#បល្ល័ង្កស្នេហ៍🌸
ភាគទី៨៧
មួយសប្ដាហ៍កន្លងផុតទៅ!
បានន័យថារយៈពេលមួយសប្ដាហ៍ហើយដែលរ៉ាហ្វែលបានចាកចេញទៅប្រទេសបារាំងទុកឲ្យប្អូនស្រីនឹងក្មួយស្រីជាទីស្រឡាញ់នៅប្រទេសជប៉ុន ក្រោមការមើលថែរបស់បុរសម្នាក់ដែលមានឈ្មោះថាជាអតីតស្វាមីរបស់នាង អាចនិយាយបានថាពេលនេះគេកំពុងតែព្យាយាមនៅស្អំបេះដូងអតីតភរិយាដោយការមើលថែរក្សានាងនឹងធ្វើគ្រប់យ៉ាងទោះជាដឹងថាស្កាលេតមិនពេញចិត្តនឹងវត្តមានរបស់គេក៏ដោយ។
"ម៉ាក់ៗ"សម្រឹបជើងស្រាលៗបន្លឺពីមាត់ទ្វារផ្ទះខាងក្រៅមក រាងកាយតូចច្រមិចរបស់នាងល្អិតអែមមីរត់ចូលមកយ៉ាងលឿនទឹកមុខហាក់ដូចជាសប្បាយរីករាយនឹងរឿងអ្វីម៉្យាងចឹង។ ស្កាលេតក្រឡេកឃើញកូននាងក៏ដាក់កន្ត្រកកន្សែងចាក់ទុកលើតុ លាដៃរង់ចាំអោបកូនទាំងញញឹម មិនភ្លេចទាំងថើបកូនផង។
"មានរឿងអី ទើបកូនម៉ាក់សប្បាយចិត្តម៉្លេះ?"ស្កាលេតអោបកូនស្រីជាប់សួរនាំនាងព្រោះចូលមកដល់ភ្លាមលើផ្ទៃមុខនាងក៏មានលេចភាពសប្បាយរីករាយដែរ អែមមីលូកដៃទាញក្រដាសមួយចេញពីហោប៉ៅអាវនាងភ្លាមរួចហុចឲ្យម្ដាយ។
"ថ្ងៃសៅរ៍សប្ដាហ៍នេះដល់ថ្ងៃកំណើតរបស់កូនហើយម៉ាក់ ពួកយើងអាចទៅដើរលេងជុំគ្នាបានទេ?"
"ប្រាកដណាស់ កូនម៉ាក់ចង់ទៅកន្លែងណា?"ស្កាលេតក៏ព្រលែងកូនពីរង្វង់ដៃភ្លាម នាងល្អិតអង្គុយឆ្កក់សញ្ជឹងគិតអ្វីម៉្យាងគិតយូររហូតដល់ថ្នាក់ថាម្ដាយអង្គុយស្ដាប់នោះឆ្ងល់ទៅហើយមិនដឹងជាកូនស្រីចង់ទៅណាឲ្យប្រាកដទេ។
"យើងទៅលេងផ្ទះមាត់សមុទ្រទៅម៉ាក់ៗអែមមីចង់លេងទឹកសមុទ្រខ្លាំងណាស់"ស្ដាប់មើលគំនិតកូនល្អគួរសមដែរ ស្កាលេតក៏ងក់ក្បាលតិចៗស្របដែរនាងក៏គិតចង់រកខ្យល់អាកាសល្អដែរ ព្រោះមួយរយៈចុងក្រោយនេះនាងស្មុគច្រើនហើយក៏ចង់រកខ្យល់អាកាសល្អសម្រាប់កូនក្នុងផ្ទៃដែរ។
"ល្អ!បើកូនចង់ទៅហើយម៉ាក់ក៏មិនប្រកែកដែរ ចាំម៉ាក់ឆែកមើលនឹងកក់ឡានឲ្យមកទទួលពួកយើងណា"
"មិនអីទេម៉ាក់ៗ លោកប៉ាប្រាប់ថាគាត់នឹងឲ្យគេមកទទួលពួកយើងទាំង៣នាក់ទៅផ្ទះមាត់សមុទ្ររបស់ប៉ា"ស្កាលេតក៏ភាំងកាលបើលឺថាហូស៊ុកបញ្ជូនគេឲ្យមកទទួលទៅផ្ទះមាត់សមុទ្ររបស់ខ្លួន បានន័យថាគេជាអ្នករៀបចំ ចឹងក៏ជាគេមែនទេដែលជាអ្នកប្រាប់កូនឲ្យមកនិយាយជាមួយនាង?
ស្កាលេតនាងមិនបាននិយាយអ្វីបន្តទៀតតែក៏លើកកូនស្រីពរជាប់នឹងដៃ ចាកចេញទៅខាងក្រៅភ្លាម។កែវភ្នែកស្រអាប់ងាកសម្លឹងមើលទៅមុនប្រទះឃើញរាងកាយមាំទាំដែលនៅឈរកាន់ទម្ពក់ក្រោមដើមប៉ោមធំមួយឆ្ងាយពីផ្ទះបន្តិច មិនបង្អង់យូរនាងក៏បោះជំហានដើរទៅរកគេភ្លាម ដំណើរបោះជំហានរបស់នាងនឹងកូនធ្វើឲ្យអ្នកដែលឈរក្រោមដើមប៉ោមនោះបានឃើញ នាយប្រញាប់ងាកមកញញឹមដាក់នាង គិតថានាងមករកខ្លួនមានរឿងអ្វីចង់ឲ្យនាយជួយតែ..
ប្រោក!
"លេត..."ស្កាលេតគប់ក្រដាសមួយដែលមានសណ្ឋានសមល្មមចំទ្រូងគេតែម្ដង គេអោនរើសវាឡើងទាំងមន្ទិលមុននឹងបើកមើលទើបឃើញថាវាជាគំនូរដែលនាយយកមកឲ្យកូនស្រីមើល វាជាគំនូរដែលនាយគូរលេងៗពីផ្ទះមាត់សមុទ្ររបស់ខ្លួន។
"លោក..."
"លោកមែនទេដែលជាអ្នកបញ្ជាកូនឲ្យទៅនិយាយរឿងដំណើរកំសាន្តឆ្កួតឡប់នោះ?"ស្កាលេតមើលទៅដូចជាខឹងសម្បារខ្លាំងណាស់ចឹង ហូស៊ុកប្រញាប់ទម្លាក់ដងទម្ពក់នោះចោលរួចក៏ប្រញាប់លូកចាប់កាន់ស្មានាងតែក៏ត្រូវស្កាលេតបដិសេធដោយការខិតកិលខ្លួនទៅឆ្ងាយពីគេ ក្រសែភ្នែកក៏សម្លក់គេមិនដកភ្នែក។
"ចាកចេញពេលនេះទាល់វាមិនទាន់ហួសពេលដែរ ព្រោះបើសិនជាលោកត្រឡប់មកវិញក៏ខ្ញុំគ្មានសេសសល់ការស្រឡាញ់ឲ្យលោកដែរហូស៊ុក អាល់ម៉ាឌី"
"សេសសល់?"
"ត្រូវហើយ!"
"អ្នកណាថាបងត្រឡប់មករកអូនដើម្បីក្ដីស្រឡាញ់សេសសល់នោះ?"ពាក្យសម្ដីហូស៊ុកបង្កើនចម្ងល់ឲ្យនាងតូចថែមទៀត។
"ចឹងលោកត្រូវការអី?កូនមែនទេ? ខ្ញុំមិនអោយនោះទេ..ដាច់ខាត"
"បងមកទីនេះដើម្បីបង្កើតក្ដីស្រឡាញ់ថ្មីជូនអូន...បងនឹងចាកចេញបើសិនជានៅលើកនេះអូនបញ្ជាក់បានថាអូនមិនត្រូវការការស្រឡាញ់ពីបងពិតមែន"
"តាមសប្បាយ"ស្កាលេតពរកូនស្រីចាកចេញទៅមិនងាកក្រោយ រាងក្រាស់ក្នុងឈុតអៀមដូចជាអ្នកចំការដៃមានប្រឡាក់ស្រម៉កទៅដោយជ័រជាប់នឹងទម្ពក់បេះប៉ោម ស្នាមញញឹមនាយញ៉ោចឡើងភ្លាមកាលបើគ្រាន់តែសម្លឹងមើលនាងពីក្រោយខ្នង គេហាក់មានភាពជឿជាក់មុតមាំក្នុងចិត្តជាខ្លាំង...
"ពីមុនបងអាចធ្វើឲ្យស្កាលេតតូចបាក់ចិត្តលើបង ហេតុអីក៏ពេលនេះបងធ្វើឲ្យអូនលង់ស្រឡាញ់បងសារជាថ្មីមិនបាននោះ...ប្រពន្ធសម្លាញ់"ហូស៊ុកនិយាយឡើងមកស្របជាមួយនឹងស្នាមញញឹមបង្ហាញពីភាពមានសង្ឃឹម ក្រសែភ្នែកងាកសម្លឹងឆ្ងាយរហូតទាល់តែប្រពន្ធកូនចូលក្នុងផ្ទះបាត់ទើបនាយរហ័សធ្វើការបន្តទៀត។
រុឺងៗទូរសព្ទ័ហូស៊ុកក៏រោទ៍!!
(អាឡូ..)
"លោកនៅជប៉ុនមែនទេពេលនេះ?"សកម្មភាពបញ្ចាំងឆ្លុះមករកបន្ទប់ការិយាល័យនាយឧត្តមសេនីយ៍ឯណេះវិញ រាងកាយមាំក្នុងឈុតឯកសណ្ឋានខ្លួនអង្គុយកាន់ក្រដាសឯកសារមួយដែលមានរាយអាខោនគណនីជាច្រើនផង យ៉ុនហ្គីជ្រឹមចិញ្ចើមសម្លឹងមើលគ្រប់គណនីទាំងនោះទាំងងឿងឆ្ងល់។
(ត្រូវហើយ!លោកយ៉ុនមានការអីរឺ?)
"ខ្ញុំទើបតែបានតម្រុយខ្លះពីជនសង្ស័យថ្មីក្នុងរឿងក្ដីភរិយាលោក"
(ជនសង្ស័យថ្មី? អាហ្វីលីពមែនទេ?)
"ខ្ញុំចង់ឲ្យលោកមកប្រទេសកូរ៉េវិញឆាប់ៗព្រោះថាដើម្បីដឹងពីរឿងទាំងនេះគឺយើងត្រូវធ្វើរឿងខ្លះ ហើយខ្ញុំជឿថាមានតែលោកម្នាក់តែប៉ុណ្ណោះដែលអាចធ្វើបាន"យ៉ុនហ្គីនិយាយទាក់ទងជាមួយនឹងហូស៊ុក ស្របពេលនោះទ្វារបន្ទប់នាយក៏បើកឡើងបង្ហាញរាងកាយបុរសចំណាស់ម្នាក់ចូលមកជាមួយនឹងថាសទឹកតែ។
"ខ្ញុំរំខានលោកនាយទេទាន៎?"
"មិនអីទេលោកហ្វារី.."យ៉ុនហ្គីនិយាយឡើងទាំងទឹកមុខញញឹមរាក់ទាក់ដាក់គាត់ បុរសចំណាស់ក៏កាន់ថាសទឹកតែនោះចូលមករួចក៏ដាក់វានៅលើតុយ៉ុនហ្គី គាត់នៅឈររេរាសម្លឹងមើលទៅយ៉ុនហ្គីរហូតហាក់ដូចជាមានអ្វីចង់និយាយប្រាប់តែឃើញយ៉ុនហ្គីរវល់ទើបនៅស្ងៀម។
"លោកឧត្តមសេនីយ៍"គ្រានោះនាយសង្ហាដេនដ្រូ អនុសេនីយ៍ក៏ចូលមកដល់បន្ទប់យ៉ុនហ្គីដូចគ្នា គ្រាន់តែក្រឡេកឃើញគេភ្លាមលោកហ្វារីក៏ប្រញាប់បោះជំហានចេញទៅយ៉ាងប្រញាប់ហាក់ដូចជាភ័យខ្លាចនឹងអ្វីម៉្យាង ដេនដ្រូមិនបាននិយាយអ្វីតែក៏ចូលមកអង្គុយនឹងសាឡុងក្នុងការិយាល័យយ៉ុនហ្គី
"ល្អណាស់!ខ្ញុំនឹងទាក់ទងខាងមន្ទីរពេទ្យដែលប្អូនស្រីលោកស្នាក់នៅនឹងធានានាងចេញមកដើម្បីសួរនាំ ល្អ!"យ៉ុនហ្គីដាក់ទូរសព្ទ័ចុះរួចក៏ងាកសម្លឹងមើលទៅដេនដ្រូ។
"លោកហ្វារីចេញទៅបាត់ហើយ?"
"មិនដឹងទេ ឃើញគាត់មើលទៅដូចជាភ័យៗស្លន់ៗមិចមិនដឹងទេ"នាយដេនដ្រូក៏និយាយឡើងមក យ៉ុនហ្គីមិនបាននិយាយអីច្រើន ឆ្ងល់បានតែឆ្ងល់ ព្រោះលោកហ្វារីជាជំនិតរបស់នាយយូរឆ្នាំដែរមកហើយ។
"លោកឧត្តមសេនីយ៍គិតថាលោកហ្វារីគួរឲ្យសង្ស័យទេ?"
"លោកហ្វារីនឹងហេស៎? មិចនឹងអាចទៅ?"
"គេថាមនុស្សជិតខ្លួនគួរតែប្រយត្ន័ជាងមនុស្សឆ្ងាយខ្លួនណាទាន"
KAMU SEDANG MEMBACA
បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]
Fiksi Penggemarស្នេហាពោពេញទៅដោយភាពឈ្នះចាញ់, ក្តីស្រឡាញ់កើនឡើងស្របពេលចិត្តចង់ឈ្នះក៏កើនឡើងដូចគ្នា.. - ហូស៊ុក អាល់ម៉ាឌី x ដាវីស ស្កាលេត
![បល្ល័ង្កស្នេហ៍ (រដូវកាលទី ០២ : SELFISH LOVE) [ ចប់ ]](https://img.wattpad.com/cover/242335529-64-k820646.jpg)