ភាគទី ០១

5.1K 108 0
                                    

រឿង #ម្ចាស់បេះដូង
ភាគទី ០១

ត្រឹមតែជាក្មេងស្រីតូចតាមម្នាក់រស់នៅជាមួយម្តាយមីងចិត្តព្រៃផ្សៃដែលវាយធ្វើបាបនាងស្ទើរតែរាល់ថ្ងៃ បើកុំតែម្តាយឪពុកនាងស្លាប់ចោលនាងតាំងតែពីតូចបាត់ម្ល៉េះពេលនេះនាងប្រហែលជារស់ស្រួលមិនរងការធ្វើបាបពីម្តាយមីងចិត្តអាក្រក់ម្នាក់នេះដែរ គ្រប់ការងារក្នុងផ្ទះទាំងតូចទាំងធំមិនថាការចំណាយប្រចាំថ្ងៃនាងតូចម្នាក់នេះជាអ្នករាប់រងទាំងអស់ ចំណែកម្តាយមីងគិតតែពីយកលុយទៅលេងល្បែង ទ្រព្យសម្បត្តិដែលឪពុកម្តាយនាងបន្សល់ទុកឲ្យនាងមុនពេលស្លាប់ទាំងប៉ុន្មានត្រូវគាត់ប្រមូលយកលក់អស់គ្មានសល់។
«នាងហ្វី អើយនាងហ្វី»សម្លេងស្រ្តីវ័យកណ្តាលស្រែកចេញពីក្នុងបន្ទប់មកហៅឈ្មោះនាងតូចយ៉ាហ្វីដែលកំពុងតែជូតសម្អាតផ្ទះតូចចង្អៀតដែលនាងរស់នៅរាល់ថ្ងៃ
«ចាស៎ មីង អូយ»នាងតូចយ៉ាហ្វីរហ័សរត់ទៅលាងម្អាតដៃចេញទើបដើរចូលមករកគាត់ គ្រាន់តែនាងបើកទ្វារចូលភ្លាមក៏ត្រូវទទួលរងក្រាស់សិតសក់ហោះមកត្រូវក្បាលនាងរហូតចេញឈាមរឹមៗដោយសារស្នាដៃអ្នកដែលមានងារជាម្តាយមីងរបស់នាង យ៉ាហ្វីរហ័សយកដៃខ្ទប់ក្បាលទាំងភាពឈឺចាប់
«យើងហៅនាងឯងយូរហើយ ហើយនាងឯងទើបតែលេចក្បាលមកពីធ្វើស្អីហាស៎?»គាត់ដើរមកជិតនាងរួចក៏យកចង្អុលដៃរបស់គាត់ទៅចង្អុលក្បាលនាងស្ទើរតែដួលផ្ងារទៅក្រោយ
«សុំទោសមីង»យ៉ាហ្វីបានត្រឹមតែឱនក្បាលចុះមិនហ៊ានសម្លឹងមុខគាត់ខ្លាចគាត់វាយនាងដូចថ្ងៃមុនទៀត
«ហឹស អាងស្អីសុំទោសៗ នាងឯងហៅស្អីមិនដែលទាន់ចិត្តយើងទេ»គាត់ឈរស្រែកជេរនាងតូចច្រែតៗគ្មានដកមាត់ ចំណែកនាងតូចយ៉ាហ្វីមិននិយាយអ្វីទាំងអស់ក្រៅពីឱនមុខចុះព្យាយាមខាំមាត់ទប់ទឹកភ្នែកមិនឲ្យស្រក់
«សម្អាតបន្ទប់យើងឲ្យស្អាត រួចយកខោអាវយើងទៅបោកផង»និយាយរួចគាត់ក៏ទាញកាបូបដៃមកគៀបនឹងក្លៀកថែមទាំងទាញបារីមកជក់បង្ហុយផ្សែងពេញផ្ទះទៀតផង រួចក៏ដើរចេញទៅបាត់ ច្បាស់ណាស់គាត់គ្មានទៅកន្លែងណាផ្សេងក្រៅពីបនល្បែងទេ

គ្រាន់តែគាត់ចេញទៅផុតទឹកភ្នែកនាងតូចយ៉ាហ្វីក៏ស្រក់ចុះមកមិនដាច់ដោយទប់លែងបានតទៅទៀត នាងដឹងខ្លួនច្បាស់ថារាល់ថ្ងៃគាត់ចាត់ទុកនាងជាអ្នកបម្រើមិនមែនជាក្មួយស្រីឡើយតែឲ្យនាងធ្វើយ៉ាងមិចបើរាល់ថ្ងៃរស់នៅអាស្រ័យជ្រគកោនក្នុងជំរករបស់គេនាងត្រូវតែទ្រាំ តែយ៉ាងណានាងក៏សាំទៅហើយព្រោះតែគាត់មិនមែនទើបតែធ្វើទង្វើបែបនេះដាក់នាងទេតែគាត់ធ្វើបែបនេះតាំងពីគាត់ទទួលនាងមកនៅជាមួយភ្លាមៗមកម្ល៉េះ

❦ម្ចាស់បេះដូង❦Where stories live. Discover now