ភាគទី ០៨

1.3K 57 0
                                    

រឿង #ម្ចាស់បេះដូង
ភាគទី ០៨

ព្រឹកព្រលឹមនៃថ្ងៃថ្មីពន្លឺព្រះអាទិត្យរះបំភ្លឺពិភពលោកឲ្យមានពន្លឺត្រចះត្រចង់ ពន្លឺពណ៌មាសនៃព្រះអាទិត្យរះចាំងផ្លាតចូលកញ្ចក់បង្អួចតាមរយៈផ្ទៃវាំងននដែលបក់ផើយផាត់រវិចៗតាមជំនោរខ្យល់បក់នោះបង្ហាញឲ្យឃើញក្រមុំកំលោះមួយគូរកំពុងតែអង្គុយនៅលើគ្រែបែរខ្នងដាក់គ្នាដោយអាក្រាតកាយមានត្រឹមតែភួយក្រាស់ដណ្តប់តែប៉ុណ្ណោះ ដោយនាងក្រមុំអង្គុយក្តោបភួយកេះក្រចកខ្លួនឯងទាំងបបូរមាត់ចាប់ផ្តើមពេបខូចចិត្តដែលតាំងពីភ្ញាក់មកគេមិននិយាយាអីក្រៅពីអង្គុយស្ងៀមស្ងាត់ទើបស្រីតូចហាមាត់វាចាមុនកាត់ភាពស្ងាត់ជ្រងុំនោះ
"រឿងកាលពីយប់មិញចាត់ទុកថាគ្មានអ្វីកើតឡើងទៅចុះព្រោះលោកស្រវឹងធ្វើវាទាំងមិនដឹងខ្លួន តែ...តែខ្ញុំទៅវិញទេដែលភ្លើតភ្លើនហាមខ្លួនឯងមិនជាប់"យ៉ាហ្វី ផ្ងោកមុខចុះក្រោមវាចាទាំងអួលដើមកទឹកភ្នែកក៏ហូរតក់ៗបើដឹងថាបែបនេះយប់មិញនាងហាមខ្លួនឯងជាប់បាត់ទៅហើយមិនបណ្តោយឲ្យបាត់បង់ព្រហ្មចារីទៅប្រុសម្នាក់នេះទរទេរៗទេ គ្រាន់តែសម្តីគេតិចតួចធ្វើឲ្យនាងស្លុងលង់ទៅហើយ
"អ្នកថាខ្ញុំស្រវឹង?"រាងសង្ហាប្រញាប់បែរមកបង្វែរនាងតូចឲ្យមកប្រឈមមុខនឹងគេធ្វើឲ្យនាងភ្ញាក់ក្រញាងដាច់ទឹកភ្នែកអស់
"ចុះ...ចុះយប់មិញដែលបង គ្រីស៍ គ្រាលោកមកទាំងសភាពដូចឆ្កែធ្លាក់ទឹកនោះយ៉ាងមិចវិញ?"យ៉ាហ្វី ប៉ាតទឹកភ្នែកចេញរួចក៏ងើបមកសួរគេទាំងញ័រមាត់តតាត់
"ខ្ញុំមិនបានស្រវឹង យើស បានមាត់ណាស់ហ៊ានប្រដូចខ្ញុំទៅនឹងឆ្កែផងប្រដៅខ្លះទើបបាន"ជីមីន និយាយចប់ក៏ទាញនាងឲ្យដេករួចក៏ចាប់ក្រញក់ក្រញីនាងឲ្យរសើបឡើងក្រហមពេញខ្លួនសើចឈ្លក់ទឹកមាត់ក្អកខេះៗ
"ឈប់...ឈប់និយាយគ្នាឲ្យចប់សិន"យ៉ាហ្វី រមួលខ្លួនចាប់ស្មាគេជាប់ស្រែកឲ្យឈប់ទាំងដកដង្ហើមដង្ហក់
"និយាយអី?"ជីមីន បញ្ឈប់សកម្មភាពខ្លួនទើបងើបមកសម្លឹងមុខនាងទាំងដៃរឹតរង្វង់ចង្កេះនាងជាប់
"លោកបោកខ្ញុំ"
"បោក?បោកអី?"ជីមីន ផ្ទួនពាក្យរបស់នាងរួចក៏ចងចិញ្ចើមឆ្ងល់ គេបោកស្អីនាង?
"លោកមិនបានស្រវឹងតែធ្វើដូចស្រវឹងដើម្បីឲ្យខ្ញុំអាណិតចូលមកមើលលោក ជាឱកាសលោកក៏រំលោភខ្ញុំ"យ៉ាហ្វី បើកមុខវាចាវែកញែករកខុសត្រូវមកកាន់ខ្លួនឯង
"យប់មិញនាងក៏ឱបកខ្ញុំស្រែកថ្ងូរឲ្យខ្ញុំបន្ថែមល្បឿនរហូតមិនចឹង?"ជីមីន លោមុខទៅជិតនាងនិយាយទាំងញញឹមចុងមាត់ចង់ដឹងថានាងមានពាក្យអីតបជាមួយគេទៀត។ យ៉ាហ្វី ស្ងាត់មាត់ជ្រាបដូចគេយកអ្វីមកញុមមាត់នាងល្អិតរួញខ្លួនចូលគ្នាខាំមាត់ ភ្នែកក្រលៀសឆ្វេងស្តាំឡេងឡង់ៗធ្វើដូចមិនដឹងខ្យល់អី
"បានហើយ តោះទៅងូតទឹក"ជីមីន ឱនត្របាក់បបូរមាត់សុីជម្ពូររបស់នារីក្រោមខ្លួនមួយខ្សឺតធំទើបទាញនាងបីឡើង
"អាយ៎ ដាក់ ដាក់ខ្ញុំចុះ"យ៉ាហ្វី ទះខ្នងនាយផាច់ៗបំណងឲ្យដាក់ចុះតែគេមិនខ្វល់ ចំណែកឯមុខនាងក្រហមងាំងពេលដែលត្រូវគេលើកបីទាំងកាយអាក្រាតបែបនេះ។

មកដល់ក្នុងបន្ទប់ទឹក ជីមីន ដាក់ឲ្យ យ៉ាហ្វី ឈរម្ខាងទើបដើរទៅបើកទឹកដាក់ចូលបំពេញក្នុងអាងទាំងនាងតូចឈរសឹងតែមិននឹងផង បន្ទាប់ពីលាយទឹករួចទើបដាក់នាងចូលក្នុងអាងដោយមានគេអង្គុយទល់មុខនាង
"សម្លឹងអី?"យ៉ាហ្វី លឹបខ្លួនចូលទៅក្នុងអាងអើតកលឹមៗទាំងក្រសោបប្រាណជាប់រួចសួរទៅកាន់គេពេលដែលត្រូវក្រសែភ្នែកព្រាននារីសម្លឹងដើមទ្រូងរបស់នាង
"គ្មានទេ"ជីមីន ឆ្លើយធ្វើជាពើមិនដឹងខ្យល់អីរួចប្តូរជាសម្លឹងអ្វីផ្សេងចំណែក យ៉ាហ្វី ក៏ធ្វើមាត់ជីបអូចៗមិនដឹងជាលួចជេរគេយ៉ាងមិចខ្លះទេ។

រំលងទៅប៉ុន្មាននាទីបន្ទាប់ពីងូតទឹករួច យ៉ាហ្វី ក៏រៀបចំខ្លួនចូលចង្រ្កានបាយដើម្បីធ្វើម្ហូបតាមទម្លាប់រាល់ថ្ងៃតែប្លែកបន្តិចព្រោះថ្ងៃនេះមានសត្វមៀមកំពុងតែសម្លឹងមើលនាងធ្វើម្ហូប
"រួចហើយ"យ៉ាហ្វី លើកម្ហូបដែលធ្វើរួចមកដាក់លើតុចំពោះមុខ ជីមីន រួចក៏បម្រុងនឹងដើរចេញតែក៏ត្រូវគេហៅមកវិញ
"មកនេះ"
"ទៅធ្វើអី?"
"ខ្ញុំឲ្យមកក៏មក"ជីមីន សម្លឹងមុខនាងដោយកែវភ្នែកកាចៗទើបស្រីស្រស់ខាំមាត់ដើរមកជិតគេ
"អ្ហាយ៎ លោកដាក់ខ្ញុំចុះ"យ៉ាហ្វី គោះស្មារក្រាស់តិចៗប្រាប់ឲ្យគេដាក់នាងចុះពេលដែលគេកន្រ្តាក់ចង្កេះនាងអង្គុយលើភ្លៅគេភ្លាមៗ
"មិនដាក់ នាងត្រូវបញ្ចុកបាយខ្ញុំ"
"ហើយលោកអត់ដៃ?"
"បញ្ចុកបាយខ្ញុំតាមសម្រួលឬចង់ឲ្យខ្ញុំសុីនាងជំនួសបាយ ហឹម?"ជីមីន ខ្សឹបដាក់ត្រចៀកនាងដោយមិនភ្លេចថើបកញ្ចឹងកនាងថើរៗដោយដៃអង្អែរភ្លៅនាងស្រាលៗដូចគ្នាបបួលឲ្យស្រីតូចលើភ្លៅក្រញែងខ្លួនទាំងព្រឺ
"បញ្ចុក ខ្ញុំបញ្ចុក"យ៉ាហ្វី រំកិលខ្លួនងាកពីដៃគេបន្តិចទើបកាន់ស្រាបព្រាដួសបាយបញ្ចុកគេទាំងមុខខ្មូរខុសពីនាយកំលោះដែលញញឺមស្រស់លើសពីត្រូវឆ្នោតទៅទៀត។

❦ម្ចាស់បេះដូង❦जहाँ कहानियाँ रहती हैं। अभी खोजें