ភាគ ២៨

721 36 0
                                    

រឿង #ម្ចាស់បេះដូង
ភាគ ២៨

   ក្រឡេកមកមើលនៅក្នុងមន្ទីពេទ្យធំមានផាសុខភាពមួយកន្លែងវិញ រាងតូចបបូរមាត់ស្លេកស្លាំងកំពុងតែដេកនៅក្នុងបន្ទប់សម្រាកដោយមានគិលានុបដ្ឋាកយិកាម្នាក់កំពុងតែជូតខ្លួនឲ្យនាង ព្រោះតែជាតិថ្នាំសន្លប់នៅក្នុងខ្លួនមិនទាន់អស់ទើបធ្វើឲ្យនាងមិនទាន់ភ្ញាក់ដឹងខ្លួនតែក៏ប្រាកដប្រជារួចហើយដែរថានាងរួចផុតពីគ្រោះថ្នាក់ហើយគ្រាន់តែត្រូវតាមដានអាការៈបន្តរទៀតតែប៉ុណ្ណោះតែយ៉ាងហោចណាស់ក៏ប្រើរយៈពេលយូរល្មមសម្រាប់ជាដាច់មួយរយភាគរយដែរ។
   កន្លះម៉ោងកន្លងផុតទៅកែវភ្នែកតូចៗស្អាតមួយគូរចាប់ផ្តើមបើកឡើងក្រឡង់ៗសម្លឹងមើលពិដានបូករួមទាំងភ្លើងពណ៌សក្បុសរបស់របស់មន្ទីពេទ្យភ្លឹសៗ ទើបបែរទៅខាងឆ្វេងក៏ឃើញបុរសចំណាស់ម្នាក់អង្គុយលើសាឡុង ចិញ្ចើមស្តើងចាប់ជ្រួញចូលគ្នាទាំងងឺងឆ្ងល់ថាគាត់ជាអ្នកណា
   «ដឹងខ្លួនហើយ?នាងតូច»លោក ប្លែកគី ដើរសម្តៅមករកគ្រែនាងតូចទាំងស្នាមញញឹម
   «ចាស៎ តែលោក...ជាអ្នកជួយខ្ញុំ?»យ៉ាហ្វី ចាប់ហើបបបូរមាត់ពើកៗសួរទៅគាត់ទើបគាត់ងួកក្បាលភ្ញោចៗទាំងស្នាមញញឹមដដែលទើប យ៉ាហ្វី លើកដៃដែលជាប់ខ្សែសឺរ៉ូមរញ៉េរញ៉ៃនោះប្រណព្វសំពះគោរពអរគុណ គុណដែលគាត់បានជួយជីវិតនាងឲ្យរួចផុតពីទ្វារយមរាជមកវិញ
   «ចុះនាងតូច គ្រួសារនៅឯណាម្តេចទុកឲ្យនាងក្លាយជាបែបនេះ?»គាត់ទទួលពាក្យអរគុណរបស់នាងរួចក៏បន្តរសំណួរសួរទៅកាន់នាងទៀត
   «ខ្ញុំគ្មានទេ»យ៉ាហ្វី ខាំមាត់ក្រវីក្បាលទប់ទឹកភ្នែកពេលដែលគាត់សួរនាងទាក់ទងនឹងគ្រួសារម្យ៉ាងក៏នឹកកូនប្រុសតូចពេលនេះមិនដឹងជាយ៉ាងមិចទៅហើយ
   «ចុះកាលដែលគ្រូពេទ្យប្រាប់ថានាងតូចទើបសម្រាលកូនរួចនោះ?»លោក ប្លែកគី វាយប្រហាសំណួរទៅកាន់នាងទៀតធ្វើឲ្យនាងងើយសម្លឹងមុខគាត់ ទើបគាត់ដឹងថាវាពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួនរបស់នាងគាត់កុំចេះដឹងល្អជាង
   «មិនអីទេ មិនប្រាប់ក៏មិនអីដែរ»គាត់លើកដៃអង្អែលក្បាលនាងប្រៀបដូចជាឪពុកអង្អែលក្បាលកូនស្រីខណៈនាងតូចហាក់កក់ក្តៅ អារម្មណ៍បែបក្តីសុខសុវត្ថិភាពបែបនេះនាងខានទទួលបានតាំងពីឪពុកនាងស្លាប់ទៅម្ល៉េះ តែសុខៗសម្លេងទ្វារបន្ទប់ក៏របើកឡើងដោយកម្លាំរុញរបស់អ្នកខាងក្រៅដែលចូលមក បង្ហាញឲ្យឃើញរាងកាយមាំទាំមុខមាត់ស្រស់សង្ហារបស់មនុស្សប្រុសម្នាក់ទើបនាងតូចចាប់ផ្តើមឆ្ងល់ឡើងម្តងទៀត លោក ប្លែកគី ក៏ប្រញាប់និយាយប្រាប់កាត់ភាពងឺងឆ្ងល់របស់នាង
   «កូនប្រុសរបស់ខ្ញុំ»
   «សួស្តី! ខ្ញុំ ជុងហ្គុក អុីដូសាន់»នាយកំលោះប្រញាប់ណែនាំខ្លួនប្រាប់ទៅនាងតូចដែលដេកលើគ្រែក្នុងសភាពស្លេកស្លាំងនោះដោយស្នាមញញឹមលម្អ
«ចាស៎ ខ្ញុំលី យ៉ាហ្វី»យ៉ាហ្វី ប្រញាប់ណែនាំខ្លួនប្រាប់ទៅពួកគេវិញ
«ស្គាល់គ្នាល្អហើយ នាងតូចគិតយ៉ាងណាបើសិនជាខ្ញុំចង់បាននាងតូចជាកូនស្រីព្រោះមិនថ្វីនាងតូចក៏គ្មានគ្រួសារដែរ»លោក ប្លែកគី ប្រញាប់ដាក់សំណើរទៅកាន់នាងក៏ដូចដែលដឹង ថាគាត់អាណិតស្រឡាញ់នាងតាំងពីជួបដំបូងមកម៉្លេះរហូតដល់ពេលនេះក៏ដឹងក៏ឮហើយថានាងគ្មានគ្រួសារជាទីពឹងទើបចង់បាននាងមកធ្វើជាកូនស្រីប្រើត្រកូលរួមជាមួយគាត់។
   យ៉ាហ្វី បើកភ្នែកធំៗពេលដែលឮឃ្លារបស់គាត់ដែលដាក់សំណើរមកលើនាង ក៏ក្រឡេកមើលគាត់ឆ្លាស់គ្នាជាមួយកូនប្រុសរបស់គាត់ក៏ឃើញថាពួកគេទាំងពីរញញឹមមកកាន់នាងយ៉ាងស្រស់ដដែលហាក់មិនស្អប់ខ្ពើមនាង
   «ចុះបើខ្ញុំធ្លាប់មានអតិតកាលមិនល្អ មិនធ្វើឲ្យគ្រួសារពួកលោកបាក់មុខទៅហើយទេ?»
   «មិនថ្វីយើងស្រឡាញ់នាងតូចដូចជាកូនដូចជាចៅម្នាក់ទៅហើយ កុំខ្លាចក្រែងថាមិនសមសួនជាមួយនឹងត្រកូលយើងអី នៅពេលដែលនាងតូចដាច់ចិត្តនិយាយពីអតិតកាលពេលណាយើងរីករាយនឹងស្តាប់ជានិច្ច»គាត់និយាយប៉ុន្មានប្រយោគធ្វើឲ្យ យ៉ាហ្វី ឃ្ងោកមុខសម្រក់ទឹកភ្នែកដោយសេចក្តីរំភើបរំជួលចិត្តរហូតដល់ដង្ហក់ទើបគាត់ប្រញាប់ចូលទៅឱបអង្អែលខ្នងលួងលោមក្នុងនាមជាលោកប៉ាម្នាក់ ចំណែក ជុងហ្គុក ដែលឈរស្ងាត់ស្ងៀមមិននិយាយអ្វីនោះ ក៏ញញឹមសម្លឹងមើលពួកគេទាំងពីរ គេក៏មិនថាអ្វីម្យ៉ាងពេលដែលឃើញដំបូងក៏មានអារម្មណ៍ថាអាណិតស្រឡាញ់ដូចប្អូនស្រីម្នាក់ទៅហើយដែរ។

   ឡានស្ព័រស៊េរីទំនើបឈប់ចតនៅក្នុងបរិវេណវីឡាត្រកូល ផាក ដែលបញ្ជាបើកបរដោយ គ្រីស៍ រាងសង្ហាបីកូនប្រុសចេញពីក្នុងឡានដើរសម្តៅចូលទៅក្នុងផ្ទះដោយមាន គ្រីស៍ កាន់របស់របរក្មេងតូចមកតាមក្រោយ។ ជីមីន ចូលមកដល់ខាងក្នុងផ្អើលអស់អ្នកបម្រើក្នុងផ្ទះបង្ករការភ្ញាក់ផ្អើលមិនស្ទើរពេលដែលឃើញចៅហ្វាយបីក្មេងចូលមកបែបនេះ
   «ហៅម៉ែដោះទៅបន្ទប់ខ្ញុំ»ជីមីន បោះឃ្លាប្រយោគទៅអ្នកបម្រើម្នាក់រួចទើបបោះជំហានឡើងតាមជណ្តើរសម្តៅទៅបន្ទប់ សំណាងល្អណាស់ដែលមិនឃើញវត្តមានរបស់ សៀន អាយឈីន ដែលធ្វើឲ្យគេមួម៉ៅក្តៅក្រហាយទៀតនោះ។
   តុតុ ម៉ែដោះ ចាង មកដល់មុខបន្ទប់របស់គេទើបគោះទ្វារសុំក្តីអនុញ្ញាត្តហើយបន្ទាប់ពីនោះក៏ឮសំនៀងរបស់គេបង្ហើរប្រាប់ថាឲ្យចូលគាត់ក៏បើកទ្វារចូលមក គាត់សឹងតែមិនជឿនឹងភ្នែកខ្លួនឯងថាឃើញលោកប្រុសធ្លាប់តែមានរឹកក្រអើតក្រទមកំពុងតែអង្គុយចុងពូកដោះខោអាវឲ្យទារកតូច
   «ម៉ែដោះជួយងូតទឹកឲ្យគេហើយមើលថែគេជំនួសខ្ញុំផងខ្ញុំមានការនៅក្រុមហ៊ុនល្ងាចទើបខ្ញុំត្រឡប់មកវិញ ហើយរបស់របរគេខ្ញុំទុកនៅលើតុ»ជីមីន ប្រគល់កូនប្រុសឲ្យគាត់មើលថែរដោយក្តីទុកចិត្តទើបឱនទៅថើបថ្ពាល់កូនមួយខ្សឺតមុននឹងទាញកន្សែងមកពាក់នឹងស្មាបម្រុងនឹងដើរចេញទៅងូតទឹកនៅបន្ទប់មួយទៀតតែម៉ែដោះ ចាង ក៏ឃាត់
   «ឈប់សិនអ្នកប្រុស ក្មេងនេះជាអ្វីនឹងអ្នកប្រុស?»
   «កូនប្រុសខ្ញុំ»និយាយជាមួយគាត់ចប់នាយក៏ដើរចេញទៅបាត់ ចំណែកម៉ែដោះបន្ទាប់ពីឮឃ្លាប្រយោគរបស់គេគាត់ស្រឡាំងកាំងមិនស្ទើរតែក៏មិនចម្លែកចិត្តអ្វីប៉ុន្មានដែរគាត់ដឹងថាគេមិនស្រឡាញ់ អាយឈីន គេមានស្រីក្រៅក៏ជារឿងធម្មតាតែក៏មិនស្មានថាដល់ថ្នាក់មានកូនបែបនេះ គាត់ស្គាល់ ជីមីន ច្បាស់គេមិនធ្វើអ្វីមិនគិតមុននោះទេហើយគេក៏មិនដែលភ្លាត់ តែគេធ្វើនេះគឺមានបំណងច្បាស់ណាស់បើពុំនោះទេក៏មិនមានអាល្អិតច្រម៉ក់មុខមាត់គួរឲ្យស្រឡាញ់ដូចគេនោះដែរ
   «ម៉ោះៗ ទៅងូតទឹកចេញណា»គាត់ចូលទៅបីបមក្មេងប្រុសសាច់ទ្រលុកចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួននឹងដាក់ឲ្យគេងបន្តរ ព្រោះនៅក្មេងបែបនេះត្រូវការគេងច្រើន។

❦ម្ចាស់បេះដូង❦Où les histoires vivent. Découvrez maintenant