ភាគ ១៨

894 32 0
                                    

រឿង #ម្ចាស់បេះដូង
ភាគ ១៨

បន្ទាប់ពីចេញពីកម្មវិធីរបស់ ថេយ៉ុង ទាំងកំហឹងក្តៅឆួលរួចមកនាយក៏ឡើងឡានបញ្ជាឲ្យ គ្រីស៍ បើកត្រឡប់មកវិញទាំងខាំថ្គាមជាប់បណ្តាលឲ្យនារីដែលអង្គុយក្បែរខ្លួនអត់ឆ្ងល់នឹងអាកប្បកិរិយាគេនៅពេលនេះមិនបាន ទាំងដែលប៉ុន្មាននាទីមុននៅញញឹមស្រស់សប្បាយចិត្តនៅឡើយតែបន្ទាប់ពីនិយាយជាមួយបុរសម្នាក់ជាមិត្តគេនោះរួចបែរជាមួម៉ៅទឹកមុខក៏ក្រម៉ក់ក្រម៉ូវមើលមិនយល់ទៅវិញទើបនាងអត់មិនបាននឹងសួរនាំដើម្បីឲ្យដឹងពីរឿងហេតុ
«បងកើតអី? មិចក៏ធ្វើមុខបែបនេះ ហើយនៅចេញមកទាំងកម្រោលទៀត»យ៉ាហ្វី យកម្រាមដៃទៅក្រសោបមុខគេឲ្យបែរមករកនាងរួចទើបឱនទៅជិតដើម្បីងាយស្រួលសួរតើអ្វីទើបធ្វើឲ្យគេទៅជាបែបនេះ
«គ្មានអីទេ! អូនកុំគិតច្រើនអី»ជីមីន ញញឹមដាក់នាងដើម្បីបន្លប់កុំឲ្យនាងគិតច្រើនថែមទាំងថើបបបូរមាត់នាងមួយខ្សឺតទៀតផង រួចទើបទាញនាងមកផ្អែកក្បាលនឹងស្មារបស់គេដោយដៃឱបចង្កេះនាងជាប់អង្អែលស្រាលៗទៅវិញទៅមក ចំណែក យ៉ាហ្វី ក៏សម្ងំទោះមិនជឿសម្តីរបស់គេថាគ្មានរឿងអីក៏ដោយក៏នាងមិនចង់សួរនាំច្រើននាំច្រើនព្រោះគេអាចនឹងធុញមួម៉ៅរឹតតែខ្លាំងក៏ថាបាន អ្វីដែលនាងធ្វើបាននៅពេលនេះគឺស្របតាមនៅជិតក្បែរៗគេតែប៉ុណ្ណោះ។

មិនយូរប៉ុន្មានឡានក៏ចូលមកដល់សណ្ឋាគារដោយសុវត្ថិភាព ជីមីន ឱបចង្កេះ យ៉ាហ្វី ឡើងតាមជណ្តើរយន្តសម្តៅទៅជាន់ទីដប់ប្រាំជាជាន់ដែលពួកគេស្នាក់នៅ។ មកដល់ភ្លាមក៏នាំគ្នាចូលក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួននឹងត្រាំទឹកឲ្យបានបាត់ក្តៅនឹងសម្តីរបស់ ថេយ៉ុង បានខ្លះ។ ជីមីន អង្គុយក្នុងអាងដែលពោរពេញទៅដោយពពុះសាប៊ូដោយមាននាងតូច យ៉ាហ្វី នៅអង្គុយខាងមុខប្រលោះជើងគេ ដៃរវៀមរបស់នាយលូកក្តោបពពុះសាប៊ូដាក់លើខ្នងរបស់រាងតូចដុសទៅវិញទៅមកថែមទាំងទៅថើបកញ្ចឹងកនាងពីខាងក្រោយខ្សឺតៗ
  «ហ្វី...!»ជីមីន ឱបនាងជាប់ដាក់ចង្កាទ្រដើមស្មារបស់នាងរួចហៅឈ្មោះរបស់នាងតិចៗ
«ចាស៎!»
«អូនស្រឡាញ់បងទេ?»
«ស្រឡាញ់! អូនស្រឡាញ់បងណាស់»ទោះចម្លែកចិត្តពេលដែលសុខៗគេស្រាប់តែសួរនាងបែបនេះ តែនាងក៏ឆ្លើយព្រោះតែនាងស្រឡាញ់គេខ្លាំងពិតមែន
«បើអូនស្រឡាញ់បងកុំទៅចោលបងណា មិនថាមានរឿងអ្វីក៏ដោយអូនកុំទៅចោលបងបានទេ?»ជីមីន ជ្រប់មុខនឹងស្មារបស់នាង គេស្រាប់តែខ្លាច ខ្លាចថានាងនឹងទៅចោលគេពេលដែលដឹងការពិត គេខ្លាចបាត់បង់នាង
«បងកើតអី? មិចក៏ស្រាប់តែនិយាយប្លែកៗបែបនេះ»យ៉ាហ្វី កាន់តែភ័យបង្វែរកាយស្តើងមកទល់មុខគេរួចទើបយកប្រអប់ដៃក្រសោបរង្វង់មុខគេឲ្យងើយឡើងរួចក៏សួរទាំងជ្រួញចិញ្ចើមចូលគ្នាចង្វាក់បេះដូងក៏លោតឡើងដឹបៗ
«អូនសន្យាសិនមកថាអូននឹងមិនទៅចោលបងទេ មិនថាមានរឿងអ្វីអូនត្រូវជឿបងស្តាប់ការបងស្រាយរបស់បងជានិច្ចឮទេ»ជីមីន យកដៃទៅក្រសោបមុខនាងវិញគេក៏ដូចគ្នាចង្វាក់បេះដូងលោតឡើងដឹបៗភ័យខ្លាចថាថ្ងៃមួយលែងមានវត្តមាននាងនៅជិតគេដូចជាពេលនេះទៀត
«អូន...អូនសន្យា»យ៉ាហ្វី ប្រើកែវភ្នែកស្រទន់ទៅកាន់គេទោះមិនដឹងថាមានរឿងអ្វីទើបគេចាប់ផ្តើមនិយាយប្លែកៗបែបនេះក៏ដោយតែនាងស្រឡាញ់គេណាស់នាងគ្មានថ្ងៃធ្វើបាបខ្លួនឯងដោយកាត់បេះដូងចេញពីគេឡើយ
«បងស្រឡាញ់អូនណាស់ ហ្វី»ជីមីន ឱបនាងជាប់ដើមទ្រូងរបស់គេទាំងខ្លាចបាត់បង់តែនៅពេលដែលឮអ្វីដែលនាងសន្យារួចវាក៏ធ្វើឲ្យគេបានធូរចិត្តខ្លះ។ ជីមីន ប្រលែងនាងចេញពីការឱបរួចក្រសោបមុខនាងម្តងទៀតទម្លាក់បបូរមាត់ថើបជញ្ជក់បបូរមាត់នាងដោយដៃរាវប៉ះពេញខ្លួនប្រាណរបស់នាង ជីមីន ផ្អែកខ្នងនឹងមាត់អាងលើក យ៉ាហ្វី ឲ្យអង្គុយច្រកគៀវពីលើចង្កេះគេ បបូរមាត់ថើបអូសញីញក់កញ្ចឹងកនាងឆ្វេងស្តាំខាំញិញតិចដោយដៃច្របាច់លេងទ្រូងនាងទាំងគូរខ្លាំងៗ ចំណែកដៃម្ខាងទៀតចាប់ភាពមហិមារបស់ខ្លួនទម្លុះចូលភាពទន់ខ្សោយរបស់នាង
«អឹម...អាស៎ៗៗ»យ៉ាហ្វី ហើបមាត់ស្រែកថ្ងូរក្រលែងចង្កេះរបស់ខ្លួនអុកតិចៗជាជំនួយនៃការអុកពីខាងក្រោមរបស់គេមក
«អស៎...សឺត....អឹសៗៗ»ជីមីន ចាប់ចង្កេះ យ៉ាហ្វី អុកពីលើភាពជាបុរសរបស់ខ្លួនខ្លាំងៗរហូតបែកទឹកសំពោង យូរបន្តិចទើបដល់ទីបញ្ចូលមេជីវិតជាច្រើនចូលទៅក្នុងខ្លួននាងទើបលើកនាងឡើងសម្អាតពពុះសាប៊ូដែលជាប់ខ្លួនជ្រះអស់ទើបបីនាងទៅបន្តក្តីសុខនៅលើគ្រែពូកទន់ៗ ពាក់កណ្តាលយប់ទើបឈប់ព្រោះស្អែកត្រូវក្រោកពីព្រឹកចេញដំណើរទៅសេអ៊ូលវិញ។

❦ម្ចាស់បេះដូង❦Where stories live. Discover now