ភាគ ៥៧

805 42 5
                                    

រឿង ម្ចាស់បេះដូង
ភាគ ៥៧

"ចាប់លើកវាបោះចូលទៅក្នុងបន្ទប់ដាក់ឥវ៉ាន់ទៅ"បន្ទាប់ពីឃើញជីហ្វីលែងកម្រើកសន្លប់ស្តូកស្តឹងទើបអាយឈីនក្រវាត់រំពាត់នឹងដៃចោលបញ្ជាទៅកាន់កូនចៅទាំងគ្មានក្តីអាណិតអាសូរដល់ក្មេងប្រុសខ្លួនតូចរបួសសុះពេញខ្លួននៅមុខសូម្បីតែប៉ុនចុងក្រចក ចំណែកពួកកូនចៅប្រុសរបស់នាងបន្ទាប់ពីឮបញ្ជាពីចៅហ្វាយស្រីបែបនេះទើបលើកបីរាងកាយទន់ល្អូករបស់ជីហ្វីឡើងទៅដាក់ក្នុងបន្ទប់ឥវ៉ាន់ដែលងងឹតស្លុងស្លុបនោះ។
ក្រឡេកមកមើលអ្នកដែលនៅខាងនេះវិញម្តង យ៉ាហ្វីក៏ត្រឡប់ទៅខនដូរបស់នាងវិញបន្ទាប់ពីជីមីនចេញទៅក្រុមហ៊ុនដូចគ្នា ស្រីតូចអង្គុយសំកុកលើកៅអីក្បែរមាត់បង្អួចចិត្តគំនិតក៏គិតស្លុងអន្លង់អន្លោចដល់ណាក៏មិនដឹងតែអ្វីៗហាក់ត្រូវកាត់ផ្តាច់ព្រោះត្បិតទូរស័ព្ទដែលដាក់នៅលើតុគៀនខ្លួនក៏ញ័ររង្គើរឡើងហាក់មានអ្នកណាផ្ញើសារអ្វីមកទើបប្រញាប់ចុចបើកមើលហើយអ្វីដែលនាងឃើញខ្លីបវីដេអូកូនប្រុសរបស់នាងដេកលើសាប មុខមាត់ស្លេកស្លាំងស្នាមរបួសមានពេញដងខ្លួនយំសសឹកយ៉ាងគួរឲ្យសង្វេកដែលផ្ញើមកដោយជនមិនស្គាល់មុខស្របជាមួយនឹងខ្លឹមសារមួយថា៖
(ចង់បានកូននាងទៅវិញ មកជួបយើងនៅផ្ទះជាយក្រុងដាច់ស្រយាលពីគេ ហាមប្រាប់អ្នកណាទាំងអស់សូម្បីតែប៉ូលីសជាពិសេសឪពុកអាក្មេងនេះបើមិនអញ្ចឹងត្រៀមយកខ្មោចកូននាងទៅវិញទៅ នាងមានពេលតែមួយម៉ោងប៉ុណ្ណោះ) បន្ទាប់ពីអានសាររបស់ជនអាណាមិករួចយ៉ាហ្វីចាប់ផ្តើមញ័រដៃទទ្រើក បេះដូងលោតដុកដាក់ព្រោះក្តីបារម្ភនិងភាពអាណិតអាសូរទៅកាន់កូនប្រុសរបស់ខ្លួន
"ហាមពួកឯងធ្វើអ្វីកូនខ្ញុំ"យ៉ាហ្វីតបទៅវិញទាំងញ័រដៃទទ្រើកមិនបាត់នៅឡើយ រួចក៏បម្រុងនឹងខលទៅប្រាប់ជីមីនតែក៏នឹកគិតដល់សារដែលផ្ញើមកមុននេះបើនាងហ៊ានតែប្រាប់ជីមីនពួកវានឹងដឹងជាមិនខានចំណែកកូនប្រុសនាងក៏គ្មានសុវត្ថិភាពដូចគ្នាទើបសម្រេចចិត្តទៅតែម្នាក់ឯង។
កន្លងទៅប្រមាណជាមួយម៉ោងយ៉ាហ្វីក៏បើកឡានមកដល់ទីតាំងដែលពួកវាបានផ្ញើមកពិតមែន ជើងទាំងគូរចាប់ផ្តើមបោះជំហានចេញពីក្នុងឡានដើរសម្តៅទៅរកបុរសមាឌធំពីរអ្នកដែលឈរយាមនៅនឹងមាត់ទ្វារចូល
"កូនខ្ញុំនៅឯណា?"មិនគិតសាំញាំយូរយ៉ាហ្វីក៏សួរទៅពួកវាភ្លាមៗ ទើបពួកវាប្រញាប់ដើរនាំយ៉ាហ្វីចូលទៅខាងក្នុង
"សួស្តី!"ស្រីស្រស់ក្នុងឈុតរ៉ូបពណ៌ខ្មៅក្រិបស្របជាមួយស្បែកជើងកែងចោទនិយាយសួស្តីទៅកាន់យ៉ាហ្វីទាំងញញឹមចុងមាត់យ៉ាងពិសពុល យ៉ាហ្វីសម្លឹងមើលមុខនាងមិនដាក់ នាងចាំបានស្រីម្នាក់នេះជាប្រពន្ធរបស់ជីមីនក៏ជាអ្នកដែលកូនប្រុសនាងហៅថាម៉ាក់ពេញៗមាត់នោះដែរ
"នាងត្រូវការអី? ហេតុអីធ្វើបាបគេ?"យ៉ាហ្វីស្រែកដាក់អាយឈីនទាំងក្តីមួម៉ៅបូករួមទាំងឈឺចាប់បុករុករានពេញដើមទ្រូងនៅពេលដែលឃើញសភាពកូនប្រុសក្នុងវីដេអូខ្លីបដែលផ្ញើមកមួយម៉ោងមុននោះ
"ហឹស! ត្រូវការអី? នាងសួរធ្វើភ្លើឬយ៉ាងមិច? បើមិនដោយសារតែនាងនិងអាក្មេងនរកនោះទេជីមីនអាចនឹងសុំយើងចែកផ្លូវទេ? គ្រប់យ៉ាងគឺដោយសារតែនាងនិងវាហើយអ្វីដែលយើងចង់បាននោះគឺឲ្យពួកឯងងាប់"អាយឈីនស្រាប់តែកញ្រ្ជោលចូលទៅចាប់យ៉ាហ្វីច្របាច់កមួយទំហឹងដៃទាំងមិនប្រណីដោយមានជំនួយពីកូនចៅរបស់នាងចាប់គ្រៀកយ៉ាហ្វីជាប់រហូតសឹងតែអស់ខ្យល់ទើបប្រលែងរាងកាយរបស់យ៉ាហ្វីក៏ដួលគ្រិបទៅលើដីមិនបង្អង់យូរក៏បន្ថែមសកម្មភាពហិង្សាទាត់ធាក់វាយដំទៅលើនាងបន្ថែមទៀតរហូតដល់ឆ្អែតឆ្អន់ចិត្តមុននឹងស្រែកបញ្ជាទៅកាន់កូនចៅម្តងទៀត
"ពួកឯងទៅយកកូនវាមក"បន្ទាប់ពីឮការបញ្ជារួចបុរសម្នាក់ក៏ចូលទៅយកជីហ្វីចេញពីបន្ទប់ដាក់ឥវ៉ាន់ចេញមក
"ជីហ្វី"យ៉ាហ្វីប្រឹងត្រដរស្រែកហៅកូនប្រុសតាមដែលអាចធ្វើបានមុននឹងរំកិលខ្លួនខិតទៅជិតយ៉ាងវេទនាព្រោះខ្លួននាងក៏ឈឺគ្រាំមិនស្ទើរដែរ
"ម...មីង"ភ្នែកតូចៗខំប្រឹងបើកឡើងបន្ទាប់ពីឮសំឡេងនរណាហៅខ្លួនអ្វីដែលគេឃើញគឺអ្នកមីងដែលគេស្អប់
"ទ្រាំណាកូន រឹងមាំណា"យ៉ាហ្វីខំប្រឹងក្រោកអង្គុយលើករាងកាយកូនប្រុសមកត្រកងជាប់ដៃនិយាយលើកទឹកចិត្តដោយដៃម្ខាងលើកអង្អែលមុខរលោងតាមដោយស្នាមទឹកភ្នែកនោះស្រាលៗស្របជាមួយនឹងនាងក៏យំចេញមកដូចគ្នា យំព្រោះអាណិត យំព្រោះខ្លោចចិត្តដែលឃើញកូនប្រុសក្នុងសភាពបែបនេះ
"ឈឺ...ឈឺណាស់មីង"សំឡេងស្អកៗបន្លឺឡើងពីបបូរមាត់ជីហ្វីតបទៅកាន់នាងវិញទាំងល្ហិតល្ហៃអស់ទាំងខ្លួនភ្នែកក៏រំពៃបិទជារើយៗទើបតម្រូវឲ្យអ្នកជាម្តាយស្លន់ឡើងមួយរំពេច
"អត់ទេ!ជីហ្វី អ្ហឹកៗ កុំបិទភ្នែកសម្លឹងមើលមកម៉ាក់មក"យ៉ាហ្វី ត្រកងរាងកាយទន់ល្អូករបស់កូនប្រុសជាប់រង្វង់ដៃព្យាយាមទះថ្ពាល់គេតិចៗនៅពេលដែលរង្វង់ភ្នែកកូនប្រុសកុំពុងតែព្យាយាមបិទ បេះដូងនាងកន្រ្ទាក់ស្ទើរតែរហែកដូចនៅពេលដែលឃើញស្នាមរបួសពេញលើប្រាណកូនប្រុសរបស់ខ្លួនទឹកភ្នែកស្រក់ឥតដាច់សែនខ្លោចចិត្តប្រៀបដូចជាភ្លើងកំពុងតែដុតរោលឆ្អើរសាច់ទ្រូងនាងទាំងមូល
"ខ្ញុំខ្លាច...ខ្ញុំឈឺណាស់មីង ពិបាកទ្រាំណាស់ អ្ហឹក"បបូរមាត់ស្ងួតរុឺងរបស់ ជីហ្វី ហើបនិយាយម្ហបៗរ៉ាយរ៉ាប់ពីភាពឈឺចាប់របស់ខ្លួនតិចៗស្តាប់មិនសូវឮព្រោះកម្លាំងក្នុងខ្លួនគេអស់រលីងទៅហើយ ភ្នែកក៏ចាប់ទន់ទៅៗដូចគ្នា
"អត់ទេកូនកុំបិទភ្នែក សម្លឹងមើលមកម៉ាក់មកកុំបិទភ្នែកអីម៉ាក់អង្វរកូនបើកភ្នែកសម្លឹងមកម៉ាក់មក អ្ហឹកៗ អ្ហាយ អត់ទេ"នៅពេលកូនប្រុសបិទភ្នែកជិតស្ងាត់មាត់ឈឹងនាងហាក់ឆ្លេឆ្លាធ្វើអ្វីមិនត្រូវបានត្រឹមតែស្រែកយំឱបកូនប្រុសប្រៀបដូចមនុស្សឆ្គួត ពេលនេះអាចធ្វើអ្វីបាន ពឹងអ្នកណាទៅ ពេលនេះនាងអាចលះបង់ជីវិតនាងក៏បានដើម្បីកូនប្រុសរស់
"នាងចង់បានជីវិតខ្ញុំណាស់ហេស៎ អញ្ចឹងក៏យកចុះ តែដោះលែងគេទៅគេនៅក្មេងមិនដឹងអ្វីឡើយគ្រប់យ៉ាងខ្ញុំជាអ្នកបង្ករ ខ្ញុំជាអ្នកជ្រៀតជ្រែកជីវិតគ្រួសារនាងដូច្នេះខ្ញុំជាអ្នកទទួលតែម្នាក់ឯងកូនខ្ញុំគ្មានកំហុសទេ"យ៉ាហ្វីស្រដីទៅកាន់ស្រីស្រស់សែនកំណាច ចិត្តបិសាចទាំងក្តីអង្វរកសុំជីវិតឲ្យកូនប្រុសរបស់ខ្លួន បើចង់បានណាស់ក៏សម្លាប់នាងតែម្នាក់ឯងបានហើយកូននាងមិនពាក់ព័ន្ធ
"ជុជុ...មិនអាចទេអាក្មេងនេះវាមានកំហុស វាខុសតាំងពីវាចាប់កំណើតជាកូនស្រីអប្បលក្ខដូចជានាងមកម្ល៉េះ ដូច្នេះវាក៏មិនមានសិទ្ធរស់នៅលើពិភពលោកនេះដែរ បន្តិចទៀតនេះអ្វីៗនឹងបញ្ចប់ហើយក៏លែងមានវត្តមានពពួកឈ្លើងតោងទាមដូចជាអាក្មេងនេះនិងនាងទៀតដែរ វានឹងឆេះខ្លោចខ្ទិចសល់ត្រឹមតែផេះ"អាយឈីននិយាយស្របជាមួយនឹងសំឡេងសើចក្អាកក្អាយសប្បាយចិត្តប្រៀបដូចមនុស្សឆ្គួត ព្រោះបន្តិចទៀតនេះនាងនឹងបំផ្ទុះទីនេះចោលដុតកម្លោចពីរអ្នកម៉ែកូនវានេះឲ្យខ្ទិចសល់ត្រឹមជាផេះផង់គ្មានអ្នកណាដឹង ហើយអ្វីៗនឹងក្លាយជារបស់នាងដូចដើមសូម្បីតែជីមីន។

❦ម្ចាស់បេះដូង❦Where stories live. Discover now