ភាគ ៤៦

730 44 2
                                    

រឿង ម្ចាស់បេះដូង
ភាគ ៤៦

កន្លងទៅប្រមាណជាងមួយម៉ោងការប្រជុំក៏បានបញ្ចប់ទៅគ្រប់គ្នាក៏ប្រមែប្រមូលឥវ៉ាន់កាន់ត្រឡប់ចេញពីបន្ទប់ប្រជុំទៅធ្វើការងាររាងៗខ្លួននៅសល់តែ ជីមីន យ៉ាហ្វី និងលោកប្លែកគី តែប៉ុណ្ណោះ
«ខ្ញុំផ្ញើកូនស្រីឲ្យធ្វើការនៅទីនេះមួយរយៈហាមលោកធ្វើអ្វីកូនស្រីខ្ញុំជាដាច់ខាត»លោកប្លែកគី មុននឹងចាកចេញក៏ឆ្លៀតឱកាសនិយាយហាមប្រាមទៅកាន់នាយកំលោះដែលមានអាយុប្រហាក់ប្រហែលនឹងកូនប្រុសរបស់គាត់ដែរនោះ គាត់ក៏មិនសូវជាស្រួលចិត្តប៉ុន្មានដែរតែមានកូនស្រីអះអាងយ៉ាងច្បាស់ថាមើលថែខ្លួនឯងបានដោយឲ្យគាត់ពិភាក្សាសម្រាកព្យាបាលជំងឺជាមួយគ្រូពេទ្យឲ្យស្រួលខ្លួនសិនចុះមិនបាច់បារម្ភពីនាងឡើយតែគាត់មិនបានដឹងទេថាគាត់ធ្វើនេះប្រៀបដូចជាយកកូនស្រីទៅដាក់ធ្វើជាចំណីជិតមាត់ខ្លាយ៉ាងអ៊ីចឹង
«លោកកុំបារម្ភមនុស្សដូចជាផាក ជីមីន មិនយកប្រៀបលើមនុស្សស្រីទេ»ជីមីន តបសម្តីគាត់វិញទាំងភាពជឿជាក់ជាកូនប្រុសតែក្នុងចិត្តក៏មិនដឹងជាមានល្បិចស្អីខ្លះ ម្យ៉ាងគេក៏ដឹងហើយថានាងគ្មានអ្នកណាគេអាចនៅមានឱកាសដណ្តើមនាងមកវិញទោះត្រូវលះបង់អ្វីក៏គេមិនស្តាយ មិនបណ្តោយឲ្យនាងទៅឆ្ងាយពីគេម្តងទៀតឡើយ តែគេមិនដឹងឡើយថាសម្តីគេនិយាយមុននេះធ្វើឲ្យ យ៉ាហ្វី រមួលពោះចង់ក្អួតសែនជ្រិញនឹងសម្តីឬកពាររបស់គេណាស់។ បន្ទាប់ពីនោះលោក ប្លែកគី ក៏ចេញពីក្រុមហ៊ុនរបស់ ជីមីន ជាមួយកូនស្រីសម្តៅទៅប្រលានយន្តហោះតែម្តងដោយមានកូនស្រីជាអ្នកជូនដំណើរ រយៈពេលដែលគាត់ទៅមិនអាចកំណត់បានឡើយគាត់អាយុចំណាស់នេះទៅហើយត្រូវមើលថែរសុខភាពខ្លួនឯងឲ្យបានច្រើនទោះគាត់មិនចង់ក៏នៅមានកូនៗជាអ្នកជំរុញបន្ថែមដោយមិនចង់ឃើញលោកប៉ាទ្រុតទ្រោមជាងនេះទេ។

ថ្ងៃថ្មីជាថ្ងៃដែលស្រស់បំព្រង ជីមីន ស្លៀកឈុតក្រ័រស៊ែរពណ៌ខ្មៅក្រិបស្របជាមួយស្បែកជើងខ្មៅរលោងតម្លៃថ្លៃ ចូកសក់វែកទៅខាងស្តាំបង្ហាញផ្ទៃមុខសង្ហាទាក់ភ្នែកនារីៗឲ្យសម្លឹងគ្រប់គ្នាតែថ្ងៃនេះហាក់ប្លែកខុសពីធម្មតាព្រោះតាំងពីមាត់ទ្វារក្រុមហ៊ុនមកគេញញឹមមិនឈប់ហាក់ចំឡែកទាំងដែលរាល់ដងមុខមិនដែលប្រាកដស្នាមញញឹមបែបនេះមានតែចងចិញ្ចើមឥតអំណោយទានទាល់តែសោះ។
«លោកឲ្យគេខលហៅខ្ញុំមកធ្វើអី?»ស្បែកជើងកែងចោទពណ៌ទឹកដោះគោគ្រងដោយជើងស្រឡូនស្អាតបោះជំហានមកឈរខាងមុខតុធ្វើការរបស់ ជីមីន រួចក៏សួរទៅទាំងមិនចាំយូរ
«ថ្ងៃនេះនាងត្រូវទៅជួបអតិថិជនជាមួយនឹងខ្ញុំ»
«ហេតុអីជាខ្ញុំ? ក្រែងរាល់ដងជាតួនាទីលេខាលោកមិនអ៊ីចឹង?»យ៉ាហ្វីគោះតុមួយដៃផាំងធ្វើឲ្យជីមីនភ្ញាក់ក្រញាងតែក៏ប្រឹងសម្រួលឥរិយាបថឲ្យធម្មតាវិញ ចិញ្ចើមស្រីតូចចាប់ផ្តើមជ្រួញចូលគ្នានិយាយតវ៉ាវែកញែកទាំងមិនសុខចិត្ត រឿងអីហេតុអីក៏ត្រូវជានាងដែលទៅជាមួយគេទាំងដែលរាល់ដងជាតួនាទីលេខាសោះនោះ
«លេខាខ្ញុំដាក់ច្បាប់កូនឈឺ ចឹងនាងជាអ្នកជំនួសព្រោះក្រុមហ៊ុននេះក៏មានភាគហ៊ុនប៉ានាងដែរបើខាតក៏ខាតទាំងអស់គ្នាទៅ»ជីមីន និយាយហីៗហាក់មិនខ្វល់ទាំងដែលគេជាអ្នកឲ្យច្បាប់ទៅលេខាស្រីដោយខ្លួនឯងសោះ ចំណែក យ៉ាហ្វី ក៏គ្មានអ្វីនឹងតបតក្រៅពីយល់ព្រមនោះដែរព្រោះលោកប៉ាខំផ្ញើការងារមកក្នុងដៃនាងទៅហើយ នាងមិនចង់ឲ្យគាត់ខកបំណងឡើយជម្រើសគឺមានតែយល់ព្រមទាំងចិត្តមិនចង់តែប៉ុណ្ណោះ។ ជីមីន បន្ទាប់ពីនាងយល់ព្រមនាយក៏លួចញញឹមទាំងក្តីសមចិត្តនាងកំពុងតែចូលល្បិចរបស់គេហើយលើកនេះនាងមិនរួចខ្លួនទេគេនឹងសួររឿងកាលពីបីឆ្នាំមុនឲ្យដឹងការពិត ហើយគេនឹងយកនាងមកធ្វើជារបស់គេវិញឲ្យបានទោះត្រូវនាងជេរស្តីថាឬក្នុងកាលៈទេសៈណាក៏ដោយ គេរស់នៅគ្មាននាងបីឆ្នាំមកហើយគេមិនអាចរស់នៅដោយគ្មាននាងអស់មួយជីវិតបាននោះទេព្រោះនាងជាម្ចាស់បេះដូង ជាអ្នកគ្រប់គ្រងចិត្តគំនិត នាងបានឆក់យកក្តីស្រឡាញ់របស់គេទៅអស់ហើយគ្មានសេះសល់សម្រាប់ឲ្យគេចែកទៅនរណាទៀតឡើយ។

❦ម្ចាស់បេះដូង❦Where stories live. Discover now