ភាគ ២៦

719 39 0
                                    

រឿង #ម្ចាស់បេះដូង
ភាគ ២៦

«ចៅហ្វាយ ចៅហ្វាយ»សម្លេងរួមទាំងសម្រិបជើងធ្ងន់ៗរបស់ គ្រីស៍ បន្លឺឡើងលើឥដ្ឋសម្តៅទៅរកចៅហ្វាយដែលអង្គុយសោកសៅដែលនៅក្នុងការិយាល័យតែម្នាក់ឯងនោះហាក់ដូចជាមានរឿងអ្វីបន្ទាន់យ៉ាងចឹង
«......»ពេលដែល គ្រីស៍ ចូលមកដល់ខាងក្នុងនាយជាចៅហ្វាយបានត្រឹមតែក្រឡេកមើលគេរួចក៏ធ្វើជាមិនខ្វល់ក៏លើកកែវស្រាមកអកផ្តាច់ហាក់ដូចជាមនុស្សគ្មានវិញ្ញាណក្នុងខ្លួន ទើប គ្រីស៍ ដកដង្ហើមធំប្រញាប់រាយការណ៍ដំណឹងប្រាប់
«ចៅហ្វាយ បានដំណឹងពី យ៉ាហ្វី ហើយបាទ»សម្តីរបស់ គ្រីស៍ ហាក់ចាក់ចូលដល់ត្រចៀកបណ្តាលឲ្យខួក្បាលគេដំណើរការវិញម្តងទៀតគ្រាន់តែឮពីអ្វីដែលនាយជាកូនចៅនិយាយទើបរហ័សក្រោកឈរឡើងទម្លាក់កែវស្រាចុះយ៉ាងលឿន
«ឯងនិយាយពិតទេ?»ជីមីន ដើរវាងតុមកខាងមុខចំពោះមុខ គ្រីស៍ សួរដើម្បីបញ្ជាក់
«បាទ នៅមណ្ឌលសុខភាពមួយកន្លែង»
«ប្រញាប់នាំយើងទៅ»និយាយចប់នាយក៏ទាញអាវក្រៅមកពាក់ដើរចេញទៅចាំ គ្រីស៍ នៅក្នុងឡានមុនបាត់ទាំងទឹកមុខញញឹមសប្បាយចិត្តជាខ្លាំង បន្តិចទៀតគេនឹងបានជួបមុខនាងវិញម្តងទៀត គេក៏ឱបនាងឲ្យជាប់មិនឲ្យរត់ពីគេបានទៀតទេ។

មណ្ឌលសុខភាព...
រាងកាយក្រាស់ពីររូបរួមជាមួយអង្គរក្សប៉ុន្មានអ្នកទៀតបោះជំហានចូលទៅក្នុងមណ្ឌលសុខភាពតូចមិនសូវធំមួយកន្លែងតែអ្នកដែលអន្ទះសារជាងគេគឺ ជីមីន ដែលកំពុងតែរត់ផងដើរផងញញឹមផងព្រោះតែចង់ជួបមុខនាងនិងកូនបន្ទាប់ពីឮគ្រូពេទ្យប្រាប់ថានាងសម្រាលកូនរួចហើយ ដោយមានគ្រូពេទ្យម្នាក់ដើរនាំមុខ។
«បន្ទប់នេះលោក»គ្រូពេទ្យបន្ទាប់ពីនាំគេមកដល់ក៏ចង្អុលទៅទ្វារបន្ទប់ទើប ជីមីន រហ័សរុញបើកទ្វារចូលទៅខាងក្នុង តែអ្វីដែលគេឃើញគឺមានតែទារកតូចរុំក្រណាត់ពណ៌ទឹកប៊ិចក្រម៉ៅដែលកំពុងតែដេកលក់បៀមដៃ តែមិនឃើញមនុស្សស្រីដែលគេដេកនឹករាល់យប់ទៅវិញ នាងបាត់ទៅណា? ហេតុអីក៏ទុកកូនចោលបែបនេះ? ជីមីន ប្រញាប់លើកកូនមកបីជាប់ដៃសម្លឹងមើលថ្ពាល់ក្រហមៗក្រហាញៗដោយអត់នឹងគ្រឿតខ្នាញ់មិនបានទើបឱនថើបមួយខ្សឺត តែខ្សែភ្នែកក៏ក្រលៀសទៅប៉ះចំខ្សែដែលមានស៊កចិញ្ចៀនដែលពាក់ជាប់កកូនប្រុសក៏ប្រញាប់លើកមកមើលក៏ដឹងថាវាជាចិញ្ចៀនដែលគេឲ្យទៅ យ៉ាហ្វី នៅយប់នោះ។ ចិញ្ចើមក្រាស់ចាប់ផ្តើមជ្រួញចូលគ្នាកាន់តែភ័យបុកពោះទើបប្រញាប់បីកូនចេញទៅខាងក្រៅសួរគ្រូពេទ្យឲ្យបានច្បាស់
«អ្នកគ្រូពេទ្យ មនុស្សស្រីដែលសម្រាលកូននៅបន្ទប់នេះទៅណាបាត់ហើយ»ជីមីន បីកូនឱបជាប់ដៃដើរទៅសួរគ្រូពេទ្យស្រីម្នាក់ដែលដើរកាត់បន្ទប់មុននេះ
«គឺពេលដែលសម្រាលរួចក៏ឃើញចេញទៅជាមួយមនុស្សប្រុសម្នាក់ ដោយឲ្យខាងមណ្ឌលសុខភាពខលប្រាប់ដំណឹងទៅលោក ផាក ឲ្យមកទទួលកូនប្រុសទៅវិញ»អ្នកគ្រូពេទ្យនិយាយទាំងដកដង្ហើមញាប់ៗទម្រាំតែនិយាយកុហកបានល្អបែបនេះគាត់ទន្ទិញជិតមួយរយដងទៅហើយ គាត់ក៏មិនចង់កុហកដែរតែក៏គ្មានជម្រើសព្រោះ សៀន អាយឈីន ប្រើអំណាចមកគៀបសង្កត់ខាងមណ្ឌលសុខភាពទាំងមូលទៅហើយ
«ចុះអ្នកគ្រូពេទ្យស្គាល់បុរសម្នាក់នោះថាជាអ្នកណាទេ?»ជីមីន សឹងតែស្ទះទ្រូងស្លាប់ដកដង្ហើមសឹងតែមិនចង់ចេញបន្ទាប់ពីឮថានាងចេញទៅជាមួយមនុស្សប្រុសតែក៏ចង់ដឹងថាប្រុសនោះជាអ្នកណាទើបបន្តរសំណួរសួរទៅទៀត
«ខ្ញុំមិនស្គាល់ទេតែក៏ឃើញដូចជាស្និទ្ធស្នាលនឹងគ្នាណាស់ ហើយ...ហើយម្តាយក្មេងតូចនេះប្រាប់ទៀតថា...ឲ្យលោកយកកូនទៅវិញទៅមិនបាច់ចាំនាងទេ នាងជ្រើសយកជីវិតថ្មីជាមួយមនុស្សថ្មីហើយ»អ្នកគ្រូពេទ្យម្នាក់នោះនិយាយទាំងញ័របបូរមាត់តតាត់ប្រាប់ទៅគេ ជីមីន បន្ទាប់ពីឮអ្វីដែលគ្រូពេទ្យម្នាក់នោះនិយាយក៏ស្ងាត់ហាក់ដូចជាគ្មានពាក្យអ្វីនឹងតបវាឈឺអួលណែនរកអ្វីហាចេញមិនបាន
«បើ...បើអស់ការអីហើយ ខ្ញុំលាសិនហើយ»អ្នកគ្រូពេទ្យម្នាក់នោះប្រញាប់លា ជីមីន ចេញទៅទាំងក្នុងចិត្តគាត់ពោលពាក្យសុំទោសរាប់រយដងរាល់ពេលដែលគាត់និយាយកុហកពាក្យមិនពិតប្រាប់ទៅ ជីមីន បង្កាច់បង្ខូចនាងតូចគួរឲ្យអាណិតម្នាក់នោះ។
ជីមីន ខាំថ្គាមជាប់ដៃក្តាប់ណែនឡើងប៉ោងសរសៃខៀវស្រងាត់កែវភ្នែកក្រហមរងាល
«ទៅវិញ»នាយនិយាយតែពីរម៉ាត់ទៅកាន់អស់មនុស្សក្រោមឱវាទដែលឈរនៅខាងក្រោយមុននឹងបោះជំហានចេញទៅដោយដៃឱបកូនប្រុសដែលដេកលក់នោះចេញទៅ។

តាមផ្លូវត្រឡប់ទៅវិញ ជីមីន បីកូនប្រុសជាប់ដៃបេះដូងហាក់ខ្ទិចខ្ទាំស្រោចស្រង់លែងកើតពេលដែលនាងធ្វើបែបនេះដាក់គេ ស្រឡាញ់គ្នារាប់ខែនៅជាមួយគ្នារាល់ថ្ងៃមិននឹកស្មានថានាងជាមនុស្សស្រីបែបនេះទាល់តែសោះ។ មិនយូរប៉ុន្មានឡានក៏ឈប់ក្នុងបរិវេណអាផាតមិន ជីមីន ក៏ប្រញាប់បីកូនឡើងតាមជណ្តើរយន្តចូលទៅខាងក្នុងដោយដៃប្រឹងទះខ្លួនតិចៗដើម្បីលួងលោមឲ្យស្ងាត់បាត់យំ គេភ័យសឹងស្លាប់ ស្លន់ស្លោមិនស្ទើរ មនុស្សមិនដែលមើលក្មេងដល់ពេលមានកូនបែបនេះក៏មិនដឹងលួងយ៉ាងមិចបន់ឲ្យតែដល់បន្ទប់លឿនៗនឹងអាលឆុងទឹកដោះគោឲ្យបៅមើលក៏ដឹងទំនងជាឃ្លានខ្លាំងណាស់ហើយទើបយំមិនព្រមបាត់ដល់ថ្នាក់ក្រហមមុខងាំង។

«បើនាងដាច់ចិត្តទៅទាំងគ្មានស្តាយបែបនេះទៅហើយ យើងក៏គ្មានហេតុផលអីត្រូវនឹកនាមនុស្សស្រីស្គាល់មុខមិនស្គាល់ចិត្តដូចជានាងដែរ»ជីមីន និយាយដោយកែវភ្នែកក្រហមង៉ូវដៃកាន់ទឹកដោះគោបញ្ចុលកូនបៅរហូតដល់ដេកលក់។ ល្អបើនាងដាច់ចិត្តទៅទៅហើយគេក៏មិននៅត្រាំត្រែ រងចាំ ដេកនឹកមនុស្សស្រីផ្លែល្វាដូចជានាងនោះដែរ។

❦ម្ចាស់បេះដូង❦Where stories live. Discover now