ភាគទី ០៣

1.4K 79 0
                                    

រឿង #ម្ចាស់បេះដូង
ភាគទី ០៣

ឡានម៉ាកទំនើបស៊េរីចុងក្រោយចូលចតនៅបរិវេន Apartment មួយកន្លែងនៃទីក្រុងហុងកុង រាងសង្ហារបស់គ្រីស៍ក៏ប្រញាប់រត់ទៅបើកទ្វារឡានឲ្យចៅហ្វាយរបស់គេយ៉ាងលឿនព្រេាះដឹងទួនាទីច្បាស់ ជីមីន ឈានជើងចុះពីលើឡានឈរយ៉ាងពេញកម្ពស់របស់គេរួចទើបឱនមកនិយាយជាមួយស្រីតូចដែលធ្វើមុខឡេមឡាម ឡេឡឺមិនដឹងខ្យល់អីនេាះ
«មិចក៏មិនចុះមក?»ជីមីន ឈ្ងោកនិយាយទៅ យ៉ាហ្វីទាំងជ្រួញចិញ្ចើមចូលគ្នា មកដល់ហើយមិចក៏នៅតែមិនចុះនៅសម្លឹងឆ្វេងស្តាំរកអី?ឬក៏នាងចាំឲ្យគេអញ្ជើញដូចព្រះនាងសិនទើបយាងចុះ?
«អូ៎ ចាស៎»យ៉ាហ្វី ពេលដែលឮសម្លេងរបស់បុរសសង្ហានិយាយនាងក៏ភ្ញាក់ព្រឺតតែក៏រហ័សចុះយ៉ាងលឿន។

ជីមីន ដើរខាងមុខចំណែកឯ យ៉ាហ្វីនិងគ្រីស៍ដើរតាមពីក្រោយខ្នងរបស់គេជាប់ យ៉ាហ្វីសម្លឹងឆ្វេងស្តាំហាក់ធ្វើខ្លួនមិនត្រូវទីនេះធំណាស់សម្បូរតែមនុស្សសីុវីល័យឡូវឆាយមើលតែតាមការតុបតែងខ្លួនក៏ដឹង
«ធ្វើខ្លួនធម្មតាទៅមិនអីទេ»គ្រីស៍ ដែរកំពុងតែដើរជិតនាងក៏និយាយទៅកាន់ស្រីស្រស់ខ្សឹបៗទាំងស្នាមញញឹមព្រេាះតែឃើញទឹកមុខរបស់នាងហាក់ដូចជាភ័យ
«ចាស៎»យ៉ាហ្វី ក៏ងើយទៅឆ្លើយជាមួយគេទាំងញញឹមតប មែននាងភ័យព្រេាះតែមើលទៅទីនេះសីុវីល័យសុទ្ធសឹងតែអ្នកមានឋានៈខ្ពស់និងអភិជននៅ នាងមិនដែលស្គាល់ហើយក៏មិនដែលឃើញនេះជាលើកទីមួយហើយដែលស្រីស្រស់បានមកជាន់កន្លែងបែបនេះទើបភ័យធ្វើខ្លួនមិនត្រូវ។ មិនយូរប៉ុន្មាន ជីមីននិងយ៉ាហ្វី ក៏ចូលមកដល់ខាងក្នុង Apartment ដោយគ្រីស៍នៅចាំខាងក្រៅ ទីនេះធំទូលាយការរៀបចំស្អាតទាក់ភ្នែកធ្វើឲ្យស្រីស្រស់អើតកចំហមាត់កោតសរសើរភាពស្រស់ស្អាតនៅទីនេះ
«ចាប់ពីពេលនេះតទៅនាងត្រូវធ្វើការនៅទីនេះឲ្យសមតម្លៃដែលខ្ញំុទិញនាងមក»ជីមីន វាចាទាំងមុខងាប់មិនញញឹមទឹកមុខគេស្ងៀមថ្មឹង
«ចាស៎ លោក»យ៉ាហ្វី ងក់ក្បាលយល់ព្រមតាមបញ្ជារបស់គេ ចំណែកជីមីនក៏មិននិយាយអីនាយឡើងទៅលើបន្ទប់ដើម្បីយកឯកសារបស់ទេរួចក៏ចេញទៅបាត់។

បន្ទាប់ពីជីមីនចេញទៅបាត់យ៉ាហ្វីក៏ចាត់ចែងសម្អាតទាំងបន្ទប់ទទួលភ្ញៀវ បន្ទប់គេងរបស់គេ និងចង្រ្កានបាយយ៉ាងស្អាតទម្រាំតែរួចថ្ងៃក៏បាក់រសៀលបាត់ទៅហើយទើបស្រីស្រស់ប្រញាប់ចូលចង្រ្កានបាយដើម្បីធ្វើម្ហូប
«គួរធ្វើអីល្អទៅ?»យ៉ាហ្វី ហើបបបូរមាត់ចោទជាសំណួរសួរមកកាន់ខ្លួនឯងនាងមិនដឹងថាប្រុសម្នាក់នេាះគេចូលចិត្តម្ហូបអ្វី រសជាតិអ្វី ខ្លាចថាធ្វើទៅមិនត្រូវមាត់គេប្រាកដជាស្តីថាឲ្យនាងព្រេាះមើលក៏ដឹងថាគេជាមនុស្សចូលចិត្តអ្វីដែលឥតខ្ចេាះល្អស្អាត មិនចូលចិត្តរញ៉េរញ៉ៃដែរ។ តែយ៉ាងណាស្រ៏ស្រស់ក៏ចាប់យកកាំបិតមកហាន់បន្លែនិងសាច់មកធ្វើម្ហូបដោយខានមិនបាននាងចេះតែធ្វើតាមខួរក្បាលនឹកឃើញរហូតដល់រួចរាល់។

❦ម្ចាស់បេះដូង❦Where stories live. Discover now