ភាគ ២៩

693 38 1
                                    

រឿង #ម្ចាស់បេះដូង
ភាគ ២៩

បន្ទាប់ពីងូតទឹកសម្អាតខ្លួនឲ្យទារកតូចរួចហើយម៉ែដោះ ចាង ក៏បីគេមកដាក់លើពូករៀបចំស្លៀកសម្លៀកបំពាក់ឲ្យគេរួចហើយក៏ប្រញាប់ទៅឆុងទឹកដោះគោឲ្យគេញាំព្រោះឃើញស្ងាបញីភ្នែកយូរហើយប្រហែលជាងងុយខ្លាំងណាស់ទើបលើកគេទៅដាក់ក្នុងអង្រឹងបំពេរយោលទៅវិញទៅមកលួងលោមឲ្យគេគេងលង់លក់
សម្រិបជើងបន្លឺចូលមកក្នុងបន្ទប់ថ្នមៗ ជីមីន បន្ទាប់ពីរៀបចំខ្លួនទៅក្រុមហ៊ុនរួចក៏ឆ្លៀតអើតមកមើលកូនប្រុសបន្តិចសិន
«គេគេងលក់ហើយម៉ែដោះ?»ជីមីន ដើរមកជិតអង្រឹងអើតមើលកូនប្រុសទាំងស្នាមញញឹម
«ចាស៎ អ្នកប្រុស គ្រាន់តែដាក់ឲ្យបៅក្នុងអង្រឹងក៏គេងលក់ភ្លាមមិនយំរករឿងអ្វីទេ»
«ខ្ញុំទៅក្រុមហ៊ុនហើយ ម៉ែដោះមើលថែគេផង»ជីមីន លោទៅថើបថ្ពាល់ក្រហាញៗរបស់កូនប្រុសដែលកំពុងតែដេកលក់នោះមួយខ្សឺតរួចក៏ដើរចេញពីបន្ទប់បាត់។ ចំណែកម៉ែដោះបន្ទាប់ពី ជីមីន ចេញទៅបាត់គាត់ក៏ចេញពីបន្ទប់ទៅធ្វើការងារដែលសេសសល់របស់គាត់ដើម្បីឲ្យរួចរាល់ចប់សព្វគ្រប់នឹងប្រញាប់មកមើលគេវិញដោយទុកឲ្យគេនៅគេងក្នុងអង្រឹងម្នាក់ឯង។
សម្រិបជើងបន្លឺឡើងចូលក្នុងបន្ទប់ម្តងទៀតតែលើកនេះមិនមែនជា ជីមីន ក៏មិនមែនជាម៉ែដោះឬអ្នកបម្រើផ្សេងទៀតដែរតែវាគឺជា សៀន អាយឈីន មនុស្សស្រីដែលបំបែកបំបាក់ម្តាយកូនទាំងពីរហើយនាងក៏គ្មានថ្ងៃធ្វើឲ្យពួកវាមានក្តីសុខដែរដរាបណានាងនៅតែមានទុក្ខ។ អាយឈីន ដើរមកឈរទល់មុខអង្រឹងរបស់ក្មេងប្រុសតូចដែលកំពុងតែដេកលក់ ដៃទាំងគូរលើកឱបទ្រូងខ្វែងគ្នាសម្លឹងទៅមុខក្មេងប្រុសឥតដាក់ទាំងខឹងស្អប់ពេញដើមទ្រូង ឃើញមុខអាក្មេងម្នាក់នេះពេលណាក៏ដូចជាឃើញមុខម៉ែវាដូចគ្នា នាងទាំងខឹងទាំងស្អប់កប់ឆ្អឹងសឹងតែច្របាច់កវាឲ្យដាច់ខ្យល់ស្លាប់ដូចជាម៉ែវាដែរ
«អាក្មេងចង្រៃយ៍ យើងស្អប់ឯងយើងស្អប់ម៉ែឯងបើអាចយើងចង់តែច្របាច់កឯងឲ្យងាប់ អាក្មេងនរក»អាយឈីន ខាំធ្មេញគ្រឿតក្រតមុននឹងលូកដៃទៅទះក្តិចសាច់របស់កូនប្រុសមីស្រីដែលនាងស្អប់ មីស្រីដែលដណ្តើមប្តីនាងឲ្យឡើងក្រហមខ្ទាំឈាម ទើបក្មេងប្រុសចាំផ្តើមយំស្រែកខ្លាំងព្រោះតែឈឺខ្លាំងសាច់ខ្លាំងពេក
«ង៉ាៗ...ង៉ាៗ...ង៉ាៗ»បបូរមាត់ក្រហមរងាលរបស់ប្រុសតូចចាប់ផ្តើមហើបយំបង្ហើរសម្លេងខ្លាំងៗដល់ថ្នាក់ក្រហមងាំងពេញខ្លួនទឹកភ្នែកក៏ហូរចេញពីក្រឡង់ភ្នែកស្រក់តក់ៗដោយក្តីឈឺចាប់នៅត្រង់កន្លែងដែល អាយឈីន ក្តិចមួលមុននេះ។ អាយឈីន ទម្លាក់គេចូលទៅក្នុងអង្រឹងទាំងមិនសូវជាថ្នមប៉ុន្មានមុននឹងបើកទ្វារចេញទៅឃើញវាឈឺវាយំបែបនេះនាងក៏សប្បាយចិត្តបានខ្លះហើយ តែក៏សោកស្តាយបើពេលនោះនាងសម្លាប់ពួកវាទាំងពីរចោលបាត់វារឹតតែល្អ។
ក្រឡេកមកមើលម៉ែដោះដែលនៅខាងក្រោមវិញសុខៗស្រាប់តែឮសម្លេងរបស់ប្រុសតូចស្រែកយំខ្លាំងៗទើបគាត់ប្រញាប់ដាក់ការងារនឹងដៃចោលរត់ឡើងទៅមើល នៅពេលដែលមកដល់គាត់ក៏ឃើញថាគេយំដល់ថ្នាក់សឹងតែគាំងបាត់សម្លេងទៅហើយទើបរហ័សលូកដៃទៅចាប់បីគេឡើងអង្រួនលួងលោមឲ្យបាត់យំដោយបីទៅខាងមុខរានហាលដែលនៅក្នុងបន្ទប់របស់លោកប៉ាគេ គេក៏ស្ងាត់សម្លេងបាត់យំបន្ទាប់ពីសម្លឹងមើលសួនច្បារមានផ្កាចម្រុះជាច្រើនបូករួមទាំងមេអំបៅហោះខ្វែងខ្វាត់ខ្យល់ក៏ត្រជាក់ល្អសមល្មមមិនបណ្តាលឲ្យគេផ្តាសាយឡើយ យូរល្មមទើបគេងលង់លក់ក្នុងដៃម៉ែដោះជាថ្មីម្តងទៀតទើបគាត់ប្រញាប់ដាក់គេនៅក្នុងអង្រឹងដោយមិនទៅណាចោលគេឡើយ។

❦ម្ចាស់បេះដូង❦Where stories live. Discover now