ភាគ ២០

866 39 1
                                    

រឿង #ម្ចាស់បេះដូង
ភាគ ២០

ច្រើនថ្ងៃកន្លងផុតទៅរហូតឈានចូលជាច្រើនខែ ពោះរបស់ យ៉ាហ្វី ចាប់ផ្តើមធំឡើងពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែមានទារកតូចកំពុងតែលូតលាស់នៅក្នុងនោះ ក៏ជាច្រើនខែកន្លងផុតទៅដែលនាងទទួលបានការមើលថែយ៉ាងកក់ក្តៅពីបុរសដែលនាងស្រឡាញ់និងជាឪពុកកូនក្នុងផ្ទៃរបស់នាងផងដែរ គេមិនដែលឲ្យនាងធ្វើអីក្រៅពីអង្គុយស្ងៀមៗចាប់តាំងពីដឹងថានាងកំពុងតែមានផ្ទៃពោះមកម្ល៉េះ ទោះរវល់ជាមួយការងារខ្លាំងយ៉ាងណាក៏គេនៅតែឆ្លៀតពេលសម្រាប់នាងមើលថែយកចិត្តទុកដាក់មិនឲ្យខ្វះខាតឬប៉ះពាល់ដល់កូននិងនាងដែរ ពេលដែលគេទៅធ្វើការបាត់ក៏ជួលឲ្យគេជាអ្នកមើលថែរនិងធ្វើកិច្ចការផ្ទះនៅពេលដែលគេមកពីធ្វើការអ្នកដែលជួលក៏ត្រឡប់ទៅវិញទុកទួនាទីឲ្យគេជាអ្នកមើលថែរនាងជំនួសទាំងខ្លួនឯងទើបតែមកពីហត់
«ដើរមួយៗ»ជីមីន កាន់ដៃ យ៉ាហ្វី ជាប់ពេលដែលទើបតែចេញពីបន្ទប់ទឹក វាអាចពិបាកសម្រាប់នាងក្នុងការដើរឬធ្វើសកម្មភាពផ្សេងៗព្រោះនាងក៏គ្រប់ខែទៅហើយរងចាំតែថ្ងៃកើតតែប៉ុណ្ណោះ។ ជីមីន កាន់នាងឲ្យអង្គុយលើគ្រែរួចទើបដើរទៅបើកទូរទាញរ៉ូបពណ៌ផ្ទៃមេឃស្រាលដែលគេទិញឲ្យយកមកស្លៀកឲ្យនាងរួចទើបទាញក្រាស់មកសិតច្បូតសក់វែងអន្លាយខ្មៅក្រិបរបស់នាងថ្នមៗដោយឱនថើបស្រង់ក្លិនក្រអូបប្រហើរខ្សឺតៗ
«រួចហើយ! អាចគេងបាន»ជីមីន លោទៅថើបបបូរមាត់នាងមួយខ្សឺតរួចក៏ប្រាប់នាងឲ្យគេងបន្ទាប់ពីនោះក៏ទៅចាត់ការស្លៀកពាក់ឲ្យខ្លួនឯងរួចទើបឡើងលើគ្រែជិតនាង។ ជីមីន ចាប់ផ្តើមច្របាញ់កំភួនជើងនាងស្រាលៗព្រោះតែនាងឧស្សាហ៍រមួលក្រពើទើបតែងតែធ្វើសរសៃឲ្យនាងរាល់យប់បែបនេះ យ៉ាហ្វី សម្លឹងមើលទៅគេទាំងមានអារម្មណ៍រំភើបមិនស្មានថាខ្លួនឯងអាចទទួលបានបុរសល្អបែបនេះ មានមនុស្សប្រុសប៉ុន្មានអ្នកហ៊ានធ្វើដូចជាគេ មកពីធ្វើការហត់មកដល់ផ្ទះនៅមើលថែនាងទៀតទាំងដែលពេលខ្លះនាងមួម៉ៅស្រែដាក់ខ្លាំងៗក៏មាន
«បងមិនធុញមិនមួម៉ៅទេឬ? មកពីក្រុមហ៊ុនហត់ហើយនៅមើលថែអូនទៀត?»
«រឿងអីបងត្រូវមួម៉ៅដាក់អូននោះ? ធ្វើរឿងប៉ុណ្ណឹងវានៅស្រាលមិនស្មើរអូនទេ ពេលដែលអូនមានគេអូនពិបាកប៉ុណ្ណាបងក៏ឃើញ អូនចាញ់ម្តងៗសឹងតែបាក់កម្លាំងញាំអ្វីមិនបាន បងគ្រាន់តែឃើញនឹងភ្នែកបងក៏ថាពិបាកចុះទម្រាំតែអូនអ្នកទទួលអារម្មណ៍នោះវាពិបាកខ្លាំងកម្រិតណា បងធ្វើនេះក៏នៅចាញ់អូនទេលំបាកស្ពាយអាល្អិតនេះទៅវិញទៅមករាល់ថ្ងៃ»ជីមីន និយាយស្របជាមួយដៃនៅបន្តច្របាច់កំភួនជើងនាងដដែលៗ
«បានហើយ មកគេងមក»យ៉ាហ្វី ទាញដៃគេឲ្យមកដេកក្បែរនាងរួចទើបត្រសុលខ្លួនចូលទៅឱបគេយ៉ាងណែនទាំងក្តីស្រឡាញ់រំភើបសឹងតែស្រក់ទឹកភ្នែកជាមួយសម្តីរបស់គេបុកចូលគ្នាក្នុងអារម្មណ៍តែមួយ។
«ហ្វី? បងមានរបស់ឲ្យអូន»ជីមីន អង្អែលស្មានាងស្រាលៗបូករួមទាំងកែវភ្នែកសម្លឹងទៅនាងមិនដាក់
«របស់អី?»នាងជ្រិមភ្នែកសួរទៅកាន់គេតែមិននិយាយប្តូរជាឈោងដៃទៅបើកថតតុទាញប្រអប់អ្វីមិនដឹងបងកាន់ នៅពេលដែលបើកក៏ដឹងថាវាជាចិញ្ចៀនពេជ្រភ្លឺចិញ្ចាច
«ហាមដោះចេញដាច់ខាតឮទេ?»ជីមីន ស៊កចិញ្ចៀនចូលម្រាមដៃរបស់នាងស្របពេលជាមួយបបូរមាត់និយាយដូចគ្នា យ៉ាហ្វី ងក់ក្បាលទាំងទឹកភ្នែកហូររហាមព្រោះតែសេចក្តីរំភើបចិត្តខ្លាំងពេក
«អៅ? ហេតុអីក៏យំ?»ជីមីន យកដៃទៅកាន់ថ្ពាល់នាងរួចក៏ជូតទឹកភ្នែកនាងចេញថើរៗថែមទាំងសួរ តែនាងមិននិយាយគិតតែពីយំឱបគេដដែល
«បានហើយណា ឈប់យំទៅ»ជីមីន លួងលោមទះខ្នងនាងស្រាលៗមិនស្មានថានាងរំភើបខ្លាំងថ្នាក់នេះឡើយ រហូតដល់មួយសន្ទុះក៏ស្ងាត់បាត់សម្លេងយំ
«អូនស្រឡាញ់បងណាស់ ជីមីន»នាងងើបមុខពីស្មារបស់គេរួចក៏ថើបបបូរមាត់គេយ៉ាងយូរទើបដាក់ខ្លួនដេកឱបគេយ៉ាងណែនម្តងទៀត
«បងក៏ស្រឡាញ់អូនខ្លាំងដែរ! គេងទៅយប់ហើយ»បន្ទាប់ពីនោះក៏នាំនាងគេងដោយមិនភ្លេចបន្សល់នៅស្នាមថើបដ៏កក់ក្តៅផងដែរ។

❦ម្ចាស់បេះដូង❦Where stories live. Discover now