ភាគទី ០២

1.6K 75 0
                                    

រឿង #ម្ចាស់បេះដូង
ភាគទី ០២

រឿង #ម្ចាស់បេះដូង
ភាគទី ០២

យប់ស្ងាត់ម៉ោងប្រហែលប្រាំពីររាងស្តើង យ៉ាហ្វី ដើរលើដងវិថីម្នាក់ឯងសម្តៅទៅផ្ទះវិញបន្ទាប់ពីចេញពីធ្វើការនៅភោជនីយហដ្ឋានរួច នាងត្រូវប្រើពេលជាងកន្លះម៉ោងដើម្បីដើរទៅផ្ទះព្រោះតែគ្មានលុយចំណាយលើតាក់សីុសម្រាប់ការធ្វើដំណើរទើបនាងដើរជារាងរាល់ថ្ងៃរហូតដល់ក្លាយជាទម្លាប់ទៅហើយ។

យ៉ាហ្វី ពេលដែលមកដល់ផ្ទះវិញនាងក៏រុញទ្វារបើកក្នុងផ្ទះងងឹតស្លុបមើលអ្វីមិនឃើញ ទើបស្រីតូចឈោងដៃទៅបើកភ្លើងដើម្បីបំភ្លឺបិទបាំងភាពងងឹតអួរអាប់គួរឲ្យខ្លាចនោះ សភាពក្នុងផ្ទះក៏ស្ងាត់ជ្រងំុមិនឃើញសូម្បីតែស្រមោលមីងរបស់នាង
«ហឹម!!»នាងតូច យ៉ាហ្វី ដកដង្ហើមធំទាំងតឹងចិត្តមិនយល់ថារាល់ថ្ងៃគាត់គិតអ្វី មួយថ្ងៃៗសម្ងំនៅតែបនល្បែងមិនចូលផ្ទះគ្រប់ពេលដែលគាត់ចូលគឺមានតែមកយកលុយពីនាងថែមតែប៉ុណ្ណោះ តែទោះជាយ៉ាងណានាងក៏សាំនឹងស្ថានភាពបែបនេះទៅហើយ យ៉ាហ្វី ដោះកាបូបដែលស្ពាយជាប់ខ្លួនទុករួចទើបដើរទៅចង្រ្កានបាយដើម្បីធ្វើម្ហូបញាំ។

«នាងហ្វី អ្ហើយនាងហ្វី»បន្តិចក្រោយមកសម្លេងមនុស្សស្រីវ័យចំណាស់ស្រែកហៅឈ្មោះស្រីតូចដែលកំពុងតែនៅក្នុងផ្ទះបាយទើបនាងប្រញាប់ប្រញាលរត់ចេញមក
«ចាស៎ មីង»យ៉ាហ្វី រត់សម្តៅមករកប្រភពសម្លេងដែលស្រែកមុននេះយ៉ាងលឿនដើម្បីឲ្យទាន់ចិត្តគាត់បើពុំនោះទេប្រាកដជាត្រូវដូចព្រឹកមិញជាមិនខាន
«លុយ ឲ្យលុយមកយើង»គាត់ស្រាប់តែស្ទុះមកខ្វេះរកលុយពីក្នុងខ្លួនរបស់ យ៉ាហ្វី ទាំងកម្រោល
«គ្មានទេមីង ខ្ញុំគ្មានលុយទេ»យ៉ាហ្វី ប្រតាយប្រទង់ដើម្បីកុំឲ្យគាត់ទាញនាងឆ្វេងស្តាំដើម្បីរកលុយនោះ
«យើងមិនជឿ នាងឯងលាក់លុយនៅឯណា?»គាត់ទាញដៃនាងកញ្ឆក់អង្រួនមួយទំហឹងនិងស្រែកគំហកខ្លាំងៗធ្វើឲ្យ យ៉ាហ្វី ចាប់ផ្តើមច្រាលទឹកភ្នែកចេញមករឹមព្រោះតែភាពឈឺចាប់
«ខ្ញុំអត់មានពិតមែនមីង»យ៉ាហ្វី ស្រក់ទឹកភ្នែកម៉ាត់ៗពេលដែលគាត់មួលក្តិចសាច់នាងខ្លាំងៗដល់ថ្នាក់ក្រហមខ្ទាំឈាមដុំៗជាច្រើនកន្លែង
«គ្មានហេស៎ ចឹងឲ្យខ្សែកនាងឯងមកយើង»គាត់និយាយរួចក៏ចាប់ទាញខ្សែកដែលនៅជាប់ករបស់ យ៉ាហ្វី កន្រ្តាក់មួយទំហឹងមកកាន់ជាប់ដៃ
«អត់ទេមីង កុំយកទៅអីវាជារបស់ម៉ាក់ខ្ញុំទេ អ្ហឹកៗៗ»យ៉ាហ្វី ស្រវាចាប់ដៃគាត់ជាប់យំអង្វរទាំងទឹកភ្នែករហាម ខ្សែកនេះវាជារបស់តែមួយគត់ដែលម្តាយនាងបំពាក់ឲ្យនាងតាំងពីតូច វានៅជាមួយនាងរយ:ពេលដប់ប្រាំបីឆ្នាំទៅហើយ
«លែងអញ»គាត់ក្រវាសដៃនាងចេញមួយទំហឹងរហូតដល់រាងកាយរបស់ យ៉ាហ្វី ដួលមួយទំហឹងទៅលើឥដ្ឋ
«អ្ហឹកៗៗៗ»យ៉ាហ្វី ក្រាបនៅលើឥដ្ឋយំដង្ហក់នាងអាចធ្វើអ្វីបានទៅក្រៅពីយំស្តាយរបស់ដែលនាងស្រឡាញ់បំផុតនោះ។

❦ម្ចាស់បេះដូង❦Where stories live. Discover now