ភាគ ៣២

712 44 4
                                    

រឿង #ម្ចាស់បេះដូង
ភាគ ៣២

   ព្រឹកព្រលឹមថ្ងៃរះកំពស់ចុងត្នោតអាល្អិត ជីហ្វី នៅមិនទាន់ក្រោកពីដេកនៅឡើយទើបលោកប៉ាអត់មិនបាននៅដាស់គេឲ្យក្រោក
   «ជីហ្វី ក្រោក»ជីមីន ដែលទើបតែងូតទឹករួចដោយខ្លួនមានតែកន្សែងជាប់ចង្កេះដើរមកហៅកូនប្រុសឲ្យក្រោកឡើង
   «អឹម...អ្ហឹកៗ»ជីហ្វី យកដៃញីភ្នែកយំតិចៗតាមទម្លាប់កូនក្មេងមិនទាន់អស់ងងុយ ទើបប្រាស់ខ្លួនដេកផ្កាប់មុខនឹងខ្នើយជំទិតគូថឡើងលើគិចចេញពីការតាមយាយីរំខានពីលោកប៉ា
   «ក្រោកៗ ព្រឹកហើយ»ជីមីន យកដៃទៅទះគូថកូនប្រុសផាច់ៗទាំងក្តីគ្រឺតខ្នាញ់មិនដឹងជាចរិកខ្ជិលរលួយនេះកាត់ទៅតាមអ្នកណាដេកមិនខ្ចីក្រោក ជីមីន ទាញខ្លួន ជីហ្វី បង្វែរមកទាំងគេមិនទាន់ក្រោកនៅឡើងរួចទើបឱនចុះទើបថើបក្រញីមុខកូនប្រុសឲ្យមុតនឹងពុកមាត់គេតិចៗក្នុងន័យរំខានចង់ឲ្យគេក្រោក
   «អ្ហឹកៗ...ប៉ាៗ»ជីហ្វី រុញមុខលោកប៉ាចេញរួចទើបព្យាយាមក្រោកយកដៃញីភ្នែកលិបៗតូចៗដូចលោកប៉ានោះខ្លាំងៗទើបលោកប៉ាប្រញាប់ចាប់ដៃកូនប្រុសមិនឲ្យញីតទៀត
   «ម៉ោះបានហើយងូតទឹក»លោកប៉ាចាប់ខ្លួនកូនប្រុសមកពរសំដៅចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួននឹងកក់សក់ឲ្យគេរួចទើបចេញមកស្លៀកពាក់បណ្តើរគ្នាចុះទៅខាងក្រោម។ ពេលដែលមកដល់ក៏នាំគ្នាដើរទៅតុអាហាររួចនាយក៏លើកកូនប្រុសដាក់អង្គុយលើកៅអីជិតគេទើបនាំគ្នាញាំអាហារពេលព្រឹករហូតឆ្អែតពេញពោះ
   «ជីហ្វី ប៉ាទៅធ្វើការហើយណានៅផ្ទះធ្វើជាក្មេងល្អស្តាប់បង្គាប់ឮទេ?»ជីមីន ឈរអង្អែលក្បាលកូនប្រុសបណ្តូរចិត្តនៅមាត់ទ្វារមុនពេលចេញទៅក្រុមហ៊ុន
   «បាទ»អាល្អិតងក់ក្បាលទៅមកស្តាប់តាមលោកប៉ារួចទើបលោកប៉ាឱនទៅថើបថ្ពាល់គេមួយខ្សឺតមុននឹងចូលទៅក្នុងឡានបាត់ទើបអាល្អិតដើរចូលទៅខាងក្នុងផ្ទះជាមួយម៉ែដោះ។
ថ្ងៃបាក់រសៀលបន្តិបម៉ោងប្រហែល២ ជីហ្វី ដើរចេញមកពីក្នុងផ្ទះជាមួយនឹងកូនបាល់តូចមួយរបស់គេគោលបំណងចេញទៅលេងនៅសួនច្បារតែកែវភ្នែកក៏ក្រលៀសទៅឃើញទ្វាររបងបើកចំហរដោយមិនឃើញសន្តិសុខឬនរណាម្នាក់នៅជិតនោះប្រហែលជាទៅសម្រាកអស់ទើបអាល្អិតដើរលបៗចេញពីផ្ទះឆ្ពោះទៅលេងនៅសួនសាធារណៈដែលនៅក្បែរនេះព្រោះលេងនៅក្នុងផ្ទះតែម្នាក់ឯងអផ្សុកណាស់។ មកដល់សួនសាធារណៈដែលពោរពេញទៅដោយមនុស្សម្នាឆ្លងកាត់ជាមួយនិងក្មេងៗជាច្រើនក៏កំពុងតែរត់លេងដូចគ្នាទើប ជីហ្វី រត់ចូលទៅសុំលេងជាមួយតែក៏គ្មានអ្នកណាអនុញ្ញាតបែរជារុញគេចេញឲ្យដួលទើប ជីហ្វី អោបបាល់ទៅអង្គុយលើបង់ម៉ង់ៗតែម្នាក់ឯង
«កូនឆ្កែ?»អាល្អិត ជីហ្វី លាន់មាត់ឡើងនៅពេលដែលខ្សែភ្នែកសម្លឹងប៉ះចំកូនឆ្កែសម្បុរសកំពុងតែនៅគៀនផ្លូវបំណងចង់ឆ្លងទៅម្ខាងទៀតដោយឡានមួយគ្រឿងកំពុងតែបើកយ៉ាងលឿនស្លេវហាក់មិនប្រណីទើប ជីហ្វី ទម្លាក់បាល់ចុះប្រើជើងខ្លីៗរបស់ខ្លួនរត់ទៅចាប់កូនឆ្កែមកអោបក្នុងដៃក្នុងបំណងជួយសង្រ្គោះ តែមិនទាន់ពេលទេឡានក៏បើកមកជិតចំពោះមុខគេទៅហើយ ទើបគេយកដៃម្ខាងមកបិទភ្នែករបស់ខ្លួន
«អាយ៎»សម្លេងក្មេងប្រុសស្រែកចាចដួលអុកគូថញ៉ាច់ទៅនឹងថ្នល់ផ្អើលអស់មនុស្សម្នា តែក៏ជាសំណាងល្អរបស់គេដែលមានអ្នកជួយយកគេចេញពីកន្លែងគ្រោះថ្នាក់នោះទាន់ពេល
«យ៉ាងមិចហើយ? មានត្រូវកន្លែងណាទេ?»សម្លេងមនុស្សស្រីយ៉ាងស្រទន់បន្លឺឡើងសួរនាំទាំងយកដៃទៅស្ទាបស្ទង់រង្វង់មុខក្មេងប្រុសឲ្យងើបឡើងតែគេមិននិយាយអីក្រៅពីយំខ្សឹបខ្សួលទាំងក្តីភ័យខ្លាច
   «អស់អីហើយៗ ឈប់យំទៅណា»នាងទាញខ្លួនគេមកអោបជាប់ដៃអង្អែលក្បាលថើរៗលួងលោមដោយសម្លេងស្រទន់ផ្អែមល្ហែមដើម្បីឲ្យគេបាត់យំនិងបាត់ភ័យខ្លាចនូវហេតុការណ៍មុននេះមួយខណៈ។

❦ម្ចាស់បេះដូង❦Où les histoires vivent. Découvrez maintenant