ភាគ ១៧

964 38 0
                                    

រឿង #ម្ចាស់បេះដូង
ភាគ ១៧

បន្ទាប់ពីងូតទឹករួច ជីមីន ក៏នាំ យ៉ាហ្វី ចេញពីសណ្ឋាគារដើម្បីដើរលេងមើលជុំវិញទីក្រុងរបស់ប្រទេសអុីតាលីគេមកទីនេះដើម្បីចូលរួមពិធីរបស់មិត្តតែប៉ុណ្ណោះមិនមែនមកធ្វើការទើបមានពេលនាំនារីបណ្តូលចិត្តដើរលេងបង្កើតអនុសាវរីយ៍ល្អៗមុនពេលដែលលែងមានពេលវេលាសម្រាប់ចំណាយពេលផ្អែមល្ហែមដូចជាថ្ងៃនេះព្រោះគេក៏ដឹងថាទៅថ្ងៃមុននឹងត្រូវប្រឈមជាមួយបញ្ហារកាំរកូសជាមួយនាងជាច្រើនទើបឈ្លៀតពេលបង្កើតនិងពង្រឹងស្នេហាឲ្យកាន់តែល្អដើម្បីឲ្យនាងជឿជាក់ទុកចិត្តលើរូបគេ មិនថាពេលនេះនាងចង់ធ្វើអ្វីទៅណាគេស្ម័គ្រចិត្តជូននាងទៅនិងការពារនាងចាត់ទុកនាងដូចជាព្រះនាងម្ចាស់សម្រាប់រូបគេយ៉ាងចឹង ជីមីន ឈរសម្លឹងមើលស្នាមញញឹមរបស់នារីដែលមានឈ្មោះជាមនុស្សដែលគេស្រឡាញ់មិនប្រែដោយកែវភ្នែកស្រទន់ឃើញនាងញញឹមគេក៏សប្បាយចិត្តទើបអត់មិនបាននឹងទាញនាងមកឱបថើបតាមអារម្មណ៍ស្រឡាញ់ជ្រាលជ្រៅ យ៉ាងណាគេនិងនាងដើរមកបានឆ្ងាយទៅហើយគេមិនបោះបង់មិនព្រមលែងដៃមិនថាមានរឿងអ្វីកើតឡើងក៏ដោយ។

រសៀលថ្ងៃបាក់ជ្រេបន្ទាប់ពីដើរលេងអស់ចិត្តពួកគេក៏នាំគ្នាត្រឡប់មកសណ្ឋាគារវិញដោយសភាពហត់នឿងរាងខ្លួនតែក៏សប្បាយចិត្តរកអ្វីប្រៀបមិនបានដូចគ្នា
«អូនចូលទៅងូតទឹកទៅបន្តិចទៀតអ្នកតែងមុខមកហើយ»ជីមីន និយាយទៅកាន់នាងទាំងខ្លួនឯងកំពុងតែដេកឱបនាងបន្ទាប់ពីទម្រេទខ្លួនដេកបាត់ហត់បន្តិច
«តែងមុខ? តែមុខទៅណា?»យ៉ាហ្វី ជ្រួញចិញ្ចើមជ្រិមភ្នែកសួរទៅកាន់គេទាំងឆ្ងល់ព្រោះតែគេមិនបានប្រាប់នាងជាមុននាងដឹងត្រឹមថាគេមកទីនេះរឿងការងារតែប៉ុណ្ណោះ
«ទៅចូលរួមពិធីជាមួយបង លឿនឡើងកុំយឺតយ៉ាវ»ជីមីន ក្រោកអង្គុយរួចទើបទាញដៃនាងឲ្យក្រោកតាមអូសចូលក្នុងបន្ទប់ទឹកបាត់។

សាមសិបនាទីក្រោយពួកគេក៏ចេញពីបន្ទប់ទឹកមកវិញស្របពេលជាមួយ គ្រីស៍ គោះទ្វារបន្ទប់ល្មម តុតុ
«អ្នកណា?»ជីមីន ស្រែកសួរពីខាងក្នុងទៅព្រោះចង់ដឹងថាអ្នកទាំងដៃប្រឹងយកអាវឃ្លុំមកពាក់ឲ្យ យ៉ាហ្វី ព្រោះតែនៅលើខ្លួននាងមានតែកន្សែងរុំខ្លួនប៉ុណ្ណោះ
«គឺខ្ញុំ ចៅហ្វាយ! អ្នកតែងមុខមកដល់ហើយ»គ្រីស៍ ឆ្លើយតបទៅពីខាងកករៅវិញដូចគ្នាព្រោះតែគ្មានការអនុញ្ញាត្តពីចៅហ្វាយគេក៏គ្មានសិទ្ធចូល
«ហៅចូលមក»មិនយូរប៉ុន្មានបន្ទាប់ពីសម្តី ជីមីន និយាយចប់អ្នកតែងមុខពីរអ្នកក៏ចូលមកទាំងក្នុងដៃមានកាន់ប្រអប់គ្រឿង Make up និងថង់ឈុតដើរសម្តៅទៅកាន់នាងតូចដែលកំពុងតែអង្គុយលើកៅអីទើបចាប់ផ្តើមផាត់ដោយមាន ជីមីន នៅអង្គុយសម្លឹងពីជ្រុងម្ខាងមក
«ចៅហ្វាយ ឈុតរបស់ចៅហ្វាយ»មួយសន្ទុះក្រោយមកទើប គ្រីស៍ រត់ចូលមកខាងក្នុងដោយមានឈុតរបស់ ជីមីន ព្រោះគេទើបតែផ្ញើរមក។ ជីមីន ទទួលយកឈុតពីដៃ គ្រីស៍ រួចទើបដើរទៅផ្លាស់បាត់ប្រហែលម្ភៃនាទីក្រោយទើបនាយចេញមកវិញក៏ឃើញ យ៉ាហ្វី នៅមិនទាន់រួចដដែល។

❦ម្ចាស់បេះដូង❦Where stories live. Discover now