ភាគទី ១២

1K 44 0
                                    

រឿង #ម្ចាស់បេះដូង
ភាគទី ១២

យប់កាន់តែជ្រៅនាងតូច យ៉ាហ្វី មិនព្រមចូលដេកនៅតែបន្តរអង្គុយចាំគេទាំងចុចទូរស័ព្ទខលទៅគេឥតឈប់ដោយកើតក្តីបារម្ភពេញបន្ទុកទាំងមិនគិតពីខ្លួនឯង ត្របកភ្នែកចាប់ផ្តើមទន់ មាត់ស្ងាបហមៗ ស្រីល្អិតផ្អែកក្បាលនឹងសាឡុងភ្នែកសម្លឹងមើលទៅមាត់ទ្វាររងចាំបុរសដែលនាងស្រឡាញ់ត្រឡប់មកវិញ យូរបន្តិចស្មារតីចាប់ផ្តើមរលត់ទប់ទល់លែងជាប់ក៏ទន់ភ្នែកដេកលក់ទាំងមិនដឹងខ្លួន។

ក្រឡេកមកមើលរាងសង្ហា ជីមីន វិញបន្ទាប់ពីប្រមូលយកក្តីសុខជាមួយ អាយឈីន រួចជាតិថ្នាំក្នុងខ្លួនក៏ចាប់ផ្តើមរលាយអស់នាយកទន់ភ្នែកដេកលក់ទាំងហត់នឿយពេញខ្លួន អាយឈីន បន្ទាប់ពីឃើញនាយដេកលក់បាត់នាងក៏ញញឹមទាញខ្លួនគេមកឱបទាំងមានក្តីសុខព្រោះអ្វីដែលនាងចង់ឲ្យកើតឡើងបានសម្រេចទៅហើយ។ យប់រំលងអាធ្រាត ជីមីន ចាប់ផ្តើមបម្រះខ្លួនត្របកភ្នែកចាប់ផ្តើមបើកឡើងបន្តិចម្តងៗរហូតដល់ឃើញរាងកាយរបស់គេកំពុងតែស្ថិតនៅលើគ្រែក្នុងបន្ទប់ជាមួយ អាយឈីន ទាំងសភាពមើលមិនយល់តែនាយក៏អាចកាត់ន័យយល់បានថាមានរឿងអ្វីកើតឡើង ជីមីន ទាញនាឡិកាដែលនៅលើតុជិតគ្រែមកមើលក៏ឃើញថាម៉ោងមួយរំលងអាធ្រាតទៅហើយ ក្នុងខួរក្បាលក៏លោតឡើងឈ្មោះរបស់នាងតូច យ៉ាហ្វី ទើបធ្វើឲ្យគេប្រញាប់ប្រញាលចុះពីលើគ្រែរៀបចំខ្លួនដើម្បីត្រឡប់ទៅរក យ៉ាហ្វី វិញមិនដឹងថាពេលនេះនាងយ៉ាងមិចទៅហើយ រងចាំគេយូរប៉ុណ្ណា បារម្ភពីគេប៉ុណ្ណាទៅបើកុំតែគេឈ្លក់វង្វេងត្រូវថ្នាំសម្រើបរបស់ អាយឈីន ទេម្ល៉េះក៏គេមិនទុកមនុស្សដែលគេស្រឡាញ់ចោលដែរ។

"សៀន អាយឈីន! ចង្រៃយ៍"ជីមីន ក្តាប់ដៃដាល់ចង្កូតឡានទាំងខឹងជាមួយនឹង អាយឈីន ដែលធ្វើរឿងបែបនេះមកកាន់គេ។ ល្បឿនឡានឆ្ពោះនៅលើដងវិថីយ៉ាងលឿនស្លេវទោះជាយប់យ៉ាងណាក្តីក៏នាយនៅតែទៅវិញដើម្បីរកនាងតូច យ៉ាហ្វី គេមិនចង់នៅជាមួយ អាយឈីន ឡើយរឿងដែលកើតឡើងលើកនេះចាត់ទុកជាមេរៀនគេគ្មានថ្ងៃឲ្យរឿងដដែលៗនេះកើតឡើងដាច់ខាត។

គ្រាន់តែបើកឡានមកដល់ Apartment ភ្លាម ជីមីន មិនសាំញាំច្រើនរហ័សយកឡានទៅចតរួចក៏រត់សម្តៅទៅរក យ៉ាហ្វី យ៉ាងលឿនទាំងក្នុងចិត្តចាប់ផ្តើមភ័យខ្លាចថានាងនឹងខឹងឬសួរនាំអំពីមូលហេតុដែលគេត្រឡប់មកយឺត តើឲ្យគេបកស្រាយប្រាប់នាងបែបណាទៅ។ ទ្វារបន្ទប់ Apartment ត្រូវបើកឡើងដោយសារស្នាដៃ ជីមីន នាយសង្ហាចូលមកខាងក្នុងក៏ឃើញភ្លើងនៅបើក នាយបន្តរបោះជំហានទៅមុខគាំងដំណើរបញ្ឈប់ត្រឹមសាឡុងពេលដែលឃើញមនុស្សស្រីដែលគេស្រឡាញ់ដេកក្រសោបប្រាណខ្លួនឯងនៅលើនោះព្រោះតែឥទ្ធិពលនៃម៉ាសុីនត្រជាក់ទាំងដែលនាងគ្មានអ្វីដណ្តប់។ ជីមីន បន្ទន់ជង្គង់នៅចំពោះមុខនាងយកដៃទៅវៀសសក់ដែលធ្លាក់បាំងមុខនាងឡើងទើបពោលវាចាតិចៗថា
"សូមទោស! សូមទោសដែលទុកអូននៅម្នាក់ឯង"នាយឱនទៅថើបបបូរមាត់នាងមួយខ្សឺតមុននឹងលើកបីរាងកាយនាងឡើងសម្តៅទៅក្នុងបន្ទប់ ឃើញនាងបែបនេះក្នុងចិត្តគេកាន់តែស្រឡាញ់នាងខ្លាំងទ្វេរដង។

❦ម្ចាស់បេះដូង❦Where stories live. Discover now