ភាគទី ០៧

1.4K 61 0
                                    

រឿង #ម្ចាស់បេះដូង
ភាគទី ០៧🔞

ជាច្រើនថ្ងៃកន្លងផុតទៅ យ៉ាហ្វី ព្យាយាមគេចមុខពី ជីមីន រាល់ពេលដែលនៅជិតគ្នាចំណែកឯមូលហេតុក៏គ្មានអ្វីក្រៅពីអៀនមិនហ៊ានប្រឈមមុខនឹងគេនោះទេ។

យប់ប្រហែលម៉ោងដប់យប់ យ៉ាហ្វី អង្គុយចាំរាងសង្ហានៅលើសាឡុង កែវភ្នែករំពៃសម្លឹងទៅមាត់ទ្វារឥតដាក់ កូនចិត្តក៏កើតមានអារម្មណ៍បារម្ភខ្វាយខ្វល់ដែលយូរហើយគេនៅមិនទាន់ត្រឡប់មកវិញទៀត វាប្លែកខុសពីរាល់ថ្ងៃ ក៏មិនយល់ចិត្តខ្លួនឯងថាហេតុអីក៏នៅមិនសុខបក់មិនល្ហើយដែលថ្មាលនឹងហើយនៅមិនទាន់ឃើញគេមកវិញ ក្នុងអារម្មណ៍ចង់ដឹង ចង់ឮថាគេទៅណាធ្វើអ្វីមិចក៏ថ្ងៃនេះយឺតខ្លាំងម្ល៉េះ

«យ៉ាហ្វី អឹ...ជួយមើលចៅហ្វាយផង»គ្រីស៍ បើកទ្វារចូលមកដល់ទាំងគ្រាបុរសទ្រុតទ្រោមដូចជាមានជាតិអាកុលក្នុងខ្លួនកម្រិតខ្លាំងចូលមកទាំងសភាពដើរមិនត្រង់ផ្លូវទាំងពីរអ្នក
«កើតអីនឹងបង គ្រីស៍»យ៉ាហ្វី រហ័សងើបពីលើសាឡុងចូលទៅជួយទប់លំនឹងចៅហ្វាយជាមួយនឹងគ្រីស៍ដែលឈរមិននឹងនោះ
«ចៅហ្វាយគាត់ជប់លាងជាមួយដៃគូរជំនួញហើយក៏ដាក់ជ្រុលទើបបើកភ្នែកមិនរួចបែបនេះ យ៉ាងណាបងពឹង ហ្វី ឲ្យជួយមើលគាត់ផងព្រោះបងក៏រាងវិលមុខដែរ»គ្រីស៍ វាចាទៅប្រាប់ស្រីស្រស់ទាំងខ្លួនគេផ្ទាល់ក៏ស្រវឹងស្រឿងៗដែរ
«មិនអីទេខ្ញុំមើលគាត់បាន តែបងជួយគ្រាគាត់ទៅបន្ទប់សិនទៅខ្ញុំម្នាក់ឯងមិនរួចទេ»និយាយចប់ គ្រីស៍ និង យ៉ាហ្វី ក៏ចាប់គ្រៀក ជីមីន ម្ខាងម្នាក់ដើម្បីគ្រាយកគេទៅក្នុងបន្ទប់

«រួចហើយ បងទៅវិញហើយណា»គ្រីស៍ និយាយចប់ក៏ដើរទៅវិញទាំងទ្រេតទ្រោតតិចៗព្រោះមុននេះចៅហ្វាយហៅអង្គុយផឹកជាមួយដាក់អស់ដប់ម្ភៃកែវដែរនឹង
«យ៉ាប់ទាំងមេយ៉ាប់ទាំងកូន»យ៉ាហ្វី រអូរទាំម្នាក់ឯងទាំងភ្នែកសម្លក់ទៅរាងក្រាស់ដែលដេកលើពូកនាងខំអង្គុយបារម្ភនឹកស្មានថាមានរឿងមិនល្អកើតឡើងតែដឹងអីទៅសម្ងំផឹកស្រវឹងទាំងពីរអ្នកទៅវិញ។ បន្ទាប់ពីរអូអស់ចិត្តស្រីល្អិតក៏កាន់កូនចានដែកចូលទៅក្នុងបន្ទប់ទឹកដើម្បីដាក់ទឹកមកជូតខ្លួនឲ្យគេ
«នឹកគិតថាខ្លាចឈឺពិបាកខ្ញុំទេកុំអីខ្ពើមជូតឲ្យ»ស្រីល្អិតដាក់ចានដែកលើតុក្បែគ្រែ មាត់រអូមិនឈប់ដៃប្រលេះឡេវអាវដែលនៅលើខ្លួនគេម្តងមួយគ្រាប់ៗទាំងក្តៅមុខភាយៗព្រោះតែសាច់ដុំហាប់ណែនរបស់គេនោះ។ យ៉ាហ្វី ក្រវីក្បាលបណ្តេញអារម្មណ៍ខ្មាស់អៀនទាំងប៉ុន្មានចេញប្តូរជាយកកន្សែងទៅជ្រលក់ទឹកពូតយកមកជូតខ្លួនឲ្យគេតែមិនទាន់បានជូតផងក៏...
«អាយ៎ លោក»រាងកាយតូចស្តើងត្រូវដួលទៅលើពូកទាំងកម្រោលដោយស្នាដៃរបស់ជីមីន
«លោក លោកចង់ធ្វើអី អឹម»ផ្ទៃមុខផ្កាឈូកស្រាលប្រែជាស្លេកស្លាំងពេលដែលរាងក្រាស់ទ្រោមពីលើខ្លួនរបស់នាង ទើបប្រញាប់ហើបបបូរមាត់សួរគេទាំងញ័រទទ្រើកតែក៏ត្រូវគេឆ្មក់ថើបភ្លាមៗ
«អឹម អ្ហឹម»យ៉ាហ្វី ទះស្មាគេខ្លាំងបំណងឲ្យគេលែងតែគេមិនខ្វល់ ងាយណាស់ឬដែលបានថើបបបូរមាត់នាងនោះ ថើបឲ្យអស់ចិត្តសិនចាំឈប់
«អឹស លោកឆ្គួតទេហេស៎?»យ៉ាហ្វី រុញគេចេញមួយទំហឹងទាំងយកដៃជូតមាត់ខ្លួនឯងខ្លាំងៗស្រវាចុះពីលើគ្រែតែក៏ត្រូវគេចាប់មកវិញ
«អឹម»ជីមីន ទម្លាក់បបូរមាត់ខ្លួនលើបបូរមាត់ដែលជេថាគេមុននេះថ្នមៗក្នុងន័យលួងលោមចិត្តរបស់នាងឲ្យទោទន់ទៅតាមការល្បួងដឹកនាំរបស់គេ ទីបំផុតក៏បានសម្រេចដៃដែលវាយក្តិចខ្ញាំគេមុននេះក៏ប្រែតោងស្មាគេទៅវិញ
«កុំបដិសេធអី ទទួលស្គាល់ទៅថានាងក៏ត្រូវការខ្ញុំដូចគ្នា»ជីមីន ប្រលែងបបូរមាត់ពីមាត់របស់នាងប្តូរជាឱនខ្សឹបដាក់ត្រចៀកនាងស្រាលៗបបួលឲ្យស្រីល្អិតធ្មិញភ្នែកដកដង្ហើមញាប់ៗ ។

❦ម្ចាស់បេះដូង❦Where stories live. Discover now