ភាគ ៥២

673 36 2
                                    

រឿង ម្ចាស់បេះដូង
ភាគ ៥២

រាងកាយសង្ហាកំពុងស្ថិតក្នុងបរិវេណបន្ទប់សិក្សាធំល្វឹងល្វើយ នាយអង្គុយលើកៅអីបង្វិលដោយក្នុងដៃមានកាន់ឯកសារមួយច្បាប់ទៀតផង បើតាមសម្លឹងមើលទឹកមុខក៏ហាក់នៅមិនស្ងប់សោះឡើយ
តុកតុក
សំឡេងគោះទ្វារពីខាងក្រៅបន្លឺឡើងមកមុននឹងបើកសន្សឹមៗឡើងរំលេចចេញរូបរាងស្រស់ស្អាតរបស់អាយឈីនដើរចូលមករកគេ
"ឮម៉ែដោះប្រាប់ថាបងមានការរកខ្ញុំ"អាយឈីនចូលមកស្របជាមួយស្នាមញញឹមសប្បាយចិត្តដែលមិនអាចលាក់បានព្រោះតាំពីរៀបការរួមរស់ជាមួយគ្នាមកគេមិនដែលសូម្បីតែមើលមុខនាងផងកុំថាឡើយហៅមកជួបបែបនេះ
"ត្រូវហើយ"ជីមីនក្រោកពីលើកៅអីដើរមកទល់មុខនាងស្របមកជាមួយនឹងឯកសារមួយច្បាប់មុននេះនៅក្នុងដៃរួចទើបហុចទៅឲ្យនាង អាយឈីនក៏ទទួលយកមកកាន់ទាំងមុីងមមាំងបែបមិនយល់សាច់ការទើបហូតវាមកមើល កែវភ្នែកក៏ចាប់ផ្តើមបើកធំៗ ដៃដែលកាន់ក្រដាស់ឯកសារក៏ញ័រតតាត់បន្ទាប់ពីមើលរួចក៏ដឹងថាវាជាលិខិតលែងលះដែលមានហត្ថលេខាជីមីននៅលើនោះជាស្រេច
"ទៀតហើយ?"អាឈីនងើបមុខសម្លឹងមកគេទាំងកែវភ្នែកក្រហមច្រាលក៏មានដក់ទឹកភ្នែកនៅក្នុងនោះដែរតែនាងក៏មិនយំនៅចំពោះមុខគេ បបូរមាត់ហើបមកសួរគេតិចៗ នាងចាំបានកាលពីបីឆ្នាំមុនគេក៏ធ្លាប់យកវាមកឲ្យនាងដែរតែនាងមិនព្រមហើយលើកនេះក៏មិនខុសពីបីឆ្នាំមុននាងក៏នៅតែមិនព្រមដូចគ្នា
"បងភ្លេចហើយហេស៎ថាបើពួកយើងលែងលះខ្ញុំនឹង..."ដោយឃើញជីមីនមិនតបអ្វីទើបអាយឈីនញញឹមចុងមាត់ទោះយ៉ាងណាគេនិងនាងលែងលះគ្នាក៏មិនដាច់ស្រឡះដដែល ព្រោះទ្រព្យសម្បិត្តពាក់កណ្តាលនឹងក្លាយជារបស់នាងតែនាងមិនទាន់ទាំងបញ្ចប់ប្រយោគផងជីមីនក៏ហាកាត់ភ្លាមៗ
"បានហើយ! ខ្ញុំមិនខ្វល់ដរាបណាយើងទាំងពីរគ្មានអេតាសុីវិល យ៉ាងច្រើននាងទទួលបានត្រឹមតែបន្តិចបន្តួចពីគ្រួសារខ្ញុំតែប៉ុណ្ណោះ"
"ទោះយ៉ាងណាបងកុំសង្ឃឹមថាបានហត្ថលេខាពីខ្ញុំ"នាងគ្មានថ្ងៃចុះហត្ថលេខាដោយងាយៗឡើយ នាងស្រឡាញ់គេណាស់នាងមិនអាចលែងលះជាមួយគេជាដាច់ខាត មិនអាចលែងលះបានឡើយ
"នាងទ្រាំដល់ពេលណា? ក៏ដឹងថាខ្ញុំមិនបានស្រឡាញ់នាង នាងរស់នៅរាល់ថ្ងៃមានសុភមង្គលដែរទេ? បានហើយអាយឈីនពួកយើងបញ្ចប់ត្រឹមនេះទៅ ទៅរកអ្នកណាល្អដែលស្រឡាញ់នាងពិតប្រាកដតែមិនមែនជាខ្ញុំ"ជីមីនយកដៃកាន់ស្មារនាងជាប់ទាំងសងខាងរួចទើបនិយាយបញ្ចុះបញ្ចូល គេក៏ដឹងថារាល់ថ្ងៃគេមិនដែលឲ្យតម្លៃនាងជាប្រពន្ធឡើយ គេមិនដែលស្រឡាញ់នាង គេក៏តាំងចិត្តខ្លួនឯងមិនឲ្យគម្រោះគម្រើយដាក់នាងតែគេធ្វើមិនកើតគ្រប់ពេញឃើញមុខមានតែភាពធុញទ្រាន់តែប៉ុណ្ណោះ ដូច្នេះហើយគួរតែបញ្ចប់ត្រឹមនេះដើររកសេចក្តីសុខរាងខ្លួន
"ទេ! អ្នកណាក៏មិនល្អស្មើបងដែរខ្ញុំស្រឡាញ់បង ខ្ញុំមិនលែង មិនលែងបងជាដាច់ខាត"អាយឈីនត្រសុលចូលទៅឱបគេជាប់ទាំងហូរទឹកភ្នែកដាបថ្ពាល់ មែនរាល់ថ្ងៃនាងរស់នៅគ្មានក្តីសុខទេតែក្នុងនោះក៏មានមួយផ្នែកតូចដែរ មួយផ្នែកតូចនៃសេចក្តីសុខដែលនាងអាចរស់នៅជ្រកដំបូលជាមួយគេឃើញមុខគេរាល់ថ្ងៃវាធំធេងខ្លាំងណាស់ហើយសម្រាប់នាង នាងសុខចិត្តស្ថិតក្នុងជីវិតបែបនេះក៏ប្រសើរជាងមិនបាននៅជិតគេដែរ
"ឈប់ល្ងង់ទៀតទៅអាយឈីន ខ្ញុំមិនបានស្រឡាញ់នាងទេ ស្តាប់ឲ្យច្បាស់មនុស្សដែលខ្ញុំស្រឡាញ់ជាយ៉ាហ្វី...ជាលី យ៉ាហ្វីតែម្នាក់គត់"គ្រប់សម្តីគ្រប់ពាក្យរបស់គេធ្វើឲ្យអាយឈីនស្វាងចែស តែនាងមិនបញ្ឈប់ត្រឹមនេះទេគេជារបស់នាងតែម្នាក់មីស្រីម្នាក់ណាក៏យកទៅមិនបានដែរ
"បងក៏ស្តាប់ពាក្យខ្ញុំឲ្យច្បាស់ដូចគ្នាថាខ្ញុំមិនលែង"នាងនិយាយទាំងទឹកមុខមាំទាំ ក្លាហានហ៊ានហែកក្រដាស់លែងលះនៅចំពោះមុខគេរហូតខ្ទក់ខ្ទិចមុននឹងបើកទ្វារចេញទៅបាត់
"ចង្រៃយ៍"បន្ទាប់ពីវត្តមានរបស់អាយឈីនចេញទៅជីមីនក៏ដាល់តុធ្វើការមួយដៃផាំងទាំងក្តៅចិត្តងំ។
"មីស្រីចង្រៃដោយសារតែនាងម្នាក់គត់ លើលោកនេះយើងនិងឯងមិនអាចនៅរួមគ្នាបានទេ"អាយឈីនដែលនៅក្រៅបន្ទប់ក៏និយាយម្នាក់ឯងទាំងក្តាប់ដៃណែនកែវភ្នែកក្រហមច្រាលចងគុំនំជាខ្លាំង ន័យសម្តីរបស់នាងមុននេះគឺលើលោកនេះបើមានវត្តមានរបស់នាងគឺត្រូវតែគ្មានវត្តមានរបស់យ៉ាហ្វីជាដាច់ខាត។
ក្រឡេកមកមើលជីមីនវិញម្តងបន្ទាប់ពីចេញពីបន្ទប់សិក្សារួចទើបចូលមកក្នុងបន្ទប់របស់ខ្លួនវិញមុននឹងដាក់ខ្លួនអង្គុយលើពូកក្បែរកូនប្រុសដែលដេកលក់យ៉ាងស្កប់ស្កល់នោះ ម្រាមដៃក្រាស់លើកជ្រោងសក់ឡើងទាំងតប់ប្រម៉ល់បំផុតខួរក្បាលក៏លោតឡើងតែរូបភាពរបស់យ៉ាហ្វីទើបអត់មិនបាននឹងទាញទូរស័ព្ទចុចខលទៅនាង
(ហាឡូ! បងមានការអីមែនទេ?)គ្រាន់តែឮសំឡេងទូរស័ព្ទភ្លាមនាងក៏លើកយ៉ាងលឿនបន្ទាប់ពីដឹងដល់លេខអ្នកដែលខលមក
"គ្មានអីទេបងគ្រាន់តែនឹកអូន ឲ្យបងទៅរកអូនយប់នេះបានទេ?"
(កុំអីល្អជាង បងនៅជាមួយជីហ្វីទៅគេក៏ប្រហែលជានឹកបងណាស់ ចំណាយពេលនៅជាមួយគេទៅកុំឲ្យគេមានអារម្មណ៍ថាឯកា)
"អូខេ តែថាអូនចង់មើលកូនប្រុសរបស់អូនទេ?"និយាយយល់ព្រមជាមួយនាងរួចជីមីនក៏ចុចបើកវីដេអូខលបង្វែរកាមេរ៉ាចំមុខរបស់ជីហ្វីដែលកំពុងតែដេកយ៉ាងទ្រមក់នោះ
"ជីហ្វីហ្អា ក្រោកឡើង"ដៃម្ខាងកាន់កាមេរ៉ាចំណែកឯម្ខាងទៀតលូកទៅឆ្កឹះទាញថ្ពាល់ប៉ោងៗរបស់កូនប្រុសធ្វើយ៉ាងណាដើម្បីរំខានការគេងរបស់គេ
"អ្ហឹក ប៉ាៗ"សំឡេងយំតិចៗបូករួមជាមួយភាពមមីមមើរទាំងងងុយគេងរបស់គេបន្លឺឡើងមុននឹងននាលពេញលើពូកខិតខ្លួនមកដេកពីលើរាងកាយអ្នកជាឪពុកបន្ថែមទៀត ទើបធ្វើឲ្យអ្នកជាម្តាយដែលកំពុងតែស្តាប់និងឃើញគ្រប់សកម្មភាពតាមរយៈកាមេរ៉ានោះញញឹឡើងត្រឹមឃើញកូននាងមានក្តីសុខនិងគួរឲ្យស្រឡាញ់ថ្នាក់នេះនាងមានក្តីសុខលើសលប់ពេកហើយ។

❦ម្ចាស់បេះដូង❦Opowieści tętniące życiem. Odkryj je teraz