដែរជាចំណុចចាប់ផ្ដើម..
« ខ្លាំងសិនទៅឯង... »គេតាមសម្លក់ម៉ូតូជុងគុកទាំងខឹងនិងអាចរិកអឿបែបនេះរបស់រាងក្រាសជុងគុកមិនស្ទើរចាំតែមើលទៅថ្ងៃនេះគេនិងយកឈ្នះអាម្នាក់នេះអោយបានមិនអោយបាក់មុខទៀតទេ..ហើយក៏ជិះទៅឈប់ទន្ទឹមនិងជុងគុក....

នារីសុិចសុីម្នាក់ក៏ដើរទៅឈរនៅជម្លោះកណ្ដាលរវាងម៉ូតូគេទាំរពីរអ្នកមុននិងលើកទង់ពណ៍សក្រវីឡើងហើយក៏ចាប់ផ្ដើមរាប់...

« 1,2........,3 ចាប់ផ្តើម... »*ង៉ោង....ង៉ោង....
គ្រាន់តែនាងនិយាយពាក្យថាចាប់ផ្ដើមចប់ម៉ូតូទាំងពីរក៏បង្ខំម៉ូលហ្គែមួយកប់ចេញទៅក្នុងល្បឿនលឿនខ្លាំង...ពួកអ្នកដែរអង្គុយមើលមិនតិចជាង20នាក់ក៏នាំគ្នាស្រែកហូរកញ្រែ្ចងឡើងមួយអស់សំឡេងនិងស្រែកហៅឈ្មោះអាម្នាក់ទៀតយ៉ាងខ្លាំងព្រោះតែសុទ្ធតែគ្នាពួកវានិងណា។

*ហូយ.....

សម្លេងដកដង្ហើមធំបន្លឺឡើងស្របគ្នាពេលជុំទីមួយជុងគុកបានឈ្នះមេរបស់ពួកវា ជុំទីពីរបានមកដល់មិនទាន់បានពាក់កណ្ដាលទីផងអាម្នាក់នោះក៏វ៉ាជុងគុកដាច់ព្រោះតែអាម្បាញ់មិញជុងគុកបន្ថយហ្គែពេលរង្វង់ដៃជីមីនរិតចង្គេះគេយ៉ាងណែនព្រោះតែភ័យខ្លាច

« យ៉ាងមិចហើយជីមីន??... »

« លោកឆ្គួតឬយ៉ាងមិចខ្ញុំមិនអីទេ ឃើញទេវាឈ្នះបាត់ហើយ!!.. »ដៃដែលអោបចង្គេះលើកឡើងវៃទ្រូងគេផឹបៗនិងស្រែកអោយគេបន្ដ ជុងគុកងក់ក្បាលហើយក៏ចាប់ផ្ដើមបន្ថែមការម៉ូលហ្គែវិញតែហួសពេលបាត់ទៅហើយជុំទីពីរវាឈ្នះខ្លួនហើយនៅសល់តែមួយជុំទៀតប៉ុណ្ណោះ

" លោកបងឈ្នះៗៗៗៗៗ... " សម្លេងស្រែកលាន់លឺពេលទីលានទាំងសប្បាយអរនិងការឈ្នះរបស់មេកើយរបស់ខ្លួន...

ជុងគុកដកដង្ហើមធំកែវភ្នែកមុតមាំសម្លឹងមើលទៅកាន់ផ្លូវខាងមុខឥតព្រិចមុននិងសម្រេចចិត្តលេងក្បាច់ចុងក្រោយរបស់គេ ពេលដឹងថាការប្រកួតម្ដងនេះគេជាអ្នកចាញ់។ ជុងគុកម៉ូលហ្គែមួយកប់មកហួសពីទីលានប្រកួតមកកាន់ជ្រកចេញចូលនៃទីលានសម្ដៅទៅខាងក្រៅ នេះជាលើកទីមួយដែលគេរត់ចោលការប្រកួតពាក់កណ្ដាលទីតែដើម្បីសុវត្ថិភាពកូនកម្លោះគេត្រូវតែធ្វើថោកបន្ដិចហើយ...

« វាលេងល្បិចហើយ...ឆាប់តាមវាអោយលឿន... »ម៉ូតូបួនដប់គ្រឿនចាប់ផ្ដើមរោទ៍ម៉ាសុីនដេញតាមម៉ូតូរបស់ជុងគុកដែលកំពុងបរលើដងវិថីដល់ស្ងាត់ម្នាក់ឯងក្នុងល្បឿនលឿនផ្ដាច់ប្រលឹង...

« ជេខេ..ពួកវាតាមមកហើយធ្វើយ៉ាង
មិចទៅ??.. »

« នៅអោយតែស្ងៀមៗទៅ!!... »កែវភ្នែកមាំមើលពួកវាតាមកញ្ជក់ម៉ូតូមុននិងម៉ូលហ្គែបន្ថែមតាមតែអ្វីដែលខ្លួនអាចធ្វើបានបើហ៊ានយឺតតែបន្ដិចងាប់របស់ពួកវាមិនខានទេ...

« ជេខេ...សូមទោសខ្ញុំនាំរឿងអោយលោកហើយ!!!... »ជីមីននិយាយឡើងស្របពេលទឹកភ្នែកគេហូរចុះមកដៃក៏អោបរិតគេកាន់តែណែនមុខក៏ខ្ទប់និងខ្នងគេ ក៏ដឹងថាជុងគុករត់ចោលការប្រកួតមកពីអ្វីគឺមកពីគេតែម្នាក់និងឯង។

*ង៉ោង....ផាំង.....ផាំង...

សម្លេងម៉ូតូលឺកាន់តែខ្លាំងមុននិងគ្រប់កាំភ្លើងបាញ់រះឡើងតែមិនមែនជាកាំភ្លើងរបស់ពួកតាមជុងគុកឬជុងគុកទេតែជាគ្រប់កាំភ្លើងរបស់មនុស្សមួយក្រុមដែលលេចចេញពីក្នុងព្រៃបាញ់រះទៅកាន់ពួកដែលតាមជុងគុកនិងជីមីន...

លឺសម្លេងកាំភ្លើងទាំងជីមីនទាំងជុងគុកបែរទៅមើលយ៉ាងលឿនក៏ឃើញមនុស្សមួយក្រុមកំពុងបាញ់រះការពារពួកគេទាំងពីរអ្នក ស្នាមញញឹមក៏លេចឡើងទៅផ្ទៃមុខពួកគេទាំងពីរអ្នក..

« ជុងគុកមានអ្នកមកជួយយើងហើយ!! »កាយតូចនិយាយដោយការសប្បាយចិត្តក៏ទាញដឹងថាជាគ្នារបស់បងប្រុសគេដែលតែងតែបញ្ជមកអោយមើលថែការពារខ្លួនពីចំណាយ។

« សប្បាយចិត្តបានហើយ កូនឆ្មា!!.. »រាងក្រាសតបវិញទាំងញញឹមស្រស់ដាក់ជីមីនស្របនិងម៉ូតូរបស់គេមកដល់ផ្លូវសារធារណៈដែលមានឡានម៉ូតូឆ្វាចឆ្វែងល្មម...

« ហិហិ ...... »*ជុប...កាយតូចអស់សំណើចរហូតដល់បាត់ភ្នែកមុននិងដោះមួកចេញពីក្បាលហើយងើបខ្លួនទៅថើបថ្ពាល់ជុងគុកមួយខ្សឺតនិងពាក់មួកសុវត្ថិភាពភាពនោះអោយរាងក្រាសដែលកំពុងបើកភ្នែកធំៗភ្លឹសនិងរឿងជីមីនថើបគេអម្បាញ់មិញវិញ។ចំណែកជីមីនបន្ទាប់ពីឆក់អាកាសថើបកូនប្រុសគេហើយក៏អង្គុយអោបចង្គេះមាំធ្វើមិនដឹង.......

( ជីមីនមិចទៅថើបកូនប្រុសគេចឹងកូន??😭)

To be Continue ✨

Continue Reading

You'll Also Like

42.4K 2.3K 12
[ 𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞 ] လူရှိုင်း x ရှေးရိုးစံ ကိုယ်စောင့်နတ်တောင် မသတီလို့ ကိုယ့်အနားမနေတာ ဒီကောင်လေးက သိပ်ကပ်တွယ်လွန်းတယ်။ (Z) လူရွိုင္း x ေရွးရိုးစံ...
279K 470 19
အောစာအုပ်တွေ စုပြီးတင်ပေးပါမယ်
171K 10.3K 47
ចន ជុងហ្គុក / គីម ថេយ៉ុង