ភាគ ១៦

991 40 0
                                    

រឿង #ម្ចាស់បេះដូង
ភាគ ១៦

យ៉ាហ្វី ខឹងងរបែរមុខទៅម្ខាងទាំងឈឺក្នុងចិត្តដែលធ្វើអ្វីគេមិនបាន ចំណែក ជីមីន ក៏ធ្វើមិនខ្វល់ក្នុងចិត្តមានបំណងចង់ធ្វើបាបនាងកាន់តែខ្លាំងកុំឲ្យនាងបុិនងរឡើងចាងខ្លាំងដៃពេក
  "អាហារមកដល់ហើយចៅហ្វាយ"គ្រីស៍ ដើរសម្តៅមកកន្លែងដែលចៅហ្វាយរបស់គេជាមួយនិងនាងតូច យ៉ាហ្វី កំពុងតែអង្គុយដោយមានបុគ្គលិកបម្រើការក្នុងយន្តហោះរុញអាហារយកមក
  "អឹម! ឯងចេញទៅវិញទៅ"ជីមីន ទទួលដឹងឮរួចក៏បក់ដៃឲ្យគេជាមួយបុគ្គលិកដែលលើកអាហារមកនោះឲ្យចេញទៅវិញ។ គ្រីស៍ បន្ទាប់ពីត្រូវចៅហ្វាយដេញចេញទៅវិញរួចនាយក៏មិនហ៊ានបដិសេធដើរសម្តៅទៅកន្លែងខ្លួនវិញទាំងក្រញែងខ្លួនព្រោះតែសភាពរញ៉េរញ៉ៃរបស់ចៅហ្វាយជាមួយនាងតូចមិញនេះបើឲ្យស្មានក៏អាចដឹងបានថាមុនគេចូលមកមានអ្វីកើតឡើងទាំងបន្លឺក្នុងចិត្តម្នាក់ឯងថា ចៅហ្វាយគេនេះសាហាវណាស់អាចទៅរួចបានគ្រប់កន្លែងសូម្បីតែកំពុងតែនៅលើលំហអាកាស។
  "ញាំបាយ ឈប់ងរទៅ"បន្ទាប់ពីដេញគេចេញទៅអស់ ជីមីន ក៏ទាញអាហារមកដាក់ខាងមុខហៅនាងតូចឲ្យញាំបាយ
  "អត់ទេ! មិនឃ្លាន"យ៉ាហ្វី និយាយដោយមិនងាកមុខមកសម្លឹងក្នុងចិត្តពេលនេះវាងំក្តៅដូចភ្លើងថែមទាំងខឹងចិត្តទៀតផងដែលធ្វើអ្វីគេមិនបាន
  "ញាំបាយ!តិចបងមួលដាច់ភ្លៅ"ជីមីន
  "មួលហូវ! បើខ្លាំង"យ៉ាហ្វី ងាកមកឌឺ ផ្គើនដាក់គេទាំងពេបមាត់តូចចិត្តមិនលួងហើយនៅមកចង់ហិង្សាដាក់នាងទៀតគិតទៅមើលនាងខឹងសមឬអត់។ ជីមីន យកដៃញីចុងចិញ្ចើមទាំងមិនយល់គ្រាន់តែរឿងប៉ុណ្ណឹងសោះនាងខឹងធ្វើមើលតែគេទៅដុតផ្ទះនាងយ៉ាងចឹង
  "អូខេ! ឥឡូវបងសូមទោសរឿងដែលបងធ្វើមុននេះ អូនញាំបាយទៅណា"ជីមីន ធ្វើអ្វីមិនបានក្រៅពីសូមទោស លួងលោមនាងព្រោះស្រឡាញ់ទើបសុខចិត្តធ្វើបើសិនជាស្រីផ្សេងវិញច្បាស់ជាខ្ទៀតចេញពីលើយន្តហោះតាមបង្អួចដោយស្នាដៃគេជាមិនខាន
  "មិនបាច់មកលួង"យ៉ាហ្វី បានដៃដាក់ទៅគេវិញញែតៗទាំងដែលដៃនាងកំពុងតែលូកទាញអាហារមកដាក់ចំពោះមុខកាយញាត់ៗធ្វើមិនដឹងក្រោមការសម្លឹងយ៉ាងហួសចិត្តរបស់ ជីមីន។

❦ម្ចាស់បេះដូង❦Where stories live. Discover now