ភាគ ២១

814 39 0
                                    

រឿង #ម្ចាស់បេះដូង
ភាគ ២១

ជីមីន ប្រញាប់ប្រញាល់ត្រឡប់មក Apartment វិញបន្ទាប់ពីអ៊ុំស្រីដែលគេជួលឲ្យមើលថែ យ៉ាហ្វី ខលមកប្រាប់ថានាងយំយ៉ាងខ្លាំងរហូតទប់ទ្រូងដង្ហក់ម្តងៗ គេសុខចិត្តចោលការងារ ចោលការប្រជុំទាំងពាក់កណ្តាលទីក៏ដោយសារតែនាងដូចគ្នាដោយទុកឲ្យ គ្រីស៍ ជាអ្នកនៅធ្វើជំនួសសុខចិត្តបើកឡានត្រឡប់ទៅរកនាងដោយខ្លួនឯង ជីមីន បើកបណ្តើរចុចទូរស័ព្ទខលទៅនាងបណ្តើរតែនាងក៏មិនលើកទើបគេកាន់តែភ័យបុកពោះខ្លាំងឡើងៗទើបបន្ថែមលឿនឡានទៀតដើម្បីឲ្យឆាប់ទៅដល់

Apartment...
ឡានស៊េរីទំនើបបត់ចូលបរិវេន Apartment រកកន្លែងចតត្រឹមត្រូវរួចទើបរត់ឡើងលើជណ្តើរយន្តសម្តៅទៅបន្ទប់ទាំងកើតក្តីបារម្ភពេញទ្រូង
«ហ្វី! អូនកើតអី?»ជីមីន មកដល់ក្នុងបន្ទប់ក៏ឃើញនាងកំពុងតែអង្គុយយំនៅលើសាឡុងទឹកភ្នែកហូរជោគថ្ពាល់ស្រក់ដល់ថ្នាក់សើមករ៉ូបជោគទៅដោយសំណើមទឹកភ្នែក
«ចេញទៅ មនុស្សបោកប្រាស់»យ៉ាហ្វី យកដៃរុញច្រានខ្លួនគេឲ្យងើបចេញឆ្ងាយពីនាងស្រែកគំហគទាំងទឹកភ្នែកស្រក់តក់ៗ
«អូនកើតអី? បងបោកប្រាស់អីអូន?»ជីមីន សួរទៅនាងដោយចម្ងល់ទាំងព្យាយាមចូលទៅជិតតែនាងក៏រុញច្រានគេចេញរាល់លើក
«លោកបោកខ្ញុំគ្រប់យ៉ាងទាំងក្តីស្រឡាញ់និងអ្វីៗរបស់ខ្ញុំទាំងដែលលោកមានប្រពន្ធរួចទៅហើយ»យ៉ាហ្វី ក្រោកឈរស្រែកដាក់ដដែលទាំងមិនគិតថាខ្លួនកំពុងតែមានផ្ទៃពោះ
«ហ្វី? អូន...អូនដឹងមកពីណា? អ្នកណាប្រាប់អូន»ជីមីន ស្រាប់តែគាំងងឺងស្លឹកត្រចៀកពេលដែលឮឃ្លាដែលនាងវាចា ក្នុងចិត្តក៏ឆ្ងល់ថាអ្នកណាជាអ្នកប្រាប់នាង? ចំណែក យ៉ាហ្វី ពេលដែលឮឃ្លាដែលគេសួរនាង នាងសឹងតែដួលតែក៏ទប់ជំហជាមួយសាឡុងទាន់ វាច្បាស់ហើយទាំងទឹកមុខរបស់គេបញ្ជាក់ច្បាស់ហើយថាវាពិតមែន
«ហេតុអីកុហកខ្ញុំ?»យ៉ាហ្វី ហើបបបូរមាត់សួរទៅកាន់មនុស្សប្រុសដែលនៅចំពោះមុខក្នុងសម្លេងខ្សាវៗស្តាប់សឹងតែមិនឮខុសពីមុននេះ នាងឈឺ ឈឺរហូតដល់ថ្នាក់បាត់សម្លេងអស់កម្លាំងពីក្នុងខ្លួនទៅហើយ
«បងសូមទោស តែបងស្រឡាញ់អូន»ជីមីន រហ័សនិយាយតបទៅតាមសំណួររបស់នាងទាំងដឹងថាខ្លួនគេខុស ខុសដែលកុហកនាង តែចំពោះក្តីស្រឡាញ់គេមិនបានកុហកគេស្រឡាញ់នាងចេញពីបេះដូងពិតមែន
«លោកស្រឡាញ់ខ្ញុំទាំងដែលលោកមានគេរួចទៅហើយ បើនាងមិនមករកខ្ញុំនិយាយពីរឿងនេះលោកក៏នឹងមិនប្រាប់ខ្ញុំត្រូវទេ»យ៉ាហ្វី នៅតែនិយាយសម្លេងថ្នមៗដូចធម្មតាតែទឹកភ្នែកក៏ហូរច្រោះចុះឥតដាច់ នាងជាមនុស្សកើតចេញពីសាច់និងឈាមមិនមែនគ្រឿងដែកទេនាងក៏ចេះឈឺដូចជាគេដែរ
«ខ្ញុំមិនចង់ទទួលពាក្យជាស្រីដណ្តើមប្តីគេពីមនុស្សជុំវិញខ្លួនទេ ជីមីន»ពេលដែលឃើញគេឱនមុខចុះមិនតបទើបនាងថែមមួយប្រយោគទៀត
«កុំបែបនេះបានទេ ហ្វី? អូនរងចាំបន្តិចសិនទៅបងនឹងលែងលះជាមួយនាង»នាយកំលោះស្រវាចាប់ដៃរបស់នាងទាំងពីរផ្គុំចូលគ្នា មួយជីវិតនេះគេមិនអាចបាត់បង់នាងនិងកូនបានទេដាច់ខាតគេមិនឲ្យនាងចាកចេញឡើយ
«កុំធ្វើជាមនុស្សអាត្មានិយមដោយសារតែមនុស្សស្រីដូចជាខ្ញុំ»ស្រីស្រស់ប្រលេះដៃចេញពីគេថ្នមៗយកមកជូតទឹកភ្នែករបស់ខ្លួនឯងចេញជ្រះពីលើថ្ពាល់មុននឹងបែរទៅម្ខាង
«ហ្វី...!!»
«ដោះលែងខ្ញុំទៅ ខ្ញុំសូមអង្វរ កុំឲ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯងថោកទាបខ្លាំងជាងនេះទៀតអី»យ៉ាហ្វី ខាំមាត់ខំទប់ទឹកភ្នែកខ្លួនឯងមិនឲ្យស្រក់ម្តងទៀតនៅពេលដែលគេឱបរាងកាយនាងជាប់ពេញដៃពីខាងក្រោយ
«អ្នកណាសន្យាថាមិនទៅចោលបងទោះមានរឿងអ្វី អ្នកណាសន្យាថានឹងស្តាប់ការបកស្រាយរបស់បងនិងដើរទៅមុខជាមួយគ្នានោះ?»
«តែអ្នកណាយល់ពីពួកយើង ទោះដើរទៅមុខក៏ម៨នប្រាកដថាមានក្តីសុខ លោកមានប្រពន្ធរួចហើយកុំដោយសារតែខ្ញុំធ្វើឲ្យអ្នកទាំងពីរបែកបាក់គ្នាអី»នាងស្រឡាញ់គេទោះដឹងថាគេកុហកក៏នៅតែស្រឡាញ់មិនប្រែ តែឲ្យនាងធ្វើយ៉ាងមិចពា្យថាជាស្រីយកប្តីគេវាធ្ងន់ធ្ងរណាស់សម្រាប់នាង ក៏ជឿថាមនុស្សស្រីផ្សេងទៀតក៏មិនចង់បានងារបែបនេះដែល មួយវិញទៀតមិនចង់ក្លាយជាជនដែលជ្រៀតជ្រែកចំណងរបស់អ្នកផ្សេងឲ្យមនុស្សស្រីម្នាក់ទៀតត្រូវឈឺចាប់ដោយសារតែនាងដែរ
«អូននៅតែចង់ទៅ?»
«មែន!!»
«អូនកុំស្រមៃអី»និយាយចប់ ជីមីន ក៏ចាប់នាងបីក្នុងដៃសម្តៅទៅក្នុងបន្ទប់ទោះជានាងធ្ងន់មិនដូចពីមុនយ៉ាងណាក៏គេអាចទ្រាំទ្ររួចបើចង់ចាកចេញពីគេសម្លាប់គេទៅល្អជាង
«ធ្វើអីលែងខ្ញុំ»យ៉ាហ្វី រើខ្លាំពេលដែលគេបីនាងដាក់លើពូកកាន់កជើងនាងជាប់ទាំងដៃរបស់គេខំប្រឹងប្រវេប្រវាបើកថតតុកាន់ច្រវាក់មកដាក់ជាប់ជើងនាងជាមួយនឹងជើងគ្រែ
«អ្ហឹកៗ ធ្វើឆ្គួតស្អីលែងខ្ញុំទៅ»យ៉ាហ្វី វាយតប់ទ្រូងគេខ្លាំងដើម្បីឲ្យគេដោះលែងនាង មកដាក់ច្រវាក់ឃាំងទុកបែបនេះវាម៨នខុសអីពីសត្វទេ
«បងមិនឲ្យអូនទៅណាចោលបងទេ ចាំបងនៅទីនេះហើយបងនឹងមកវិញពួកយើងនឹងរស់នៅជុំគ្នា»នាយឱនថើបថ្ងាស់នាងមួយខ្សឺតមុននឹងចេញទៅ គេគ្មានជម្រើសទេអ្វីដែលល្អត្រូវធ្វើបែបនេះដើម្បីឃាំងនាងទុករងចាំគេមកវិញតែប៉ុណ្ណោះ
«អត់ទេ អ្ហឹកៗៗ លែងខ្ញុំ»យ៉ាហ្វី ស្រែកហៅគេខ្លាំងៗដើម្បីឥ្យគេដោះលែងតែគេក៏ចេញទៅបាត់គ្មានឃើញស្រមោលដោយដៃនាងខំប្រឹងចាប់ទាញច្រវាក់រើខ្លាំងៗរហូតដល់កកិតជាមួយកជើងហូរឈាមរឹមៗ នៅពេលដែលដឹងថាធ្វើទៅក៏គ្មានបានការទើបឈប់ ពេលនេះនាងអាចធ្វើអ្វីបានក្រៅពីបង្ហូរទឹកភ្នែកឱបពោះប៉ោងៗប្រៀបដូចជាឱបកូនប្រុសដែលជិតបានឃើញពន្លឺថ្ងៃតែម្តាយក៏ត្រូវមកជួបរឿងបែបនេះទៅវិញ។

❦ម្ចាស់បេះដូង❦Unde poveștirile trăiesc. Descoperă acum